ភាគ11:អ្នកបម្រើថ្មី

40 2 0
                                    

(ភាគ11)"ចន ជុគុក?ខ្ញុំមិនខ្វល់ថាវាជាអ្នកមានអំណាចប៉ុណ្ណាបើវាហ៊ានប៉ះមនុស្សដែខ្ញុំស្រលាញ់មិនលើកលែងអោយរួចខ្លួនដាច់ខាត"ដុងស៊ូ
"តើឯងសម្អាងអីអាចតតាំងជាមួយវាបានចនជុងគុកម្នាក់នេះមិនធម្មតាទេតែបើកូនចូលវិស័យជាមួយប៉ា ប៉ានិងជួយកូនពេញទំហឹង"លោកកាង
"លោកប៉ាមិនបំបែកខ្ញុំនិងថេយ៉ុងតើមែនទេ?"
"ទេ!!អោយតែពួកយើងសម្លាប់ចនជុងគុកផ្តួលត្រកូលចនចោលនោះអំណាចម៉ាហ្វៀធំជាងគេក្នុងតំបន់មានកូនចៅអោនក្បាលគោរពកោតខ្លាច ហើយពួកម៉ាហ្វៀតូចតាចទាំងអស់និងស្ថិតក្នុងការគ្រប់គ្រង់របស់យើង"
"បើបែបនោះខ្ញុំមិនខ្លាចទេក្នុងការចូលវិស័យមួយនេះ"
"ល្អណាស់អាកូនប្រុសប៉ា!"លោកកាងញញឹមជឿជាក់ទៅលើកូនប្រុសខ្លួន

+ថ្ងៃបន្ទាប់
 
      ព្រឹកព្រលឹមមិនទាន់ទេមានអ្នកគោះទ្វាចូលមកដាក់ថេយ៉ុងពីព្រលឹមតែម្តង...
"អឺគឺអ្នកប្រុសថេយ៉ុងលោកប្រុសបញ្ជាអ្នកប្រុសមកធ្វើការងារផ្ទះ"វ៉ាន់សុីចូលមកដាស់ថេយ៉ុងទាំងក្រែងចិត្តមិនមែនគេមិនដឹងឯណាថាថេយ៉ុងកូនអ្នកមានមុខមាត់ក្នុងសង្គមថែមទាំងស្រស់ស្អាត ទោះបីជាចៅខ្លួនទុកគេជាអ្នកបម្រើប៉ុន្តែគេនៅគោរពថេយ៉ុងដូចអ្នកប្រុសចឹង
"អឹមខ្ញុំសុំគេង10នាទីទៀតបានទេខ្ញុំឈឺពេញខ្លួនណាស់"ថេយ៉ុងនិយាយទាំងបិទភ្នែកបើកមិនរួចទ្រោមឈឺស្រគៀពេញរាងកាយ
"ចា?ចា៎បាន!"នាងប្រញាប់ចេញមកវិញមកធ្វើកិច្ចផ្សេងទៀត។ប្រហែលកន្លះម៉ោងថេយ៉ុងរៀបចំខ្លួនរួចរាល់ទាំងលំបាកលំបិនពិបាកដើរព្រោះឈឺ ភ្នែកហើមតិចៗដោយសារយំច្រើនពេក ចុះមកជួយជូតបោះសម្អាតផ្ទះមិនខុសពីអ្នកបម្រើដទៃទៀតទាំងដែលពីមុនគេមិនដែលធ្វើរឿងអស់នេះឡើយ។
"មើលទៅទឹកមុខអ្នកប្រុសដូចជាស្លេកស្លាំងៗបើអ្នកប្រុសមិនស្រួលខ្លួនអាចសម្រាកបានណា!"វាន់សុីនិយាយតែក៏ជាចម្ងល់ដល់បម្រើដទៃទៀត
"តើគេជាអ្នកណា?អ្នកបម្រើថ្មី?"
"តែមើលទៅគេស្អាតណាស់"
"យើងដូចធ្លាប់ឃើញក្នុងទូរស័ព្ទដែលអូ!មែនហើយតើជាកូនប្រុសលោកគីមដែលល្បីថាស្អាតដូចមនុស្សស្រីអូ៎ព្រះអើយជួបក្រៅស្អាតខ្លាំង ទោះទឹកមុខពេលនេះមិនសូវស្រស់ក៏ដោយ"
"តែហេតុអីធ្លាក់ខ្លួនជាអ្នកបម្រើ?"សម្លេងខ្សឹបខ្សៀវពីអ្នកបម្រើប្រជុំក្បាលគ្នាសុីត្រាវទាំងព្រឹកលាន់រង្ងំដូចឃ្មុំ
"ហ្អេម!!"សម្លេងក្រហេមបន្លឺឡើងមានអំណាចក៏អាចដឹងថាជាអ្នកណា ពួកគេរហ័សបំបែកគ្នាធ្វើការរាងៗខ្លួន។ជុងគុកដើរចុះមកជាមួយលោកតាដោយនាយជួយកាន់ដៃរបស់គាត់ថ្ងៃនេះជូនគាត់មើលអាការៈជំងឺ។លោតាចំណាស់ក្រឡែកភ្នែកមួយភ្លែតប៉ះចំនាយតូចក៏បន្លឺទាំងឆ្ងល់
"ឯងជាអ្នកណា?មិនធ្លាប់ពីមុនសោះ?"លោកតាសួរទៅកាន់ថេយ៉ុងមើលទៅអាល្អិតមុខស្រស់ស្អាតណាស់ថែមទាំងពេលគាត់សួរងើបមើលគាត់វីញទាំងក្លានហាន
"ខ្ញុំឈ្មោះគីមថេយ៉ុង-"
"អូ៎ខ្ញុំភ្លេចប្រាប់លោកតា អ្នករួមទាំងអ្នកទាំងអស់គ្នាផង"ជុងគុកបន្លឺឡើងអ្នកបម្រើក៏ជុំចាំស្តាប់នាយនិយាយបន្ត
"គីមថេយ៉ុងអ្នកបម្រើថ្មីក្នុងភូមិគ្រឹះនេះ "
"ចា/បាទ អ្នកប្រុស"អ្នកបម្រើ
"បំបែកគ្នាធ្វើការចុះ ហើយឯងរៀបចំហារ"ជុងគុកសំដៅថេយ៉ុងដែលធ្វើមុខមាំដាក់នាយមិនខ្លាចនាយបន្តិចសោះក្លាហានណាស់តិចយប់និងដាក់អោយសន្លប់ទៀត។ថេយុ៉ងនិងវាន់សុីរួមទាំងម៉ែដោះស្រុសស្រូតរៀបចំអាហារ។
"អរុណសួស្តីលោកតា ជុងគុក"អុីនយុ៉នចុះក្រោយគេ
"យ៉ាងមិចដែលការងារ"លោកតា
"ដំណើរការល្អទេលោកតា"អុីនយ៉ុន លោកតាអោយមើលការងារខុសត្រូវក្នុងសណ្ឋាគារតែស្ថិតក្នុងការគ្រប់គ្រង់របស់គាត់រហូតដល់គាត់ប្រាកដចិត្តទើបប្រគល់វាអោយគេ។ផ្ទុយពីជុងគុកដែលកាន់កាប់ក្រុមហ៊ុនតាំងវ័យក្មេងជាងគេនោះក៏ដោយសារសម្ថភាពគេដែលតែអុីនយ៉ុនមិនគិតដូចច្នោះទេលំអៀងពេកទេដឹង?ខ្លួនគេផ្ទាល់ដឹងច្បាស់គេជាអ្នកណា?លោកតាជាមនុស្សបែបណា?
    ការរៀបចំម្ហូបមានសណ្តាប់ធ្នាប់និងល្អ អុីនយ៉ុនចេះតែសម្លឹងមើលមុខថេយ៉ុងឥតឈប់នាយដឹងថេយុ៉ងជាអ្នកណាជុងគុកក៏ធ្លាប់ប្រាប់គេដែរមានតែលោកតាទេដែមិនដឹងព្រោះជុងគុកគេមិនអោយលោកតាពាក់ព័ន្ធរឿងនេះឡើយ។
"សូមអញ្ជើញពិសារលោកម្ចាស់"ម៉ែដោះ។ការញុាំអាហារមិនបង្កជាសំឡេងនិយាយអ្វីបញ្ចប់ការញុាំក៏ទៅធ្វើកិច្ចការរាងខ្លួន
   ងឺត៚សម្លេងឡានបញ្ឈប់នៅមុខភូមិគ្រឹះបង្ហាញអោយឃើញនាងក្រមុំស្រស់ឆើតឆាយស្លៀកពាក់បែបហៃសូសុិចសុីជាមួយការផាត់មុខបែឆ្នាស់ឆ្នើមសមទម្រង់មុខបបូមាត់ក្រហមឆេះរ៉ូបរឹបរាងបញ្ចេញដើមទ្រូងសមនិងស្បែកជើងកែងចោទដើរកាច់រាងចូលក្នុងភូមិគ្រឹះ
"ស្ងាត់ម្ល៉េះ!បងជុងនៅទេ"ជូលី
"គាត់ចេញទៅក្រៅហើយអ្នកនាង"វាន់សុី
"ថ្ងៃសម្រាកគាត់ទៅណាជាមួយអ្នកណា?"
"ជូនលោកម្ចាស់ទៅមន្ទីពេទ្យ"
"ទៅយូរឬនៅ អេនោះឯងគីមថេយ៉ុងហេតុអីក៏នៅទីនេះ"ជូលី ពួកគេធ្លាប់រៀនមួយគ្នាហើយក៏ជាសត្រូវស្លាប់រស់ដែល
"ជាអ្នកបម្រើថ្មី"សែននីនាងជាអ្នកបម្រើយកមុខយកមាត់ចូលដៃជើងនិងជូលី
"អូ!នេះធ្លាក់ខ្លួនជាកញ្ជះគេផងហេស៎?កាលនៅដូចខ្មើតណាស់ប៉ុន្តែយើងគិតថាវាសាកសមដូចជាមួយឯងណាស់!! ជួយច្របាច់ទឹកក្រូចស្រស់អោយយើងបន្តិចដូចខះបំពង់ករអ្នកបម្រើថ្មីគីមថេយ៉ុង!!"នាងញញឹមពេកមាត់ដាក់ថេយ៉ុង តែគិតហេស៎ថេយ៉ុងព្រមនៅស្ងៀមអោយគេជាន់ក្បាលស្គាល់គីមថេយ៉ុងតិចពេកហើយ
"អូ!មិនចោលសណ្តានសោះដើរព្រុសខាំគេតាំងពីនៅរៀន ចរឹតនាងមិនផ្លាស់ប្តូរសោះ ផ្លាស់ប្តូរតែម្យ៉ាងមុខមាត់របស់នាងព្រោះមើលទៅដូចធម្មជាតិសោះ"ថេយ៉ុង
"ឆឹសកុំចង់ខ្លាំងជាមួយយើងសម្បត្តិត្រឹមអ្នកបម្រើ យើងប្រើឯងឆាប់ទៅធ្វើមក"
"ហេតុអីខ្ញុំត្រូវធ្វើតាម នាងជាស្អី?មករកប្រុសទាំងព្រឹក!!"
"ជាអនាគត់ប្រពន្ធ!បងជុងនិងក្លាយជាលោកស្រីក្នុងផ្ទះនេះឆាប់ៗ"
"អូ!មិនទាន់ជាស្អីផងក៏តម្លើងខ្លួនឯងទៅហើយ"
"តែយើងក៏អាចបញ្ជាក្បាលឯងបានដែរគីមថេយ៉ុង"
"នេះអ្នកទឹកក្រូចស្រស់មកដល់ហើយ"វាន់សុីចូលមកកាត់ចង្វាក់សង្រ្គាមពាក្យសម្តីបើមិនចឹងបែកភូមិគ្រឹះមិនខាន
"តែយើងចង់អោយគីមថេយ៉ុងជាអ្នកធ្វើ!!"
"យើងមិនមែនអ្នកបម្រើឯងយើងមិនធ្វើ!!!ខ្វាន់ ជូលី"
"មិនធ្វើមែនទេនាគ៎!!ឈូ៚"ទឹកក្រូចមួយកែវជះចំកណ្តាលមុខថេយ៉ុងពេញៗ.....

     🌱KimYuuLeap 🤍💚

រឿង គំនុំស្នេហ៍ម៉ាហ្វៀ🔥🥀❤️Where stories live. Discover now