ភាគ6:មិនទេឯងនិងស្ថិតក្នុងរង្វង់ដៃយើងមិនខានគីមថេយ៉ុង

67 4 5
                                    

(ភាគ6)រាងកាយដែលដេកដួលលើគ្នាម្នាក់ៗហាក់ដូចជាភ្លឹកភ្លាំងរាងខ្លួនកែវភ្នែកសម្លឹងចំគ្នាមុខរុលកាន់តែជិតសន្សឹមៗរកបបូរពណ៌សុីជម្ពូហើយតែត្រូវអ្នកខាងក្រោមងាមុខចេញ។ឃើញបែបនេះនាយកម្លោះញញឹមចុងមាត់បន្តិចទើបក្រោកឈរមុននិងបោះដៃជាជំនួយអោយអ្នកខាងក្រោមកាន់ តែអ្នកណាទៅដឹងក្មេងក្បាលរឹងមិនពឹងអ្នកណាស្ទុះក្រោកខ្លួនឯងមិនខ្ជីកាន់ដៃនាយឡើយ។
"ខ្ញុំសុំទោសមិញនេះខ្ញុំមិនប្រយត្ន័ លោកមិនអីទេ?"ថេយ៉ុង
"ខ្ញុំមិនអីទេ ខ្ញុំជាអ្នកសួឯងទើបត្រូវព្រោះខ្ញុំនៅពីលើឯង ថ្ងៃក្រោយត្រូវប្រយត្ន័ជាងនេះ"ជុងគុកនិយាយទាំងភ្នែកសម្លឹងមើលកាយតូចស្តាប់នាយនិយាយចុះឡើងព្រឺសម្បុរដែលធ្វើអោយកាយតូចមុខភ័យៗ ភ័យព្រោះអ្វី?ព្រោះតែនាយម្នាក់នេះចេះតែសម្លឹងគេរហូតប្រើក្រសែភ្នែកពិបាកស្មាន ថែមទាំងអំបាញ់មិញរកថើបគេទៀត បើគេមិនងាកមុខចេញប្រហែលជា....ហ៊ឺយ!មិនហ៊ានស្រមៃទេ! អាបុិនេះរោគចិត្តច្បាស់ណាស់ មិនហ៊ាននៅក្បែរយូទេគឺត្រូវគិចចេញទើបបាន។
"បាទបើគ្មានអ្វីទេខ្ញុំលាសិនហើយ"ដើរចាកចេញជើងដើរញាប់ៗដូចរត់របស់កាយតូចធ្វើនាយកម្លោះភ្ញោចស្នាមញញឹមលើផ្ទៃមុខយ៉ាងស្រស់សង្ហាររបស់នាយ។
"ហុឹស!ក្រអូបណាស់ជាប្រុសឬស្រីនាគ៎!មិនយូរឯងនិងស្ថិតក្នុងកន្តាប់ដៃយើងមិនខានគីម ថេយ៉ុង"ជុងគុកសម្លឹងមើលដំណើរថេយ៉ុងមិនដាក់ភ្នែកវិនាទីបន្ទាប់នាយដើរចេញតាមក្រោយសំដៅទៅតុដែលមានមនុស្សស្រីស្រស់ស្អាតម្នាក់កំពុងអង្គុយរង់ចាំនាយរួចជាស្រេច។
"សុំទោសផងដែរអោយចាំយូរទេ"ស្របនិងការនិយាយផងដែរនាយទាញកៅមកអង្គុយទល់មុខនាង។
"មិនអីទេ អូនកម្មង់អីរួចហើយ"យ៉ុងអុីនិយាយទៅកាន់នាយកម្លោះចំពោះដែលមាននាមជាគូដណ្តឹងអាចនិយាថាមិនទាន់ក៏បានព្រោះវាជាការផ្សុំផ្គុំរវាងចាស់ៗដែលលោកតានាយរៀបចំឡើង តែនាយសុំមើលចិត្តគ្នាសិន។
"បាទ" ការញុាំអាហារមើលទៅសោះកក្រោះណាស់ដោយម្នាក់ៗមិននិយាយអ្វីសោះជុងគុកហាក់រក្សាគម្លាតពីនាងណាស់មិនសូវនិយាយច្រើនទេ ចំពោះយ៉ុងអុីនាងមានចិត្តទៅលើជុងគុកដែរតែអ្វីដែលជុងគុកនិយាយចំពោះនាងកាយវិការរបស់គេមិនដូចគូដណ្តឹងដទៃទេមិនចេះផ្អែមល្អែមឡើយ នាងនៅតែរក្សាទឹកមុខញញឹមនិយាយទៅកាន់នាយជានិច្ចព្រោះចង់រក្សារចំណង់មួយនេះ នាងជឿថាថ្ងៃណាមួយជុងគុកនិងឃើញទង្វើលល្អភាពស្មោះត្រង់ភាពបរិសុទ្ធរបស់នាង។
ក្រឡែកមកមើលអ្នកក្នុងឡានឯនែស៎បន្ទប់ពីមកបន្ទប់ទឹកវិញថេយ៉ុងអង្គុយក្នុងឡានមិននិយាយអ្វីស្មោះមើលទៅដូចកុំពុងភ្លឹក ធ្វើនាយកម្លោះដែលបើកឡានបណ្តើរលួចមើលទឹកមុខអត់នឹងឆ្ងល់សួរមិនបាន
"អូនកើតអីឬអត់"ដុងស៊ូ
"អូនគឺ...អត់ទេ មានអីឯណា"ថេយ៉ុង
"មិនអីល្អហើយព្រោះបងមិនចង់អោយប្រពន្ធបងមិនសប្បាយនោះទេអាចនិងឆាប់ចាស់បើថ្ងៃរៀបការមុខចាស់ជាងបងគិតយ៉ាងមិច?ហុឹស!"មើលចុះនាយម្នាក់នេះចូលញោះគេណាស់អត់និងតបតមកវិញមិនបានសោះ
"នែ៎ស!ហៅអ្នកណាប្រពន្ធ ហើយគឺអូនសាច់ចាំមិនងាយចាស់ងាយៗទេឆឺស!"
"ជិតរៀបការហើយហៅប្រពន្ធមានអីខុស?"
"ចាំដល់ពេលនោះសិនទៅមិនបានទេឬ"
"អត់ចង់បងចង់ហៅប្រពន្ធ គីមថេយ៉ុងប្រពន្ធសម្លាញ់"
"នែ៎!កាងដុងស៊ូ!ប្រុសម្នាក់នេះកាន់តែយ៉ាប់មែនទែនហើយ"
"ប្រពន្ធហ៎ាកុំធ្វើមុខក្រម៉ូវបែបនេះមើលលែងស្អាតហើយ"
"បងចង់អោយធ្វើមុខបែបមិចញញឹម24hមែនទេ?"
"បើអាចគឺល្អហើយ"
"ន៎ែបងចង់ត្រូវមែនទេ??ហាស៎?"មិននិយាយតែមាត់ទេឯដៃឆ្លៀតក្តិចភ្លៅនាយកម្លោះមួយទំហឹងទៀតផង
"អួយ!ថេហ៍បងឈឺណា!កំពុងបើកឡានផង"
"ហើយយ៉ាងមិច??"
"បងថាលេងតើ!ប្រញាប់តែខឹង ទោះអូនអត់ញញឹមនិយាយចំពោះបងគឺអូនស្អាតជាងអ្នកណាទាំងអស់ អ៊ួយជាំហើយទេដឹងនាគ៎"ដុងស៊ូនិយាយបណ្តើរខណៈដៃម្ខាងអង្អែលភ្លៅខ្លួនឯងតិចៗ
"ឆឺស!សមមុខ"ថេយ៉ុងសើចនិងទឹកមុខជូហួញរបស់នាយនេះហើយជាចំណុចមួយដែលនាយតែងតែយកទុកដាក់ចំពោះថេយ៉ុងនៅពេលមានរឿងអីនាយតែងសួរនាំនិងធ្វើអោយថេយ៉ុងមានស្នាមញញឹមឡើងវិញ។
មិនយូរប៉ុន្មានឡានវិលកង់សន្សឹមៗបញ្ឈប់មុខភូមិគ្រឹះមួយប៉ុន្តែមិនសូវសប្បាយអ៊ូរអរដូចមុនទេដោយសារសេដ្ធកិច្ចជំនួញធ្លាក់ចុះ។
"កូនមកវិញហើយម៉ាក់"ថេយ៉ុងដើរចូលក្នុងទទឹមនិងនាយកម្លោះដុងស៊ូ
"ហៃយ៉ា!យ៉ាងមិចដែលទៅរើសឈុត?"អ្នកស្រីគីមនិយាយទាំងញញឹមចំពោះមុខកូន គាត់ចង់ឃើញកូនប្រុសតែម្នាក់គត់រស់នៅដោយសុភមង្គលហើយគាត់ជឿថាដុងស៊ូនេះហើយអាចការពារកូនប្រុសដែលមានឈាមអូមេហ្គាតូចរបស់គាត់បាន។
"ម៉ាក់ក្មេកកុំបារម្ភធានាកូនក្រមុំគឺត្រូវស្អាតបំផុតនៅថ្ងៃពិសេសខាងមុខនេះ"ដុងស៊ូ
"ទៀតហើយៗអូនជាប្រុសមិនមែនកូនក្រមុំ"ថេយ៉ុងធ្វើជាង៉ក់ងរ ធ្វើអោយមនុស្សចាស់ដែលនៅក្បែរនោះអត់និងសើចមិនបាននិយាយពីថាង៉ក់ងរមុខខ្ជូតៗចេះតាំងពីតូចរហូតដល់ធំបានប្តីស្អែកខាងស្អែកហើយមិនចោលសោះឱកូនមាសម្តាយ!។
"អូនជាប្រុសតែត្រូវប្រពន្ធហៅកូនក្រមុំគឺត្រូវហើយ មែនទេម៉ាក់"ដុងស៊ូនិយាយទាំងញាក់ចញ្ចឹមដាក់ថេយ៉ុង
"ហុឹសៗ! ត្រូវហើយថេយ៉ុងហ៎ា!ដល់ថ្ងៃនោះគឺជាកូនក្រមុំអូមេហ្គាដល់ស្រស់ស្អាត"អ្នកស្រីគីមសើចទឹកមិនសុខចិត្តរបស់គេ
"ម៉ាក់ហ៌នេះលេងកាន់ជើងផងហេស៎? ហុឹស៎!ខ្ញុំឈប់និយាយរកហើយទៅលើខាងលើវិញល្អជាង"ថេយ៉ុងដើរចេញទៅបន្ទប់របស់គេនៅជាន់លើ មើលគេចុះងរខ្ទឺតដូចខ្ទួយចឹង
"ថេហ៍ហា៎អោយបងសុំទៅដែលមក?បានជាគ្នាកុំអោយអផ្សុកម្នាក់ឯង!"
"ឆឺត!កុំសង្ឃឹមដរាបណាមិនទាន់រៀបការ ខ្ញុំមិនអោយបងចូលបន្ទប់ខ្ញុំជាដាច់ខាត!"
"ហៃយ៉ា!ហេតុអីក៏ពេលវេលាដើរយូរម្លេះ!បងចង់រៀបជាមួយអូនឆាប់ៗ"ដុងស៊ូស្រែកបន្ទរពីខណៈកាយតូចដើរញាប់ជើងចូលបន្ទប់បាត់ព្រោះអៀនពេក
"មើលចុះគេអៀនហើយ គេនៅក្មេងណាស់មិនទាន់ចាស់ចិត្តចាស់គំនិតទេលំបាកកូនតាមលួងហើយ"អ្នកស្រីគីម
"មិនលំបាកទេម៉ាក់សម្រាប់ខ្ញុំក្តីសុខរបស់ថេហ៍គឺជាសុខរបស់ខ្ញុំ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគេនិងមើលថែគេដោយជីវិត"
"ហុឹម!សង្ឃឹមលើកូនហើយ"
"បាទ!ខ្ញុំលាសិនហើយម៉ាក់ ស្អែកខ្ញុំនិងមកម្តងទៀត"
"ចា៎ធ្វើដំណើរដោយសុវត្តិភាពណា!"
"បាទ!"
+ភូមិគ្រឹះចន
"បងជុង!"គ្រាន់តែឡានឈប់ភ្លាមនាងតូចស្លៀកពាក់សុិចសុីរត់មកអោបដៃនាយកម្លោះភ្លែត
"លែងដៃបង! ជូលី"ជុងគុកបញ្ចេញទឹកមុខធុញធ្រាញ់និងនាងដែលតែងតែធ្វើខ្លួនជាម្ចាស់ការលើនាយទាំងដែលនាងមានឋានៈត្រឹមជាប្អូនជីដូនមួយនាយតែប៉ុណ្ណោះតែកុំមើលចរឹតធ្វើដូចនាងប្រពន្ធនាយចឹងអោយដៃអោយជើងញិញក់ដាក់នាយ នាយមិនដែលយកភ្នែកមើលទេគេចាក់ទុកនាងត្រឹមជាប្អូនស្រីប៉ុណ្ណោះ។
"បងទើបមកពីណាអូនចាំបងញាំុបាយយូរហើយ"មើលនិយាយចុះតើគេជាប្តីនាងឬ?ដែលត្រូវរាយការណ៍ប្រាប់នាង?អោយនាងចាំបាយទឹកជាមួយ?
"បងញុាំខាងក្រៅរួចហើយ ថ្ងៃក្រោយមិនបាច់ចាំបងទេបើឃ្លានញុាំមុនទៅ"
"បងញុាំជាមួយអ្នកណា?នេះជាថ្ងៃសម្រាកមិនមែនញុាំជាមួយដៃគូរការងារទេណ៎?"
"ជាមួយអ្នកណាវាសំខាន់ដែលទេ?បងត្រូវប្រាប់អូនគ្រប់រឿងដែរទេ? ជូលីស្តាប់អោយច្បាស់អូនជាប្អូនរបស់បងមិនមែនប្រពន្ធបងកុំតាំងខ្លួនជាម្ចាស់លើជីវិតបង"ជុងគុកបេះនាងចេញពីដៃរួចដើរចូលខាងក្នុងមុនបាត់
"ឆឺស!ខ្ញុំមិនខ្វល់បើខ្ញុំស្រលាញ់ហើយត្រូវតែយកអោយបាន!"

✨រង់ចាំភាគបន្ត🌱

សរសេរដោយ: KimYuuLeap 🤍

រឿង គំនុំស្នេហ៍ម៉ាហ្វៀ🔥🥀❤️Where stories live. Discover now