ភាគ១

719 22 0
                                    

ស្គាល់អ្វីដែរជាស្នេហាទេ? ព្រោះតែស្នេហានេះហើយវាធ្វើអោយខ្ញុំលែងគិតពីអ្វី ទាំងអស់អោយតែបាននៅក្បែរមនុស្សដែលខ្ញុំស្រលាញ់ ទោះធ្វើអ្វីឬប្រើវិធីបែបណាក៏ខ្ញុំធ្វើដែរដើម្បីមនុស្សម្នាក់នោះខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីអោយតែបានចូលទៅស្និតស្នាលជាមួយគេ

ខ្ញុំគ្រាន់តែដឹងថាខ្ញុំស្រលាញ់គេបេះដូងខ្ញុំត្រូវការគេច្បាស់ណាស់បែបនេះហើយទើបខ្ញុំព្យាយាមចូលទៅក្បែរគេសង្ឃឹមថាថ្ងៃណាមួយគេជារបស់ខ្ញុំត្បិតតែវារៀងអាក្រក់បន្តិចខ្ញុំក៏សុខចិត្ត

ហាងគំនូរ

ស៊ាវចាន់ដែរជាកូនប្រុសច្បងនៃត្រកូលស៊ាវដែរត្រូវជាទាយាទស្នងត្រកូលដ៏មានកេរ្តឺឈ្មោះល្បីល្បាញមួយនេះវិញបែរជាសុខចិត្តរស់នៅយ៉ាងសាមញ្ញមិនខ្វល់ពីអ្នកខាងក្រៅមើលគេបែបណាសំខាន់អោយតែបានធ្វើអ្វីដែរជាខ្កួនឯង ទ្រព្យសម្បត្តិជារឿងក្រៅខ្កួននោះទេអ្វីដែរសំខាន់គឺសេចក្តីសុខនិងការងារដែរជាមុខជំនាញដែរយើងស្រលាញ់ពេញចិត្តនិងធ្វើវា

ស៊ាវចាន់មានបងប្អូនស្រី1នាក់ដែរឈ្មោះ ស៊ាវសៀនយីងត្រូវជាកូនពៅចំណែកគេផ្ទាល់ជាកូនប្រុសច្បងអាយុ31ឆ្នាំហើយប៉ុន្តែមិនមានគ្រួសារទៅវិញ មិនមែនគ្មានអ្នកស្រលាញ់នោះទេមកពីគេមិនត្រូវការ

តឹបៗៗ

"បងប្រុស! " សម្លេងលាន់ស្បែកជើងកែងចោទបានដើរឆៀងចូលហាងគំនូរដែរជាបងប្រុសរបស់នាងដែរកំពុងតែផ្ចិតផ្ចង់ក្នុងការគូរគំនូរក៏ភ្ញាក់ភ្លាមៗពេលលឺសម្លេងហៅរបស់ប្អូនស្រី

"សៀនយីង! ស្រែកធ្វើអី!"

រាងស្តើងបែរមុខពីផ្ទាំងគំនូរដែរកំពុងតែគូរបែរមកប្អូនស្រីក៏ប្រទាក់និងរាងសង្ហារក៏ទម្លាក់ទឹកមុខបន្តិចដែរប្អូនស្រីកំពុងតែកៀកដៃបណ្តើរមកមុខមាត់សង្ហារខ្លាំងណាស់ត្បិតតែមិនសូវញញឹម!

"ហេហេរធ្វើលេងទេបងប្រុស! " នាងដកដៃពីសង្សារមកទាញដៃបងប្រុសនិងដាក់លើស្មាតិចៗរបៀបញិកញក់ទាំងក្រឺតខ្នាញ់

" ប្អូនស្រី បងឡើងក្រមុំជិតបានប្តីហើយនៅញិកញក់ទៀត! " ចាន់លេងក្បាលប្អូនស្រីនិងទាញនាងចេញដើម្បីអោយស្រួលនិយាយគ្នានិងសម្លឹងមើលអ្នកដែរត្រូវជាសង្សាររបស់ប្អូនស្រី

ងប់ងុលស្នេហ៍-(ចប់)Where stories live. Discover now