ស្រលាញ់ជ្រុលពេកទើបហ៊ានធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរ តែថាសមតម្លៃឬទេ? ដែរ បង្ខំឲមនុស្សដែលមិនស្រលាញ់មកស្រលាញ់វិញនោះ?
៤ឆ្នាំមុន
មេឃងងឹតខ្មួលខ្មាញ់ ដំណក់ទឹកភ្លៀងក៏ហូរស្រក់ស្រោចស្រោបពេញផ្ទៃដី នៅតាមផ្លូវមានមនុស្សជាច្រើនរត់កាត់ភ្លៀង អ្នកខ្លះមានឆ័ត្រសម្រាប់បាំងអ្នកខ្លះទៀតរត់រកកន្លែងជ្រកភ្លៀងក្នុងចំណោមអ្នកទាំងនោះក៏មានវ៉ាងអុីបូផងដែរ
" ភ្លៀងខ្លាំងណាស់កាលណារាំងទៅ"អុីបូចូលជ្រកភ្លៀងខាងមុខម៉ាតដោយសារដើរចេញពីសាលារត់មកទិញអីទុកញាំបែរជាភ្លៀងទៅវិញសំខាន់នាយមិនបានយកឆ័ត្រមកជាមួយទៀត ចំជាស៊យពិតមែនដូច្នេះមានតែបង្ខំចិត្តឈរចាំទាល់តែមេឃរាំងនោះឯង
ថឹបៗ! សម្រឹបជើងដើរមកជិតអុីបូ
"លោកត្រូវការឆ័ត្រដែរឬទេ?មើលទៅបើចាំមេឃរាំងភ្លៀងក៏មិនងាយដែរ" លឺសម្លេងពិរោះបូករួមពាក្យសម្តីពិបាកនិងបដិសេធបានហុចឆ័ត្រមួយទៀតទៅអោយនាយទាំងទឹកមុខភ្ជាប់ស្នាមញញឹមមិនរសាត់បាត់ធ្វើអោយអ្នកដែរបានសម្លឹងមើលហើយហាក់គាំងហើបមាត់មិនចង់រួច
"អរ..អរគុណ"
"លាសិនហើយ" រាងស្តើងញញឹមតបហើយចាប់អារម្មណ៍មើលឯកសណ្ឋានក៏អាចដឹងថាអុីបូជានិស្សិតឆ្នាំទី៣រៀនខាងផ្នែកគ្រប់គ្រង មិនបង្អង់យូរក៏បានចាកចេញទុកអោយអ្នកខ្លះដៀងភ្នែកសម្លឹងមើលពីក្រោយយ៉ាងយូរទាល់តែអ្នកចំពោះមុខចេញទៅផុតរហូតលែងមើលឃើញ នេះហើយជាលើកដំបូងដែរពួកគេបានជួបគ្នា
គេថាជួបគ្នាលើកទី១អាចហៅថាចៃដន្យ
ជួបលើកទី២មកពីនិស្ស័យ
ជួបលើកទី៣គឺវាសនាហើយគឺពិតណាស់ពួកគេក៏បន្តបានជួបគ្នាជារឿយៗរហូតក៏ស្និតស្នាល ដល់ថ្ងៃមួយអុីបូក៏សម្រេចចិត្តថា...
"បងពេញចិត្តទេ? " អុីបូបានសួរទៅកាន់ស៊ាវចាន់ដែរនៅចំពោះមុខ ព្រោះថ្ងៃនេះជាថ្ងៃនៃសេចក្តីស្រលាញ់នាយបានកក់សណ្ឋាគារផ្តាច់មុខ ហើយបានកក់បន្ទប់រៀបចំការញាំអាហារក្រោមពន្លឺភ្លើងទៀនមានបទភ្លេងរោទ៍មេនទិចចាក់កំដរគឺចេតនាចង់សារភាពស្នេហ៍ទៅកាន់ស៊ាវចាន់