ប្រាកដទេ? ថាស្នេហាអាចបង្ខំបាននោះ? បើសិនស្នេហាបង្ខំបានពិតមែនប្រាកដជាគ្មានមនុស្សឈឺចាប់ទុកសោក ខូចចិត្ត សោកសៅក្នុងរឿងស្នេហាមិនសមបំណងជាច្រើននាក់ក្នុងលោកនេះដែរ។ ស្នេហាគឺសាមញ្ញណាស់ សម្រាប់មនុស្ស២នាក់ ល្អឥតខ្ចោះ រីករាយកើតទុក្ខគឺនៅតែចំពោះមនុស្ស២នាក់ ប៉ុន្តែបើយើងជាអ្នកផ្តើមតែម្ខាង គ្រាន់តែរៀនទទួលយកនៅភាពឈឺចាប់ដែលត្រៀមដើរមកទទឹមគ្នាប៉ុណ្ណោះ!
ក្រឹប!
" អ៎ស!! ស៊ាវចាន់ " រាងក្រាស់ស្រែកវ៉ាស់ សង្គត់ឈ្មោះរាងតូចនៅក្នុងរង្វង់ដៃស្រាប់តែកញ្ជ្រោលប្រលែងដៃចេញព្រោះពេលនាយអោនញីញក់ សង្គត់ទប់កញ្ចឹងករបឺតមាត់រាងតូចស្រាប់តែខាំមាត់នាយមួយទំហឹងឡើងចេញឈាមរឹមៗទើបនាយបង្ខំចិត្តប្រលែងរាងតូចឃ្លាតគ្នាបន្តិច
" សូមឯង ឈប់ជាន់ឈ្លី! បងដោយទង្វើថោកទាបបែបនេះមុនបងស្អប់ឯងជាងនេះ វ៉ាងអុីបូ" ស៊ាវចាន់ពោលពាក្យបែបអស់សង្ឃឹម កែវភ្នែកពោរពេញទៅដោយការខកចិត្តទទឹមគ្នា ដៃទាំងគូស្រវ៉ាទាញអាវដែលអុីបូហែកខណ:មុននេះមកបិតបាំងរាងកាយអោបទាំងញីញ័រព្រោះតែទឹកក្នុងអាងត្រជាក់ រឹតតែមកឈ្លោះគ្នាជាមួយអ្នកស្រវឹងខ្លាចថានាយនិងធ្វើអីឆ្គួតៗដូចមាត់និយាយពិតមែន
" ជាន់ឈ្លីហេស៎? គ្រាន់តែខ្ញុំថើបបង បងក៏ដឹងថាខ្ញុំស្រលាញ់បងប៉ុណ្ណា? "
" តើឯងអាចឈប់ឆ្គួតបានទេ? ចម្លើយតបរបស់បងចំពោះឯងឆ្នាំនោះមិនច្បាស់លាស់ទេហេស៎? ម្តេចចេះតែមានគំនិតឆ្គួតៗបែបនិងយ៉ាងណាកើត!! "
"ប៉ុន្មានឆ្នាំមកនេះខ្ញុំខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីបានចូលក្បែរបង ស៊ាវចាន់តើនេះបងពិតមិនមានអារម្មណ៍ស្រលាញ់លើខ្ញុំពិតមែនឬ? "
"....."
" ៤ឆ្នាំមកនេះ តើខ្ញុំពិតជាមិនអាចយកបេះដូងរបស់បងមែនទេ? "រាងក្រាស់មុខឡើងក្រហម ត្រចៀកមានអារម្មណ៍ងឺង ផ្ទៃមុខរាបស្មើត្រត្រជាក់មើលរាងតូចក្នុងសភាពរញ៉េរញ៉ែបែបនេះវាគ្រោះថ្នាក់បំផុត តែអ្នកណាទៅដឹងថាប្រយោគសំណួររបស់នាយទាក់ទាញបាតដៃតូចស្តើង១កំភ្លៀងវាត់ទៅលើថ្ពាល់នោះ...