ភាគ៦:បញ្ចប់

481 16 2
                                    

ទំនាក់ទំនងដែលកាត់ផ្ដាច់រយៈពេលយូរនៅពេលបានត្រឡប់ជួបគ្នាម្តងទៀតវាពិតជារឿងមិនអាចស្មានដល់ពិតមែន តើនេះជារឿងចៃដន្យឬ?ទើបធ្វើអោយអ្នកទាំងពីរត្រូវប្រឈមមុខជាមួយគ្នាម្តងហើយម្តងទៀតបែបនេះ?

" អុីបូហ្អេស?" ស៊ាវចាន់និយាយឡើងបែរក្រោយសម្លឹងមើលដើម្បីបញ្ជាក់ខ្លួនឯងមិនបានមើលច្រឡំ នឹកងឺងឆ្ងល់ហេតុអីនាយដឹងថាគេនៅក្នុងបន្ទប់មួយនេះ?ឬនាយជាចៅហ្វាយរបស់មនុស្សស្រីដែលនៅក្បែរខ្លួន?

"ខេន&អេនណាទៅយកឡានមកយើងទៅវិញឥឡូវនេះ"

" ចាស/បាទលោកប្រុស"លឺការបញ្ជារបស់លោកប្រុសខ្លួនហើយពួកគេទាំងពីររហ័សនាំគ្នាដើរចាកចេញទៅសល់នៅតែស៊ាវចាន់ជាមួយអុីបូ ភាពស្ងប់ស្ងាត់កើតឡើងសាជាថ្មីអ្នកទាំងពីរសម្លឹងមុខគ្នាតែគ្មានអ្នកណាហើបមាត់មុនសោះ ហាក់ដូចជាត្រូវគេយកស្គុតបិទមាត់អញ្ជឹង

"ខានជួបគ្នាហើយ!!" អ្នកទាំងពីរនិយាយឡើងស្របប្រយោគតែមួយធ្វើអោយមានការគាំងបន្តិចដែរមិនសមណាចិត្តដូចគ្នាបែបនេះសោះ

" អរគុណលោកចំពោះរឿងមុននេះ! បើគ្មានអី្វទេខ្ញុំទៅផ្ទះសិ-អេ៎.."

"ចាំខ្ញុំជូនទៅ!" អុីបូចាប់ករដៃស៊ាវចាន់ជាប់ទឹកមុខបញ្ជាក់ថាគ្មានបំណងអាក្រក់ស៊ាវចាន់ក៏លែងប្រកែកព្រោះបើតាមពាក្យសម្តីរឹកពារហាក់ខុសប្លែកពីកាលមុនឆ្ងាយណាស់

មើលទៅគួរតែនាយឈប់ស្រលាញ់គេមែនទែនហើយ?
___

"ខេន!បើកទៅមន្ទីរពេទ្យមុនទៅ"

"បាទលោកប្រុស"

ស៊ាវចាន់នឹកឆ្ងល់ស្មានតែអុីបូឈឺអីបានទៅមន្ទីរពេទ្យតែគេមិនបានសួរព្រោះទំនាក់ទំនងពួកគេបានដាច់ស្រេចហើយ អុីបូអង្គុយធម្មតាអូសចុចទូរសព្ទមើលការងារតាមទម្លាប់ស៊ាវចាន់វិញអង្គុយឡើងអឹបទ្វារឡានព្រោះមិនចង់នៅជិតគ្នាពេក ណាមួយកម្តៅខ្លួនមិនថមថយឈឺក្បាលសឹងតែផ្ទុះទើបសំងំស្ងៀមស្ងាត់មិនបានប៉ុន្មានក៏ដេកលក់នៅលើឡានបាត់ទៅ

"អេនណាបន្ថយម៉ាសុីនត្រជាក់បន្តិចទៅ!"អុីបូ

"ចាស"អេនណាធ្វើតាមការប្រាប់រួចក៏ឆ្លៀតដៀងភ្នែកមើលខាងក្រោយឃើញលោកប្រុសរបស់ខ្លួនកំពុងយកស្មាររបស់ខ្លួនឯងអោយស៊ាវចាន់កើយថែមទាំងtake careគ្របអាវដណ្តប់លើរាងកាយស៊ាវចាន់ទៀត ធ្វើអោយនាងភ្ញាក់ផ្អើលតែបានត្រឹមលាក់ទុកក្នុងចិត្ត

You've reached the end of published parts.

⏰ Last updated: Jun 30 ⏰

Add this story to your Library to get notified about new parts!

ងប់ងុលស្នេហ៍-(ចប់)Where stories live. Discover now