ខណៈដែលភ្លាមៗមានរឿងជាច្រើនកើតឡើងក្នុងពេលតែមួយវាពិតជាស្មុគស្មាញណាស់ក្នុងការដោះស្រាយ តើត្រូវបែបណាទើបអាចបញ្ចប់បញ្ហាទាំងអស់នោះអោយបានចប់ដាច់ស្រេចនោះ?
"សប្បាយចិត្តដែរទេ?ពេលឃើញសារភាពប្អូនស្រីខ្ញុំក្លាយជាបែបនេះ"
" ស៊ាវចាន់មិនមែនបែបនឹងទេ! ខ្ញុំមិនបានចង់អោយនាងក្លាយជាបែបនេះ"
"លោកហារមាត់ទៅរួចបើមិនដោយសារតែលោកប្អូនស្រីខ្ញុំអាចធ្លាក់ក្នុងសភាពបែបនេះដែរទេ? លោកបំផ្លាញខ្ញុំមិនគ្រប់គ្រាន់នៅអូសទាញប្អូនស្រីខ្ញុំអោយមកពាក់ព័ន្ធដោយសារតែខ្ញុំ លោកសប្បាយលេងណាស់ឬ?"
"ទេ- "
" ហាសហា! " ស៊ាវចាន់សើចខ្ទប់មុខលាយឡំទឹកភ្នែកពេលឃើញកាយវីការបដិសេដអុីបូហើយប្រុងដើរមកជិតគេ ទើបមានតែថយក្រោយមិនចង់អោយនាយប៉ះ
"ស៊ាវចាន់ ខ្ញុំសុំទោស! "
" ហឹសៗ លោកសុំទោសឬ?មនុស្សយល់តែចិត្តខ្លួនឯងដូចជាលោកចេះសុំទោស? ហឹកៗ...អ្ហាអត់ទេៗខ្ញុំមិនសមយំដោយសារមនុស្សបង្កហេតុជាលោកនោះទេ"
"..."
" ដោះលែងខ្ញុំទៅ! ខ្ញុំសុំអង្វរ កុំពាក់ព័ន្ធជាមួយគ្នាអីឈប់រវីរវល់ជាមួយមនុស្សក្នុងគ្រួសារខ្ញុំទៀតតើបានទេ? លោកបានបោះបង់ប្អូនស្រីខ្ញុំហើយ សូមកុំបង្ហាញខ្លួនទៀតរវាងពួកយើងបញ្ចប់ត្រឹមនេះកុំអោយមានអ្នកណាឈឺចាប់ទៀតអី! គ្រប់គ្រាន់ហើយ ខ្ញុំសុំបានទេ?"ពាក្យសម្តីពោរពេញទៅដោយភាពឈឺចាប់ កែវភ្នែកប្រែជាហើមព្រោះការយំ ទឹកមុខដក់ដោយទឹកភ្នែក គេឈឺចាប់ដោយមិនអាចរាប់រៀបបាន ហេតុអីគេត្រូវជួបរឿងទាំងអស់នេះ? បើគេមិនបានជួបជាមួយអុីបូរឿងបែបនេះប្រហែលជាមិនឡើងនោះទេ ត្រូវទេ? គេសួរខ្លួនឯងរឿយៗសឹងតែក្លាយជាមនុស្សឆ្គួត សើចផងយំផង!
"ហឹស! ខ្ញុំគ្រាន់តែស្រលាញ់បងប៉ុណ្ណោះស៊ាវចាន់ ខ្ញុំចង់ចំណាយពេលវេលារបស់ខ្ញុំជាមួយមនុស្សដែរខ្ញុំស្រលាញ់ហេតុអីបងកាត់ផ្តាច់ខ្ញុំចេញពីជីវិតបង" អុីបូយកដៃជោគសក់ផ្អែកខ្នងទៅជញ្ជាំងសួរទៅស៊ាវចាន់ នាយមិនធ្លាប់គិតថាស្រលាញ់មនុស្សម្នាក់ នាយលះបង់ស្ទើរតែគ្រប់យ៉ាងដើម្បីយកគេមកធ្វើជារបស់ខ្លួនម្តងហើយម្តងទៀត ស៊ាវចាន់មានតែពាក្យដេញនាយពីជីវិតរបស់គេ ហេតុអីស្នេហាមួយនេះមិនសមបំណងតាមចិត្តដែរប៉ងប្រាថ្នានោះ?