Ep 1 : ពួកគេជាសិស្សថ្មី??

106 11 2
                                    


   សកលវិទ្យាល័យ university of Korea នេះជាសកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់ទី2បន្ទាប់ពីសកលវិទ្យាល័យ yonsei University ។ សកលវិទ្យាល័យនេះគឺសម្បូរទៅដោយនិស្សិតដែលជាកូនរបស់អ្នកមាន អភិជន មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ។ ក្នុងចំណោមនិស្សិតទាំងអស់ក៏មាននិស្សិត2នាក់ដែលជាកូនរបស់អ្នកមានមុខមាត់ក្នុងសង្គមផងដែរ ។ ប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ពីពួកគេនោះទេព្រោះថាជីវិតប្រចាំថ្ងៃរបស់ពួក private ខ្លាំងណាស់ គេគ្រប់គ្នាដឹងត្រឹមថាពួកគេជាកូនអ្នកមានលុយសម្បូរហូរហៀ តែមិនដឹងនោះថាអាណាព្យាបាលរបស់ពួកគេជាអ្នកណា ។  សូម្បីតែពេលដែលអាណាព្យាបាលរបស់ពួកគេទៅចូលរួមនៅថ្ងៃបើកបវេសនកាលក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ គឺថាជិតឈឹងគ្មានអ្នកដឹងតែម្ដង ។
« ចាំយើងផង!! » ជេយ៍ចុះពីឡានភ្លាមក៏ក្រលែកឃើញមិត្តរបស់ខ្លួនដើរចូលក្នុងរបងសាលាល្មម តែទាស់ត្រង់ថាមិត្តសំណព្វចិត្តរបស់គេដើរលឿនណាពេកតែមួយភ្លែតក៏ជិតដល់អគារសាលាទៅហើយ នាយតូចមានតែសម្រេចចិត្តរត់តាមហើយខំប្រឹងស្រែកឡើងគេមើលមុខពេញនិង
« ជើងខ្លីទេ! តែដើរលឿននោះលឿន ! ឯងរត់តាមហត់ចង់ងាប់ ! » ពេលរត់ទាន់ហើយជេយ៍យកដៃរឺតទ្រូងហើយដកដង្ហើមមួយៗព្រោះហត់ពេក ណាមួយទីធ្លាសាលាក៏ធំឯមិត្តរបស់នាយតូចក៏ដើរលឿនទៀត អ្ហើយ!!
« រត់អត់ទាន់ខ្លួនឯង ! ដៀលគេ !? ថ្ងៃក្រោយពាក់ស្លាបហោះមកតែម្ដងទៅ ! » ហុីសឹងជ្រត់ចង្កេះថាអោយរាងតូចមាំងៗ !
« អា ! អា! អា! យើងសុំទោសទៅ »
« មក ! លឿនឡើងអាងបានចូលរៀនថ្ងៃនេះឮថាមានសិស្សថ្មីចូលមករៀនថ្នាក់យើង2នាក់ឯណោះ » ហុីសឹងថាហើយក៏ដើរទៅចោលរាងតូចបាត់ ទុកឪ្យរាងតូចរត់តាមត្រាក់ៗដូចកូនឆ្កែដែលគួរអោយស្រលាញ់មួយកំពុងរត់តាមម្ចាស់វាអញ្ចឹង

⏭️⏭️

នៅក្នុងថ្នាក់ដែលស្ថិតនៅក្នុងសកលវិទ្យាល័យដ៏ល្បីមួយនេះ កំពុងមានមនុស្សនិយាយគ្នាពីនេះពីនោះបង្ករជាសម្លេងអ៊ូអរពេញថ្នាក់ដូចសមមួយដង តែអ្វីដែលមិនដូចសមមួយដងគឺរាងតូចទាំង2អង្គុយធ្វើមុខស្ញូញ កាលដែលទឹកមុខពួកគេបែបនេះព្រោះពួកគេធុញនិងការធ្វើលំហាត់អត់ចេញតែអ្នកនៅក្នុងថ្នាក់វិញគិតតែពីមាត់ឡូឡាពេញនិងមិនគិតដល់អ្នកត្រូវការភាពស្ងៀមស្ងាត់អីបន្តិច
« ហ៊ើយ ! យើងធុញណាស់ ! កាលណាបានគ្រូមកទៅនៀកធុញនិងសម្លេងរញ៉ែរញ៉ៃនេះដល់ហើយ ! » ជេយ៍យកដៃកញ្ជ្រោកសក់ឡើងរញ៉ែរញ៉ៃអស់ព្រោះធុញថប់ពេក តាមពិតទៅរាល់ថ្ងៃក៏គេមានអការះអញ្ចឹងដែរតែគ្រាន់ថ្ងៃនេះធុញជាងរាល់ដង
ផាំង!!! សំឡេងវាយតុបានបន្លឺឡើងយ៉ាងខ្លាំងក្រោមស្នាដៃរបស់រាងតូចជេយ៍
«😀» ទឹកមុខជេយ៍ប្រែជាសើចលែងសមពេលដែលមិត្តរួមថ្នាក់ទាំងអស់នាំគ្នាស្ងាត់ហើយងាកមកមើលរាងតូចគ្រប់គ្នាភ្លាម
« ហុី ហុី ! សុំទោស!! » ជេយ៍លើកដៃសំពះសុំទោសអ្នកគ្រប់គ្នា មិត្តរួមថ្នាក់របស់រាងតូចនាំគ្នាដកដង្ហើមធំ តែគ្មានអ្នកណាហ៊ានថាអីអោយគេនោះទេ មិនមែនពួកគេខ្លាចជេយ៍ទេតែពួកគេមិនចង់មានរឿងព្រោះថាអាសំឡេងក្ដុងក្ដាំងភាគច្រើនគឺបង្កឡើងដោយរាងតូចនេះឯង ដូច្នេះគ្មានអ្នកណាចង់រករឿងជេយ៍នោះទេ ព្រោះពួកគេឮសឹងរាល់ថ្ងៃទៅហើយ វាស៊ាំត្រចៀកបាត់ហើយ
« អ្នកណាវាយតុមុននេះ !!?» ភ្លាមៗនោះអ្នកគ្រូបន្ទុកថ្នាក់ក៏ដើរចូលមកហើយថែមទាំងសួរនាំរកសិស្សដែលវាយតុមុននេះ សិស្សក្នុងថ្នាក់ទាំងអស់នាំគ្នាងាកមកមើលជេយ៍ភ្លាមៗ ធ្វើអោយអ្នកគ្រូងាយស្រួលក្នុងការរកមុខជនបង្ក
« សុំទោសអ្នកគ្រូ !! » ជេយ៍ងើបឈរឪនសុំទោសអ្នកគ្រូ
« បានហើយ!អង្គុយចុះទៅ ឯងបែបនេះរាល់តែថ្ងៃ » អ្នកគ្រូក្រវីក្បាលហួសចិត្ត តាមពិតគាត់ដឹងថាជនបង្កជាអ្នកណាប៉ុន្តែគាត់គ្រាន់តែចង់អោយច្បាស់ចិត្តប៉ុណ្ណោះក្រែងលោមិនដូចគាត់គិតតែចៃដន្យ ជាមនុស្សដដែល  ជេយ៍បានអង្គុយតាមដែលអ្នកគ្រូប្រាប់ ...
« ឯងតែបែបនេះរាល់ថ្ងៃ ! » ហុីសឹង
« មកពីធុញនិងណា ! » ជេយ៍
« បើធុញម៉េចមិនដើរចេញក្រៅទៅ » ហុីសឹង
« ខ្លាចមកមិនទាន់គ្រូមិនអោយចូល » ជេយ៍
«បានៗ ! នាំគ្នាស្ងាត់ ! » គ្រប់គ្នានាំគ្នាស្ងាត់តាមសម្ដីរបស់អ្នកគ្រូ
« ដូចដែលកូនៗបានដឹងអញ្ចឹងថាថ្នាក់របស់យើងនិងមានសិស្សថ្មី2នាក់ចូល ដូច្នេះសូមប្អូនៗស្វាគមន៍អោយពួកគេបន្តិចទៅ ពេលនេះប្អូនៗអាចចូលមកបានហើយ ! » អ្នកគ្រូនិយាយចប់សិស្សគ្រប់គ្នាដែលនៅក្នុងថ្នាក់នាំគ្នាចាំអ៊ុតមើលមុខសិស្សថ្មី ភ្នែកជាច្រើនគូបានសម្លឹងទៅមាត់ទ្វារដែលជាមាត់ច្រកចូលតែមួយគត់ដើម្បីបានមកដល់ក្នុងថ្នាក់មួយនេះ ដំណើរមាំទាំបានបោះជំហ៊ានចូលមកក្នុងថ្នាក់រៀនដោយទឹកមុខស្មើរៗមិនសូម្បីបញ្ចេញនូវស្នាមញញឹម ប៉ុន្តែទោះបីគេមិនបង្ហាញស្នាមញញឹមក៏នៅតែអាចទាក់ទាញចិត្តក្រមុំៗដែលនៅក្នុងថ្នាក់នេះឪ្យញាប់ញ័របានដែរ ពួកគេទាំង2សង្ហាៗខ្លាំងណាស់មុខមាត់សុីនិងដងខ្លួន មាឌសុីនិងកម្ពស់និយាយអោយចំទៅគឺ perfect តែម្ដង ចំណែកជេយ៍ដែលបាននិងកំពុងលើកដបដែលមានទឹកមកផឹកចូលមាត់មុននេះក៏ត្រូវព្រួសចេញមកអស់ ខ្ទាតសើមក្បាលហុីសឹងឡើងពេញ ធ្វើម្ចាស់កេសាមួម៉ៅជាខ្លាំង
« ហយ៎!!! វាស្អីឯងហាស៎ ! » ហុីសឹងដែលត្រូវគេព្រួសទឹកដាក់ក៏កើតអារម្មណ៍មួម៉ៅឡើងពេលដែលសក់របស់គេត្រូវទទឹកសើមជោគអស់
« យើងសុំទោស ! » ជេយ៍
« សុំទោសហើយសក់យើងស្ងួតវិញមែន » ហុីសឹងនិយាយឡើងទាំងដៃកំពុងដើររកកូនកន្សែងយកមកជូតសក់របស់គេនិងចាប់ភ្លីសក់អោយត្រឹមត្រូវដូចដើមវិញ
« គ្រាន់តែប្រុសដើរចូលមកសោះក៏ទ្រុងរាងភ្ញាក់ផ្អើលដែរ បើទេវតាដើរចូលមកមិនថាទេ នេះមនុស្សសោះ !! » ដៃជូតសក់តែមាត់របស់ហុីសឹងនៅតែរអ៊ូដដែលមិនព្រមឈប់សោះ ព្រោះថាមានការខ្នក់ខ្នាញ់និងរាងតូចពេក គ្រាន់តែឃើញប្រុសស្អាតសោះផ្អើលដែរ
ក្រឡែកមកមើលរាងក្រាស់ទាំង2វិញ ម្នាក់ញញឹមញញែមឯម្នាក់ទៀតមុខស្មើចែស
« ប្អូនសូមជួយណែនាំខ្លួនអោយមិត្តរួមថ្នាក់បានស្គាល់ផង » អ្នកគ្រូបានអោយអ្នកទាំងពីរដែលជាសិស្សថ្មីណែនាំខ្លួនអោយអ្នកផ្សេងទៀតបានស្គាល់
« សួរស្ដី! ខ្ញុំឈ្មោះ kim niki ប្ដូរមកពីប្រទេសអូស្ត្រាលី » នាយក្រាស់និយាយហើយសិស្សទាំងអស់ចាប់ផ្ដើមស្រែកហ៊ោឡើងខ្លាំងៗ ពិសេសគឺសិស្សស្រីៗតែម្ដង អត់តែហុីសឹងនិងជេយ៍ប៉ុណ្ណោះដែលមិនស្រែកហ៊ោនិងគេព្រោះថាពីរនិងគ្មានអីគួរអោយចាប់អារម្មណ៍សម្រាប់ពួកគេនោះទេ នាយក្រាស់ចាប់ផ្ដើមសម្លឹងមើលអ្នកគ្រប់គ្នាក្នុងថ្នាក់ហើយក៏ប្រទាក់ភ្នែកនិងមនុស្សម្នាក់ដែលគេប៉ងចង់ជួបជាយូរ
« ជេយ៍ ! » នាយក្រាស់ស្រដីឈ្មោះរាងតូចតិចៗល្មមអាចស្ដាប់ឮតែឯង ឯរាងតូចព្យាយាមងាកទៅមើលទេសភាពខាងក្រៅតាមបង្អួចដើម្បីបន្លប់អារម្មណ៍របស់ខ្លួននិងព្យាយាមគេចកែវភ្នែកមួយគូរដែលកំពុងសម្លឹកមកគេទាំងទឹកមុខបែបស្រទន់ៗខុសពីពេលដែលគេដើរចូលថ្នាក់នេះដំបូងៗ
« ចំណែកខ្ញុំឈ្មោះ Jeon sunghoon ជាមិត្តរបស់niki ប្ដូរមកជាមួយគ្នា » នាយក្រាស់ណែនាំខ្លួនរួចក៏បង្ហាញស្នាមញញឹមឡើងធ្វើអោយនារីៗនៅក្នុងថ្នាក់លង់ស្ទើរគ្រប់គ្នា ប៉ុន្តែស្នាមញញឹមរបស់គេក៏ថយចុះបន្តិចម្ដងៗដោយសារតែ
« គ្មានសង្ហាអីផង ! តាមគ្នាច្បាស់ណាស់ ! អាត្នោត! អ្ហើយវាសុីអីបានខ្ពស់យ៉ាងនេះវី! » ហុីងសឹងស្រាក់ដៃទាំងគូរចូលគ្នាឯខ្នងផ្អែកនិងកៅអី ភ្នែកសម្លក់ហើយម៉ាត់វិញខំរអ៊ូអោយជេយ៍ស្ដាប់តែជេយ៍មិនបានចាប់អារម្មណ៍ស្ដាប់ព្រោះថារាងតូចជាប់គេចមុខពីសិស្សដែលទើបនិងចូលថ្មីទៅហើយ សរុបទៅគឺហុីសឹងនិយាយតែម្នាក់ឯងសុទ្ធតែម្ដង កត្តានេះហើយដែលធ្វើអោយនាយក្រាស់ថយចុះស្នាមញញឹមជាអតិបរមាដោយសារតែឃើញសភាពរាងតូចបែបនេះឯង
«បានហើយប្អូនទៅអង្គុយតុក្រោយ ជេយ៍និងហុីសឹងទៅ »

បើឃើញថាហុីសឹងនិងសុងហុនវាយគ្នាកុំសួរថាថីអី មូលហេតុអ្នកទាំងគ្នាបានឃើញហើយ 🥲🤌🏻 ដំបូងថាចាំថ្ងៃសោរ៍ចាំផុត តែឥឡូវខ្ចិល ផុសលូវម៉ងទៅ បើជ្រុលជាទំនេរទៅហើយ🥲🤌🏻✨

តាមស្នេហ៍មនុស្សដំបូងសារជាថ្មីWhere stories live. Discover now