ហុីសឹងអូសដៃជេយ៍មកយ៉ាងត្រណាត់ត្រណែងទឹកមុខវិញដូចគេកាប់ដប់ម្ភៃពូថៅ
« កើតស្អីឯង ហុីសឹង! ហុីសឹង! » អូសដៃរបស់ជេយ៍ដើរទៅមុខសុខៗក៏ឈប់ទាំងមិនប្រាប់ធ្វើឲ្យដួលផ្កាប់មុខនៅនិងដីទាំងពីរនាក់ដោយជេយ៍កិនពីលើ
« ហុីសឹង ! ឯងកើតអីម៉េចឈប់មិនប្រាប់បែបនេះ !? » ជេយ៍ងើបឈរពេញកម្ពស់ច្រត់ចង្កេះថាឲ្យហុីសឹង តែដូចជាបាត់ចម្លើយតបតមិនដូចរាល់ដង
« សុឹងសុឹងហា៎ ! ម៉េចមិនក្រោកមក នៅដេកនិងមែន » ពាក្យចុងក្រោយសក្ដិសិទ្ធតែម្ដងហុីសឹងងើបឡើងមកទាំងទឹកភ្នែករហាមដោយគ្មានមូលហេតុ
« 😭 » អត់មិនបានឲ្យជេយ៍គាំង
« ហេតុអីឯងយំ ?! ដួលតែតិចតើ ម៉េចឈរយំចឹង ! » ជេយ៍គាំងម៉ាសុីនហើយពេលនេះ ហុីសឹងមិនដែលអញ្ចឹងទេហេតុអីពេលនេះគេទៅជាបែបនេះ មិនចាំយូរជេយ៍ក៏ចូលខ្លួនទៅអោបមិត្តលួងលោមដោយគ្មានដឹងមូលហេតុថាគេយំរឿងអីឲ្យប្រាកដដឹងត្រឹមថាពេលមិត្តពិបាកចិត្តជេយ៍តែងធ្វើបែបនេះ
« អៅ!! ក្មេងឆ្នាសឯងកើតអី ?! » គ្មានអ្នកណាហ៊ានដាក់ងារឲ្យហុីសឹងច្រើនចឹងទេ មានតែមួយនិងទេដែលហ៊ាននោះ
« ហុីសឹងឯងទៅណា ? » គ្រាន់តែឮសម្លេងភ្លាមគឺរាងតូចដឹងភ្លាមតែម្ដងថាជាអ្នកណា រាងតូចជូតទឹកភ្នែកហើយប្រលែងដៃពីការអោបរបស់ជេយ៍បន្ទាប់មកដើរចេញយ៉ាងលឿនមិនសូម្បីងាកក្រោយ
«ថ្នាក់! »
« គេកើតអី ? »
« ខ្ញុំក៏មិនដឹងដែរ សុខៗយំយកម៉ង សួរក៏មិនឆ្លើយ »
« អរ ! និយាយចឹងឃើញអាគីទេ? » សុងហុនងក់ក្បាលបែបយល់ន័យហើយក៏ប្ដូរសំណួរ
« ប្រុសសម្អុយនោះនៅទីណាខ្ញុំម៉េចទៅដឹង ខ្លួនគេមិនបានជាប់ខ្ញុំឯណា » ចម្លើយនេះឲ្យដប់ពិន្ទុ
« ឈ្លោះគ្នាមែនទេ ?/ មកពីឯងនិង » នីគីដើរមករកពួកគេដោយជះរាងសង្ហាគ្មានអ្នកណាសង្ហារដូចលើកលែងតែសុងហុនប៉ុណ្ណោះ
« 🤔😲 » សុងហុន
« ស្អីៗទេ » ថាហើយជេយ៍ក៏ដើរចេញបាត់មិនខ្វល់ពីអ្វីទាំង+កាត់
«ហុីសឹងឈប់យំទៅឯងយំមកចង់បីបួនម៉ោងហើយណាមិនគិតថាឈប់ទេហេស៎ » ពេលនេះជេយ៍កំពុងតែនៅក្នុងបន្ទប់របស់ហុីសឹង អត់ហ៊ានទៅផ្ទះទេសុខចិត្តមកអង្គុយលួងមិត្ត
« ប្រាប់យើងមកថាឯងយំរឿងអីឲ្យប្រាកដ ?! »
« យើងស្រលាញ់អាស្លេក »
« ហាស៎!» ស្មារតីរបស់ជេយ៍លែងដំណើរការមួយពព្រិចភ្នែក គ្រាន់តែឮហុីសឹងនិយាយប្រាប់ភ្លាម
តុ! តុ! តុ!
« ក្មេងៗកើតអីដែរទេ ?» ដោយសារតែជេយ៍ស្រែកឮពេកទើបម៉ាក់របស់ហុីសឹងឡើងមកមើលខ្លាចថាពួកគេមានរឿងអី
« អត់ទេ មីង »
« អរ » គាត់ទទួលដឹងហើយក៏ត្រឡប់ទៅធ្វើម្ហូបវិញទុកឲ្យក្មេងនៅនិយាយគ្នាបន្ត
« ពីពេលណា ម៉េចក៏យើងមិនដឹង » ជេយ៍ចាប់ជម្រិតសួរហុីសឹងបែបចង់បានចម្លើយលឿនៗពីម្ចាស់ខ្លួនគេតែម្ដង
« យើងក៏មិនដឹងដែរ ធ្វើម៉េចទៅឯងគេមានសង្សាហើយ យើងស្រលាញ់គេមិនទាន់បានប៉ុន្មានផងគេមានសង្សាបាត់ទៅហើយ » ហុីសឹងរៀបរាប់ទាំងទឹកនេត្រាហូរមកដូចទឹកបាក់ទំនប់
« ដឹងមកពីណា ? »
« យើងឮនីគីនិយាយប្រាប់ឯង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គេចំពោះឯង តែវាសេដចំពោះមនុស្សស្រលាញ់គេម្នាក់ឯងដូចជាយើងនៀកដឹងទេមិត្ត » គ្រាន់តែនិយាយចប់រាងតូចហុីសឹងជំទាលយកតែម្ដងអត់មិនបាននិងឲ្យម្ដាយឡើងមកមើលម្ដងទៀត
« ហុី កើតអីមែនទេកូន ?! » លើកនេះគាត់ឡើងមកទាំងកាន់វែកឆាមកជាមួយទៀតផងប្រហែលចង់ចាប់រាងតូចទាំងពីរឆាហើយមើលទៅ xd
« អរ ! កាហុីវាសមសម្លេងទុកច្រៀងថ្ងៃខួបខ្ញុំទេមីង វាអត់កើតអីទេ មីងកុំបារម្ភ » ជេយ៍ចេញមុខបកស្រាយជំនួសមិត្តព្រោះហុីសឹងតបម្ដាយមិនចេញនោះទេ ព្រោះកំពុងអណ្ដើតអណ្ដក់ទឹកភ្នែករហេមរហាមដោយសារប្រុស!
« ពុទ្ធោ សម្លាញ់ចិត្តឈប់យំទៅណា កុំពិបាកចិត្តអីមនុស្សដូចសុងហុនស្រលាញ់អ្នកណាមិនបានយូរទេបើមិនត្រូវប្រភេទរបស់គេនោះ » ជេយ៍អោបមិត្តព្រមទាំងនិយាយលួងលោមមិត្តកុំឲ្យពិបាកចិត្តគិតច្រើន
« ឯងទាយដឹងហ៎ »
« បាច់ទាយទេ មើលតែមុខក៏ដឹងដែរ បើមុខប្រិមប្រិយយ៉ាងនេះអ្នកណាថាស្មោះនោះ »
« យើងចង់ទៅនៅជាមួយប៉ា » ហុីសឹងប្រលែងដៃពីការអោបរបស់ជេយ៍ហើយក៏និយាយឡើង
« នែ៎ ! ខូចចិត្តរឿងប្រុសចង់រត់ចោលមិត្តផងហេស៎ »
« យើងមិនចង់ឃើញមុខគេទេ »
« មិនចង់ឃើញក៏កុំមើលដើរគេចៗទៅវាចប់ហើយ »
« បើវាស្រួលដូចឯងនិយាយមែនមិនមែនឯងខ្លួនឯងធ្វើមិនបានទេ » ជេយ៍អស់ពាក្យវាចាតបទៅមិត្តសម្លាញ់ព្រោះគ្រប់យ៉ាងវាជាការពិតគេមិនអាចគេចនីគីបាន គេរិតតែមិនអាចបញ្ឈប់ការសម្លឹងមើលទៅកាន់នីគីបាននោះទេ ត្រូវហើយវាស្រួលគឺស្រួលតែនិយាយតែធ្វើមិនបានវាពិបាកធ្វើ
« អេ ! យើងថាលេងទេណាកុំគិតច្រើនអី » ឃើញថាជេយ៍ចាប់ទម្លាក់ទឹកមុខហើយហុីសឹងប្រញាប់និយាយប៉ះប៉ូវខ្លាចមិត្តខឹង ពិបាកលួងណាស់នីគីនូវលួងគេមិនបានចុះទម្រាំខ្លួនដែលមានឋានះត្រឹមមិត្តស្និតស្នាលនោះម៉េចនិងកើតទៅ
កាត់មកខាងកម្លោះៗឯណេះវិញមិនដឹងជាកំពុងរៀបចំគម្រោងការអីទេ និយាយពីថារញ៉ែរញ៉ៃពេញនិង
« អាវនេះពាក់ទៅបោះតង់មិនសមទេអាហុន » នីគីជ្រួញចញ្ចើមក្រវីក្បាលពេលមិត្តបង្ហាញអាវឲ្យគេមើល
« ចុះអានេះ ? » សុងហុនលើកមួយទៀតឲ្យមិត្តមើលជួយផ្ដល់ជាយោបល់
« ក្រែងឯងប្រាប់យើងថាឯងនិងមានជាការសារភាពប្រាប់ក្រាស់មិនអញ្ចឹងហើយពាក់អាវនិងទៅសមដែរ » នីគីហួសចិត្តលើសពីហួសទៅទៀតបានមិត្តសម្លាញ់មួយនិយាយពីខុសគេ
« អើ ! មែនតើ អូនខ្ញាដំរីធ្លាប់ប្រាប់ថាគេចូលចិត្តពណ៍ផ្កាឈូកនិងខ្មៅ ចឹងយើងគួរតែពាក់អាវយឺតខ្មៅថែមអាវស្បែកខ្មៅពីក្រៅកាន់ផ្កាធូលីបពណ៌ផ្កាឈូក ម៉េចដែរអាគី សមអត់អាពួកម៉ាក » សុងហុននិយាយឡើងទាំងស្នាមញញឹមមិនបាត់ពីផ្ទៃមុខដ៏ស្រស់សង្ហារបស់ខ្លួន
«👍🏻 » នីគីលើកមេដៃជាសញ្ញាបញ្ជាក់ថាគាំទ្រនូវអ្វីដែលគេនិយាយមុននេះ តែគេក៏ប្ដូរទឹកមុខវិញពេលនឹកឃើញថា
« ចុះបើគេអត់ទៅ »
« ឯងស្គាល់យើងទេអាគី ញ៉ែស្រីមិនដែលបរាជ័យទេ » សុងហុននិយាយដោយភាពជឿជាក់
« តែគេប្រុសអូមេហ្កាតើ មិនមែនស្រីឯណា »
« យើងទៅយកដំបងវាយក្បាលឯងល្អទេ ! »________________
ឆុយម៉ាយហើយ ! ខានសរសេរយូរតិចគេនាំគ្នារត់ចោលខ្ញុំអស់ទៅ🥹
ទាយមើលថាសុងហុនក្រាស់អ្នកណា ep ក្រោយមានតួថ្មីៗច្រើនដូចជា ជេគ ចុងវ៉ុន ស៊ូនូ ឆេវ៉ុន អ៊ុនឆេ សាគូរ៉ា ខាហ្សូហា យ៉ូនជីន មីងហាវ ជុន .......សាកទាយលេងៗមើស 🙈💕បើទាយត្រូវមីនមីនចេញ Season 2 គូថ្មី 🤌🏻😘
YOU ARE READING
តាមស្នេហ៍មនុស្សដំបូងសារជាថ្មី
Romance«ដោយសារតែខ្លាចបាត់បង់ទៅម្ដងទៀតនិងហើយ បានតាមមកញ៉ែយកវិញនិង ....» « ញ៉ែម្លឹងៗចង់យកធ្វើប្រពន្ធមែន? » By chrry_blsmm