Ep4: សួនកម្សាន្ត

64 5 2
                                    


« មើលមុខ ! ដូចអាណាវៃដប់រំពាត់ចឹងមុខ ! » ថ្ងៃនេះជាថ្ងៃអាទិត្យជាធម្មតាគឺហុីសឹងតែងតែមកយកជេយ៍ទៅញ៊ាំអី ទៅដើរលេង.....រាល់ថ្ងៃចុងសប្ដាហ៍
« ថីឯង ! ហើយថ្ងៃនេះប្រុងទៅណា !? » នាយតូចតបទៅមិត្តឯដៃទាញខ្សែក្រវាត់មកពាក់
« យើងចង់ទៅលេងសួនកម្សាន្ត » ហុីសឹងតបទៅជេយ៍ទាំងពេបមាត់ដួចមានបំណងសុំអីពីគេយ៉ាងចឹង
« នែ៎!! អត់មានទេ ទៅណាផ្សេងក្រៅពីសួនកម្សាន្តទៅថី !?» ជេយ៍ប្រកែកដាច់សរសៃកដាក់មិត្តដាច់ខាតនាយតូចមិនទៅនោះទេ
« ទៀតហើយ ! លើកណាក៏ចឹងដែរ វាថី! កើតអីបានជាបបួលលើកណាក៏មិនទៅនិង!? » ទាល់តម្រិះនិងចាក់រុកឲ្យទៅមានតែសួរត្រង់ម៉ងទៅលឿន ហើយច្បាស់ទៀត
« ឯងចង់ដឹងមែនទេ !? »
« ចុម !! បើមិនចង់ដឹងយើងសួរឯងធ្វើអី ? »
« គឺយើងនិងនីគីធ្លាប់ជាសង្សានិងគ្នា!»
« ហាស៎ ! » កង់ឡានដែលកំពុងវិលសុខៗក៏ត្រូវឈប់ងក់តាមកម្លាំងជាន់របស់នាយតូចហុីសឹង
« អូយ!! ជាន់ហ្វ្រាំប្រកាច់មិនប្រាប់វី! »ជេយ៍អង្អែលក្បាលដែលបានបុកមុននេះ
« ឈប់សិន ឯងនិងគេជាសង្សានិងគ្នាពីពេលណាម៉េចក៏យើងមិនដឹង !» សញ្ញាសួរលោតពេញក្បាលរបស់ហុីសឹង មិត្តភក្តិគ្នាតាំងពីរៀនទី12មក មិនដែលឃើញថាមានសង្សាផង សុខៗមកប្រាប់ថាធ្លាប់មានសង្សាអ្នកមិនស្លន់
« គឺ.... យើងទាក់ទងគ្នាប្រហែល2ឆ្នាំអីនិង តាំងរៀនទី10 11 ហើយសុខៗគេក៏ឡើងទៅរស់នៅអូស្រ្ដាលីបាត់ដោយមិនប្រាប់ មិនទាំងលាទៀតផង ឯងគិតមើលមនុស្សកំពុងពេញស្រឡាញ់សុខៗទៅចោលអត់និយាយអីមួយមាត់ចឹងសមអត់៚៙@៙@៚@៚ » ជេយ៍អង្គុយរៀបរាប់ហ្វ្រីកាយវិការបង្ហាញទៅហុីសឹង ឯហុីសឹងវិញស្ដាប់ឡើងចំហរមាត់
« សរុបមក គេទៅអត់ប្រាប់ គេទៅអត់លា តែបើគិតទៅយើងថាគេមានហេតុផលទើបមិនប្រាប់ឯង មួយទៀតទៅមិនលាមានន័យថាគេមិនដឹងត្រូវនិយាយអីឲ្យសម បើឲ្យឯងចាំវាអត់ទំនង បើបែកគ្នាមិនកើតគេនៅស្រលាញ់ បើអត់លាល្អ » ការរៀបរាប់របស់ហុីសឹងទាំងប៉ុន្មានបានធ្វើឲ្យជេយ៍ហួសចិត្តជាខ្លាំង មិត្តខ្លួនឯងអត់កាន់ជើងទេ បែរជាកាន់ជើងអ្នកដែលធ្វើឲ្យមិត្តទឹកភ្នែកទៅវិញ

Skips ខ្លះទៅឆាប់ចប់ព្រោះអ្នកសរសេរជិតបាក់ឌុប

« ទៅណានិងកូនហុន !? » អាប់ប៉ាឃើញកូនប្រញាប់ប្រញាលចេញបែបនេះក៏សួរឡើងដោយស្នាមញញឹម
« កូនទៅផ្ទះអាគី និងណាអាប់ប៉ា អាប់ប៉ាចង់ញ៊ាំអីទេ ចាំមកវិញកូនទិញផ្ញើ » កូនល្អពិតៗហា៎បុិ
« អត់អីទេ ចឹងកូនទៅចុះ បើកឡានស្រួលបួលណា អាប់ប៉ាផ្ដាំសួរសុខទុក្ខលោកបងជីនផង »
« បាទ ! » សុងហុនរត់ទីថើបអាប់ប៉ាមួយខ្សឺតយ៉ាងយូរ មើលទៅស្រឡាញ់ប៉ាៗដល់ហើយ
« អេះ ហឹម ! អស់ក្លិនប្រពន្ធប៉ាហើយអាកូន » មិនទាន់ដកមាត់ពីថ្ពាល់ប៉ាៗតូចផង ប៉ាធំមកក្រហេមដាក់ប៉ាដោយ ថើបពន្ធគាត់យូរពេក
« យុីប៉ា ! ប៉ាៗថើបអាប់ប៉ារាល់ថ្ងៃកូនមិនថាផង កូនថើបម្ដងសុទ្ធតែខ្លាចអស់ក្លិន ជ្រេញហា៎ ! » ថាឲ្យឳពុកហើយក៏រត់ទៅបាត់បើនៅទៀតខ្លាចពិការ
« មើលកូនអូនចុះ »
« កូនបងតើ មិនមើលចរិតទេអីកាត់រកអ្នកណា »
លោកជុងហ្គុកចាញ់ប៉ាពន្ធ1-0

តាមស្នេហ៍មនុស្សដំបូងសារជាថ្មីWhere stories live. Discover now