«បានហើយ! ប្អូនទាំងពីរទៅអង្គុយតុខាងក្រោយ ជេយ៍ទៅ !» អ្នកគ្រូបានប្រាប់អោយពួកគេមកអង្គុយតុដែលទំនេរ ចៃដន្យអីតុដែលទំនេរគឺនៅពីក្រោយតុរាងតូចល្មម អ្នកគ្រូក៏អោយពួកគេទៅអង្គុយតែម្ដងទៅ
« សួស្ដី!! ខ្ញុំសុងហុន ចុះឯងហ៎ ! ឈ្មោះស្អី?! បើអោយខ្ញុំទាយឯងប្រហែលឈ្មោះ បាញ់ស៊ុងហើយត្រូវទេ ! » បន្ទាប់ពីនាំខ្លួនដ៏ស្រស់សង្ហាមកដល់តុហើយសុងហុននិងនីគីក៏បានដាក់ខ្លួនអង្គុយចុះ ដោយសារតែចង់សំណេះសំណាលជាមួយអ្នកនៅអង្គុយតុខាងមុខខ្លួន នាយសង្ហាក៏វាចាឡើងទាំងទឹកមុខញញឹមញញែមឌឺដងដាក់រាងតូចខាងមុខ តែកុំមើលមុខអ្នកនៅខាងមុខនេះវិញដូច⚡️បាញ់ចឹងដោយសារតែខឹងនិងឈ្មោះដែលគេហៅខ្លួន មួម៉ៅពេករាងតូចក៏គោះតុមួយទំហឹងធ្វើអោយសំឡេងនៃការគោះនោះលាន់ឮពេញថ្នាក់បណ្ដាលអោយអ្នកគ្រប់គ្នាដែលនៅក្នុងថ្នាក់បង្វែរអារម្មណ៍ងាកមកមើលរាងតូចគ្រប់ៗគ្នាសូម្បីអ្នកគ្រូក៏អញ្ចឹងដែរ
« នែ៎ !! ទើបតែដូរចូលទេ ! កុំចេញមកអត់ប្រយោជន៍ពេក ! មាត់និងមានក៏ទុកញ៊ាំបាយមាន់ទៅ ! អាស្លេកនេះ » រាងតូចមួម៉ៅពេករកនឹកជេរមិនឃើញ ក៏ហៅអាស្លេកតាម៉ងទៅបើការពិតអាគេម្នាក់និងសពិតមែន
« ហុីសឹង!! » ដោយសារមិនចង់អោយមានរឿងកាន់តែវែងឆ្ងាយអ្នកគ្រូក៏ហៅឈ្មោះហុីសឹងដោយសង្កត់សម្លេងបន្តិចដើម្បីអោយរាងតូចបញ្ឈប់សកម្មភាពដែលខ្លួនគេកំពុងប្រព្រឹត្ត
« អរ !! តាមពិតឈ្មោះអាល្អិតឯងគឺហុីសឹងទេអី ! ស្មានតែបាញ់ស៊ុងតើ »
« នែ៎!!! »
« បានហើយៗ! បើចង់ឈ្លោះគ្នាណាស់ក៏ទៅឈ្លោះនៅខាងក្រៅទៅ ! ធុញណាស់ ! កំពុងតប់ប្រម៉ល់ផងចាប់មួល កវៃបោចសក់អស់ឥឡូវនិង ! » ដោយមានការថ្លង់និងសម្លេងដែលសុងហុននិងហុីសឹងឈ្លោះគ្នាពេក ជេយ៍ក៏ថាអោយពួកគេប៊ាំងៗមិនខ្វល់ថាមិត្តជិតស្និតឬសិស្សថ្មីនោះទេអោយតែតាប៉ែគឺស្ដីអោយទាំងអស់ មនុស្សកំពុងធុញផងមកតាប៉ែនិង ទប់លែងជាប់រាងតូចវៃងាប់អស់ឥឡូវនិង
សុងហុននិងហុីសឹងមានការគាំងជាខ្លាំងម្នាក់ៗអង្គុយត្រង់ភ្លឹង លេបទឹកមាត់ខ្អឹកៗខ្លាចរអានិងសម្ដីមាសសម្ដីពេជ្ររបស់រាងតូច សុងហុនបានទម្រេតខ្លួនទៅរកនីគីបន្តិចហើយក៏និយាយតិចៗល្មមស្ដាប់បានតែពីរនាក់
« នេះមែនទេសំណព្វចិត្តរបស់ឯង ! កាចជាងអាល្អិតនេះទៅទៀត កោតឯងចេះស្រលាញ់ទៅកើត !ឆ្នាសម្លឹងៗ !ទប់ជាប់ដែរ ! » សុងហុនត្រូវប្រឈមមុខនិងទឹកមុខដ៏កំណាចរបស់សម្លាញ់ខ្លួនភ្លាមៗក្រោយនិយាយចប់
« យើងមិនមែនឯងទេត្រូវដឹង ! ទោះសំណព្វរបស់យើងឆ្នាសមែន តែយ៉ាងណាក៏គេមានចិត្តជាងស្រីស្នេហ៍ឯងដែរ វើយ ! » នីគីតបតែប៉ុន្មានឃ្លាសុងហុនបាយលែងចូលមួយពេលបណ្ដោយ ថាហើយថាដំបៅមិនឈឺយកឈើទៅរុកអោយសមមុខបុិឯង

YOU ARE READING
តាមស្នេហ៍មនុស្សដំបូងសារជាថ្មី
عاطفية«ដោយសារតែខ្លាចបាត់បង់ទៅម្ដងទៀតនិងហើយ បានតាមមកញ៉ែយកវិញនិង ....» « ញ៉ែម្លឹងៗចង់យកធ្វើប្រពន្ធមែន? » By chrry_blsmm