ភាគ2:Jeon-Group

1K 103 6
                                    

រឿង របាំងស្នេហ៍Vampire
ភាគ2


     វាជារឿងពិតរបស់ថេយ៉ុងដែលគេចាប់ផ្ដើមខុសប្លែកពីមនុស្សទូទៅនៅពេលដែលគេចូលមកដល់អាយុ18ឆ្នាំភ្លាមៗ របួសដែលគេត្រូវមិនថាតូចរឺធំវាតែងតែបិទជិតមកធម្មតាវិញដូចគ្មានរបួសអ្វីសោះក្នុងរយៈពេលដ៏ខ្លីទើបនៅចំពោះមុខគ្រប់គ្នាគេការពារខ្លួនខ្លាំងណាស់ជាពិសេសគឺនៅជិតវត្ថុមុតស្រួចគេខ្លាចថាគ្រប់គ្នានិងឃើញពីភាពចម្លែករបស់គេចំណែកមនុស្សប្រុសចម្លែកដែលគេតែងតែយល់សប្ដឃើញនោះក៏ដូចគ្នាក្នុងសុបិន្តដូចជាឃើញច្បាស់ណាស់ប៉ុន្តែពេលដែលភ្ញាក់ឡើងគេបែជាមិនចាំមុខប្រុសម្នាក់នោះទាល់តែសោះ តើគេជាអ្នកណា?
      «សម្លេងរបស់លោកគឺជាការឈឺចាប់»គេនៅតែចាំដល់សម្លេងស្រែកយំហៅគេអោយវិលត្រឡប់ គ្រប់ពាក្យសម្ដីដែលគេនិយាយពិតជាឈឺចាប់ខ្លាំងណាស់ទោះបីជាគេមិនយល់ក៏គេអាចទទូលបានអារម្មណ៍ឈឺចាប់មួយនោះដែរ។
      «លោកនិងបង្ហាញខ្លួនអោយខ្ញុំឃើញទេ?»ថេយ៉ុងនិយាយឡើងតឹចៗបិទភ្នែកសង្ងំគេងថ្ងៃនេះគេហត់ពេញមួយថ្ងៃហើយគេចង់សម្រាកហើយគេក៏ចង់ឃើញមនុស្សប្រុសម្នាក់នោះដូចគ្នាទោះបីត្រឹមជាការយល់សុបិន្តក៏ដោយ។
      ងាគមកមើលខាងជុងហ្គុកវិញយប់ងងិតទៅហើយគេបែជាមកសង្ងំលើដំបូលសណ្ឋាគារខ្ពស់ជាងគេនៅក្នុងទីក្រុងហើយក៏ជាកម្មសិទ្ធស្ទាល់របស់គេដូចគ្នា។ ជុងហ្គុកអង្គុយយ៉ាងស្ងៀមស្ងាត់បិទភ្នែកបង្ហូរទឹកភ្នែកតែម្នាក់ឯងស្របពេលដែលខ្យល់បក់កាត់ផ្ទៃមុខជារឿយៗ គ្រប់ពេលដែលគេនិកថេយ៉ុងខ្លាំងគេបានត្រឹមតែសង្ងំនៅទីនេះបិទភ្នែកស្រម៉ៃដល់រាល់សកម្មភាពរបស់ថេយ៉ុងកាលពីមុនមានតែបែបនេះទេទើបធ្វើអោយចិត្តគេបានធូរខ្លះប៉ុន្តែទឹកភ្នែកវិញហូរដូចទឹកបាក់ទំនុបទៅហើយ។
     «ហុិកៗ..»សម្លេងស្រែកយំបន្លឺឡើងយ៉ាងគូរអោយអាណិត និកគេខ្លាំងពេកមិនដឹងថាគូរធ្វើបែបណាទេគេទ្រាំមិនបានទេគេឈឺចាប់ខ្លាំងណាស់។
      «លោកម្ចាស់...»ហ្វេនបានត្រឹមតែមើលពីចម្ងាយមិនហ៊ានចូលទៅជិតមិនហ៊ានចូលទៅរំខានប៉ុន្តែក្នុងចិត្តពិតជាខ្លោចចិត្តនិងរូបភាពដែលគេបានឃើញខ្លាំងណាស់ លោកម្ចាស់ដែលគ្រប់គ្នាមើលមកថាជាមនុស្សរឹងមុាំចិត្តត្រជាក់បែជាមកអង្គុយស្រែកយំប្រៀបដូចជាមនុស្សគ្មានសតិ គេមិនធ្លាប់បានជួបម្ចាស់តូចរបស់គេម្ដងណាទេប៉ុន្តែគេពិតជាចង់អោយម្ចាស់តូចវិលត្រឡប់មកវិញណាស់។
      «ថេយ៍...»ជុងហ្គុកបង្ហើបសម្លេងតឹចៗពេលដែលលើករូបរបស់ថេយ៉ុងមកមើលនិងអង្អែលថ្នមៗលើរូបនោះ វាជារឿងធម្មតាទៅហើយដែលគេតែងតែយករូបរបស់ថេយ៉ុងមកតាមខ្លួនបែបនេះ។
      «អារម្មណ៍បងប្រាប់ថាអូននិងមករកបង តើអូននិងមករកមករកបងវិញមែនទេថេយ៍?»គេសង្ឈឹមថាអារម្មណ៍មួយនេះគឺជាការពិតគេមិនចង់បោកប្រាស់ខ្លួនឯងនោះទេ ប៉ុន្តែគេពិតជាមានអារម្មណ៍បែបនោះមែនទើបមួយរយៈចុងក្រោយនេះគេបានអោយកូនចៅរបស់គេស្វែងរកថេយ៉ុង។

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now