ភាគទី28;វាជាអ្នកសម្លាប់ប៉ារបស់ខ្ញុំ

611 74 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី28


ជុងហ្គុកមិនបាននាំថេយ៉ុងទៅណានៅទេក្រៅពីវិមានចនព្រោះតែមានតែទីនេះទើបស្ងៀមស្ងាត់និងសុវត្តិភាពបើនិយាយពីថេយ៉ុងវិញមុខមើកមិនយល់តែម្ដង។
«លោកមានរឿងអ្វីក៏ឆាប់និយាយមកខ្ញុំគ្មានពេលច្រើនទេ»ថេយ៉ុងដាក់ខ្លួនអង្គុយនៅលើសាឡុងលើកកែវមានទឹកត្រជាក់ៗដែលអ្នកបម្រើទើបតែយកមកអោយមុននេះមកផឹកក្រែងលោចិត្តត្រជាក់បានខ្លះ។
«យ៉ាងម៉េចមិនមានពេលនៅជាមួយបងហើយទៅមានពេលជាមួយគូរដណ្ដឹងអូនមែនទេ?»រាល់ដងពេលនិយាយជាមួយនិងថេយ៉ុងគេថ្នមចិត្តថ្នមសម្លេងណាស់តែពេលនេះគេចេះតែបញ្ជួសឌឺដងអោយនាយតូចតែម្ដង ព្រោះអ្វីដឹងទេ?ព្រោះគេខឹងដែលថេយ៉ុងសម្រេចចិត្តថានិងរៀបការជាមួយអ្នកផ្សេង។
«មែនហើយ»បើបានជានិយាយបែបនេះហើយចាក់បណ្ដោយតែម្ដងទៅដើម្បីអោយសមចិត្តអ្នកម្ខាងទៀត គឺថាចេះតែបញ្ជួសតែម្នាក់ឯងទេមែនទេ?គេក៏ចេះដែរ។
«កុំនិយាយអោយបងខឹងណាថេយ៍»ជុងហ្គុកមុខកាន់តែមិនរីកពេលដែលថេយ៉ុងនិយាយចាក់បណ្ដោយបែបនេះ មុននេះគេគ្រាន់តែនិយាយបញ្ជួសនិងអោយថេយ៉ុងបដិសេដតែមានឯណាគេបែជានិយាយអោយខឹងថែមទៅវិញ។
«លោកជាអ្នកផ្ដើមមុនទេតើ»ថេយ៉ុងងើបមើលមុខអ្នកដែលឈរច្រាលឈាមនៅនិងមុខ ឃើញគេខឹងបែបនេះគូរអោយអស់សំណើចណាស់ទើបគេចេះតែចង់អោយខឹងថែម។
«អូននិយាយបញ្ឈឺបង»ជុងហ្គុកចូលមកអង្គុយជិតនាយតូចនិងស្រវាអោបគេយ៉ាងជាប់ សុំអង្វរកុំនិយាយបញ្ឈឺគេអីគេស្ត្រេសស្ទើរតែឆ្គួតទៅហើយ។
«ខ្ញុំមិនបានបញ្ឈឺ ឆាប់និយាយរឿងដែលលោកចង់និយាយទៅ»បានហើយកុំសូញសាញអូសក្រឡាច្រើនកាន់តែយូរកាន់តែខូចខាតហើយក៏អត់បន្ទោសខ្លួនឯងមិនបានពេលដែលជុងហ្គុកអោបគេបែជាមិនដាច់ចិត្តរើចេញពីរង្វង់ដៃរបស់នាយក្រាស។
«ខែក្រោយអូនពិតជារៀបការជាមួយគិតពិតមេនហ្ហេស?»និកដល់រឿងរៀបការនេះធ្វើអោយគេមិនស្រណុកចិត្តតតែសោះ បើគេចង់បំផ្លាញមង្គល់ការនោះវាមិនមែនជារឿងពិបាកនោះទេអ្វីដែលពិបាកនោះគឺការសម្រេចចិត្តរបស់ថេយ៉ុង។
«ហេតុអីលោកសួរពីរឿងនេះ?»សំណួររបស់ជុងហ្គុកក៏អាចធ្វើអោយគេភាំងបន្តឹចដែរ គេដឹងមកពីណាបើមិនទាន់មានការចុះផ្សាយផងនោះ?រឺក៏ម៉ាក់របស់គេជាអ្នកប្រាប់?
«ឆ្លើយនិងបងមក»គេមិនចង់បានសំណួរត្រឡប់មកវិញទេគេត្រូវការចម្លើយ។
«មែនហើយខ្ញុំនិងរៀបការ»បើជុងហ្គុកបានដឹងទៅហើយគេក៏មិនមានអ្វីត្រូវនិយាយទៀតដែរមុននិងក្រោយគេគង់តែដឹងដដែល។
«ហេតុអីទៅថេយ៍?»
«លោកសួរខ្ញុំថាហេតុអីមែនទេ?គេជាគូរដណ្ដឹងរបស់ខ្ញុំមួយទៀតរវាងពួកយើងមិនមានអ្វីទាក់ទងគ្នាទៀតទេ លោកក៏បានប្រាប់រួចហើយមែនទេថាមនុស្សដែលលោកស្រលាញ់ត្រឡប់មករកលោកវិញហើយ គូរតែបញ្ចប់ទៅ»ថេយ៉ុងរាងអស់សំណើចបន្តឹចពេលដែលជុងហ្គុកសួរគេបែបនេះ ហេតុអ្វី?ចង់បន្តធ្វើអ្វីទៀតបើពួកគេសុទ្ធតែមិនមែននៅទំនេរវាគូរតែដល់ពេលត្រូវបញ្ចប់ហើយ។
«បងស្រលាញ់អូន មិនថាពីមុនរឺពេលនេះបងនៅតែស្រលាញ់អូនហើយក៏ជាអូនតែម្នាក់»ជុងហ្គុកងើបមុខមើលទៅថេយ៉ុងដែលស្ដាប់សម្ដីរបស់គេដល់ភ្លិកនិយាយអ្វីមិនចេញ ទោះគេមិនៈាចបកស្រាយរឿងពីមុនបានប៉ុន្តែសូមទទូលដឹងថាអ្នកដែលគេស្រលាញ់គឺថេយ៉ុងគឺជាថេយ៉ុងតែម្នាក់។
«ពេលណាលោកឈប់បោកបញ្ឆោតខ្ញុំទៅជុង?»ថេយ៉ុងសួរដោយសម្លេងស្រាលៗ អោយគេជឿបានយ៉ាងម៉េច?ម្សឹលមិញប្រាប់ថាស្រលាញ់ម្នាក់នោះមិនដែលបំភ្លេចម្នាក់នោះពដលនេះបែជាមកប្រាប់ថាស្រលាញ់គេស្រលាញ់គេតែម្នាក់ ល្មមឈប់បានហើយអាណិតដល់គេផងមនុស្សកំពុងតែធ្វើចិត្តបំភ្លេចហេតុអ្វីមកស្ដាប់លឺពាក្យបែបនេះ?
«បងមិនបានបោកអូន»ជុងហ្គុកគ្រវីក្បាលតឹចៗគេមិនធ្លាប់បោកប្រាស់អ្នកណាទេជាមួយថេយ៉ុងកាន់តែមិនអាចអ្វីដែលគេនិយាយសុទ្ធតែជាការពិត។
«បើអស់ការហើយខ្ញុំទៅវិញហើយ»ថេយ៉ុងក្រោកឈរឡើងចេញពីការអោបរបស់ជុងហ្គុកបែខ្នងដើចាកចេញ គេមិនចង់នៅស្ដាប់បន្តទៀតទេមកចង់អោយចិត្តនេះកាន់តែឈឺនោះទេ។
«បើបងប្រាប់ថាមានរឿងពាក់ព័ន្ធនិងប៉ារបស់អូនប្រាប់ទៅអូននោះ តើអូនចង់ទៅទៀតទេ?»គេមិនអោបណែនមិនហាមឃាត់ព្រោះគេដឹងថាថេយ៉ុងនិងមិនទៅឡើយបើគេនិយាយពីរឿងនេះហើយក៏ដូចអ្វីដែលគេចង់បានពិតមែន ថេយ៉ុងបែមកយ៉ាងលឿនគ្រាន់តែបានលឺពីរឿងនេះ។
«មុននេះលោកនិយាយពីអ្វី?»ថេយ៉ុងចូលមកសួរបញ្ជាក់ខ្លាចថាខ្លួនអាចនិងស្ដាប់ច្រឡំ។
«អូនអង្គុយចុះសឹនមក»ជុងហ្គុកញញិមឡើងពេលដែលបានដូចចិត្តថេយ៉ុងក៏ចូលមកអង្គុយក្បែរគេពិតមែន។
«លោកដឹងពីអ្វីមែនទេ?»
«អូនយកវាទៅមើលសឹនទៅ»ជុងហ្គុកយកឯកសាដែលទុកនៅលើតុនេះយ៉ាងយូមកអោយថេយ៉ុង គេទុកនៅទីនេះតាំងតែពីនាំថេយ៉ុងមកម្លេះប៉ុន្តែមកពីនាយតូចមិនបានចាប់អារម្មណ៍។
«វាជាអ្វី?»ថេយ៉ុងទទូលឯកសារដែលស្ឋិតនៅក្នុងសាមីខ្លាញ់ក្ដាមនោះមកកាន់និងឆ្លៀតសួរជុងហ្គុកបន្ថែម។
«អូនអាចបើកមើលបាន»ជុងហ្គុកអោបចង្កេះថេយ៉ុងពីក្រោយនិងជ្រុបមុខថែថើបកញ្ចឹងក.នាយតូចមិនឈប់ គេមិនទាន់ចង់ឆ្លើយទេចង់ដឹងបើកមើលទើច្បាស់ជាង ឯថេយ៉ុងក៏មិនខ្វល់ដែរចង់អោបចង់ថើបស្រេចតែចិត្តសំខាន់គេចង់ដឹងពីឯកសារមួយនេះ។
«នេះ...»ថេយ៉ុងនិយាយលែងចេញតែម្ដងព្រោះគ្រាន់តែជាឯកសារដំបូងក៏អាចធ្វើអោយគេភ្ញាក់ផ្អើលបានដែរ វាជាឯកសារដែលបានបញ្ជាក់ថាលោកហ្វាងដែលជាអុំប្រុសរបស់គេបានកិបកេងលុយក្រុមហ៊ុនហើយវាក៏មិនមែនតែម្ដងដូចគ្នា ពិតជាដូចអ្វីដែលគេគិតទុកពិតមែន។
«វាមិនមែនតែប៉ុណ្ណឹងទេថេយ៍វាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ»ឆ្ងល់ទេថាហេតុអ្វីគេអាចដឹងពីរឿងនេះ?ហេតុអ្វីគេរកឯកសារទាំងនេះឃើញទាំងដែលវាកន្លងហួសមក20ឆ្នាំទៅហើយនោះ?វាមិនមែនជារឿងលំបាកគ្រាន់តែចង់រកឯកសារប៉ុណ្ណឹងឡើយនៅមានរឿងជាច្រើនទៀតដែលគេបានដឹង ត្រូវចាំថាគេមិនមែនជាមនុស្សើគេចង់រកអ្វីមួយវាមិនមែនជារឿងលំបាកនោះទេ។
«លោកនៅមានអ្វីបន្ថែមទៀតមែនទេ?»ថេយ៉ុងបែទៅសួរជុងហ្គុកភ្លាម គេចង់ដឹងរឿងច្រើនពីនេះកាន់តែច្រើនកាន់តែល្អ។
«យប់នេះអូននៅជាមួយបងទៅបងនិងប្រាប់អូនគ្រប់យ៉ាង»អោយគេប្រាប់ងាយៗបានយ៉ាងម៉េចគូរតែមានអ្វីដោះដូរខ្លះ។
«លោកឯងនេះ»ថេយ៉ុងខាំមាត់ដាក់ជុងហ្គុកទាំងមិនសុខចិត្ត នេះគេត្រូវធ្វើតាមជុងហ្គុកទៀតហើយមែនទេ?មនុស្សកំពុងតែធ្វើចិត្តផង។
«បងមិនបង្ខំអូនទេ»ជុងហ្គុកនិយាយហីៗធ្វើមិនដឹងម្ដងនេះគេមិននិយាយហាមមិននិយាយបង្ខំបើថេយ៉ុងចង់ដឹងក៏ត្រូវនៅទីនេះជាមួយគេតែបើមិនចង់ដឹងទេគេក៏មិនហាមដែរប៉ុន្តែគេដឹងមុនទៅហើយថាថេយ៉ុងនិងធ្វើបែបណា។
«ខ្ញុំធ្វើព្រោះលោកប៉ាទៅចុះ»តាមពិតទៅចិត្តនេះក៏និកចង់អោយគេអោបចង់អោយគេថើបដែរប៉ុន្តែនៅមាត់រិងយកលោកគីមមកដាក់មុខឯជុងហ្គុកបានត្រឹមតែអស់សំណើចនិងចរិកក្មេងមិនប្ដូររបស់ថេយ៉ុង។
ទ្រនិចនាឡិកាចេះតែរំកឹលទៅមុខមិនឈប់មកដល់ពេលនេះម៉ោង8យប់ទៅហើយថេយ៉ុងនៅតែអង្គុយមួយកន្លែងមើលទៅឯកសារដែលជុងហ្គុកបានអោយមកគេនោះមិនឈប់។
«អូនកើតអី?»ជុងហ្គុកដែលទើបតែចេញពីបន្ទប់ទឹកនោះក៏សួរឡើងពេលដែលឃើញថេយ៉ុងអង្គុយសម្រក់ទឹកភ្នែកដៃកាន់ឯកសារនោះមិនឈប់។
«វាអាក្រក់ណាស់ជុង»គេយំមិនមែនខូចចិត្តមិនមែនពិបាកចិត្តប៉ុន្តែគេខឹងទៅវិញទេ នេះសុទ្ធតែជាឯកសារកេញប្រវញ្ញរបង់លោកហ្វានទាំងអស់ មានទាំងរឿងដែលលោកហ្វាងបន្លំលុយក្រុមហ៊ុននិងយករូបមន្តទិកអប់ទៅលក់បន្តបន្ទាប់សំណាងហើយដែលពេលនោះនៅមានលោកប៉ារបស់គេនៅក្រុមហ៊ុនហើយរញបមន្តទាំងនោះមិនសំខាន់ប៉ុន្មានប៉ុន្តែលើកចុងក្រោយដែលពួកគេលួចនោះវាជារូបមន្តសំខាន់បំផុតរបស់ក្រុមហ៊ុនហើយលើកនេះក៏មិនមែនតែលោកហ្វាងដែរនៅមានហ្វាង ឈីងសុីម្នាក់ទៀត ពីរនាក់ឪពុកកូននេះរួមដៃគ្នាបំផ្លាញក្រុមហ៊ុនរបស់ត្រកូលគេ។
«អូនកុំគិតច្រើនពេកអីយ៉ាងណាវាកន្លងហួសទៅហើយ»ជុងហ្គុកដើចូលទៅទាញថេយ៉ុងមកអោបជ្រុបមុខនិងពោះរបស់ខ្លួនព្រោះពេលនេះគេឈរចំណែកថេយ៉ុងអង្គុយនៅចុងគ្រែ។ គេមិនចង់អោយថេយ៉ុងបែបនេះទេគេយកឯកសារនេះអោយថេយ៉ុងព្រោះចង់អោយថេយ៉ុងមិនមែនចង់អោយសម្រក់ទឹកភ្នែកឡើយ រឿងនេះវាមិនមែនតឹចឆ្នាំបើចង់ចាត់ការគ្រួសារហ្វាងក៏មិនងាយដែរតតែមានភស្ដុតាងច្បាស់បែបនេះ។
«ហុិកៗ...ហេតុអីក៏វាធ្វើបែបនេះដាក់ប៉ាអូនទៅជុង?»ដៃទាំងគូរស្រវ៉ាអោបចង្កេះជុងហ្គុកជាប់បង្ហូរទឹកភ្នែកចេញមកម្ដងនេះយំដោយការខកចិត្តនិងអាណិតដល់លោកប៉ារបស់គេ មិនគូរណាលោកតាលោកយាយទទូលលោកហ្វាងមកចិញ្ចឹមទាល់តែសោះ។
«វាធ្វើដើម្បីផលប្រយោជន៍របស់វាប៉ុណ្ណោះ»ជុងហ្គុកលើកដៃអង្អែលលើក្បាលរបស់ថេយ៉ុងថ្នមៗលោងលោម មនុស្សដូចជាលោកហ្វាងគេមិនគិតអ្វីទាំងអស់គេមិនគិតទេថាអ្នកណាមានគុណមកលើគេអ្វីដែលគេគិតគឺភាពមានបាននិងអំណាច។
«វាអាក្រក់ណាស់»
«ប៉ុណ្ណឹងអូននិយាយបែបនេះទៅហើយបងអោយអូនមើលបន្តយ៉ាងម៉េចនិងបាន?»គ្រាន់តែរឿងបន្លំលុយកេញប្រវញ្ញលុយក្រុមហ៊ុនថេយ៉ុងគេខឹងគេទទូលយកមិនបានចុះទម្រាំតែលើសពីនេះទៀតនោះ?
«លោកមានអ្វីទៀតប្រាប់ខ្ញុំមក»ថេយ៉ុងលែងដៃពីចង្កេះរបស់ជុងហ្គុកមុននិងក្រោកឈរឡើងចំពោះមុខនាយ គេចង់ដឹងគ្រប់យ៉ាង។
«សន្យាមកថាអូននិងមិនយំទៀតនោះទេ»
«បាន»
«អូនយកវាទៅមើលទៅ»ជុងហ្គុកបានហុចហ្លាសមួយអោយទៅថេយ៉ុងវាមានវីឌីអូននិងសម្លេងជាច្រើននៅក្នុងនេះដែលថេយ៉ុងគូរតែដឹងនិងលឺ។ ថេយ៉ុងបានវាមកភ្លាមក៏ប្រញ៉ាប់បើកវាមើលវាបង្ហាញអោយឃើញវីឌីអូដែលលោកហ្វាងនិងលោកគីមកំពុងតែទាស់សម្ដីគ្នាព្រោះលោកគីមចាប់បានថាលោកហ្វាងបន្លំលុយក្រុមហ៊ុនបើតាមគាត់និយាយក៏មានន័យថាគាត់ចាប់បានម្ដងហើយម្ដងទៀតប៉ុន្តែគាត់មិនប្រាប់អ្នកណាចង់អោយបងប្រុសកែខ្លួននិងទុកឪកាសអោយជារើយៗប៉ុន្តែលោកហ្វាងនៅតែផ្គើននៅតែមិនខ្លាចទើបលោកគីមគម្រាមថានិងយករឿងនេះទៅប្រាប់លោកតាលោកយាយនិងអោយលោកហ្វាងចុះចេញពីក្រុមហ៊ុនដោយខ្លួនឯង។ ហើយវីឌីអូបន្ទាប់នោះគឺបង្ហាញអោយឃើញពីលោកហ្វាងដែលកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹងគឺជារឿងដែលកាត់ហ្វ្រាំងឡាននិងធ្វើឃាតលោកគីម មុននិងដើចូលទៅក្នុងវង់ល្បែងបន្តកាំមេរ៉ាដែលចាប់បាននេះគឺកាំមេរ៉ានៅមុខកាសុីណូវាពិតជាចៃដន្យណាស់ដែលទីនោះជាកម្មសិទ្ធរបស់ជុងហ្គុក។
«វា..វាជាអ្នកសម្លាប់ប៉ារបស់ខ្ញុំពិតមែន»ថេយ៉ុងខាំមាត់ទប់ទឹកភ្នែកដៃវិញក្ដាប់ជាប់ស្ទើរតែជ្រាបចេញឈាម ការសង្ស័យទាំងប៉ុន្មានគឺជាការពិតលោកហ្វាងជាអ្នកនៅពីក្រោយរឿងនេះ។
«កុំធ្វើបាបខ្លួនឯងអីថេយ៍»ជុងហ្គុកចូលមកកាន់ដៃថេយ៉ុងមិនអោយគេក្ដាប់បែបនេះទៀតទេបើនៅតែបែបនេះទៀតដាច់សាច់ជាមិនខាន។
«ជុងហ្គុក..»សម្រួលចិត្តបានបន្តឹចថេយ៉ុងក៏ងើបមុខមើលទៅជុងហ្គុកវិញម្ដង គេមានរឿងច្រើនណាស់ចង់សួរនាយ។
«អូនមានអ្វីចង់សួរបង?ភស្ដុតាងទាំងនេះ?»មុខនិងមិននិយាយក៏គេអាចដឹងបានដែរប្រាកដជាឆ្ងល់រឿងដែលគេអោយមើលនេះហើយ។
«ពិតមែនហើយ»ថេយ៉ុងងគ់ក្បាលតឹចៗគេពិតជាចង់ដឹងណាស់ថាជុងហ្គុកបានវាមកពីណាព្រោះវាកន្លងហួសយូរមកហើយ។
«បងអោយគេទៅស៊ើបពីរឿងនេះក្រៅពីនេះអូនកុំចង់ដឹងអី»រឿងស៊ើបវាត្រូវណាស់ប៉ុន្តែមិនមែនទើបតែឥឡូវទេវាយូមកហើយតាំងពីមិនទាន់មានថេយ៉ុង ព្រោះអ្វីដឹងទេ?ព្រោះថាគេចាប់អារម្មណ៍ដឹងថាលោកគីមជាហុនជុនពូរបស់គេចំណែកអ្នកស្រីប៊ែលជាព្រះនាងហាជីយ៉ុងមាតារបស់ថេយ៉ុងកាលពីជាតិភពមុនទើបគេចេះតែតាមមើលពួកគាត់ប៉ុន្តែមិនដែលលូកដៃចូលក្នុងគ្រួសារគាត់អ្វីនោះទេ គេតាមមើលពួកគាត់ជាច្រើនជាតិមកហើយមិនឃើញវត្តមានរបស់ថេយ៉ុងនោះទេគេតែងតែលួចសង្ឈឹមថាថេយ៉ុងនិងចាប់ជាតិមកសារជាថ្មីជាមួយនិងពួកគាត់ចាំបាត់ៗរហូតដល់ជាតិនេះនៅតែគ្មានសង្ឈឹមប៉ុន្តែវាពិតជាចៃដន្យណាស់ដែលពេលនោះលោកហ្វាងចូលមកលេងនៅកាសុីណូគេគ្រប់យ៉ាងគេបានអោយហ្វេនជាអ្នករក្សាទុករឿងនេះព្រោះលើកនោះគេទៅមើលក្រុមហ៊ុននៅតៃវ៉ាន់ចំណែករឿងវីឌីអូជម្លោះដែលនៅក្នុងអូហ្វីសរបស់លោកគីមនោះគឺមានបុគ្គលិកនៅទីនោះលួចថតសំណាងហើយដែលគេអោយហ្វេនតាមមើលគាត់ទើបអាចយកវីឌីអូននោះបានព្រោះខ្លាចថាបុគ្គលិកម្នាក់នោះយកទៅបង្ហោះ អ្នកណាទៅដឹងថាវាមានប្រយោជន៍នៅពេលនេះ?បើនិយាយពីរឿងឯកសារវិញវាមិនពិបាកនោះទេឯកសារទាំងអស់សុទ្ធតែបានរក្សារទុកគ្រាន់តែចំណាយពេលមើលបន្តឹចក៏អាចដឹងបានទៅហើយ។
«អគុណលោកហើយ»គេគ្មានអ្វីនិយាយទេក្រៅពីញញិមអគុណទៅកាន់ជុងហ្គុក បើមិនបានជុងហ្គុកទេគេប្រហែលជាមិនអាចរកភស្ដុតាងទាំងនេះមិនបានឡើយបើមិនមានជុងហ្គុកទេគេប្រហែលជារកយុត្តិធម៌អោយប៉ារបស់គេបានឡើយ។
«សុំត្រឹមតែអោយបងគេងអោបអូនទៅបានហើយ»គេមិនចង់បានពាក្យអគុណអ្វីនោះទេសុំត្រឹមតែថេយ៉ុងនៅក្បែរគេទៅបានហើយ គេមិនសុំអ្វីលើសពីនេះឡើយ។
«ជុង..»
«ឆាប់ចូលគេងទៅថ្ងៃស្អែកនេះមានរឿងត្រូវដោះស្រាយមិនអញ្ចឹង?»ជុងហ្គុកលើកបីថេយ៉ុងមកដាក់លើគ្រែមុននិងឡើងទៅគេងជាមួយលើកថេយ៉ុងអោយមកគេងកើយទ្រូង គេមិនធ្វើអ្វីនោះទេព្រោះគេដឹងថាពេលនេះថេយ៉ុងកំពុងតែពិបាកចិត្តគេសុំត្រឹមតែគេងអោបប៉ុណ្ណោះ។
«រាត្រីសួស្ដីកូនខ្លារបស់បង..សុឺតត»បានបន្តឹចជុងហ្គុកក៏ងើបទៅថើបថ្ពាល់របស់ថេយ៉ុង បើមិនបានថើបមិនអស់ចិត្ត។
«លោកក៏ដូចគ្នា»ថេយ៉ុងបានត្រឹមតែញញិមពេលដែលបានជុងហ្គុកថើបបែបនេះ បាននៅក្នុងរង្វង់ដៃរបស់នាយពិតជាកក់ក្ដៅនិងមានអារម្មណ៍ថាសុវត្តិភាពខ្លាំងណាស់ធ្វើអោយគេអាចធូរស្រាលក្នុងចិត្តនិងគេងលក់ក្នុងរង្វង់ដៃគ្នាទៅវិញទៅមក។


សូមរងចាំភាគបន្ត....🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now