ភាគទី4; រងចាំបងយកអូនមកធ្វើជាកម្មសិទ្ធម្ដងទៀត

1K 114 7
                                    

រឿង របាំងស្នេហ៍Vampire
ភាគ4
  

     ហ្វេនបាននាំថេយ៉ុងមកជាន់ខាងលើបំផុតដែលជាកន្លែងofficeរបស់ជុងហ្គុកក្នុងចិត្តលួចគិតពីរឿងដែលកើតឡើងបន្តឹចទៀត តើនិងមានអ្វីកើតឡើងទៅ?
     «អ្នកប្រុសអាចចូលទៅខាងក្នុងបាន»ហ្វេន គេមិនហ៊ានចូលទៅរំខាននោះទេទោះចង់ដឹងក៏មិនហ៊ានដែរប៉ុន្តែគេជឿថាបើម្ចាស់តូចរបស់គេចូលទៅវិញលោកម្ចាស់របស់គេមិនខឹងនោះទេបើថាសប្បាយចិត្តខ្លាំងគេជឿជាង។
     «ហេតុអីតែខ្ញុំម្នាក់ឯង?ចុះលោកវិញនោះ?»នេះចង់អោយគេចូលទៅម្នាក់ឯងមែនទេ?ប្រថុយជីវិតពេកទេដឹង?គេបានលឺតៗគ្នាថាចន ជុងហ្គុករូបនេះកាចខ្លាំងណាស់ហើយគេមកនេះក៏គ្មានការណាត់អ្វីដែរគេមកតាមហ្វេនប៉ុណ្ណោះ បើគេខឹងគិតយ៉ាងម៉េច??
     «ជឿខ្ញុំទៅ..អ្នកប្រុសអាចចូលបានលោកម្ចាស់មិនខឹងទេ»ពេលនេះគេមានតែជម្រុញថែមធានាថាបើម្ចាស់តូចគេចូលទៅនិងមិនមានបញ្ហាអ្វីទេ។
     «ខ្ញុំចូលទៅហើយ»បើនៅរេរ៉ក៏មិនដឹងថាបានផលអ្វីដែរឥកាសមកដល់ហើយត្រូវតែប្រថុយ មានរឿងអ្វីចាំដោះស្រាយតាមក្រោយទៅ។ មិនគិតយូរបន្តទៀតថេយ៉ុងក៏ទាញទ្វាបើកចូលទៅខាងក្នុងភ័យពេកភ្លេចសូម្បីតែគោះទ្វាសុំការអនុញ្ញាត។
     «មិនចេះ...»នាយក្រាសចន ជុងហ្គុកដែលអោនមុខមើលឯកសារនោះក៏ងើបមុខឡើងភ្លាមៗដោយការមិនពេញចិត្តនៅពេលដែលមាននាក់ចូលមកក្នុងកន្លែងធ្វើការគេដោយគ្មានការអនុញ្ញាតមុខវិញមុាំកាចតែម្ដង ប៉ុន្តែគ្រប់យ៉ាងបែជាគាំងទ្រឹងមួយកន្លែងបេះដូងគាំងស្ទើរតែឈប់លោទពេលឃើញអ្នកដែលចូលមកដោយគ្មានការអនុញ្ញាតនោះជាអ្នកណា។
     «សុំទោសផងខ្ញុំរំខានលោកហើយ ខ្ញុំសុំលាសឹនហើយ»ថេយ៉ុងប្រញ៉ាប់អោនមុខសុំទោសគេពិតជាខ្លាចទឹកមុខរបស់អ្នកនៅចំពោះមុខណាស់គេកាចដូចអ្វីដែលគ្រប់គ្នានិយាយមែន។
     «ថេយ៍..ថេយ៉ុង»ជុងហ្គុកបង្ហើបមាត់ហៅឈ្មោះនាយតូចតឹចៗមាត់ប្រែជាញ័រអណ្ដាតគ្រលាស់លែងចង់ត្រូវទៅហើយ នេះជាគីម ថេយ៉ុងរបស់គេមែនទេ?ត្រូវហើយមុខនេះក្រសែរភ្នែកមួយគូរនេះជាថេយ៉ុងរបស់គេ គេមិនបានមើលច្រឡំនោះទេ។
     «លោកមានអ្វីមែនទេ?»ជុងហ្គុកនិយាយមុននេះគេស្ដាប់មិនសូវច្បាស់នោះទេទើបចង់សួរបញ្ជាក់ក្រែងថាគេមានបញ្ហាអ្វី។
     «ថេយ៍...»មិនចាំយូរជុងហ្គុកស្ទុះមកអោបថេយ៉ុងជាប់ក្នុងរង្វង់ដៃតែម្ដង ច្បាស់ណាស់នេះជាអ្នកដែលគេតែងតែនិកជាថេយ៉ុងដែលគេរងចាំអស់ពីរពាន់ឆ្នាំ ច្បាស់ណាស់ថានេះជាមនុស្សដែលគេស្រលាញ់។
     «...»ថេយ៉ុងគាំងទ្រឹងមិនដឹងជាត្រូវតបបែបណា ភ្លាមៗពេកគេធ្វើខ្លួនមិនត្រូវទេប៉ុន្តែបើធម្មតាមានមនុស្សប្លែកមុខចូលមកប៉ះគេគេច្រានចេញហើយប៉ុន្តែចំពោះប្រុសម្នាក់នេះគេលើកដៃរុញចេញមិនមិនបានទេគេហាក់ម្បីដូចជានិកនាដល់រង្វង់ដៃមួយគូរនេះខ្លាំងណាស់ទាំងដែលនេះជាលើកទីមួយដែលគេបានជួបជុងហ្គុក ពិតជាចម្លែកខ្លាំងណាស់គេផ្ទាល់ក៏មិនយល់ពីខ្លួនឯង។
     «អូនមករកបងវិញហើយមែនទេ?ដឹងទេបងនិកអូនខ្លាំងណាស់»ជុងហ្គុកបន្តឹងកម្លាំងដៃអោបថេយ៉ុងកាន់តែណែនតាមដែលចិត្តនិកនា គេពិតជានិកដល់ថេយ៉ុងខ្លាំងណាស់ហេតុអ្វីដាច់ចិត្តទៅចោលគេយូរយ៉ាងនេះ?
     «លោក..លោកច្រឡំមនុស្សហើយពួកយើងមិនធ្លាប់ស្គាល់គ្នាទេ»តាំងស្មារតីមកវិញបានទើបថេយ៉ុងព្យាយាមរើចេញពីការអោបយ៉ាងណាក៏មិនគូរអោយមនុស្សប្លែកមុខមកប៉ះពាល់ខ្លួនដែរជាពិសេសគេត្រូវចាំថាគេមានគូរដណ្ដឹងហើយមិនអាចធ្វើខ្លួនផ្ដេសផ្ដាសបានទេ។
     «ថេយ៍..អូនមិនចាំបងទេមែនទេ?បងគឺជុងហ្គុកណា»ជុងហ្គុកចាប់ដៃថេយ៉ុងមកកាន់ព្យាយាមសួរនាំ តើថេយ៉ុងភ្លេចគេហើយមែនទេ?ហេតុអ្វីក៏ថេយ៉ុងភ្លេចគេ?
     «សុំទោសផង..ខ្ញុំពិតជាមិនធ្លាប់ស្គាល់លោកពិតមែន»ថេយ៉ុងរក្សារគម្លាតពីជុងហ្គុកដកដៃចេញមិនអោយជុងហ្គុកប៉ះឡើយ គេមិនបានលេងសើចទេគេពិតជាមិនធ្លាប់ស្គាល់ប្រុសម្នាក់នេះមកពីមុនពិតមែន។
     «ប្រហែលជាខ្ញុំច្រឡំពិតមែនហើយ»ជុងហ្គុក គេភ្លេចទៅថានេះជាជាតិថ្មីជីវិតថ្មីរបស់ថេយ៉ុង ថេយ៉ុងម្ដេចនិងអាចចាំគេទៅ?បើចង់បង្ខំក៏មិនបានដែរដូច្នេះហើយត្រូវរកវិធីផ្សេងដើម្បីបានថេយ៉ុងមកវិញ។
     «បើអញ្ចឹងខ្ញុំអាចនិយាយការងារបានហើយមែនទេ?»ថេយ៉ុងញញិមបន្តឹចគិតថាជុងហ្គុកប្រហែលជាយល់ហើយ មានតែគេខ្លួនឯងទេដែលមិនយល់ពីខ្លួនឯងក្នុងចិត្តពិតជាចង់ចូលទៅអោបគេណាស់ចង់ប្រាប់គេណាស់ថានិកប៉ុន្តែគេមិនអាចប្រឆាំងនិងខួរក្បាលបានឡើយ វាបានប្រាប់ថាពួកគេមិនធ្លាប់ស្គាល់គ្នានោះទេឈប់គិតអ្វីដែលមិនអាចទៅរួចទៀតទៅ។
     «ខ្ញុំដូចជាមិនមានការណាត់ទេ»ជុងហ្គុកសម្រួលអារម្មណ៍បន្តឹចមុននិងដើទៅអង្គុយនៅតុធ្វើការវិញ បើតាមអ្វីដែលគេចាំថ្ងៃនេះគេមិនមានណាត់និយាយការងារជាមួយអ្នកណាទេ។
     «គឺខ្ញុំសុំមកភ្លាមៗ តើលោកអាចនិយាយជាមួយខ្ញុំបានទេ?»ថេយ៉ុងចូលទៅអង្គុយកៅអីនៅមុខតុធ្វើការរបស់ជុងហ្គុក សង្ឈឹមថាជុងហ្គុកយល់ព្រមនិងគេទៅចុះ។
     «ខ្ញុំគ្មានអ្វីត្រូវនិយាយទេ»គេសុំលេងចរិកវិញហើយម្ដងនេះ មុននេះគេអោបអោយបាត់និកក៏មិនបានដែរសងសឹកវិញទើបបាន។
     «ប៉ុន្តែខ្ញុំពិតជាមានការសំខាន់ពិតមែនណាលោកចន»ថេយ៉ុងបញ្ចេញទឹកមុខបែបអង្វរសុំអោយគេទទញលស្ដាប់និងពិចារណា គេទាល់ហើយមិនដឹងថាទៅរកជំនួយឯណានោះទេ។
     «បាននិយាយមក»ចង់លេងចរិកក៏មិនបានយូរដែរគេចាញ់និងទឹកមុខថេយ៉ុងហើយ តាំងពីជាតិមុនរហូតដល់ជាតិនេះនៅតែដដែលមិនប្រែសោះ។
     «ខ្ញុំសុំអោយលោកផ្ដល់ជំនួយដល់ក្រុមហ៊ុនគីមរបស់ខាងខ្ញុំ លោកមើលទៅ»ថេយ៉ុងហុចឯកសារដែលខ្លួនបានត្រឹមទុកនោះអោយទៅជុងហ្គុកមើល ទោះបីជាគេមកសុំជំនួយប៉ុន្តែជុងហ្គុកក៏ទទូលបានផលប្រយោជន៍ពីជំនួយនេះដែរ។
     «ហេតុអីខ្ញុំត្រូវជួយ?»ជុងហ្គុកលើកចិញ្ចើមសួរ ថេយ៉ុងត្រូវជាអ្វីនិងគ្រួសារគីមនេះមែនទេទើបខ្វល់ខ្វាយខ្លាំងម្លេះ?ក្រុមហ៊ុនគីមក៏ជាក្រុមហ៊ុនធំលំដាប់ប្រទេសដែរប៉ុន្តែបើប្រៀបជាមួយនិងគេគឺខុសគ្នាស្រឡះតែម្ដង រឺអាចថាវាជាកម្ទេចមួយសម្រាប់គេប៉ុណ្ណោះហេតុអ្វីគេត្រូវចេះដឹងពីរឿងនេះ?
     «នោះជាក្រុមហ៊ុនដែលប៉ាខ្ញុំបានក៏សាងឡើង ខ្ញុំមិនចង់អោយគាត់ខកបំណងនោះទេ»គេមិនដឹងនិយាយអ្វីដើម្បីបញ្ចុះបញ្ចូលជុងហ្គុកនោះទេមានតែលើករឿងពិតនេះមកនិយាយ គេដឹងថាក្នុងក្រសែរភ្នែករបស់ជុងហ្គុកក្រុមហ៊ុនរបស់គេគ្រាន់តែជាកម្ទេចប៉ុណ្ណោះប៉ុន្តែវាពិតជាសំខាន់ណាស់សម្រាប់គេ។
     «ខ្ញុំនិងយកទៅគិតមើល»គេអាចមើលដឹងថាថេយ៉ុងមិនបានកុហកនោះទេគេប្រហែលជាពិបាកចិត្តណាស់ហើយ គេប្រាកដជាលូកដៃចូលជួយហើយគ្រាន់តែមិនចង់ផ្ដល់ចម្លើយអោយភ្លាមៗព្រោះគេចង់លេងអ្វីជាមួយនិងថេយ៉ុងជាមុនសឹន។
     «ពិតមែនទេ?តើពេលណាលោកផ្ដល់ចម្លើយដល់ខ្ញុំទៅ?»ក្ដីសង្ឈឹមចាប់ផ្ដើមកើតមានឡើងពេលដែលលឺជុងហ្គុកនិយាយបែបនេះ គេប្រាប់បែបនេះក៏មានន័យថាគេចាប់អារម្មណ៍និងសំណើរហើយ។
     «យប់នេះឯងអាចមករកខ្ញុំបានទេ?ខ្ញុំនិងផ្ដល់ចម្លើយអោយ»ជុងហ្គុកលួចញញិមចុងមាត់ពេលនិកឃើញល្បឹចចាប់កូនខ្លាមកឆ្អើរ ចាំមើលណាគេមិនអោយថេយ៉ុងរួចផុតពីដៃទេ។
     «អឹ..គឺតើអាចលើកទៅថ្ងៃស្អែកបានទេ?»យប់នេះមែនទេ?មិនបានទេព្រោះគេមានណាត់ជាមួយនិងគ្រួសាររបស់គូរដណ្ដឹងគេទោះបីមិនទៅក៏ត្រូវតែទៅគេមិនចង់អោយអ្នកផ្សេងមើលមកគ្រួសារគីមក្នុងន័យមិនល្អនោះទេ ហើយគេក៏មិនគិតថាជុងហ្គុកគិតអ្វីមិនល្អដែរអ្វីដែលគេគិតនោះគឺជុងហ្គុករវល់ការងារមិនមានពេលសម្រាកទេមានតែពេលយប់ទេទើបគេមានពេលនិយាយបាន។
     «ហេតុអី?»គេចាប់ផ្ដើមចង់ដឹងហើយថាមូលហេតុអ្វីទើបធ្វើអោយថេយ៉ុងសុំលើកសំណើររបស់គេ។
     «គឺខ្ញុំមានណាត់ញុាំបាយជាមួយគ្រួសារមិនអាចខកខានបានទេ តែយើងអាចលើកទៅយប់ថ្ងៃស្អែកបានណាលោកចន»អ្វីដែលគេធ្វើបានគឺសុំលើកសំណើរនេះឯងម៉្យាងក៏ពិបាកនិយាយជាមួយម៉ាក់គេដែរបើគេមិនទៅចូលរួមជាមួយគាត់ បើប្រាប់គាត់ត្រង់គាត់ពិតជាមិនព្រមទេគាត់បារម្ភពីគេណាស់។
     «បាន»ដោយមើលទៅថេយ៉ុងពិតជារវល់ពិតមែនដូច្នេះប្ដូរទៅយប់ថ្ងៃស្អែកក៏បាន យ៉ាងណាថេយ៉ុងគេចមិនផុតពីគេទេ។
     «អគុណលោកណាស់ អញ្ចឹងខ្ញុំសុំលាទៅវិញហើយ»ថេយ៉ុងងើបឡើងអោនមុខលាទៅជុងហ្គុក បើថានិយាយត្រូវគ្នាហើយគេក៏មិនហ៊ាននៅរំខានទៀតដែរ។
     «ឯងអាចនៅកំដរខ្ញុំសឹនបានទេ?»ជុងហ្គុកនិយាយដោយការលួងលោមគេពិតជាមិនដាច់ចិត្តអោយថេយ៉ុងចាកចេញទេ។
     «បាទបាន ខ្ញុំអង្គុយនៅលើសាឡុងនោះទៅចុះ»គេមិនយល់ពីជុងហ្គុកទេប៉ុន្តែក៏មិនចង់ជំទាស់ដែរខ្លាចគេខ្នើសចិត្ត បដិសេដការសុំជំនួយពីគេ។
     «...»ជុងហ្គុកតាមមើលថេយ៉ុងដើទៅអង្គុយសាឡុងទើបអោនមុខធ្វើការវិញប៉ុន្តែក៏ឧស្សាហ៍ងើបមើលថេយ៉ុងដែរគេពិតជាក្លាចឃ្លាតពីថេយ៉ុងទៀតណាស់ចង់អោបគេអោយបានណែនប៉ុន្តែថេយ៉ុងមិនព្រម ដូច្នេះសុំបានត្រឹមមើលមុខគេក៏អស់ចិត្តហើយ។
     «ហេតុអីមិនចាំបង?»ឃើញថាអ្នកដែលអង្គុយលើសាឡុងគេងលក់ហើយទើបគេដើទៅជិតនិងទាញគេអោយមកអង្គុយលើភ្លៅនិងផ្ដេកក្បាលនាយតូចអោយមកកើយទ្រូងហាប់ណែនរបស់ខ្លួន ពេលនេះគេទាំងរំភើបនិងឈឺមកដំណាលគ្នាអ្នកដែលគេតែងតែនិកតែងតែរងចាំបែជាមិនចងចាំគេមើលមកគេដូចជាមនុស្សប្លែកមុខ គេពិបាកទទូលយកណាស់។
     «រងចាំបងយកអូនមកធ្វើជាកម្មសិទ្ធម្ដងទៀតណាចន ថេយ៉ុង»ជុងហ្គុកផ្ដឹតស្នាមថើបលើសក់ទន់ល្មើយរបស់ថេយ៉ុង រងចាំគេណាមិនយូរទេគេនិងយកថេយ៉ុងមកធ្វើជាកម្មសិទ្ធម្ដងទៀតម្ដងនេះអ្នកណាក៏គ្មានសិទ្ធដណ្ដើមថេយ៉ុងចេញពីគេដែរ។


សូមរងចាំភាគបន្ត....🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now