ភាគទី29;យើងគ្មានជាប់សាច់ឈាមជាមួយពួកឃាតករដូចជាពួកនាងទេ

461 39 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី29


ព្រឹកថ្ងៃថ្មីភាពចលាចលក៏កើតមានឡើងសារជាថ្មីនៅក្នុងបណ្ដាញសង្គមវាមិនមែនជារឿងអ្នកណាក្រៅពីជុងហ្គុកនិងថេយ៉ុងនោះទេប៉ុន្តែលើកនេះវាមិនដូចជាលើកមុនឡើយព្រោះរូបភាពដែលពួកគេបានឃើញគឺជារូបរបស់ជុងហ្គុកនិងថេយ៉ុងកាលពីនៅកម្មវិធី បើចង់បដិសេដថាមិនមែនជាពួកគេចុះសម្លៀកបំពាក់នោះ?នោះជាសម្លៀកបំពាក់របស់ជុងហ្គុកនិងថេយ៉ុងមានរូបបង្ហាញច្បាស់ៗ ពេលនេះក៏បែកធ្លាយរូបភាពដែលពួកគេថើបគ្នានៅក្រៅសណ្ឋាគាថែមទៀតវាច្បាស់ពេកហើយថាពួកគេពិតជាទាក់ទងគ្នាពិតមែនចំណែកការបញ្ចេញមតិវិញវាយប្រហាទៅលើថេយ៉ុងច្រើនអ្នកខ្លះទៀតក៏និយាយថាចាងវីនល្ងង់អោយគេបោកបានប៉ុន្តែមិនមានអ្នកណាហ៊ាននិយាយមិនល្អទៅលើជុងហ្គុកនោះទេ។
ស្របនិងភាពចលាចលនេះជុងហ្គុកនិងថេយ៉ុងបែជាមិនខ្វល់សូម្បីតែបន្តឹចអ្វីដែលខ្វល់នោះគឺរឿងចាប់ប៉ាកូនត្រកូលហ្វាងនោះញាត់គុក បើតាមចិត្តដែលខឹងចង់តែសម្លាប់ចោលនោះទេប៉ុន្តែបើធ្វើបែបនោះវាងាយពេកគេមិនចង់អោយពួកនោះផុតទៅងាយៗទេគូរតែទៅសោយសុខក្នុងគុកវិញល្អជាងហើយក៏ចង់ដឹងថាមនុស្សដែលស្រលាញ់មុខមាត់ដូចជាគ្រួសារហ្វាងនិងធ្វើបែបណា?
«បងនិងចាត់ការពួកគេចេញម្ដង»ជុងហ្គុកនិយាយឡើងដោយការមិនពេញចិត្តទោះបីជាពួកគេមិនបាននិយាយប៉ះពាល់ដល់គេប៉ុន្តែនិយាយប៉ះពាល់ដល់មនុស្សដែលគេស្រលាញ់ ឃើញគេមិនមាត់ៗក៏បានចិត្តមែនទេ?
«កុំខ្វល់ពីរឿងនេះអី»ថេយ៉ុងគេមិនមានអារម្មណ៍ឯណាទៅគិតរឿងពត៌មានអ្វីនោះទេអ្វីដែលគេគិតនៅពេលនេះគឺចាប់ពីរនាក់ប៉ាកូននោះចូលគុក ហើយរឿងពត៌មាននេះក៏ដូចគ្នាគេគិតថាវាមិនមែនជាស្នាដៃរបស់អ្នកកាសែតដែលលួចថតអ្វីទេបើថាមានអ្នកចង់បង្ខូចឈ្មោះគេច្រើនជាង។
«អូនចង់ធ្វើបែបណាបន្ត?»រឿងដែលថេយ៉ុងថាមិនខ្វល់ក៏គេមិនបណ្ដោយដែរប៉ុន្តែគេពន្យាពេលចាត់ការរឿងគ្រួសារមួយនេះសឹនចុះ។
«ថ្ងៃនេះមានការប្រជុំភាគហ៊ុននៅក្រុមហ៊ុនវានិងកូនវាមកចូលរួមដែរ»ពេលនេះអស់ហើយការគោរពសូម្បីដែលនាមថាអុំដែលធ្លាប់ហៅកន្លងមកក៏លែងមានទៀតដែរ ថ្ងៃនេះគេនិងចាត់ការគ្រប់យ៉ាងអោយរួចរាល់។
«បងនិងទៅជាមួយអូន»គេមិនបណ្ដោយអោយថេយ៉ុងទៅតែម្នាក់ឯងនោះទេហើយក៏មិនអាចមើលងាយមនុស្សពិសពុលនោះបានដែរ។
«លោកខ្លាចខ្ញុំមានគ្រោះថ្នាក់?»ថេយ៉ុងលើកចិញ្ចើមសួរទៅកាន់ជុងហ្គុកទាំហចង់សើច ទីនោះជាក្រុមហ៊ុនមនុស្សនៅច្រើនហើយក៏មានប៉ូលីសទៅតាមក្រោយដូចគ្នាគ្មានអ្វីគូរអោយបារម្ភទេ។
«បងនៅតែមិនទុកចិត្ត បងទៅជាមួយអូន»គេមិនព្រមទេគេត្រូវតែច្បាស់ថាថេយ៉ុងមិនអីគេមិនទុកចិត្តផ្ញើថេយ៉ុងជាមួយនិងអ្នកណាទាំងអស់។
«ស្រេចចិត្តរបស់លោក..ខ្ញុំហាមមិនបានស្រាប់ហើយ»បើនៅតែប្រកែកទៀតក៏គ្មានបានអ្វីដែរដឹងតែចាញ់ហើយនិងចាញ់ព្រមអោយគេទៅជាមួយតាមសម្រួលល្អជាងមានជុងហ្គុកនៅក្បែរគេក៏មានអារម្មណ៍កក់ក្ដៅដូចគ្នា។
ក្រោយពីនិយាយគ្នារួចរាល់អស់ហើយក៏នាំគ្នារៀបចំខ្លួនទៅក្រុមហ៊ុន ជុងហ្គុកគេបានត្រៀមគ្រប់យ៉ាងដែលថេយ៉ុងប្រើនៅក្នុងបន្ទប់របស់គេដូចគ្នាកុំថាឡើយសម្លៀកបំពាក់សូម្បីតែSkincareដែលថេយ៉ុងប្រើគេក៏បានបញ្ជាទិញមកទុកដែរដូច្នេះហើយថេយ៉ុងមិនលំបាកទេទីនេះដូចជាផ្ទះទីពីររបស់គេទៅហើយ។
ជុងហ្គុកនិងថេយ៉ុងដើចូលមកក្នុងក្រុមហ៊ុនដំណាលគ្នាដោយម្នាក់ៗមុខមុាំមិនរីកនាំអោយបុគ្គលិកនាំគ្នាអោនមុខចុះដោយការអារ អ្នកណាទៅហ៊ាននោះបើចេញមកកាចទាំងគូរបែបនេះ?
«លោកចនអញ្ជើញមកដែរមែនទេ?ពិតជារីករាយណាស់»លោកហ្វាងដែលកំពុងតែអង្គុយនៅតុប្រជុំជាមួយនិងអ្នកស្រីប៊ែលព្រមទាំងម្ចាស់ភាគហ៊ុនផ្សេងទៀតគ្រាន់តែឃើញជុងហ្គុកមកដែរគាត់ក៏ប្រញ៉ាប់ចូលទៅរាក់ទាក់តែក៏មិនហ៊ានចូលទៅជិតខ្លាំងដែរ អ្នកណាទៅហ៊ាននោះ?
«រីករាយណាស់ដែលលោកចនចូលរួមក្នុងការប្រជុំដែរ»អ្នករួមភាគហ៊ុនផ្សេងទៀតក៏ញញិមអោនគោរពទៅកាន់នាយក្រាស ដូចដែលដឹងថាគេជាមនុស្សមានអំណាចលើសពីនេះក្រុមហ៊ុននេះឈរជើងបានក៏ព្រោះតែជុងហ្គុកដូចគ្នា។
«តាមសម្រួល..»ជុងហ្គុកដើចូលទៅអង្គុយតុមួយខាងស្ដាំដៃអគ្គនាយិកាចំណែកឯថេយ៉ុងក៏តាមទៅអង្គុយជិតជុងហ្គុកដូចគ្នាធ្វើអោយគ្រប់គ្នាដែលនៅទីនោះមើលមិនដាក់ភ្នែកពត៌មានរបស់ពួកគេអ្នកណាក៏ដឹងដែរគ្រាន់តែគ្មានការបញ្ជាក់ប៉ុណ្ណោះ។
«ថេយ៉ុងហា..កន្លែងនោះជារបស់ឈីងសុីទេ ក្មួយអាចចេញទៅខាងក្រៅបានព្រោះមុខដំណែងក្មួយត្រឹមជាបុគ្គលិកធម្មតាទេនៅពេលនេះ»លោកហ្វាងនិយាយឡើងដោយការមិនពេញចិត្តពេលដែលថេយ៉ុងដើទៅអង្គុយកន្លែងកូនស្រីរបស់គាត់កាន់តែមិនពេញចិត្តពេលដឹងថាជុងហ្គុកនិងថេយ៉ុងស្និទ្ធស្នាលគ្នា អ្នកដែលនៅក្បែរជុងហ្គុកហេតុអ្វីមិនមែនជាកូនស្រីរបស់គាត់? អ្នកណាក៏ដូចអ្នកណាដែរសុទ្ធតែចង់បាននាយប៉ុន្តែចុងក្រោយបែជាម់លឃើញអ្នកដែលមានម្ចាស់រួចទៅហើយវិញ។
«មែនហើយថេយ៍»ឈីងសុីនិយាយបន្ថែមពីលោកប៉ារបស់នាងដោយទឹកមុខគូរអោយអាណិតដើម្បីអោយគ្រប់គ្នាឃើញថានាងទទូលរងនៅរឿងអយុត្តិធម៌។
«ភ្លេចទេដឹងថាខ្ញុំជាកូនប្រុសម្ចាស់ក្រុមហ៊ុន?»ថេយ៉ុងញញិមស្រាលៗបញ្ឆេះកំហឹងពីរនាក់ប៉ាកូនអោយឆេះឆួល ចំណែកអ្នកនៅទីនោះក៏មិនហ៊សននិយាយអ្វីដែរព្រោះតែក្រែងចិត្តជុងហ្គុកនេះឯង ពួកគេមិនហ៊ានទេ។
«យ៉ាងណាក៏ក្មួយ...»
«រឺចង់ជំទាស់?»មិនអោយលោកហ្វាងបាននិយាយជុងហ្គុកក៏ជ្រៀតសម្ដីចូលបានមុន បើនៅតែនិយាយមិនផ្ដល់តម្លៃអោយថេយ៉ុងទៀតកុំថាគេអត់មិនបានសម្លាប់មនុស្សនៅចំពោះមុខគ្រប់គ្នា។
«សុំទោសផងលោកចន»លោកហ្វាងធ្វើអ្វីមិនបានក្រៅពីអោនមុខចុះសុំទោសនាយក្រាសដែលអង្គុយក្បែរថេយ៉ុង។
«សុំទោសថេយ៍មិនមែនយើង»គេមិនបានត្រូវការកាសុំទោសនោះទេគេត្រូវអោយប្រុសម្នាក់នេះសុំទោសទៅកាន់ថេយ៉ុង។
«បាទៗ...អោយអុំសុំទោសផងថេយ៉ុង»លោកហ្វាងអោនមុខចុះសុំទោសថេយ៉ុងទាំងអាម៉ាស់នៅចំពោះមុខគ្រប់គ្នាបើគាត់មិនខ្លាចអំណាចជុងហ្គុកទេគាត់មិនអោនក្បាលសុំទោសថេយ៉ុងឡើយវាធ្វើអោយគាត់កាន់តែគុំគួនថេយ៉ុងខ្លាំងលើសដើម។
«ចាប់ផ្ដើមការប្រជុំបានហើយ»អ្នកស្រីប៊ែលចាប់ផ្ដើមនិយាយឡើងបញ្ចប់ការទាស់ទែងប៉ុន្តែមុននេះគាត់ពិតជាពេញចិត្តនិងជុងហ្គុកខ្លាំងណាស់ មនុស្សមានអំនួតដូងជាហ្វាង លីសុងក៏ចេះមានថ្ងៃនេះដែរសមចិត្តគាត់ខ្លាំងណាស់។ ការប្រជុំចាប់ផ្ដើមគ្រប់គ្នាក៏ចូលទៅអង្គុយកន្លែងរៀងខ្លួនប៉ុន្តែស្លាយដែលបញ្ចាំងនោះវាចាកប្រធានបទដែលត្រូវនិយាយនៅថ្ងៃនេះប៉ុន្តែវាជា...វាជាវីឌីអូដែលលោកគីមនិងលោកហ្វាងឈ្លោះគ្នាកាលពីមុននិងមួយទៀតជាវីឌីអូបង្ហាញពីសម្ដីរបស់លោកហ្វាងបញ្ជាអោយគេកាត់ហ្វាំងឡានលោកគីមនិងឯកសារមួយចំនួនជាពិសេសគឺកាក្លែងបន្លំភាគហ៊ុន។
«មិនគូរអោយជឿសោះ»
«មែនហើយ...មិនគិតថាគេអាក្រក់ដល់ថ្នាក់នេះ»
«តាមពិតលោកហ្វាងជាឃាតករនៅក្រោយការស្លាប់របស់លោកគីម»នៅក្នុងបន្ទប់ប្រជុំចាប់ផ្ដើមកើតមានការវែកញែកឯអ្នកស្រីប៊ែលវិញស្ទើរតែខ្យល់សន្លប់ពេលដែលដឹងបែបនេះស្វាមីរបស់គាត់មិនបានបាត់បង់ជីវិតព្រោះតែឧបទេវហេតុប៉ុន្តែដោយសារលោកហ្វាង គាត់ដឹងថាលោកហ្វាងគ្មានបំណងល្អមកលើគ្រួសារគាត់ទេប៉ុន្តែគាត់មិនដែលដឹងថាគេអាក្រក់ដល់ថ្នាក់នេះ។
«មិនពិតទេ..វាជារឿងមិនពិតឆាប់បិទភ្លាមទៅ»លោកហ្វាងដែលត្រូវគេបកអាក្រាតនៅកណ្ដាលអង្គប្រជុំឯណ្ណេះវិញក៏ចាប់ផ្ដើមឆ្លេឆ្លាចាប់នេះខុសនោះខុស ឈីងសុីក៏មិនខុសគ្នាសូម្បីតែរឿងដែលនាងលួចយករូបមន្តទៅលក់អោយគូរប្រជែងក៏មាននៅក្នុងនោះដែរ។
«ចង់រត់ទៅណា?»ថេយ៉ុងរត់ចូលទៅរាងផ្លូវឈីងសុីពេលដែលឃើញនាងបន្លំរកផ្លូវរត់រួចខ្លួន កុំសង្ឈឹមថារត់រួចអោយសោះ។
«លោកប៉ា...»ពេលនេះនាងភ័យណាស់ធ្វើអ្វីមិនបានក្រៅពីរត់ទៅអោបដៃប៉ារបស់នាង ពួកនាងដល់ផ្លូវទាល់ហើយមែនទេ?
«ឆាប់ចេញទៅ»លោកហ្វាងលើកដៃប៉ះដៃកូនថ្នមៗមុននិងបែក្រោយច្រានថេយ៉ុងអោយដួលទៅម្ខាងបុកនិងធ្នើកញ្ចក់ដែលនៅក្បែរនោះនាំអោយដៃត្រូវឆូតយ៉ាងដំណំ។
«ថេយ៍..»ជុងហ្គុកឃើញបែបនេះក៏ប្រញ៉ាប់ចូលទៅរកថេយ៉ុងប៉ុន្តែអ្វីដែលធ្វើអោយគេគាំងទ្រឹងនោះគឺមុខរបួសរបស់ថេយ៉ុងបែជាបិទភ្ជិតជាដោយឯកឯងក្នុងរយៈពេលដ៏ខ្លី។
«ឆាប់ឈប់ភ្លាម»ប៉ាកូនពីរនាក់នេះវិញបើកទ្វាចេញពីបន្ទប់ប្រជុំភ្លាមក៏មានប៉ូលីសត្រៀបត្រារងចាំនៅខាងមុខទ្វារួចជាស្រេចទៅហើយចង់រត់ទៅណាក៏មិនបានកាំភ្លើងក៏មិនបានយកជាប់ខ្លួន។
«ចាប់ពួកវាទៅលោកប៉ូលីស»អ្នកស្រីប៊ែលស្រែកប្រាប់អោយក្រុមប៉ូលីសចូលមកចាប់ឪពុកកូនពីរនាក់នេះ គាត់ពិតជាខឹងខ្លាំងណាស់ពេលដែលដឹងពីរឿងនេះ។
«អ្នកស្រីសូមលើកលែងអោយពួកយើងផងទៅខ្ញុំគ្មានបំណងនោះទេ..ខ្ញុំធ្វើព្រោះតែខឹងមួយឆាវប៉ុណ្ណោះ»មកដល់ដំណាក់កាលនេះហើយគាត់មិនអាចធ្វើអ្វីបានក្រៅពីសុំទោសសុំការលើកលែងគាត់មិនចង់ជាប់គុកនោះទេ។
«មែនហើយអ្នកមីង..អាណិតដល់ខ្ញុំនិងប៉ាផងចុះ»ឈីងសុីយំចេញមកដោយការភ័យខ្លាច នាងមិនគិតនោះទេថានិងមានថ្ងៃនេះ។
«យើងគ្មានញាតិដូចជាពួកនាងទេ..យើងគ្មានជាប់សាច់ឈាមជាមួយពួកឃាតករដូចជាពួកនាងនោះទេ»អ្នកស្រីប៊ែលតបទៅវិញដោយសម្ដីខ្លាំងៗគាត់ស្អប់គាត់រអើមនិងពាក្យសុំទោសនេះណាស់។
«ចាប់ពួកវាទៅលោកប៉ូលីស»ថេយ៉ុងដែលនៅភ្លឹកភ្លាំងជាមួយជុងហ្គុកមុននេះក៏ត្រូវភ្ញាក់ខ្លួនមកវិញពេលលឺសម្លេងខ្លាំងៗរបស់អ្នកស្រីប៊ែល រឿងរបស់គេទុកមួយឡែកសឹនទៅ។
«ឆាប់នាំពួកគេទៅ»ក្រុមប៉ូលីសវាយខ្នោះដៃពីរនាក់ប៉ាកូននោះនាំយកទៅដើកាត់មុខបុគ្គលិកគ្រប់គ្នា អ្នកនៅទីនោះបានត្រឹមតែងីងើប៉ុណ្ណោះមិនដឹងថាមុននេះមានរឿងអ្វីកើតឡើងប៉ុន្តែមុននិងក្រោយពួកគេគង់តែដឹងព្រោះនិងមានការចុះផ្សាយជាមិនខាន។
«ថេយ៍មកជាមួយបង»ក្រោយពីរឿងត្រូវបានបញ្ចប់ជុងហ្គុកក៏អូសដៃថេយ៉ុងចេញពីទីនោះឯនាយតូចក៏មិនបានប្រកែកគេនិងប្រឈមមុខនិងបញ្ហានេះ។


សូមរងចាំភាគបន្ត....🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now