ភាគទី11:ខ្ញុំធ្វើត្រូវហើយមែនទេ?

548 44 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី11

យើងងាគមកមើលខាងភូមិគ្រិះហានឯណ្ណេះវិញសម្លេងប្រោងប្រាវចេះតែកើតមានដោយស្នាដៃរបស់កូនប្រុសតែម្នាក់គត់របស់ត្រកូលហាន។
«ស្ងប់អារម្មណ៍សឹនទៅកូន»អ្នកស្រីហានចូលទៅជិតជួយនិយាយសម្រួលដល់កូនប្រុស គាត់មិនចង់អោយគេឆេវឆាវបែបនេះទេជួយអ្វីមិនបានឡើយ។
«មែនហើយកូន..ពួកនោះគ្រាន់តែសរសេរផ្ដេសផ្ដាស់ដើម្បីទាមទាចំណាប់អារម្មណ៍ប៉ុណ្ណោះ ប៉ាថាគ្មានអ្វីលើសពីនេះទេ»លោកហាន គាត់ពិតជាគិតបែបនេះមែនពួកអ្នកចែករំលែកនិងសរសេរពត៌មាននោះសុទ្ធតែចង់ទាមទាចំណាប់អារម្មណ៍ដើម្បីមានអ្នកចូលមើលច្រើនប៉ុណ្ណោះម៉្យាងគ្រួសារទាំងសងខាងសុទ្ធតែដឹងថាថេយ៉ុងជាគូរដណ្ដឹងរបស់ចាងវីនកូនប្រុសរបស់គាត់។
«ប៉ុន្តែគេនិយាយត្រូវណាស់ប៉ា»ចាងវីនចូលទៅអង្គុយលើសាឡុងនៅពេលដែលចាយកំហឹងអស់ច្រើនហើយ ប៉ាគេនិយាយត្រូវគ្រប់យ៉ាងមិនច្បាស់លាស់ពួកគេសរសេរទាមទារចំណាប់អារម្មណ៍ប៉ុន្តែឃ្លាដែលគេមិនអាចបដិសេដបាននោះគឺជុងហ្គុកមិនធ្លាប់ខ្វល់ខ្វាយរឺពាក់ព័ន្ធជាមួយអ្នកណាទេថេយ៉ុងជាមនុស្សដំបូង។
«មិនដូចជាកូនគិតក៏ថាបានដែរ»លោកហាន
«ចុះបើបែបនោះមែន?»ចាងវីនមើលទៅលោកហាននិងអ្នកស្រីហានឆ្លាស់គ្នា ពួកគាត់មានចម្លើយអោយគេទេប្រសឹនបើនោះជាការពិតតើគេធ្វើបែបណា?គេដឹងខ្លួនឯងច្បាស់បើយកគេទៅប្រៀបនិងជុងហ្គុកវាមិនអាចទៅរួចទេ គេគ្មានអ្វីប្រៀបនិងជុងហ្គុកបានសូម្បីតែបន្តឹច។
«កុំគិតបែបនោះអីកូន»អ្នកស្រីហានគាត់មិនចង់អោយកូនរបស់គាត់គិតបែបនេះហើយបំបាក់ទឹកចិត្តរបស់ខ្លួនឯងទេគ្រប់យ៉ាងប្រាកដជាមិនអីវាគ្រាន់តែជារឿងធម្មតារឺពួកគេគ្រាន់តែស្គាល់គ្នាធម្មតា ប៉ុន្តែអ្វីដែលគាត់ឆ្ងល់នោះក្មេងប្រុសធម្មតាដូចជាថេយ៉ុងអាចទៅស្គាល់ចន ជុងហ្គុកបានដោយរបៀបណា?
«ខ្ញុំមិនព្រមអោយថេយ៉ុងចាកចេញពីខ្ញុំទេម៉ាក់»គេដឹងថាបើប្រៀបទៅគេមិនអាចឈ្នះជុងហ្គុកប៉ុន្តែគេក៏មិនព្រមលះបង់មនុស្សដែលគេស្រលាញ់អោយទៅជុងហ្គុកទេ បើនិយាយពីអំណាចគេមិនឈ្នះពិតមែនតែបើភាពត្រឹមត្រូវគេជាអ្នកឈ្នះព្រោះគេមានឈ្មោះថាជាគូរដណ្ដឹងរបស់ថេយ៉ុង។
«កូន...»លោកហានដកដង្ហើមធំទាំងតឹងថប់បើបែបនោះមែនកូនប្រុសគាត់មិនព្រមលះបង់ថេយ៉ុង ចុះជុងហ្គុកវិញនោះ?បើតាមដឹងមកគេជាមនុស្សកំណាចខ្លាំងណាស់។

____
នៅក្នុងបន្ទប់ធំទូលាយដែលពោពេញទៅដោយភាពស្ងប់ស្ងាត់និងត្រជាក់ស្រេបគូរអោយខ្លាចវាជាភាពស្ងប់ស្ងាត់និងត្រជាក់អមដោយភាពកំណាចបំផុត។
«មិនយូរទេថេយ៍...»ជុងហ្គុកលើកដៃទៅអង្អែលលើរូបរបស់ថេយ៉ុងមុននិងទាញកែវដែលពោពេញទៅដោយឈាមមកក្រេប កែវភ្នែកក្រហមឈាមក៏លេចឡើងអោយឃើញភ្លាមៗ។
«ជួបគ្នាឆាប់ៗហាន ចាងវីន»គេក៏ចង់ជួបនិងសត្រូវរបស់គេដូចគ្នា មានអ្វីទៅទើបហ៊ានមកប្រជែងដណ្ដើមថេយ៉ុងចេញពីគេបែបនេះ?
តុក..តុក..សម្លេងគោះទ្វាបានបន្លឺឡើងតម្រូវអោយក្រសែរភ្នែកកំណាចងាគទៅមើលទ្វាភ្លាមៗមុននិងអនុញ្ញាតអោយអ្នកខាងក្រៅចូលមក។
«លោកម្ចាស់ដល់ពេលហើយបាទ»ក្រោយពេលដែលទទូលបានការអនុញ្ញាតហើយទើបហ្វេនហ៊ានចូលមកខាងក្នុង គេត្រូវចូលមកប្រាប់ខ្លាចថាលោកម្ចាស់របស់គេធ្វើអោយហួសពេលវេលា។
«អ្ហិម..»ជុងហ្គុកគ្រហិមទទូលដឹងបន្តឹចមុននិងខ្លួនត្រូវបំបាំងទៅតាមខ្យល់មិនអាចខកខាននិងការចង់ជួបបានទេជាពិសេសគឺពេលវេលាចុងក្រោយ។
«បិតា...»ជុងហ្គុកបានមកដល់លើភ្នំមួយដែលមានកម្ពស់ខ្ពស់បំផុតរបស់ពិភពផ្សេងមួយទៀត ត្រូវណាស់ទីនេះជាពិភពបិសាចរបស់គេមិនមែនជាកន្លែងរបស់មនុស្សលោកនលះទេ។
«បុត្រមកហើយមែនទេ?ពិតជាល្អណាស់»ស្ដេចចនដែលអង្គុយនៅលើផ្ទាំងថ្មធំមួយនោះក៏បើកភ្នែកឡើងមើលទៅកាន់ជុងហ្គុកដោយស្នាមញញិម។
«បុត្រសុំរាជទានទោស»ជុងហ្គុកលុតជង្គង់ចុះនៅចំពោះមុខស្ដេចចន ដំបូងសុំទោសដែលបោះបង់ចោលអាណាចក្រសុំទោសដែលមិនបាននៅក្បែរទ្រង់សុំទោសគ្រប់យ៉ាង។
«ហេតុអីត្រូវសុំទោស បុត្របិតាមិនបានខុសនោះទេបុត្រធ្វើត្រូវហើយ»ទ្រង់មិនទទូលយកការសុំទោសនោះទេព្រោះថាបុត្ររបស់ទ្រង់មិនបានសាងកំហុស បើទ្រង់ជាជុងហ្គុកទ្រង់ក៏សម្រេចចិត្តធ្វើបែបនេះ។
«ពីរពាន់ឆ្នាំហើយដែលពួកយើងឃ្លាតឆ្ងាយពីគ្នាប៉ុន្តែបិតាដឹងថាបុត្រមានការលំបាក បុត្រចង់ស្វែងរកថេយ៉ុងបុត្ររងចាំថេយ៉ុងពេលនេះថេយ៍ក៏បង្ហាញខ្លួនហើយត្រូវទេ?»ស្ដេចចនចូលមកជិតជុងហ្គុកដែលកំពុងតែលុតជង្គង់ផ្ទាល់និងដី ទ្រង់មិនដែលបន្ទោសនោះទេមានតែសប្បាយចិត្តពេលដែលឃើញកូនធ្វើតាមការសម្រេចចិត្តរបស់ខ្លួនឯង រាប់ពាន់ឆ្នាំដែលទ្រង់កាន់កាប់អាណាចក្រទ្រង់ពិតជាហត់នឿយខ្លាំងណាស់ជាពិសេសគឺសង្គ្រាមពេលនេះគ្រប់អាណាចក្រត្រូវបំបែកលែងមានសង្គ្រាមក៏ជាអ្វីដែលទ្រង់ត្រូវការ។
«បិតាមិនអាចនៅជាមួយបុត្រអោយបានយូរជាងនេះទេមែនទេ?»ជុងហ្គុកអោនមុខចុះគេមិនអាចប្រឈមមុខនិងការបាត់បង់នោះទេ មាតាទៅម្នាក់ហើយពេលនេះទ្រង់ចង់ទៅណា?
«បុត្រតាមរកថេយ៉ុងឃើញហើយបិតាក៏ដល់ពេលទៅតាមរកមាតារបស់បុត្រដូចគ្នា ត្រូវចាំណាកូនពួកកូនគឺជាគូរនិងគ្នាពួកកូននិងមិនបែកគ្នាទេ»ស្ដេចចនលើកដៃមកប៉ះស្មារបស់ជុងហ្គុកបានបន្តឹចមុននិងរាងកាយរបស់ទ្រង់ត្រូវបានរលាយបាត់ ទ្រង់ផុតអាយុដែលត្រូវរស់នៅហើយទ្រង់សប្បាយចិត្តដែលត្រូវចាកចេញព្រោះទ្រង់ចង់ទៅរករាជនីរបស់ទ្រង់ហើយក៏អស់បារម្ភពីកូនព្រោះពួកគេបានជួបគ្នាហើយ ចុងក្រោយមានតែញញិមជួនពរកូនតែប៉ុណ្ណោះ។
«ថ្វាយបង្គំលាបិតា»ជុងហ្គុកអោនក្បាលដល់ដីជាកាលាទៅកាន់ស្ដេចចន គេមិនអាចសម្រក់ទឹកភ្នែកបានទេទប់បានត្រូវតែទប់។

ថេយ៉ុងមិនមានសម្មាធិក្នុងការធ្វើការនោះទេព្រោះតែមុននេះមានការហៅចូលពីអ្នកស្រីហានគាត់បានសួររឿងពត៌មានទាំងអស់នោះហើយគេក៏បានឆ្លើយថាវាមិនពិតគេនិងជុងហ្គុកគ្រាន់តែស្គាល់គ្នាធម្មតាប៉ុណ្ណោះព្រោះគេដឹងបើគេឆ្លើយអ្វីដែលលើសលប់គ្រួសារទាំងពីរអាចនិងទាស់សម្ដីគ្នា ម៉្យាងទៀតគេមិនដឹងនោះទេថារវាងគេនិងជុងហ្គុកត្រូវជាអ្វីនិងគ្នាគេមិនបានផ្ដល់ឋានៈយ៉ាងពេញឈ្មោះអោយគេនោះទេ។
«ខ្ញុំធ្វើត្រូវហើយមែនទេ?»ត្រូវហើយមែនទេដែលគេអោយសង្ឈឹមគូរដណ្ដឹងរបស់គេទាំងគ្មានក្ដីស្រលាញ់អោយនាយសូម្បីតែបន្តឹច គេធ្វើគ្រប់យ៉ាងព្រោះតែពាក្យសន្យារបស់លោកប៉ាដែលបានចែកឋានទៅតែប៉ុណ្ណោះប៉ុន្តែគេបែជាមានអារម្មណ៍ថាខុសជាមួយនិងជុងហ្គុកទៅវិញ។
«មែនហើយខ្ញុំធ្វើត្រូវហើយ»ថេយ៉ុងអោនមុខចុះជ្រុបមុខនិងតុធ្វើការ គេធ្វើត្រូវហើយដែលព្យាយាមហាមចិត្តទៅលើជុងហ្គុកហើយព្យាយាមបើកចិត្តទទូលយកចាងវីនគេដឹងថាគេជ្រុលចិត្តទៅលើជុងហ្គុកទៅហើយចំពោះរឿងចាងវីនកាន់តែពិបាក គេដឹងខ្លួនច្បាស់ថាគេមិនអាចទទូលយកចាងវីននោះទេប៉ុន្តែគេនៅតែបង្ខំខ្លួនឯងព្យាយាមកុហកខ្លួនឯងព្រោះចាងវីនជាគូរដណ្ដឹងរបស់គេ។
ចង់នៅធ្វើការបន្តក៏មិនអាចដែរដូច្នេះហើយមានតែសុំចេញទៅមុនគេចង់ទៅរកបងស្រីរបស់គេនៅហាងពេជ្យរបស់គាត់ម៉្យាងក៏ចង់ទៅពិភក្សាជាមួយនិងនាងដែរ។
«ខ្ញុំឆ្គួតហើយមែនទេ?»ថេយ៉ុងលើកដៃញីថ្ងាស់ខ្លួនឯងថ្នមៗទាំងមិនយល់ពីខ្លួនឯង ថាទៅរកបងស្រីនៅហាងពេលនេះបែជាមកដល់មុខវិមានចនទៅវិញមិនដឹងថាគេគិតអ្វីនោះទេ។ វាមិនប្លែកទេដែលគេស្គាល់វិមានចនព្រោះមិនថាគេរឺអ្នកផ្សេងសុទ្ធតែស្គាល់ទីនេះប៉ុន្តែបើនិយាយពីអ្នកដែលមានឪកាសបានចូលទីនេះគឺគ្មានតែម្ដងលើកលែងតែអ្នកធ្វើការក្នុងវិមាន។
«មកដល់ហើយបើមិនចូលដូចជាមិនសម»ម្ដងនេះទាំងចិត្តនិងបេះដូងបញ្ជាមកដំណាលគ្នាទោះបីខួរក្បាលខំប្រាប់ថាកុំក៏មិនឈ្នះដែរ។
«បងប្រុសតើខ្ញុំសុំចូលទៅជួបលោកចនបានទេ?»ថេយ៉ុងចុះពីលើឡានចូលទៅនិយាយជាមួយនិងអង្គរកហសដែលឈរប្រៀបដូចជារូបចម្លាក់នោះ គេដឹងថាជុងហ្គុកមិនបានទៅក្រុមហ៊ុនទេព្រោះកាលពីព្រឹកមិញគេបានខលទៅសួរបុគ្គលិកនៅក្រុមហ៊ុនពួកគេប្រាប់ថាជុងហ្គុកមិនបានមកក្រុមហ៊ុនឡើយ។
«សុំទោសផងអ្នកប្រុសថ្ងៃនេះលោកម្ចាស់មិនជួបអ្នកណាឡើយ»អង្គរក្សម្នាក់នោះក៏ស្គាល់ថេយ៉ុងដែរព្រោះពួកគេបានមើលពីពត៌មាននោះក៏ដូចជាទទូលបានបញ្ជាពីលោកម្ចាស់របស់គេបើថេយ៉ុងមកត្រូវអនុញ្ញាត ប៉ុន្តែថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ដូចគ្នាថាអ្នកណាក៏មិនអោយចូល។
«មិនអីទេ»ថេយ៉ុងញញិមបន្តឹចមុននិងឡើងឡានបើកចេញពីទីនេះ គេក៏រាងអាម៉ាស់មុខខ្លះដែរមកសុំជួបហើយគេបែជាមិនអោយចូលជួបទៅវិញ។
«ចាំមើលវេនរបស់ខ្ញុំម្ដងណាចន ជុងហ្គុក»ថេយ៉ុងកហដាប់ចង្កូតឡានណែនដៃ ចាំមើលតែដល់វេនគេវិញគេនិងលេងចរិកវិញហើយមិនអោយចាញ់នោះទេ។


សូមរងចាំភាគបន្ត...🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now