អត្ថន័យនៅក្នុងសំបុត្រ
ខ្ញុំសូមផ្ញើសំបុត្រមួយច្បាប់នេះទៅអោយមនុស្សជាទីស្រឡាញ់របស់ខ្ញុំឈ្មោះ Park jimin។
បងសង្ឃឹមថាអូនឃើញសំបុត្រនេះហើយអូននឹងបានសប្បាយចិត្ត ព្រោះថាបងមិននឹងចាកចេញពីអូន រឿងដែលអូនអាចសប្បាយចិត្តបំផុតគឺ ពួកយើងផ្តាច់ពាក្យនឹងគ្នាចោះ អូនអាចរៀបការជាមួយមនុស្សជាទីស្រឡាញ់របស់អូនហើយបង្កើតគ្រួសារមួយយ៉ាងរីករាយ បង....បងនឹងមានក្តីសុខនៅពេលអូនមានក្តីសុខដែរ ជាចុងក្រោយបងគ្មានពាក្យអ្វីនិយាយទេ ក្រៅពីពាក្យសុំទោស សុំទោសដែលបងរំខានអូនកន្លងមក សុំទោសដែលធ្វើអោយអូនឈឺចាប់ សុំទោសដែលធ្វើអោយអូនមានការធុញទ្រាន់ព្រោះតែបង បងសង្ឃឹមថាអូននឹងមានក្តីពេលអត់ពីបងទៅ លាហើយ មនុស្សជាទីស្រឡាញ់ បងមិនរំខានអូនទៀតទេ បងស្រលាញ់អូន Park jimin
ពី មនុស្សអតីត Min yoongiJimin:ហឹកៗ.....ប្រុសឆ្កួត...ម៉េចក៏ចាកចេញពីអូនចឹង...ហឹក...អូននឹងទៅរកបង
(បន្ទាប់ពីបានអានសំបុត្ររួចហើយ ទឹកភ្នែកក៏ស្រក់ចុះបណ្តេញគ្នា មិនបង្អង់យូររាងស្តើង ក៏ប្រញាប់ប្រញាប់ទៅតាមមនុស្សជាទីស្រឡាញ់ រាងតូចមិនដឹងថាទៅណាទេ ក្រៅពី ភូមិគ្រឹះ Min!)
#ភូមិគ្រឹះ Min
Jimin:ម៉ែដោះ... yoongi នៅឯណា ហឹក
ម៉ែដោះ: មានរឿងអីអ្នកប្រុសតូច ម៉េចក៏យំ
Jimin: ហឹកៗ...ម៉ែដោះ... yoongi គេចាកចេញពីខ្ញុំហើយ ខ្ញុំមិនដឹងថាគេទៅណាទេ ម៉ែដោះមានដឹងទេ សូមប្រាប់ខ្ញុំផង ហឹកៗ
ម៉ែដោះ: ពុទ្ធោអ្នកប្រុសតូច កុំយំអី អ្នកប្រុស yoon បានធ្វើដំណើរទៅព្រលានយន្តហោះដើម្បីទៅប្រទេសអង់គ្លេសបាត់មុននេះមួយសន្ទុះហើយ
Jimin: អរគុណណាស់ម៉ែដោះ
ម៉ែដោះ: អេ៎ អ្នកប្រុសតូចទៅណា
Jimin: ខ្ញុំទៅតាមគេមកវិញ លាហើយម៉ែដោះ
ម៉ែដោះ:ឈប់សិន អ្នកប្រុសតូចកុំទៅ ឈប់សិនៗ
( មិនទាន់ទេ រាងស្តើងបានរត់យ៉ាងលឿនទៅរកគ្រឿងជំនិះដើម្បីទៅរកមនុស្សជាទីស្រឡាញ់បាត់ហើយ)