ពាក្យថាជនទី3

355 19 4
                                    

#ភាគ6
#មួយសប្តាហ៍ក្រោយមក

(តាំងពីពេលនោះមក yoongi មិនបានជួបឬរវីរវល់ជាមួយ jimin ទេ គឺនាយក្រាស់បានត្រឹមតែលួចមើលនិងការពារពី
ចម្ងាយទាំងក្តីឈឺចាប់និងការនឹកនារប៉ុណ្ណោះ តែរឿងគ្រប់យ៉ាងរាងស្តើងមិនដឹងនោះទេ)

( Jimin បានចូលធ្វើការក្នុងហាងផ្កាមួយកន្លែងដើម្បីស្វែងរកបទពិសោធន៍នៃការងារដើម្បីមានភាពងាយស្រួលតទៅមុខទៀត ណាមួយរាងតូចក៏ចង់បើកហាងផ្កាដែរ )

SWEET FLOWERS (ហាងផ្កា)

បុគ្គលិក: jimin ហា៎ ភ្ញៀវបានកម្មង់ផ្កា ហើយឯងចាំយកទៅអោយភ្ញៀវផងណា៎

Jimin: តែពេលនេះ មេឃជិតយប់ហើយបង

បុគ្គលិក: បងមិនដឹងធ្វើយ៉ាងម៉េចទេ ភ្ញៀវគេថាប្រញាប់ណាស់ណា ឯងជួយបន្តិចទៅ

Jimin: ចឹងក៏បាន បងផ្ញើទីតាំងមក

(ថាហើយបុគ្គលិកក៏បានផ្ញើទីតាំងអោយរាងស្តើង)

(ទីតាំងដែលភ្ញៀវកម្មង់ផ្កាគឺពិតជាស្ងាត់ខ្លាំងណាស់ រាងស្តើងចាប់ផ្តើមចេញទៅទាំងមិនដឹងទេថាមានអ្នកតាមពីក្រោយ )

+បញ្ជាក់ jimin ជិះម៉ូតូរបស់ហាង

Jimin: ហឺយ…!! ទីនេះស្ងាត់ខ្លាំងណាស់

Boy:ហេ៎ ក្មេងតូច ទៅណានឹងហា៎

Jimin: ចេញទៅ…កុំមករវល់ជាមួយនឹងខ្ញុំ
Boy:ហីយ៉ា…!! សាច់ ស ខ្ចី គួរឱ្យចាប់អារម្មណ៍ណាស់ពួកឯង ហាៗ…ហាសៗ

(កំពុងតែធ្វើដំណើរស្រាប់តែមានក្រុមជនពាលមួយ ក្រុមប្រហែល 5-7នាក់ ស្កាក់តាមផ្លូវ ហើយផ្លូវនោះពិតជាស្ងាត់ហើយគ្មានមនុស្សឆ្លងកាត់ទេ)
Jimin:ហឺយ…!! ពួកអាឆ្កួត…!!

(ថាហើយរាងស្តើងក៏ផ្តួលម៉ូតូរត់យ៉ាងភ័យខ្លាច មិនបាច់ឆ្ងល់ទេម៉េច jimin មិនជិះម៉ូតូ ព្រោះអាពួកនឹងចាប់ម៉ូតូជាប់ហើយ)

Boy:ឆាប់ដេញតាមវ៉ើយ…!!

Jimin:ហឹកៗ…ជួយផង…មែនហើយ បងHosong

(រាងស្តើងរត់បណ្តើរយំបណ្តើរមិនដឹងហៅអ្នកណាអោយជួយឡើយ )

Jimin: hello បងHosong ជួយខ្ញុំផង ហឹកៗ ខ្ញុំខ្លាច អាយ៎…!!!

រឿង ពាក្យថាជនទី3 (ចប់)Where stories live. Discover now