#ព្រឹកឡើង
មន្ទីរពេទ្យ(រាងស្តើងបាននាំHosongទៅមន្ទីរពេទ្យតាំងពីយប់មិញ តែពេទ្យអោយសម្រាកទីនោះមួយយប់សិន ពេលព្រឹកទើបអាចចេញបាន)
Hosong: jimin ឯងមិនទៅមើលលោក yoongi បន្តិចទេហេស៎???
Jimin:ទៅមើលគេធ្វើស្អី គេថាមិនអីគឺមិនអីហើយ ណាមួយខ្ញុំក៏ឃើញថាគេមិនបានកើតអីផង
Hosong:តែយប់ពេញនេះគេរបួសធ្ងន់ណាស់..!!
Jimin: គេទៅរបួសស្អី អ្នកដែលរបួសគឺជាបងឯណេះទេ គេមិនបានមកជួយខ្ញុំឯណាមានរឿងអីត្រូវរបួស..!!
Hosong:ឯងនិយាយស្អី.....!!!! គេជាអ្នកជួយឯងណា៎ មិនមែនបងទេ....!!!
Jimin:តែ...តែខ្ញុំមិនបានហៅគេអោយជួយទេ រឿងរបស់គេមិនមែនរឿងខ្ញុំ...!!
Hosong: min បងសួរឯងតាមត្រង់ ឯងធ្វើភ្លើឬឯងមិនដឹងមែនថាលោក Yoon គេស្រឡាញ់ឯងដល់ថ្នាក់ណា បងសុំសួរសំណួរឯងបន្តិច ឯងមានចាំទេថាពួកជនពាលនោះមានគ្នាប៉ុន្មាននាក់???
Jimin: ក៏...ក៏ប្រហែលជា 7-8នាក់
Hosong: ឯងដឹងទេ ពេលបងទៅជួយឯងបងឃើញមានតែ2នាក់ប៉ុណ្ណោះ ចោះឯណា 5-6នាក់ទៀត??? បងនិយាយប៉ុណ្ណឹងឯងប្រាកដជាយល់ហើយមែនទេថាអ្នកណាជាអ្នកជួយឯង
Jimin: ខ្ញុំ....ខ្ញុំ....!!
Hosong: ឯងដឹងទេ ពេលឯងសន្លប់ yoongi បានអោយបងសន្យាអីទេ???
Jimin: សន...សន្យាអ្វីទៅ???
Hosong: គេអោយបងសន្យាជាមួយគេថា ត្រូវការពារឯង ហើយមើលថែឯងអោយល្អ ពេលគេមិននៅ
ហើយមុននឹងគេអោយបងសន្យានោះ គេត្រូវបងធំជនពាលវាយនឹងឈឺជ្រុងមួយទំហឹងពីក្រោយ ហើយគេនៅតែព្យាយាមជួយឯង តែចុងក្រោយឯងក៏និយាយគំរោះគំរើយដាក់គេ ឯងប្រហែលមិនបានមើលពីក្រសែភ្នែករបស់គេមុននឹងឯងចេញនោះទេ តែបងឃើញ ឃើញក្រសែភ្នែកដែលពោរពេញទៅដោយការឈឺចាប់ និងការអន់ចិត្តជាខ្លាំងណាស់ ដូច្នេះហើយ ឯងគួរតែយល់Jimin: ហឹកៗ....ខ្ញុំ....ខ្ញុំ....!!
Hosong: jimin ហា៎ បងដឹងថាឯងស្រឡាញ់គេ ហើយគេក៏ស្រឡាញ់ឯងខ្លាំងដែរ បើកបេះដូងទទួលយកគេម្តងទៀតទៅ ទាន់វាមិនហួសពេល ទៅមើលថែគេទៅ គេរបួសមិនស្រាលទេ