ភាគ៣
#មន្ទីរពេទ្យ
(កាត់មកក្នុងមន្ទីរពេទ្យវិញ បន្ទាប់ពីទទួលបានការព្យាបាលហើយរាងស្តើងបានធូរស្រាលជាច្រើនហើយ ហើយនាយក៏បានដឹងខ្លួនផងដែរ)
Jimin:ម៉ាក់...ម៉ាក់ហត់ទេដែលមើលថែកូនអត់បានការម្នាក់នេះ..ហឹកៗ..!!
លោកស្រីpark: Minកូន...កុំយំណា៎ ម៉ាក់មិនហត់ទេ តែកូនមានរឿងអ្វីបានជាយំខ្លាំងយ៉ាងនេះ ដឹងទេម៉ាក់បារម្ភណាស់ណា៎…!!
Jimin: មិនមានរឿងអ្វីធំដុំទេម៉ាក់...គ្រាន់តែមានរឿងនៅសាលាបន្តិចបន្តួច កូនមិនអីទេ ម៉ាក់កុំបារម្ភ សុំទោសដែលធ្វើអោយម៉ាក់គិតច្រើន
លោកស្រី Park: មិនអីទេកូន សម្រាកទៅណា៎ មើលទៅកូនហត់ណាស់ ហើយមិនបាច់ទៅរៀនទេ ម៉ាក់ខលប្រាប់លោកនាយកហើយ មួយអាទិត្យទៀតចាំទៅណា៎ សម្រាកចោះកូន…!!
Jimin:បាទ...អរគុណណាស់ម៉ាក់...ម៉ាក់សម្រាកដែលទៅ កូនមិនអីទេ..😊
លោកស្រី Park: ចាស៎កូន…!!!
#មួយអាទិត្យក្រោយមក
(ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ មួយភ្លែតសោះមួយអាទិត្យទៅហើយ តែវាពិតយូរណាស់សម្រាប់មនុស្សម្នាក់ ម្នាក់នោះគឺ….Min yoongi ដែលគេរងចាំសុំទោស jimin ព្រោះគេដឹងគ្រប់យ៉ាង ដឹងកំហុស ប៉ុន្តែចាំបាត់ៗដំណឹងក៏គ្មាន ចិត្តក៏អន្ទះអន្ទែង មិនដឹងថាជាចិត្តអ្វីអោយប្រាកដ)
(ចំណែកឯ Taehyungវិញ ព្រួយបារម្ភណាស់ចំពោះ jimin នេះបាត់ឈឹងមួយអាទិត្យ នាយពិតជាអផ្សុកណាស់ ហើយមួយរយៈនេះនាយក៏មិនសូវខ្វល់ជាមួយ jungkookដូចគ្នា តែងតែទុករាងក្រាស់ចោល)
(ថ្ងៃនេះ jiminត្រឡប់ទៅរៀនវិញហើយ តែចម្លែកនោះគឺ រាងស្តើងមិនដូចមុនទេ មិនស្រស់ស្រាយ ស្ងៀមស្ងាត់ នាយដើរតែឈ្ងោកមុខមិនមើលអ្នកណា នរណាក៏មិននិយាយជាមួយសូម្បីតែ Taehyung មិនត្រឹមតែប៉ុណ្ណោះ jiminបានប្តូរកន្លែងអង្គុយទៅកន្លែងក្រោយគេនិងជាប់នឹងជញ្ជាំងតែម្នាក់ឯង ដែលធ្វើឲ្យគ្រប់គ្នាមានការងើងឆ្ងល់ជាខ្លាំង)
Taehyung: jiminហេតុអីឯងមកអង្គុយកន្លែងនេះ..???មិចមិនមកអង្គុយជាមួយយើង..???