ថ្ងៃស្អែកឡើងក៏បានមកដល់កម្មវិធីអធឹកអធ័មខ្លាំងណាស់ភ្ញៀវមកយ៉ាងច្រើនwinnerទទួលភ្ញៀវជាមួយស្នាមញញឹមចំណែកdeanមុខស្មើរធេង ប៉ុន្តែមួយសន្ទុះក្រោយមកស្នាមញញឹមរបស់winnerក៏ត្រូវរលាយមួយរំពេច...
Pete:ចូលរួមអបអរផងណា...(បណ្ដើរwayចូលមក ព្រោះតែសង្សាររបស់គេទៅក្រៅប្រទេសមិនបានដឹងរឿងនេះទេ)
Way:...(មិនហ៊ានទាំងមើលមុខរបស់winnerផងព្រោះខ្លាចpeteខឹងទៀត)
Dean:ចូលទៅអង្គុយខាងក្នុងទៅ...(ឃើញថាwinnerភាំងចឹងគេក៏និយាយជំនួស)
Pete:យើងក៏មានកាដូឲ្យឯងផងដែរ...(ហុចកាដូឲ្យមិនដឹងថាជាអ្វីនោះទេ)
Winner:....(សម្លឹងមុខរបស់peteហើយចង់ច្របាច់កាដូចោលតែត្រូវdeanទាញយកមកទុក)
Dean:លោកចង់ឲ្យអ្នកផ្សេងមើលមកលោកបែបណាទើបចង់ធ្វើបែបនេះ???
Winner:បងមិនខ្វល់ទេ!
Dean:ចឹងបានតើ..ចឹងលោកច្របាច់ទៅ!!
Winner:....(ដល់ពេលដែលគេហុចកាដូឲ្យវិញបែរជាមិនហ៊ានព្រោះថាខ្លាចត្រូវបាក់មុខ)
-ពិធីមង្គលការប្រព្រឹត្តទៅដោយទឹកមុខកូនកំលោះកូនក្រមុំមិនស្រស់រហូតដល់ចប់កម្មវិធី
Winner:ពេញចិត្តណាស់មែនទេ??
Dean:វាស្អីលោកទៀតហើយ??
Winner:ពេញចិត្តណាស់មែនទេពេលដែលឃើញគេមកបញ្ឈឺបងបែបនេះ!?(គ្មានទំនងសោះប្រូ🙃)
Dean:នោះជារឿងរបស់លោកហេតុអីត្រូវមករករឿងខ្ញុំ???
Winner:ឃើញញញឹមញញែមរហូតនោះមិនមែនជាការចំអកទេមែនទេ!????
Dean:ភ្ញៀវមើលមកចង់ឲ្យខ្ញុំធ្វើមុខងាប់ដូចលោកមែនទេ???បើពិបាកពេកស្អែកលែងគ្នាហើយទៅយកគេអោបក្នុងទ្រូងទៅ!កុំមករករឿងខ្ញុំ!វាមិនពាក់ព័ន្ធខ្ញុំអីបន្តិចទេ!
Winner:គ្មានថ្ងៃបងព្រមលែងលះទេ!!!
Dean:បើចឹងក៏ឈប់យករឿងខ្លួនឯងមកទំលាក់លើខ្ញុំទៅ!!!
Winner:យើងរៀបការហើយអូននៅតែមិនហៅបងថាបងទៀត???
Dean:យ៉ាងម៉េច??ថ្ងៃនិងប្រុងរករឿងឈ្លោះជាមួយខ្ញុំឲ្យបានមែនទេ???
YOU ARE READING
ឈឺចាប់មិនអាចស្អប់(ចប់)
Actionស្រលាញ់មនុស្សម្នាក់តាំងពីតូចដល់ធំប៉ុន្តែក្នុងភ្នែកគេយើងត្រឹមតែជាទាសករ🙂💔