At Gemini Condo
Fourth ក្នុងឈុតគេងយប់ដៃខ្លីឈរនៅរានហាលមុខបន្ទប់ខុនដូរ Gemini សម្លឹងមើលទៅព្រះចន្ទនៅលើមេឃ ដោយមិនចាប់អារម្មណ៍ នឹងអ្នកដែលដើរមកឈរពីក្រោយគេ។
Gemini ឈរឆ្ងល់នឹង Fourth ព្រោះមិនទាន់ឃើញក្មេងចូលមកគេងទើប តាមរកហើយ ក៏ឃើញក្មេងកំពុងឈរអោបដៃ មើលផ្កាយទៅវិញ។
<ប្លែក កន្លែងមែនទេ ទើបស្មាលនេះ ហើយអូនមិនទាន់គេង> ដោយក្លិនក្រអូបប្រហើររបស់ Fourth ទើបទាក់ចិត្ត Gemini អោយមកអោបចង្កេះពីក្រោយរួចថើបស្មាតូច ខ្សឺតៗ។
<Gem>
<ភ្នាក់ផ្អើលមែនទេ យើងបំភ័យអូនណាស់ឬ>
<អត់ទេ ខ្ញុំគ្រាន់តែភ្ងាក់ ព្រោះមិនដឹងថាលោកមកឈរពីក្រោយ ខ្ញុំតាំងពីពេលណា>
Fourth ខ្ចឹបបបូរមាត់ជាប់ រួចអោនមុខសម្លឹងមើលជើងរបស់ខ្លួន តាំងពីព្រមទាក់ទងជាមួយ Gemini មកគេមិនសូវហ៊ានមើលមុខ Gemini នោះទេ មានអារម្មណ៍ថា ចាញ់ក្រសែភ្នែកស្រទន់ ដែលមើលមកគេណាស់។<មុខយើងគួរអោយ ខ្លាចហេស៎ ទើបអូនមិនហ៊ានមើលចំ>
<អត់ទេ មិនមែនបែបនឹងទេ>
<ចឹងបែបណាវិញ??>
<លោក> Fourth បែរមុខមករក Gemini រួចលើកដៃអោបគេហើយ ដាក់ចង្កាលើស្មាគេ។
<បើ អញ្ចឹងហេតុអី ក៏គេចមុខយើង ពេលអូននិយាយជាមួយយើង បើមិនមើលនេះនោះទេ ក៏មើលជើងខ្លួនឯងដែរ ដូចពេលនេះអញ្ចឹង>
<ក៏តាំងពីទាក់ទង ជាមួយលោកខ្ញុំមាន អារម្មណ៍ថាអៀន យ៉ាងមិចមិនដឹងទេ>
Fourth បើកភ្នែកម៉ក់ៗ សម្លឹងមើលមុខ Gemini ជាហេតុធ្វើអោយ
Gemini មានការក្នាញ់ជាខ្លាំង ទើបថើបថ្ពាល់ Fourth មួយខ្សឺត ហេតុអីពេលនេះ ក្មេងនេះគួរអោយ ស្រឡាញ់ម្ល៉េះ មិនដូចពេលជួបដំបូងសោះ ឆ្នាស់ចាប់មិចឈ្នះ។<ណ្ហើយចុះ លើកក្រោយពេល និយាយ ជាមួយយើង អូនត្រូវតែមើលមុខយើង មិនមែន មើលជើងខ្លួនឯងទេ> Gemini
និយាយច្បាស់ៗ ម៉ាត់ៗ ហាក់ដូចជាចង់ដាក់កំហិត Fourth អោយធ្វើតាមគេនិយាយអោយបាន។<ហើយមួយទៀត> Fourth ផ្ទៀងត្រជៀកស្តាប់ហើយសម្លឹងមុខសង្ហាៗរបស់ Gemini ទឹកមុខ Fourth ចាប់ផ្តើមប្រែជាក្រហមពេលដែល Gemini សម្លឹងចំកែវភ្នែកគេ។
YOU ARE READING
Between us / រវាងយើង•
Acciónជេមីណាយ៍ គ្រីសស្តាលេត៍វេហ្គាស X ហ្វួត ឆាលីកនដាយាមិន ហ្វួត ជេមីណាយ៍ ______________________ ជុង ដាំង _____________________