មួយភាគនេះអានហើយកុំជេអូនអី អូនសុំទោសអោយហើយ😪 ភាគនេះខ្លីៗកាត់ៗឆាប់ចប់អាងទៅបន្តរឿងផ្សេង
Cut មកថ្ងៃថ្មី
Joongdunk satang fourth បានមកទិញឥវ៉ាន់នៅផ្សារទំនើប ពេលដែលទិញរួចរាល់ហើយ យកឥវ៉ាន់មកដាក់នៅខាងក្នុងឡាន។
<Terak ចង់ញាំ ការ៉េមអត់បងទៅទិញអោយ> Joong សួរទៅ Dunk ព្រោះអោយតែទិញឥវ៉ាន់រួចដឹងតែ Dunk ចង់ញាំនំឬបង្អែម ការ៉េម អ្វីហើយ សួររួចទៅទិញអោយហើយកុំអោយអូនរអ៊ូ។
<អញនៅនឹងដែរ តែវាសួរតែ Terak វា> Satang ពេបមាត់ក្នក់ក្នាញ់គេនៅនឹងដែរមិចមិនសួរផង។
<ហែងនេះ ផុតមួយម៉ាត់អត់បាន ចង់សុីអីប្រាប់មោអញទិញអោយ> Joong និយាយហើយទះក្បាល Satang មួយដៃ។
<ចឹងបានសមចរិក Top អញសុំ strawberry អឺស្អីក៎បានអោយតែរស់ជាតិ strawberry >
<ចុះ ai fourth ចង់សុីអី>
<អត់ទេ ai Joong ទៅទិញលឿនៗទៅអញមាន អារម្មណ៍ថាអត់ស្រួលទេ >
<អឺៗ ចាំប្រញាប់មកវិញ>
+ 15 នាទីក្រោយ
Joong ដើរមកពីទិញការ៉េមវិញ មិនទាន់ទាំងដល់ឡានផង ជ្រុះការ៉េមពីដៃធ្លាក់ទៅដីបាត់។ ជើងមាំវែងៗ រត់បោះជំហ៊ានសម្តៅទៅរកឡានយ៉ាងឡានលឿន តែមិនឃើញនរណាម្នាក់នៅសោះ។
បាត់ធីរ៉ាក់នឹងមិត្តនាយទៅណា នៅមានស្នាមបែកកញ្ជក់ឡានទៀត មានរឿងអីទៅ។ មិនចាំយូរ Joong ក៏ call ទៅ Gemini ទាំងញ័រដៃ។
<P បាត់ Dunk satang fourth ហើយ > សម្លេង Joong ញ័រ បេះដូងលោតសឹងតែធ្លាយចេញមកក្រៅទៅហើយ។
<ពេលនេះឯងនៅឯណា>
<នៅផ្សារទំនើប P >
<ឯងបើកឡានមកផ្ទះ P មក >
<មិនកើតទេ P កញ្ចក់ឡាននឹងកង់ឡានខ្ញុំបែកខ្ចេចអស់ហើយ>
<ចាំបន្តិច P ទៅដល់ឥឡូវហើយ> Joong និយាយជាមួយ Gemini ហើយ ក៏ងាក់មកធាក់កង់ឡានមួយទំហឹង ហើយស្រែកតឹងសរសៃក។
<ពុទ្ធោ អើយ>
មួយសន្ទុះក្រោយមកឡាន3 គ្រឿងក៏បានមកដល់ឈប់ចត នៅខាងមុខឡានរបស់ Joong ទាំង Geminine Gemini Ohm Nanon First Khaotung នឹង KhaoFoei គឺមកទាំងអស់ មូលហេតុដែលមកទាំងអស់ គឺដោយសារពេលដែលស្តាប់គម្រោងការ Tanapon រួចគឺពួកមិនអាចនៅឆ្ងាយគ្នាបានទេ ព្រោះ Tanapon អាចធ្វើអីហួសពីពួកនាយ គិត។ ប៉ុន្តែថ្ងៃនេះមិនគួរណាបណ្តោយអោយ 4 អ្នកនេះមកផ្សារដោយគ្មាន អង្គរក្សបែបនេះទេ។
YOU ARE READING
Between us / រវាងយើង•
Acciónជេមីណាយ៍ គ្រីសស្តាលេត៍វេហ្គាស X ហ្វួត ឆាលីកនដាយាមិន ហ្វួត ជេមីណាយ៍ ______________________ ជុង ដាំង _____________________