Morning
< អាយ Ai joong ឯងធ្វើអីយើង មិចបានលើខ្លួនយើងអត់អាវ> Dunk គ្រាន់តែងើបពីគេងភ្លាម ស្រែកសឹងបែក Condo ព្រោះងើបមកមិនឃើញមានអាវជាប់ខ្លួន។*ព្រូស
<អួយ ធីរ៉ាក់ បងមានបានធ្វើអីអូនឯណា ធាក់បងធ្វើអី> Joong ងើបមកអង្គុយលើពូកវិញទាំងមុខជូៗ បន្ទាប់ពី Dunk ធាក់ធ្លាក់ពីលើគ្រែរមៀល 2_3ជុំ។
<យប់ឯងធ្វើអីយើង>
<យប់មិញ.....> Joong បង្អូសសម្លេងឡើងវែងចំណែក dunk វិញផ្ទៀងស្តាប់ឡើងចំហមាត់។Back To Night
បន្ទាប់ពីចេញពី ភោជនីយដ្ឋានមក Joong dunk ក៏បើកឡានទៅផ្ទះវិញ នៅតាមផ្លូវ Joong ប្រាប់អោយ dunk គេងសិនព្រោះនៅយូរទៀតទើបទៅដល់ខុនដូវិញ។
<អូនគេងសិនទៅ>
<អុឹម> dunk ឆ្លើយទៅ Joong វិញល្វើយៗ ទើបដាក់ខ្លួនគេង ឯ Joong ឃើញ Dunkគេងរៀងពិបាកទើបចុច សារេកៅអីឡានទៅក្រោយដើម្បីអោយ Dunk ស្រួលគេង។<គេងទៅ ដល់ Condo ចាំបងដាស់>
ប្រហែល 15នាទីក្រោយមក ឡានក៏ឈប់នៅនឹងកន្លែងចតឡានរបស់ Condo Joong ដាស់ dunk មិនភ្ញាក់សោះទើបបី ទៅបន្ទប់តែម្តង។ពេលមកដល់បន្ទប់ Joong ដាក់ dunkនៅលើគ្រែហើយដាស់ ម្តងទៀតតែមិនខ្ចីងើបសោះ។<ដេកឬងាប់ ទេនៀក ធីរ៉ាក់ងើប> Joong ឈរច្រត់ចង្កេះមុននឹង ទាញ់ Dunk អោយងើប តែ Dunk រុញ Joong ចេញហើយដាក់ខ្លួនគេង ត។
<ធីរ៉ាក់ ងើបមុជទឹកសិនមក គេងបែបនឹងក្តៅស្អុះណាស់>
<អត់ទេ អត់ស្អុះទេ គេងដោះអាវបែបនៀក> គ្រាន់តែនិយាយ ចប់ភ្លាម Dunk ក្រោកអង្គុយហើយ ដោះអាវគប់ចោលតែម្តង។
<មិនបានទេ ងើបមកមុជទឹក>
<អាហុឹក អត់មុជទេ ងងុយ ងងុយដេកចង់ខ្វាក់ភ្នែកហើយ> Dunk ទធាក់ជើង នឹងពូក ព្រោះ Joong ទាញ់ដៃគេ អោយក្រោយឈរ។
<ថាមនុស្សស្រវឹង ទៅងិកងក់ នេះងងុយដេកសោះ ងិកងក់ជាង មនុស្សស្រវឹងទៀត> Joong ដោយទាញ់ Dunk មិនព្រមងើបក៏ ឈរច្រត់ចង្កេះ ថាអោយមនុស្សកំពុងដេក ភ្លាមនោះស្រាប់តែ Dunk ទាញ់គេអោយ មកគេងជាមួយ ហើយគង ដូចខ្នោយអោប។
ឯ Joong ខ្ចិលនិយាយច្រើនថើបថ្ពាល់ Dunk មួយខ្សឺតហើយ បិទភ្នែកគេងដល់ព្រឹក។Back មកវិញ
<Aww បែបនឹងទេហ៎ យើងសុំទោសណា ងើបមកអត់មានអាវបែបនៀក យើងភ័យខ្លាចឯងរំលោភយើងទៀត>Joong មិនមាត់ក៏ដើរទៅយកប្រអប់ថ្នាំមកហុចអោយ Dunk។
<លាបអោយបង តិចមក ថ្លោះចង្កេះបាត់ហើយទេដឹងនៀក សុឺត> Joong រអ៊ូតិចៗលើកដៃច្របាច់ចង្កេះ។
<អ៊ូៗ Joong Joong ឈឺខ្លាំងអត់មោះថើបមួយ> Dunk មើលសភាព Joong ដូចពិបាកដែរទើបថើបលួង Joong ខ្សឺតៗគ្រប់កន្លែង។
<ហើយៗ មកទៅញាំបាយ> ថាហើយ Dunk ក៏អូសដៃ Joong ទៅក្រៅដើម្បីរកអីញាំ។
Back to Gemfot
<ញាំអោយច្រើនៗទៅ មើលរាងអូនចុះ> Gemini ដួសម្ហូបដាក់ក្នុងចាន Fourth ទាំងញញឹមចុងមាត់តិចៗ ព្រោះឃើញ Fourth មិនសូវហ៊ានលូកដៃដួសម្ហូបសោះ ហេតុអីទៅណ៎។
<អរគុណ>Fourth ញញឹមស្រស់ដាក់ Gemini ហើយក៏ញាំអាហារត។
បន្ទាប់ពីញអាហារពេលព្រឹករួច Gemfot ក៏នាំគ្នាទៅអង្គុយលើសាឡុងនៅខាងមុខរានហាល។<អូនចង់ទិញអីទេ ថ្ងៃយើងអាចជូនអូនទៅផ្សារបាន> Gemini សួរទៅ fourth ហើយ Fourth ងក់ក្បាលតិចៗ ព្រោះចង់ទៅទិញសម្ភារៈ តិចតួចដែរ។
<បើចឹង តាមយើងមក> ថារួច Gemini ក៏ជំហានចេញទៅ ឯ fourth រត់តាមពីក្រោយ ស្ទុះរត់ទៅពាក់ស្បែកជើងយ៉ាងប្រញាប់ប្រញាល ឯ Gemini ឃើញអូនរបស់ខ្លួន រត់ដូចកូនក្មេង បែបនេះក៏សើចតិចៗ ហើយក្រវីក្បាល ក្មេងនេះគ្រាន់តែជូនទៅផ្សារសោះ សប្បាយចិត្តដល់ហើយ។
មកដល់ផ្សារ Gemini ដឹកដៃ fourth ដើរចូលក្នុងផ្សារ ដើម្បីទិញ សម្លៀកបំពាក់នឹងរបស់ប្រើប្រាស់ ខ្លះៗ។ ប៉ុន្តែដើរមិនបានប៉ុន្មាន ក៏ជួបនឹងសត្រូវ ដែលគេស្អប់បំផុត។ ម្នាក់នឹងជាដៃគូរប្រជែងជំនួញជាមួយ Gemini ប៉ុន្តែមិនដែលឈ្នះទេ ព្រោះGemini មានសមត្ថភាពជាង ទើបវាមកតាមចងកម្មចងពា ជាមួយ Gemini រហូត។ អាម្នាក់នឹងដើរសម្តៅមករក Gemfot ហើយសម្លឹងមើល Fourth ឥតដាក់ភ្នែកសោះ ដែលសាងជាភាពក្តៅក្រហាយដល់ Gemini មែនទេនដែលមកសម្លឹងមើលមនុស្សរបស់គេមិនដាក់ភ្នែកបែបនៀក។
YOU ARE READING
Between us / រវាងយើង•
Acciónជេមីណាយ៍ គ្រីសស្តាលេត៍វេហ្គាស X ហ្វួត ឆាលីកនដាយាមិន ហ្វួត ជេមីណាយ៍ ______________________ ជុង ដាំង _____________________