«សុទ្ធតែគ្មានបានការ...ការងារនេះបើធ្វើមិនហើយទេកុំសង្ឃឹមថាបានទៅផ្ទះអោយសោះ»សំឡេងស្រែកលាន់លឺពេញបន្ទប់ធ្វើការងាររបស់អគ្គនាយកព្រោះតែសេចក្តីខឹងក្រោធដែលមានចំពោះបុគ្គលិក ពួកគេមិនជាគ្មានបានការមែនធ្វើការងារប្រហេសរហូតដល់ប៉ះពាល់ដល់ក្រុមហ៊ុនយ៉ាងខ្លាំងនេះទីផ្សារភាគហ៊ុនរបស់គីមក្រុបត្រូវធ្លាក់ចុះជាលំដាប់បន្ទាប់ពីត្រូវបានអតិថិជនម្នាក់ធ្វើការរិៈគន់ទៅលើផលិតផលទឹកអប់ថ្មីរបស់ពួកគេ។
«សុំទោសៗ លោកគីមពួកយើងនឹងធ្វើការងារអោយបានល្អជាងហើយ ហើយចាត់ការរឿងនេះអោយបានលឿនបំផុត»
«បើក្រៅពីសុំទោសតើលោកធ្វើស្អីបាន ឆាប់ចេញទៅបើរឿងនេះដោះស្រាយមិនចេញនៅថ្ងៃនេះទេលោកក៏ត្រូវដកចេញដូចគ្នា»សំឡេងកំហុកៗនៅតែមានដដែល គេស្រែកកំហុកឡើងឈឺបំពងកទៅហើយ គ្មានអ្នកណាយល់អារម្មណ៍របស់គេអីបន្តិចឡើយ រាល់ថ្ងៃធ្វើជាអគ្គនាយកមិនមែនជារឿងងាយស្រួលនោះទេត្រូវមើលការខុសត្រូវសព្វគ្រប់បែបយ៉ាង ឥឡូវមកមួលម៉ៅស្មុគស្មាញចិត្តជាមួយនិងរឿងអតិថិជនរិៈគន់ទៀតពិតជាចង់ទៅចងកនៅដើមម្អមអោយស្លាប់ណាស់។តែការងារគឺបែបនេះហើយធ្វើការមិនត្រូវចិត្តភ្ញៀវបើពួកគេរិៈគន់អ្នកដែលពិបាកបំផុតនោះគឺជាក្រុមហ៊ុននេះអែង អតិថិជនគឺជាស្តេចប៉ុន្តែក៏មិនអាចផ្គាប់ចិត្តស្តេចគ្រប់រូបបានដែល ដូចជាទឹកអប់របស់ថេហ្យុងយ៉ាងចឹងទឹកអប់ដែលភ្ញៀវលំដាប់អភិជនកម្មង់ទៅនោះជាឈុតlimited editionដែលមានតែដប់ដបតែប៉ុណ្ណោះប៉ុន្តែមួយដបនោះត្រូវបានធ្វើអោយខូចគុណភាពដោយមានក្លិនមិនល្អដូចដែលបានផ្សព្វផ្សាយប្រៀបដូចជាមានអ្នកណាម្នាក់មានបំណងចង់អោយមានរឿងនេះកើតឡើងដូច្នេះទើបលោកគីមខឹងដល់ថ្នាក់នេះ ព្រោះតែកូនចៅរបស់ខ្លួនប្រហេសពេក។
តែមិនឆ្ងល់ទេហេ៎???ថាម្នាក់នោះជាអ្នកណា...តែអាចជាអ្នកបានទៅក្រៅពីគីម ថេហ្យុងបុរសមានមាឌតូចតែពោលពេញទៅដោយអំណាចជាអគ្គនាយកក្រុមហ៊ុនគីមក្រុបដែលល្បីពាសពេញល្បីប្រទេសអំពីគុណភាពទឹកអប់ដែលជាប់ក្លិនមួយថ្ងៃពេញនឹងបូករួមជាមួយនិងក្លិនក្រអូបដែលមិនអាចបំភ្លេច តែម្តងនេះបែរជាមានរឿងព្រោះតែកូនចៅមិនបានពិនិត្យអោយបានល្អិតល្អន់មុននឹងចេញឥវ៉ាន់អោយភ្ញៀវទៅវិញ។
«ខ្ញុំនឹងប្រញាប់ទៅភ្លាមលោកអគ្គនាយកគីម...»បុគ្គលិកម្នាក់នោបានឪនគោរពថេហ្យុងជាច្រើនដងព្រោះគេពិតជាគួរអោយខ្លាចណាស់នៅពេលដែលគេខឹងម្តងៗនោះ ជួនការគេស្រែកថាអោយបុគ្គលស្ទើរតែធ្ងន់ត្រចៀកក៏មានដែរ
«ឈប់សិន...កុំភ្លេចហៅប្រធានផ្នែកចនមកជួបខ្ញុំផង»
«បាទ...»
តុក តុក...រំលងបានប្រហែលប្រាំនាទីសំឡេងគោះទ្វារក៏បន្លឺឡើងអ្នកដែលមាននាមជាអគ្គនាយកក្រុមហ៊ុនបានហាស្តីបន្លឺសំឡេងដល់មានអំណាចរបស់ខ្លួនឡើងដោយអនុញ្ញាតអោយអ្នកដែលបានគោះទ្វារមុននេះចូលមកខាងក្នុងដោយគេកំពុងតែអង្គុយរៀករឹកគងគាក់ក្លាធ្វើមិនដឹង។
«លោកអគ្គនាយកមានការអីជាមួុយខ្ញុំមែនទេ??»ប្រធានផ្នែកចនបន្លឺឡើងបន្ទាប់ពីនាយបានមកឈរទល់មាត់លោកអគ្គនាយកគីមដោយទឹកមុខស្មើរធេងគ្មានអ្នកណាដឹងពីចិត្តរបស់នាយទេក្នុងពេលឥឡូវនេះ។នាយម្នាក់នេះមានឈ្មោះថាចន ជុងហ្គុកជាប្រធានផ្នែកដែលមានរូបរាងសង្ហារជាងគេនៅក្នុងក្រុមហ៊ុននេះ មិនថាបុគ្គលនៅក្នុងក្រុមហ៊ុនទេដែលលង់នឹងសម្រស់របស់នាយសូម្បីតែអតិថិជនក៏លង់ជាមួយនិងនាយដូចគ្នា រាល់ថ្ងៃនេះក្រុមហ៊ុនអាចរីកចម្រើនរលូនទៅមុនបានក៏មានការរួមចំណែកយ៉ាងធំធេងពីជុងហ្គុកដូចគ្នា ព្រោះនាយជាមនុស្សប៉ិនប្រសព្វនិងការងាតណាស់ នាយជាមនុស្សដែលមិនសូវម៉ាត់កច្រើនទេថែមទាំងម៉ត់ចត់ទៀតផង សឹងតែពេលខ្លះគ្មានអ្នកណាហ៊ានជាមួយនិងនាយនោះទេ។
«ទាល់តែមានការទើបហៅមកបាន??ម្យ៉ាងវិញទៀតនៅតែពីរនាក់មិនបាច់សាច់ការដល់ថ្នាក់នេះទេ»ថេហ្យុងងើបពីកៅអីអគ្គនាយករបស់ខ្លួនហើយក៏ដើរមកជិតជុងហ្គុកក្រោយមកក៏ថើបនាយមួយខ្សឺតតែពួកគេមានទំនាក់ទំនងអ្វីជាមួយគ្នាមែនទេ??លើសពីកូនចៅនឹងចៅហ្វាយឬ??
«ឈប់ទៅ...កន្លែងការងារខ្ញុំមិនចង់យករឿងផ្ទាល់ខ្លួនមកពាក់ពន្ធ័រញ៉េរញ៉ៃទេ»
«បងតែងតែបែបនេះ បងមិនដែលយល់ពីអូនទេ»ថេហ្យុងបានបញ្ចេញអាការៈជាម្ចាស់របស់ជុងហ្គុកហើយឥឡូវនេះ ហៅគ្នាអូនបងបែបនេះច្បាស់ជាមានទំនាក់ទំនងជាមួយគ្នាហើយគ្រាន់តែរៀងលាក់បាំងបន្តិចព្រោះតែជាការស្នើរសុំរបស់ជុងហ្គុក បើគិតទៅពួកគេទាក់ទងគ្នាបានជិតមួយឆ្នាំទៅហើយដោយថេហ្យុងជាអ្នកលង់ស្រលាញ់ជុងហ្គុកមុនថែមទាំងរកវិអីសាស្ត្រគ្រប់បែបយ៉ាងដើម្បីបាននៅក្បែរនាយ តែនាយជាមនុស្សចិត្តរឹង មិនខ្វល់ពីថេហ្យុងសូម្បីបន្តិចទើបគេសម្រេចចិត្តលេងផ្លូវកាត់ដាក់ថ្នាំអោយជុងហ្គុកផឹកដំបូងគេស្មានតែថ្នាំងងុយដេកព្រោះគំនិតរបស់គេគ្រាន់តែបំភន់ភ្នែករបស់ជុងហ្គុកទេតែអ្នកណាទៅដឹងទៅថាគេទិញថ្នាំមកច្រឡំនោះជាថ្នាំសម្រើបសោះមិនដឹងថាគេប្រាប់ច្រឡំឬពេទ្យអោយមកច្រឡំ បែបនេះហើយទើបពួកគេភ្លើតភ្លើនជាមួយគ្នារហូតដល់អង្ករក្លាយជាបាយទៅហើយ។ក្រោយមកជុងហ្គុកក្នុងនាមជាសុភាពបុរសក៏ស្មគ្រ័ចិត្តទទួលខុសត្រូវតែម្តងទៅ។
«ហេតុអីនិយាយបែបនេះ?»
«ចុះវាមិនពិតមែនទេ??បងតែងតែបងនេះរហូតបងមិនសូវខ្វល់ខ្វាយពីចិត្តអូនទេ ហ៉ឹកហ៉ឹកបងមិនដែលស្រលាញ់អូនសោះមែនទេជុង??»ថេហ្យុងចាប់ផ្តើមបង្ហូរទឹកភ្នែកដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជុងហ្គុកទៀតហើយ រាល់លើកគឺបែបនេះព្រោះតែគេដឹងចំណុចខ្សោយរបស់ជុងហ្គុកច្បាស់ណាស់ព្រោះនាយជាមនុស្សដែលមិនចូលចិត្តឃើញអ្នកដទៃយំនៅចំពោះមុខខ្លួននាយឡើយជាពិសេសមនុស្សដែលនាយស្រលាញ់។
«មិនមែនបែបនោះឡើយ...ឈប់យំទៅ»ជុងហ្គុកប្រញាប់ទាញថេហ្យុងមកឪបលួងលោម។តាមពិតនាយលើសពីដឹងទៅទៀតថានេះជាល្បិចរបស់ថេហ្យុងដែលចង់បានចំណាប់អារម្មណ៍ពីនាយហើយចង់អោយនាយលួងលោមគេដោយប្រើពាក្យថាស្រលាញ់ តែទោះដឹងហើយក៏ព្រមលួងព្រោះនាយមិនចង់ឃើញមនុស្សដែលនាងស្រលាញ់យំទេរឹតតែមិនចង់អោយគេត្រូវមកខូចចិត្តជាមួយនិងអាប្បកិរិយាមិនខ្វល់របស់ខ្លួន តែអោយធ្វើយ៉ាងមិចនេះជាក្រុមហ៊ុននាយមិចនិងអាចបង្ហាញកាយវិការស្និតស្នាលជាមួយនិងថេហ្យុងបើកចំហបាននោះ។បើមានអ្នកមកឃើញច្បាស់ណាស់គេប្រាកដជាយកទៅនិយាយដើមមិនខាន ស្រួលមិនស្រួលចោទប្រកាន់ថាជុងហ្គុកទាក់ទងលោកអគ្គនាយកព្រោះចង់ឡើងដំណែងលឿនថែមទៀតផង។
«ហ៉ឹក ហ៉ឹក...បងអត់ស្រលាញ់អូនទេ»
«ស្រលាញ់...»
«កុហក! អឹម...»
«ពេញចិត្តឬនៅ??»ជុងហ្គុកសួរបែបនេះព្រោះមុននេះនាយបានចាន់ថើបមាត់របស់ថេហ្យុងកុំអោយគេថានាយកុហកគេទៀតតែអ្នកម្ខាងទៀតវិញគ្រាន់ទទួលបានស្នាមថើបពីជុងហ្គុកហើយគេញញឹមបិទមាត់មិនជិតទេ
«ហិហិ ពេញចិត្តហើយតែថាថ្ងៃនេះជាខួបកំណើតរបស់អូនម៊ែលមែនទេ??ចឹងតើអូនគួរទិញអ្វីអោយនាងទៅ??»មែនហើយស្ទើរតែភ្លេចទៅហើយជុងហ្គុកមានកូនស្រីម្នាក់ឈ្មោះថាអេមម៊ែលជាកូនកាត់បារាំងកូរ៉េតែមុខមាត់នាងកាត់មករកជុងហ្គុកទាំងស្រុងតែម្តង។ហើយរឿងនេះវាបែបនេះជុងហ្គុកធ្លាប់មានប្រពន្ធម្តងរួចទៅហើយនាងជាជនជាតិបារាំងពួកគេបានស្រលាញ់គ្នានៅពេលដែលជុងហ្គុកទៅបន្តការ
សិក្សានៅបារាំងក្រោយពីស្រលាញ់គ្នាបានមួយរយៈពួកគេក៏រៀបការជាមួយគ្នាតែក្រោយមកព្រោះតែភាពព្រងើយកណ្តើយរបស់ជុងហ្គុកធ្វើអោយអេមម៉ាមិនពេញចិត្តនាងត្រូវការក្តីស្រលាញ់មិនមែនភាពព្រងើយកន្តើយនោះឡើយអ្វីដែលសំខាន់នាងបានលួចក្បត់ជុងហ្គុកព្រោះតែនាយមិនដែលខ្វល់ពីនាងចឹងហើយទើបពួកគេបែកគ្នាដោយទុកអេមម៊ែលអោយជុងហ្គុកជាអ្នកចិញ្ចើមនាងតែម្នាក់អែង ហើយក្នុងនាមជាម្តាយក៏មកលេងជាមួុយនិងកូនស្រីបានម្តងម្កាលដូចគ្នាតែនាងហាក់បីដូចជាមិនសូវត្រូវគ្នាជាមួុយនិងម្តាយរបស់នាងទេព្រោះពួកគេបែកគ្នាតាំងពីអេមម៊ែលអាយុ2ឆ្នាំពេលនេះនាងអាយុ5ឆ្នាំហើយចឹងមានន័យថាជុងហ្គុកព្រមទទួលខុសត្រូវលើរឿងដែលខ្លួនបានធ្វើដាក់ថេហ្យុយបន្ទាប់ពីបែកគ្នាដាច់ស្រាច់ជាមួយនិងអេមម៉ាបាន2ឆ្នាំ។
«មិនបាច់ទិញអ្វីអោយនាងទេ ត្រឹមអូនទៅគ្រប់គ្រាន់ហើយ»ជុងហ្គុកប្រញាប់ប្តូរសព្វនាមមកនិយាយជាមួយនិងថេហ្យុងបែបអូនបងវិញមិនចឹងទេយំយែកទៀតឥឡូវហើយ ក៏ដឹងហើយតាសថាម្នាក់នេះខូចកម្រិតណានៅជាមួុយកូនចៅញ៉ែតៗស្រែកថាអោយគេបុគ្គលិកប្រៀបដូចជាមេខ្លាគ្មានខ្លាចអ្វីទេតែពេលនៅជាមួយនាយវិញដូចជាកូនខ្លាតូចដែលគ្មានសូម្បីតែធ្មេញ
«មិនបានទេអូនម៊ែលច្បាស់ជាខឹងអូន បើអូនមិនបានទិញអ្វីអោយនាង»
«អូខេស្រេចតែអូនទៅចុះ»
«យើងទៅជាមួយគ្នាណា ថ្ងៃនេះចេញពីធ្វើការលឿនល្អទេ»
«មិចក៏មកសួរបងអូនជាអគ្គនាយកមិនមែនបងទេ»ជុងហ្គុកយកដៃទៅទាញថ្ពាល់ទន់ៗរបស់ថេហ្យុងលេង តែគេគ្មានស្រែកថាឈឺអីបន្តិចទេព្រោះគេចូលចិត្តបែបនេះ ចូលចិត្តណាស់ពេលនាយបង្ហាញកាយវិការក្នាញ់ខ្លួនបែបនេះ។
«ឆឺស...»
«បងទៅធ្វើការវិញហើយ»
«ថើបអូនសិន...»ថេហ្យុងរុលកាន់តែជិតនាយដើម្បីអោយថ្ពាល់របស់គេបាននៅជិតមាត់របស់ជុងហ្គុកតែទាស់ត្រង់ថាថេហ្យុងមានកម្ពស់ទាបជាងជុងហ្គុក
«ខ្សឺត...បានហើយឬនៅ??»
«ហិហិបានហើយ...តែឈប់ពេលធ្វើការកុំភ្លេចនឹកអូនផងណា»
«មិននឹកទេ»ជុងហ្គុកនិយាយចប់ក៏ដើរចេញទៅបាត់នៅឡើយតែថេហ្យុងតែឈរក្នាញ់ជាមួយនិងចរិតដ៏សែនខ្មើតរបស់ជុងហ្គុក
«ប្រុសមាត់រឹង»បន្ទាប់ពីសំណព្វចិត្តរបស់គេចេញទៅបាត់ហើយថេហ្យុងក៏ប្រែទឹកមុខមកមុខមាំវិញនោះហើយជាទម្លាប់គេញញឹមស្រស់ញិកញក់ដាក់តែជាមួយម៉ាក់ប៉ាគេជុងហ្គុកនិងអេមម៊ែលតែប៉ុណ្ណោះក្រៅពីនោះថេហ្យុងមហាសែនខ្មើតហើយ។
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង