ភាគទី4: នាងចង់ត្រូវហេ៎??

238 31 3
                                    

  រករឿងផងឈ្លោះផង ផ្អែមល្ហែមផងទើបជីវិតស្នេហាមានន័យ ប៉ុន្តែសារភាពត្រង់ចុះថ្ងៃខ្លះថេហ្យុងពិតជាខ្លាច ខ្លាចថាជុងហ្គុកនិងលែងស្រលាញ់គេហើយឈប់តាមលួងតាមទ្រគេដូចរាល់ថ្ងៃនេះ។ថេហ្យុងស្រលាញ់ជុងហ្គុកណាស់អាចថាគ្មានអ្វីអាចប្រៀបជាមួយនឹងក្តីស្រលាញ់ដែលថេហ្យុងមានទៅអោយជុងហ្គុកបានឡើយ ព្រោះវាធំធេងពេកចំណែកជុងហ្គុកវិញដូចគ្នានាយមិនដូចពីមុនឡើយ នាយកែប្រែច្រើនណាស់ដើម្បីអាចសម្របខ្លួនជាមួយនិងថេហ្យុងបាន នាយប្រែមកពីមនុស្សមិនចេះលួងទៅជាមនុស្សម្នាក់ដែលពូកែលួងនឹងតាមចិត្តថេហ្យុងខ្លាំងបំផុត បើនិយាយទៅពិតជាអយុត្តិធម៌សម្រាប់អេមម៉ាណាស់ព្រោះនាងមិនសូវទទួលបានកាយវិការបែបនេះពីជុងហ្គុកទេ ប៉ុន្តែបើបន្ទោសនាយទាំងស្រុងក៏មិនកើត ធម្មតាមនុស្សតែគ្មាននិស្ស័យជាមួយគ្នាទេទោះខំយ៉ាងណាក៏អត់ប្រយោជន៍ដែរ នៅជាមួយគ្នាគ្មានថ្ងៃចុះសម្រុងគ្នាឡើយ គ្មានថ្ងៃត្រូវ មានតែថ្ងៃឈ្លោះនឹងថ្ងៃបែកប៉ុណ្ណោះ។

ឈានចូលដល់ថ្ងៃបន្ទាប់ទាំងពីអ្នកក៏ត្រឡប់មកធ្វើការវិញតាមធម្មតាហើយម៉ែដោះរបស់អេមម៊ែលក៏គាត់ត្រឡប់មកវិញដូចគ្នាដូច្នេះហើយថ្ងៃនេះនាងមិនបានមកក្រុមហ៊ុនជាមួយនឹងថេហ្យុងឡើយ។ដោយសារតែបញ្ហាក្រុមហ៊ុននៅមិនទាន់ដោះស្រាយបានរួចស្រេចទើបថេហ្យុងមមាញឹកនឹងការងាររបស់ខ្លួនណាស់ដល់ថ្នាក់ថ្ងៃនេះភ្លេចបានភ្លេចទឹកទៀតផងចំណែកឯជុងហ្គុកក៏ដូចគ្នា នាយជាប្រធានផ្នែកទោះផ្នែកនាយមិនពាក់ពន្ធ័ក៏ពិតមែនតែនៅពេលក្រុមហ៊ុនមានបញ្ហាក៏ត្រូវចូលរួមដោះស្រាយដូចគ្នា ចឹងហើយគ្មានអ្នកណាបាននឹកនាបាយទឹកអ្វីឡើយ។ប៉ុន្តែជុងហ្គុកមានសំណាងជាងថេហ្យុងព្រោះមិនដឹងជាខ្យល់អីទេបក់អេមម៉ាមករកនាយនៅក្រុមហ៊ុនតែម្តង នាងបានប្រាប់បុគ្គលិកថាជាញាតិរបស់ជុងហ្គុកដូច្នេះទើបពួកគេនាំនាងមកជួបជុងហ្គុកនៅការិយាល័យរបស់នាយតែម្តង។

«ជុង...»
«អេមម៉ា???ហេតុអីនាងមកទីនេះ??»ជុងហ្គុកមិនសូវជាសប្បាយចិត្តពេលឃើញវត្តមានរបស់នាងឡើយព្រោះវត្តមាននាងអាចប៉ះពាល់ដល់អារម្មណ៍របស់ថេហ្យុង អាចថាបើគេឃើញនាងមករកនាយបែបនេះគេច្បាស់ជាឆេះដុំទៀតពុំខានឡើយដូចដឹងស្រាប់ហើយថេហ្យុងមិនសូវជាចេះទប់កំហឹងប៉ុន្មានទេ បើខឹងវិញរឹតតែមិនអាចគ្រប់គ្រងខ្លួនអែងបាន។

ប្រធានផ្នែកចនWhere stories live. Discover now