ភាគទី3: ដាក់ច្បាប់

310 27 4
                                    

   ពេលទៅដល់ក្នុងបន្ទប់ធ្វើការរបស់ថេហ្យុង គេបានអោយអេមម៊ែលមើលiPadដែលគេទិញអោយនាងតែមិនសូវបានលេងនោះទេព្រោះជុងហ្គុកតឹងរឹងជាមួយនិងរឿងមួយនេះណាស់ មិនមែនចេះតែអោយកូនលេងផ្តេសផ្តាសទេណាមួយនាងតូចនៅមិនទាន់ចូលសាលារៀននៅឡើយ ខ្លាចថានាយបែកអារម្មណ៍ពេលចូលរៀនហើយមិនចង់ចូលរៀន។ថេហ្យុងបានបន្តធ្វើការរបស់ខ្លួនរហូតដល់ម៉ោងអាហារថ្ងៃត្រង់ កម្លោះតូចបានខលហៅកូនចៅជំនិតរបស់ខ្លួនកម្មង់អហារសម្រាប់គ្រួសារតូចរបស់គេដើមកបីញ៊ាំជុំគ្នានៅក្នុងបន្ទប់ធ្វើការរបស់គេតែម្តង ហើយទំនាក់ទំនងរបស់ថេហ្យុងនិងជុងហ្គុកកូនចៅជំនិតរបស់គេក៏ដឹងដូចគ្នាដឹងដោយចៃដន្យ គាប់ជួនជាចង់រាយការណ៍របាយការណ៍ខ្លះៗប្រាប់ចៅហ្វាយតែពេលចូលមកដល់ចំពេលដែលថេហ្យុងចាប់ថើបមាត់របស់ជុងហ្គុកល្មម ឃើញហើយស្លន់ដល់ថ្នាក់ជ្រុះឯកសារទើបថេហ្យុងដឹងហើយក៏គម្រាមមិនអោយនិយាយជាដាច់ខានមិនចឹងទេអត់ការងារធ្វើមិនខានឡើយ។
ជុងហ្គុកបានចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់ថេហ្យុងហើយក៏ដើរទៅរកកូនស្រីរបស់នាយភ្លាម រួមក៏ចាប់ថើបនាងខ្សឺតៗៗ ហើយនិយាយថានឹកៗៗមិនឈប់ ខុសឆ្ងាយពីថេហ្យុងដែលនាយមិននិយាយដាក់សោះចឹងហើយធ្វើអោយថេហ្យុងមុខក្រញៅភ្លាមៗ និយាយរួមមួយថ្ងៃមិនដឹងជាខឹងជុងហ្គុកប៉ុន្មានដងទេ។
«អូនកើតអីទើបមុខមិនស្រស់ទៀតហើយ??»
«គ្មានអីទេ ញ៊ាំអាហាររបស់បងទៅ»ដោយមិនចង់អោយអេមម៊ែលដឹងថាខ្លួនកំពុងតែខឹងជុងហ្គុកទើបគេមិនចង់និយាយច្រើនទេកុំអោយប៉ះពាល់ដល់អារម្មណ៍កូនក្មេង
«Appaញ៊ាំអានេះទៅកូនឃើញappaដូចមិនសប្បាយចិត្តសោះ ចឹងញ៊ាំអោយច្រើនៗណា»អេមម៊ែលជាក្មេងឆ្លាតនេះសម្រួលស្ថានការណ៍ហើយក៏ចេះយល់ចិត្តថេហ្យុងថែមទៀតផង
«Appaហេ៎???»
«ត្រូវហើយ Appaអនុញ្ញាតអោយកូនហៅបែបនេះហើយប៉ា»អេមម៊ែលញញឹមបន្តិចដាក់ប៉ារបស់ខ្លួនមុននិងញ៊ាំបន្ត
«ពិតហេ៎ថេហ៍??»
«មិនពេញចិត្តដែលកូនហៅខ្ញុំបែបនេះ??បើអត់ចាំ...»
«អូនគិតតែខ្លួនអែងទៀតហើយបងគ្រាន់តែសួរសោះ»ជុងហ្គុកលឺហើយថាថេហ្យុងនិយាយពាក្យខ្ញុំជាមួយនាយ តែនាយមុនទាន់បាននិយាយអ្វីទេចាំនៅតែពីរនាក់ចាំលួង ព្រោះថេហ្យុងត្រូវមានរឿងអោយលួងច្រើនណាស់ ត្រឹមនិយាយពីរបីម៉ាត់ប្រហែលជាមិនបាត់ខឹងដោយងាយៗទេមើលទៅនោះ។បន្ទាប់ពីនោះមកគ្មានអ្នកណានិយាយអ្វីបន្តទេគឺសម្ងំញ៊ាំអាហាររៀងខ្លួនរហូតដល់រួចរាល់ទើបជុងហ្គុកត្រឡប់ទៅវិញហើយអេមម៊ែលក៏ត្រូវបានថេហ្យុងនិយាយរឿងនិទានអោយនាងតូចស្តាប់រហូតដល់គេងលក់ព្រោះនាងជាប្រភេទមនុស្សពិបាកគេងថ្ងៃជាងគេងយប់ចឹងហើយត្រូវតែនិយាយរឿងនិទានអោយនាងស្តាប់ទើបនាងព្រមគេង បើពេលយប់មិនបាច់និយាយក៏បាន។
ឈានដល់ពេលល្ងាចជុងហ្គុកបាននាំកូនត្រឡប់ទៅផ្ទះវិញតែក៏មិនភ្លេចហៅអោយថេហ្យុងទៅគេងនៅខនដូររបស់នាយដូចគ្នាស្រួលនាយលួងមិនចង់ទេយំយែកថានាយលែងស្រលាញ់ទៀតឥឡូវហើយ ប៉ុន្តែអ្នកខ្លះមាត់រឹងណាស់គេខំហៅប៉ុណ្នឹងទៅហើយនៅធ្វើងក់ងរមិនចង់មកទៀត
«okសម្រេចថាអូនមិនមកទេមែនទេ ចឹងចាំមកហៅអេមម៉ាអោយមកគេងជាមួយនឹងអេមម៊ែលហើយ...»
«កុំសូម្បីតែគិតខ្ញុំទៅក៏បាន»ថេហ្យុងចុចបិទទូរសព្ទ័ភ្លាមៗក្រោយនិយាយចប់មិញនេះគេរៀបចំខ្លួនចេញពីក្រុមហ៊ុនហើយតែជុងហ្គុកក៏ខលមកអោយទៅខនដូរនាយផងគេក៏ប្រកែកតែអ្នកណាទៅដឹងថានាយលេងសុទ្ធតែគម្រាមគេបែបនេះ...ប៉ុន្តែតាមពិតថេហ្យុងគិតខុសលើជុងហ្គុកសោះព្រោះតែនាយចង់បានន័យថាហៅអេមម៉ាមកគេងជាមួយនិងកូនស្រីរបស់នាយហើយនាយនឹងទៅគេងនៅផ្ទះរបស់ថេហ្យុងបើថេហ្យុងនៅតែខឹងមិនមករកនាយទៀត គិតទៅស្នេហាធ្វើអោយមនុស្សទុកកូនចោល!!!!
#skip...
«ឃ្លានឬនៅ??»គ្រាន់តែថេហ្យុងមកដល់ភ្លាមជុងហ្គុកក៏សួរនាំភ្លាមតែអ្នកខ្លះមិនព្រមនិយាយរកសោះ
«ថេហ៍...ខឹងបងរឿងអីទៀតហើយ សួរតាមត្រង់មួយថ្ងៃខឹងបងប៉ុន្មានដង??»ជុងហ្គុកនេះពិតជាមនុស្សត្រង់មែន អាមនុស្សកំពុងតែខឹងហើយនៅមកសួរចឹងទៀតសួរថាថេហ្យុងសប្បាយអរនឹងឆ្លើយជាមួយនាយឬ??ចម្លើយគឺអត់ទេមានតែសម្លក់មុខរបស់នាយថែមមនុស្សស្អីមកសួរនាំខុសរឿងធ្វើអោយគេខឹងហើយនៅមកសួរចឹងទៀត
«ចុះមិនមែនមកពីបងទេហេ៎ដែលធ្វើអោយអូនខឹងមិនឈប់នោះ»ថេហ្យុង
«បងធ្វើអីខុសនិយាយទៅមើល»
«បងមិនថើបអូនដូចថើបកូន បងមិននិយាយថានឹកអូនដូចនិយាយថានឹកកូន អូនអន់ចិត្ត»ឃើញទេគ្រាន់តែប៉ុណ្នឹងក៏ថេហ្យុងរករឿងជុងហ្គុកបានដែល...
«....»
«មិចក៏បងស្ងាត់ បងស្មានតែអូនចង់រករឿងបងណាស់ហេ៎ តែអូនពិតជាអន់ចិត្តនឹងបងពិតមែន ហ៊ឹក ហ៊ឹក»ថេហ្យុងយកដៃញីភ្នែកហើយក៏យំហូជាហេតុនាំអោយជុងហ្គុកសើចភ្លាមៗ
«ហាហា ថេហ៍»នាយមិនមែនត្រឹមតែសើចទេនៅឈរជ្រែកចង្កេះមិនព្រមចូលទៅឪបលួងលោមគេទៀតព្រោះគិតថាវាមិនសមគ្រាន់ចឹងសោះអន់ចិត្តដែរ
«សើចទៅ សើចទៀតទៅល្អសើចសឹងស្លាប់ទៅហើយ ហ៊ឹក ហ៊ឹក»ថេហ្យុងយំខ្លាំងទៅៗឡើងក្រហមមុខណាស់រលីងយំឡើងខ្សោះខ្លួនតែអ្នកខ្លះនៅតែឈរសើចដដែល ចាំមើលចង់ដឹងណាស់ថាគេយំបានយូរប៉ុណ្ណា
«យំយូរហើយចុកជើងឬអត់បើចុកទៅអង្គុយយំលើសាឡុងបន្តទៅ»អត់លួងមធ្យមទេងំគឺឌឺថែមនឹងម៉ង ក្តៅក្រហាយតាសចឹងៗអី
«ចាំមើលណាកុំនិយាយរកអូនទៀតសោះ»ថេហ្យុងរត់ទៅយំក្នុងបន្ទប់របស់ជុងហ្គុកបាត់ មិនទ្វារលាន់លឺដូចម្សិលមិញចឹង
«ទ្វារនឹងប្រហែលជាត្រូវប្តូរថ្មីហើយមិនដឹង»នាយមិនបានទៅតាមលួងទេ តែក៏ទាញអៀមធ្វើម្ហូបទៅវិញ នាយមិនចង់អោយថេហ្យុងខ្លាចជាមនុស្សបែបនេះទេ មិនចង់អោយគេខូចកាន់ខ្លាំងមានរឿងអីបន្តិចក៏ខឹងចឹងហើយទើបមិនលួងចាំមើលខឹងនាយបានយូរប៉ុន្មានទៅ។ប៉ុន្តែនាយមិនដឹងទេថាឥឡូវនេះថេហ្យុងកំពុងតែគិតដល់ឋានព្រះចន្ទទៅហើយ គេគិតហើយគិតទៀតថាជុងហ្គុកប្រហែលជាធុញជាមួយនិងខ្លួនហើយទើបមិនព្រមមកលួងបែបនេះ នាយប្រហែលជាផ្លាស់ប្តូរចិត្តលែងសូវស្រលាញ់គេដូចមុនហើយព្រោះតែគេពូកែង៉ក់ងរហើយមិនគួរអោយស្រលាញ់ចឹងប្រហែលជានាយចាប់ផ្តើមអស់ចិត្តហើយមើលទៅ។
   ក្រោយពីធ្វើម្ហូបរួចជុងហ្គុកក៏ដើរទៅហៅថេហ្យុងអោយចេញមកញ៊ាំអាហារពេលល្ងាចតែចូលទៅដល់គេនៅតែយំមិនឈប់សោះ នេះមួយម៉ោងហើយណានៅយំទៀតហេ៎??
«ពុទ្ធោអើយមិចក៏អូននៅតែយំទៀត»ជុងហ្គុកចូលមកឪបលួងលោមមនុស្សដែលកំពុងតែគេងយំនៅក្នុងភួយនោះតែគេ ក៏រុញនាយចេញដោយមិនបាននិយាយអ្វីមួយម៉ាត់
«ឆាប់ងើបឡើងឈប់យំហើយទៅញ៊ាំបាយ...កុំយំយូរពេកមក»ជុងហ្គុកទាញភួយចេញពីថេហ្យុងក៏ឃើញថាសភាពរបស់គេពេលនេះគឺពិបាកមើលណាស់ លោកអើយភ្នែកឡើងក្រហម ថ្ពាល់ពាសពេញទៅដោយទឹកភ្នែកហូរ រហាមចំណែកឯមុខវិញក៏ក្រហមមិនចាញ់ភ្នែកដែរ។
«បើអូននៅតែមិនឈប់យំទេបងខឹងហើយណា»
«ហ៊ឹក ហ៊ឹកបងនៅមានមុខមកគម្រាមអូនទៀតហេ៎បងដែលខ្វល់ពីចិត្តអូនទេ??»
«កុំខូចពេកថេហ្យុង អូនធំហើយបងមិនចូលចិត្តដែលអូនយំងងក់ដាក់បងបែបនេះឡើយ»ជុងហ្គុកនិយាយបែបមនុស្សធុញទ្រាន់តែបញ្ជាក់នាយមិនបានធុញទេនាយនិយាយបែបនេះគ្រាន់តែមិនចង់អោយថេហ្យុងយំទៀតតែប៉ុណ្ណោះ នេះគ្រាន់តែរឿងប៉ុណ្នឹងសោះគេយំឡើងចង់លេចខនដូរគេទៅហើយ
«បើមិនលួងទេកុំមកនិយាយបញ្ចួសថែម បើមិនចូលចិត្តក៏ចេញទៅបងមិនដែលចូលចិត្តអូនស្រាប់ហើយតាស»ថេហ្យុងគប់ខ្នើយមួយដាក់ជុងហ្គុកហើយក៏គ្របភួយគេងយំបន្តទៀត ដោយសារតែហេតុនេះហើយជុងហ្គុកអស់ជម្រើសក៏ដើរចេញទៅហើយអោយអេមម៊ែលទៅញ៊ាំបាយ នាងមិនអាចខកខានបាយពេលល្ងាចបានទេចឹងរឿងថេហ្យុងខឹងទុកមួយឡែកសិន បើតែនិយាយគេច្បាស់ជាបានចិត្ត។
«គេប្រែហើយ អែងឈប់យំទៅហ៊ឹក ហ៊ឹកគេមិនខ្វល់ផងយំធ្វើស្អីអាភ្នែកឆ្កួតគិតតែពីយំមិនឈប់សោះ អាចិត្តនឹងក៏ចឹងទៀតពូកែអន់ចិត្តណាស់ ហ៊ឹក ហ៊ឹក»ថេហ្យុងយំបន្ទោសខ្លួនអែងរហូតដល់គេងលក់ហើយខ្លួនរបស់គេក៏ចាប់ផ្តើមក្តៅដូចគ្នា ព្រោះតែយំខ្លាំងពេកណាមួយគេអស់កម្លាំងហត់នើយខួរក្បាលមួយថ្ងៃទៅហើយឥឡូវមកឈ្លោះគ្នាជាមួយជុងហ្គុកទៀតកាន់តែយ៉ាប់ហើយពេលនេះ។
   បើនិយាយពីជុងហ្គុកវិញក្រោយពីបញ្ចុកបាយកូនរបស់នាយហើយនាយក៏អោយនាងតូចគេងតួចក៏មករកថេហ្យុងវិញដើម្បីហៅអោយគេញ៊ាំបាយតែពេលចូលមកក៏គេងលក់បាត់ទើបនាយមិនចង់រំខាន ណាមួយខ្លាចងើបឡើងយំមិនសុខចិត្តព្រោះកំពុងតែគេងលក់ស្រួល ស្រួលមិនស្រួលខឹងនាយព្រោះនាយរំខានដំណេកគេទៀត និយាយរួមជាមួយនឹងថេហ្យុងមិនបានទេធ្វើអ្វីមួយត្រូវគិតមុនគិតក្រោមអោយបានល្អិតល្អន់មិនចឹងទេមួយថ្ងៃខឹងមួយលានប៉ែតសិនដងមិនខានទេ។

ប្រធានផ្នែកចនWhere stories live. Discover now