ពេលចូលមកដល់ក្នុងផ្ទះសួរថាបរិយាកាសមួយនេះវាល្អដែលទេ??ច្បាស់ជាអត់ហើយអតីតប្រពន្ធនៅអង្គុយសម្លក់គ្នាជាមួយនិងអនាគតប្រពន្ធបែបនេះ អ្នកណាទៅសប្បាយចិត្តបានទៅ នេះបើកុំតែនាយឃាត់ទេកុំអីស្រួលមិនស្រួលវៃគ្នាផ្អើលគេផ្អើលអែងហើយ។
«ម៉ាក់ ម៉ាក់...ម៉ាក់គេងនៅទីនេះតើបានទេ??កូនចង់គេងឪបម៉ាក់ៗ»គ្រាន់តែលឺការទាមទាររបស់អេមម៊ែលបែបនេះហើយអេមម៉ាសប្បាយចិត្តមិនស្ទើរទេញញឹមសឹងតែរហែកមាត់ដល់គុម្ពត្រចៀកទៅហើយឯថេហ្យុងវិញលឺហើយខូចចិត្តសឹងស្លាប់ ពេលនេះគេដូចជាចំណែកលើសយ៉ាងចឹងពិតជាចង់យំណាស់។តាមពិតការស្នើរសុំរបស់អេមម៊ែលលើកនេះនាងគ្រាន់តែចង់ស្គាល់អារម្មណ៍មួយដែលគេឪបម៉ាក់របស់នាងតែប៉ុណ្ណោះ ដូចដឹងស្រាប់នាងមិនសូវត្រូវធាតុជាមួយម៉ាក់នាងប៉ុន្មានទេព្រោះអេមម៉ាជាមនុស្សដែលឆាប់ធុញក្មេងចឹងអេមម៊ែលគ្រាន់តែចង់ដឹងថាអារម្មណ៍មួយនោះវារំភើបកម្រិតណាពេលបានគេងក្បែរម្តាយរបស់នាង។
«ច្បាស់ជាបានណាកូន តែម៉ាក់ខ្លាចថា...»
«ប៉ាប៉ាហា៎អោយម៉ាក់ៗនៅគេងនៅទីនេះទៅណា ណា»នាងល្អិតដឹងស្ថានការណ៍ក៏រហ័សងាកទៅអង្វរជុងហ្គុកភ្លាមៗតែម្តង
«ប៉ាដែរប្រឆាំងនឹងកូនទេ...រឿងដែលកូនចង់បានប៉ាសម្របតាមជានិច្ច តែអោយនាងគេងជាមួយកូនកើត»ហៃយ៉ាមើលសម្តីនាយចុះតាមចិត្តកូនគ្រប់យ៉ាងឬ??ចុះបើអេមម៊ែលចង់អោយនាយត្រូវគ្នាជាមួយអេមម៉ាវិញនាយនឹងត្រូវគ្នាវិញហេ៎??នែឆ្កួតទេដឹង ហេតុអីក៏និយាយថាយល់ព្រមតាមកូនគ្រប់រឿងបែបនេះ
«យេ...»ក្មេងកូនស្រែកយេសឹងបែកផ្ទះតែរាងតូចថេហ្យុងវិញឈឺចិត្តសឹងបែកទ្រូងស្លាប់ទៅហើយ នេះសង្សាររបស់គេអនុញ្ញាតអោយអតីតប្រពន្ធនៅទីនេះទាំងដែលមានវត្តមានគេនៅទីនេះដែរ...នេះហេ៎ដែលថាស្រលាញ់តែគេម្នាក់ទង្វើរមួយនោះវាធ្វើអោយគេសង្ស័យនឹងមិនប្រាកដចិត្តខ្លាចថាជុងហ្គុកនឹងអេមម៉ានិងកើតមានពន្លកស្នេហាជាមួុយគ្នាម្តងទៀតណាមួយ ពួកគេក៏មានកូនជាចំណងដៃសម្រាប់ក្តីស្នេហ៍របស់ពួកគេដូចគ្នា។
«តោះពួកយើងចាប់ផ្តើមកម្មវិធីទៅ...»ក្រោយពីជុងហ្គុកនិយាយចប់ពួកគេក៏ចាប់ផ្តើមធ្វើខួបអោយអេមម៊ែលគ្រប់គ្នាសុទ្ធតែរីករាយលើកលែងតែថេហ្យុងប៉ុណ្ណោះគេញញឹមមិនសូវសមប៉ុន្មានទេព្រោះអេមម៊ែលចេះតែទាមទាអោយជុងហ្គុកធ្វើនេះធ្វើនោះជាមួយអេមម៉ាដូចជាថតរូបជុំគ្នាជាលក្ខណៈគ្រួសារ ចឹងច្បាស់ណាស់ថាគេជាចម្លែកលើស តែគេក៏មិនប្រកាន់ក្មេងដែរធម្មតាទេក្មេងគេចង់បានភាពកក់ក្តៅពីម៉ាក់ប៉ាបែបនេះហើយ តែអ្នកដែលគេខឹងនោះគឺអេមម៉ានាងម្នាក់នេះអាក្រក់ណាស់ពូកែខាងឆ្លៀតឪកាសបានកូនធ្វើបែបនេះកាន់តែចូលជិតជុងហ្គុកមិនឈប់ធ្វើដូចរាល់ថ្ងៃនេះនាងត្រូវជាអ្វីនឹងជុងហ្គុកយ៉ាងចឹង។ចម្លែកតែជុងហ្គុកទេនាយក៏ត្រូវធ្វើតាមកូននោះអែងណាមួយជានេះជាថ្ងៃខួបកូននាយមិនចង់អោយនាងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅឡើយ តែនាយក៏ឧស្សាហ៍សម្លឹងមើលមុខថេហ្យុងដែរ ខ្លាចថាអូនរបស់នាយខឹងនាយទៀត។
_________
«ឆាប់គេងទៅកូនរាត្រីសួស្តីកូនសម្លាញ់»ជុងហ្គុកឪនទៅថើបកូនមួយខ្សឺតមុននិងរៀបចំភួយអោយនាងសណ្តប់អោយមានសណ្តាប់ធ្នាប់
«នេះបងមិនគេងជាមួយពួកយើងទេឬ??»
«អត់ទេនាងគេងជាមួយអេមម៊ែលចុះ កូនគេនឹកនាងចង់គេងជាមួយនាងនឹងហើយខ្ញុំមិនរំខានទេ»
«តែ...»
«ម៉ាក់ៗឪបកូន»អេមម៊ែលចាប់ផ្តើមពេបមាត់ហើយក៏ទាមទារការឪបពីម្តាយ ដូច្នេះអេមម៉ាទោះធុញហើយខកចិត្តយ៉ាងណាក្តីក៏ត្រូវតែសម្តែងសិនដែរដើម្បីអោយជុងហ្គុកឆាប់ទន់ចិត្តនិងអនុញ្ញាតអោយនាងចូលមកក្នុងជីវិតរបស់នាយម្តងទៀត។
«ចា៎កូនសម្លាញ់»អេមម៉ាបានឪបអេមម៊ែលទាំងបង្ខំហើយក៏សម្លឹងមើលការចាកចេញរបស់ជុងហ្គុកទាំងមិនពេញចិត្ត ហើយនាងរឹតតែក្តៅក្រហាយនៅពេលដែលនឹកគិតឃើញថាជុងហ្គុកប្រហែលជាគេងជាមួយនឹងថេហ្យុងនៅយប់នេះ
«បងមិនមែនចេះតែរួចខ្លួនរបស់នោះទេជុងហ្គុក»
«ម៉ាក់និយាយអី??»
«ស្ងាត់មាត់របស់កូនហើយឆាប់គេងទៅ»នាងស្រែកកំហុកអោយកូនរបស់នាងល្មមអោយអេមម៊ែលអន់ចង់លែងចង់គេងជាមួយម្តាយទៀត តែនាងជាក្មេងឆ្លាតមិនចង់នាំរឿងអោយប៉ានឹងម៉ាក់រញ៉េរញ៉ៃចិត្តនោះទេទើបទ្រាំហើយសម្ងំគេងលក់បាត់។
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង