....
ត្របកភ្នែកស្ដើង ចាប់របើកឡើង ខណៈជុំវិញខ្លួនមានតែសភាពបន្ទប់ធំទូលាយសំបូរដោយវត្ថុបុរាណ គួរជាទីចាប់ចិត្ត។
«នេះមកដល់តាំងពីពេលណា?» គេញីភ្នែកបន្តិច មុនចោទសួរខ្លួនឯងដោយចម្ងល់។ ជីមីន មិនបង្អង់យូរ ក៏រហ័ស ឈានជើងចុះពីលើគ្រែ បោះដំណើរទៅរកទ្វារ បំំណងចេញទៅខាងក្រៅ!«អ្នកប្រុសតូច ភ្ញាក់ហើយមែនទេ?» អ៊ុំនួន កាន់ថាសអាហារ បម្រុងយកទៅខាងលើក្នុងបន្ទប់ដែលរាងតូចសម្រាក តែចៃដន្យក៏ប្រទះគ្នា នៅជណ្តើរល្មម។
«លោកប្រុសថា អ្នកប្រុសតូចនៅមិនទាន់ញុាំអាហារពេលថ្ងៃទេ ទើបអ៊ុំអោយគេធ្វើម្ហូបយកមក..»
«បាទ! អរគុណអ៊ុំ...» អាល្អិតសញ្ចឹងបន្តិច ព្រោះពុំស្គាល់ឈ្មោះស្រីចំណាស់ឡើយ។
«អ៊ុំឈ្មោះនួន!! អ្នកប្រុសតូច ប្រាកដជាមិនស្គាល់អ៊ុំហើយ តែអ៊ុំស្គាល់អ្នកប្រុសច្បាស់ណាស់» គាត់ញញឹម ទើបបណ្ដើរគ្នាជាមួយនាយតូចទៅកាន់តុអាហារ មិនតូចក៏មិនធំពេក តែវាត្រូវបានគេរចនាម៉ូដ បានយ៉ាងល្អប្រណិត តាមបែបពួកបារាំងជំនាន់មុន។«ភ្ញាក់ហើយ?» សម្លេងមាំបន្លឺ ក្រោយខ្នង បបួលអោយជីមីន រហ័សងាកក្រោយ ឃើញថា យ៉ុនហ្គី កំពុងតែដើរចូលមកដល់ល្មម។រាងសង្ហា ស្ថិតក្នុងឈុតគ្រ័រហ្សេ តាមធម្មតា បោះដំណើរមករកមាឌតូច ដែលកំពុងសម្លឹងភ្លឹកមកកាន់នាយ ។
«លោកទើបមកពីណា?» កែវភ្នែកឡេមឡើត ចោទសំណួរឡើង មុននឹងដាក់ខ្លួនអង្គុយលើតុ ដោយមានយ៉ុនហ្គីឈរទ្រោបពីក្រោយ ដោយដៃច្រត់លើស្មាតូចទាំងពីរ។
«ឯងថាទៅ?» នាយអោនទៅជិតផ្ទៃមុខតូចតន់ ផ្លុំខ្យល់ដាក់ត្រចៀកជីមីន យ៉ាងចម្លែក!?
«ក្លិនស្រា? នេះលោកផឹកស្រាអ្ហេះ?» គេលើកដៃច្រានមុខយ៉ុនហ្គីចេញ បើកភ្នែកធំៗចម្រិតសួររាងក្រាស់បន្ថែម។
«តិចតួច មិនស្រវឹងដល់ថ្នាក់ចាំមុខប្រពន្ធមិនបានទេ..» មើលសម្ដីច៎ុះ តើអោយគេជឿនាយថាមិនស្រវឹងបានយ៉ាងម៉េចទៅ?
«មួយរយ:នេះលោកមានបានលេបថ្នាំខុសដែរឬទេ?» នាយតូច អស់ពីចងចិញ្ចើម ក៏យកដៃមកស្ទាបថ្ងាសរាងក្រាស់ ដោយកាយវិការមានចម្ងល់.
ដោយឡែកយ៉ុនហ្គីក៏ក្រវីក្បាលញាប់ស្អេះ បញ្ជាក់ថាពុំមែន! មុននេះនាយបានឃើញប្ដីប្រពន្ធអ្នកលក់ដីធ្លីអោយនាយ គេតែងតែលួងលោមប្រពន្ធដោយទង្វើបែបនេះ ទើបចង់សាកតាម តែមើលពេលនេះចុះ ជីមីនបែរជាថានាយលេបថ្នាំខុសទៅវិញ.
«យប់នេះ ចង់ទៅដើរលេងទេ?»
«ច្បាស់ជាចង់ហើយ~» ញញឹមខ្ចឹប រហ័សតបមកវិញ។
«យើងគិតមើលសិន!!» គេដាក់ដៃច្រត់ហោប៉ៅ បោះសម្ដីយ៉ាងឡូយ រួចក៏ឡើងទៅខាងលើបាត់ ទុកអោយមាឌតូចខាំមាត់នឹកក្នាញ់ក្នុងចិត្ដតែម្នាក់ឯង ចំមែន.
«ប្រុសឆ្កួតនេះ!!»
......
ស្បៃរាត្រី បានឈានមកដល់ ។ វេលាខ្ទង់ម៉ោង៧យប់ រាងតូចស្ដើងកំពុងតែរៀបចំតែងកាយ យ៉ាងប្រញាប់ប្រញាល់ ដើម្បីបានចេញទៅដើរលេងជាមួយយ៉ុនហ្គី ដែលកំពុងអង្គុយចាំខ្លួនរួចជាស្រេច។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN