@ ចំការ ឈើក្រអូប
រាងសង្ហា ឈរ បង្គាប់បញ្ជាអោយកម្មកររបស់នាយ ធ្វើការកាប់ឈើក្រអូបមួយហិចតា ដើម្បីជួញអោយ ដៃគូសហការនាយ កាលពីប៉ុន្មានខែមុននោះ។ដោយឡែកនៅភ្លាមនោះ
ជីមីនបោះដំណើរ ហាលក្ដៅហែងៗ កាច់រឹកកាច់រាង តម្រង់ទៅរកយ៉ុនហ្គី ទាំងបែកញើសសស្រាក់ បបួលអោយកម្មករគ្រប់គ្នាតាមសម្លឹងមើលលាន់ នឹកឆ្ងល់ពីឋានៈមនុស្សមាឌតូចគួរឲស្រលាញ់ម្នាក់នេះ។
«មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន!» អាល្អិត ស្រែកហៅនាយក្រាស់ខ្លាំងៗ គេអស់កម្លាំងនឹងដើរទៅទៀតហើយ ចំការធំ យ៉ាងនេះ កាប់ឈើក្រអូបអស់មួយផ្នែកតូចសោះ ធ្វើឲ្យពន្លឺថ្ងៃជះចំក្បាលគេចង់ប្រេះបែកជាពីរ។
«ចំមែន!ក្មេងនេះ» រាងសង្ហា មើលពីចំងាយ ក្នាញ់នឹងករិយារឹងចចេស របស់អ្នកម្ខាងទៀតជាខ្លាំង! ត្បិត នាយអាចសម្លឹងឃើញពីញើសដែលស្រក់តក់ៗនៅលើថ្ងាស់ របស់ជីមីនយ៉ាងច្បាស់។
យ៉ុនហ្គី បោះដំណើរញាប់ជើង មកកន្លែងរបស់រាងតូច ដោយមិនភ្លេច ខ្ចីឆ័ត្ររបស់ភរិយាកម្មករនៅជិតនោះ យកទៅជាមួយ។
«មកធ្វើអី? ឃើញមេឃកំពុងតែក្ដៅដែរទេ?» រាងក្រាស់បាំងឆ័ត្រពីលើក្បាលជីមីន មុននឹងពោលស្ដីថា មិនចេះតិចមាត់។
«តស់ទៅញុាំបាយ!» អាល្អិតមិនបានខ្វល់ ពីពាក្យពេចន៍ រអ៊ូរទាំរបស់អ្នកចំពោះមុខឡើយ ជាក់ស្តែងគេត្រូវតែអូសយ៉ុនហ្គីទៅញុាំបាយអោយបាន។
«មិនលឺយើងកំពុងសួរអូនទេអ្ហេះ?» នាយតម្លើងសម្លេងបន្តិច ធ្វើឲ្យជីមីនស្កុប បញ្ឈប់ការអូសដៃ ងាកមកមើលនាយទាំងធ្លាក់ទឹកមុខ!
«ចាំបាច់សម្លុតធ្វើអី? បើអូនខុស អូនសុំទោស...» កំពូលតូចចិត្ត ថារួច ក៏រត់ត្រលប់ទៅវិញយ៉ាងលឿន រកតែយ៉ុនហ្គី ឃាត់អ្វីមិនទាន់ បើជ្រុលមាត់ទៅហើយនោះ ក៏បានត្រឹមដកដង្ហើមធំ..
«ហ៉ឺយយ!»
មកដល់ភូមិគ្រឹះ រាងតូចដើរក្រវេក្រវាត់ ទម្ទាំជើងចង់បាក់ ជាពិសេសពេលឃើញអាហារនៅលើតុ ធ្វើឲ្យចិត្តឆៅ ប្រាប់អោយសៃនឹងលីណា យកម្ហូបចាក់ចោលទាំងអស់។ ខឹងណាស់ តែមិនហ៊ានក្រញេវក្រញូវដាក់យ៉ុនហ្គីឡើយ ខ្លាចនាយខឹងគេកាន់តែខ្លាំង។
«ម្ចាស់តូច?កើតអីមែនទេ?»
«អ្ហឹក...បង..បន្ទប់ខ្ញុំនៅឯណា?» គេសួរទៅកាន់សៃ ដោយរលីងរលោងទឹកភ្នែក។
«គ..គឺ ខាងក្រោមនោះ» នាងចង្អុលទៅជ្រុងម្ខាង ។ រាងតូចលឺដូច្នោះក៏រត់ទៅបន្ទប់បាត់ សាងជាចម្ងល់ដល់សៃនឹងលីណាមិនតិច។
មួយសន្ទុះធំក្រោយ សម្រឹបជើងមាំក៏ដើរចូលមក! យ៉ុនហ្គីក្រឡេកមើលឆ្វេងស្ដាំ ពុំឃើញរាងតូច ទាល់តែសោះ ខណៈ លើតុគ្មានអាហារសូម្បីមួយគ្រាប់!
«សៃ!»
«ចាស៎!លោកម្ចាស់»
«ឯណា ជីមីន?»
«ម្ចាស់តូចនៅក្នុងបន្ទប់!»
«ហ្ហឹម! ទៅរៀបចំអាហារមក!» នាយក្រហឹមបន្តិច បម្រុងដើរទៅបន្ទប់ជីមីន។
«គ..គឺថា...»
«??»
«អាហារ ដែលម្ចាស់តូច ធ្វើផ្ទាល់ដៃ ត្រូវគាត់ចាក់ចោលអស់ហើយលោកម្ចាស់!» នាងនិយាយទាំងអោនមុខចុះ ខ្លាចត្រូវមាត់! លឺដូច្នោះ នាយរៀងស្រងាកចិត្តបន្តិច នេះតូចចិត្តហ្នឹងនាយដ៏ថ្នាក់នេះ? តែក៏សមចិត្ដហើយ អោយយល់ពីអារម្មណ៍របស់នាយខ្លះ។
«ចិត្ដខ្លាំងអញ្ចឹង សមតែចាប់វៃអោយបែកគូតម្ដង បានរៀង!» ដៃច្រត់ចូលហោប៉ៅក្រវីក្បាល និយាយខ្សឹបៗ ចុងមាត់ ។ បានប្រពន្ធក្មេង ពិបាកផ្គាប់ចិត្ត ពិតមែន។
«នាងទៅវិញចុះ! ចាំខ្ញុំធ្វើម្ហូបដោយខ្លួនឯង» នាយក្រាស់បញ្ជាក់ទៅសៃ មុននឹងបកខ្លួន ចូលទៅក្នុងផ្ទះបាយវិញ។
______
ទីក្រុងសេអ៊ូល
នៅអាផាតមិន ដែលកូឈីន កំពុងសម្ងំស៊ើបដំណឹងពី មនុស្សដែលម្ចាស់ខ្លួន អោយចាត់ការ ពេលនេះនៅមិនទាន់មានតម្រុយ ប៉ុន្តែបែរជាត្រូវគេបាំងផ្លូវទុកមុនទៅហើយ។ នាយក៏សង្ស័យថា តូហ្វារ៍ស្ទីន បានដឹងខ្លួនមុនរួចទៅហើយ។
ខ្វោក!ខ្វោក
រូបថត រាងតូច ដែលនាយប្រមូលបាន ត្រូវបានគូសសញ្ញា ខ្វែងក្រហមនៅលើមុខ ជាច្រើនសន្លឹក បិតនៅលើជញ្ជាំង!
«យើងមិនរង់ចាំ អោយឯងចាត់ការយើងបានមុនទេ តូហ្វារ៍ស្ទីន» ប្ដូរទិសដៅ! លើកនេះនាយមិនតាមដានតម្រុយរបស់ផាក ជីមីន ទៀតនោះទេ! តែជា តូហ្វារ៍ស្ទីន ដោយផ្ទាល់។
រីង!រីង!
សម្លេងទូរស័ព្ទរោទ៍បន្លឺឡើង! ឃើញថាជាលេខរបស់ហេមមីស៍ ធ្វើឲ្យនាយប្រញាប់លើកជាប្រញាប់។
«លោកម្ចាស់!»
(ទៅកោះហុងដូទៅ! គេនៅទីនោះជាមួយតូហ្វារ៍ស្ទីន!) សម្លេងត្រជាក់ស្រេប ប្រាប់ទិសដៅទៅកូឈីន រួចក៏បន្ត÷
(បើឯងធ្វើបានសម្រេច យើងព្រមលើកលីឡាអោយឯង កូឈីន!) លឺហេមមីស៍ ស្រដីបែបនោះ កូឈីន ចាប់ផ្តើមរំភើបចិត្ត កាន់តែខ្លាំង គេសច្ចាក្នុងចិត្ត ថានឹង ធ្វើការងារនេះអោយបានប្រាកដណាស់។
«បាទ!លោកម្ចាស់ទុកចិត្តចុះ!»
តឹត!
ប្រព័ន្ធទូរស័ព្ទត្រូវបានបិត។ មុននឹងកូឈីន ទម្លាក់ចុះ កើតចិត្តប៉ងប្រាថ្នា នឹងកាន់តែលោភលន់ ជាពិសេសជាមួយនឹងអំណោយដ៏សែនល្អ គាប់ចិត្ត ជាមនុស្សស្រីថ្លៃថ្នូរដែលនាយតែងតែគោរពស្រលាញ់ មករហូត គឺ លីឡា សៃរ៍តន់។
មិនបង្អង់យូរ កូឈីនរហ័សរៀបចំខោអាវ ធ្វើដំណើរទៅកោះហុងដូ តាមបញ្ជាហេមមីស៍ យ៉ាងលឿន។ត្បិតចិត្ដចង់បាន លើសពីសមត្ថភាព មិនខ្វល់ថា ថ្ងៃមុខនឹងត្រូវស្លាប់ខ្លួនឬអត់ឡើយ។
កោះហុងដូ
ជាកោះដែលមិនមែនចេះតែចង់មក គឺមកបាននោះទេ ជាពិសេសអ្វីដែលពិបាកបំផុតគឺ រកមនុស្ស ដែលស្ថិតក្រោមអំណាច របស់មនុស្សពូកែ។ ដូចជាពេលនេះ លី កូឈីន ពិតជាបានមកដល់កោះមែន ប៉ុន្តែកន្លែងដែលគេបានមកដល់ បែរជា ពោរពេញដោយព្រៃស្ដុកធំៗទៅវិញ។
«ម៉េចនឹងអាចទៅ?» គេនិយាយខ្សឹបៗ ព្រោះតែទីតាំងនៅទីនេះធំ ហើយងាយនឹងធ្វើអោយមនុស្សវង្វេងជាខ្លាំង។
គ្មានជម្រើសនោះទេ នាយមានតែសង្ងំនៅទីនេះបណ្ដោះអាសន្ន ទម្រាំអាច ដឹងពីទីកន្លែងរបស់តូហ្វារ៍ស្ទីនរស់នៅ។ ពេលនេះនាយ គ្រាន់តែចង់ទាក់ទងទៅហេមមីស៍ ដើម្បីបញ្ចូនដៃជើងអោយនាយបានបីបួននាក់ ប៉ុណ្ណោះ។
@ភូមិគ្រឹះ តូហ្វារ៍ស្ទីន
តុក~តុក
ដៃមាំលើកគោះទ្វារជីមីន ពីខាងក្រៅ។ ក្នុងដៃម្ខាងទៀតរបស់នាយ កំពុងតែកាន់ថាស បាយម្ហូបអាហារដ៏ឈ្ងុយឆ្ងប់យកមកបង្ខំរាងតូចអោយញុាំវាជាកំហិត។
ក្រឹក!
ទ្វារត្រូវបានបើក ដោយសារតែយ៉ុនហ្គី បានយកសោរមកចាក់ពីខាងក្រៅ ដើម្បីចូលទៅ។ ក៏ឃើញថា អាល្អិតឃ្លុំក្នុងភួយជិតឈឹង ទំនងជាកំពុងគេងយំ ទឹកភ្នែកទឹកសំបោរ។
«មកញុាំបាយ!»នាយដាក់ថាសលើតុ ជិតនោះ។ រួច ទើបទៅបើកភួយមើល ឃើញក្មេង ពិតជាយំមែន គេយំឡើងក្រហមមុខមាត់អស់ហើយ។
«ឈប់យំ! បងសុំទោស» នាយលើកដៃជូតទឹកភ្នែកលើថ្ពាល់ក្រហម អោយជ្រះស្អាត ដំបូងថាចង់ធ្វើបាប គេអោយយល់ពីអារម្មណ៍ខ្លួន តែឥលូវនាយនៅតែមិនដាច់ចិត្ត ព្រោះចិត្តស្រឡាញ់លើសលប់ពន់ពេក ធ្វើឲ្យនាយមិនអាចទប់ទល់នឹងទឹកភ្នែករបស់ក្មេងនេះបានឡើយ។
«អ្ហឹកៗ ថ្ងៃក្រោយមិនអោយនិយាយសម្លុត ដាក់អូនទេ អ្ហឹក!» និយាយបណ្ដើរពេបមាត់ល្ហេមល្ហាមបណ្ដើរ ពិតជាក្មេងដែលមិនចេះធំ។
«បាទ..បងឈប់ហើយ» នាយសន្យា ដោយសម្ដីស្រាលៗ ល្មមអាចអោយអ្នកម្ខាងទៀតត្រជាក់ចិត្ត ងាកមកចាប់អារម្មណ៍បាយទឹកវិញ។
«អឹម..អូនចង់ញុាំវិញហើយ ហិហិ» សើចលឹបភ្នែក សម្លឹងទៅថាសអាហារឆ្លាស់គ្នានឹងយ៉ុនហ្គី។
«ក្បាលខូច!» រាងក្រាស់ ច្បិចច្រមុះរាងតូចតិចៗ ដោយការក្នក់ក្នាញ់។ មុននឹងទាញតុមកជិតខ្លួន ស្រួលធ្វើការបញ្ចុកបាយនាយល្អិត ប្រៀបដូចឪពុកកំពុងមើលថែទាំកូនបានយ៉ាងល្អអញ្ចឹង។
-អូនគឺជាព្រះនាង ដែលត្រូវបានបង មើលថែយ៉ាងសំខាន់ដូចជាកែវភ្នែករបស់បង។
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
