~~~
យប់ព្រះចន្ទពេញបូណ៌មី ពិធីត្រូវបានធ្វើឡើង នៅក្នុងភូមិគ្រឹះបុរាណ ចំណាស់មួយកន្លែង ដោយមាឌមាំខ្ពស់ស្រឡះ កំពុងឈរ អារដៃសម្រក់ឈាមលើភ្លើងឆេះសន្ធោរសន្ធៅ ថ្វាយការតាំងចិត្ដដ៏មុះមុតដល់ទេវតានិស្ស័យ ដើម្បីបានជួបមនុស្សជាទីស្រលាញ់ម្ដងទៀត។
ភ្លាមៗ ខ្យល់កន្រ្តាក់កួចបក់បោក ស្ទើរតែធ្វើឲ្យពួកគេទាំងពីរ ទប់ខ្លួនមិនជាប់ មិនយូរមិនឆាប់ខ្យល់ទាំងនោះប្រមូលផ្ដុំគ្នា នៅជុំវិញខ្លួន មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន។ មួយពព្រិចភ្នែករូបរាងកាយរបស់គេ ក៏រលាយបាត់ទៅតាមខ្យល់ បន្សល់តែហ្វ្រេស៍ ដែលរវល់តែទប់ខ្លួនអំពីខ្យល់ ទម្រាំតែគ្រប់យ៉ាងធម្មតាវិញ បាត់ស្រមោលអ្នកជាចៅហ្វាយទៅហើយ។
«សូមអោយសម្រេចនូវសេចក្ដីស្នេហា ណា៎ចៅហ្វាយ!ហឹម»
~~~
ទីក្រុងសេអ៊ូល រាត្រីពោរពេញដោយពន្លឺភ្លើង នឹងវិថីខ្វាត់ខ្វែង មានទាំងអគារ សណ្ឋាគារ ផ្ទះធំប្រណីតៗ ជាច្រើនគួរអោយចង់គយគន់ ។ ពិភពមួយនេះ ពិតជាមិនខុសប្លែកគ្នាអី ពីពិភពរបស់យ៉ុនហ្គីឡើយ គ្រាន់តែគ្រប់យ៉ាងមើលទៅអភិវឌ្ឍន៍នឹងរីកចម្រើនជាងពិភពរបស់នាយតែបន្តិចប៉ុណ្ណោះ។
រាងក្រាស់ ស្ថិតនៅលើដងផ្លូវ មានតែអាវសមីពណ៍ខ្មៅនឹងខោក្រណាត់ខ្មៅមួយឈុត ក្នុងខ្លួន ។ពេលនេះគេមិនសល់អ្វីទៀតទេ ក្រៅរបស់របរលើខ្លួនដូចជានាឡិកា អាចដោះយកលក់ បានប្រាក់មកខ្លះ ទុកគ្រាន់ទិញបាយញុាំ នឹងគិតបន្តរ ថាគួររកលុយបែបណា ពេលនេះគេគ្មានលុយ គ្មានអំណាច ពិបាកនឹងរកជីមីនឃើញខ្លាំងណាស់។
«បងបានមកដល់ពិភពរបស់អូនហើយ តើអូននៅទីណា ផាក ជីមីន?» យ៉ុនហ្គី អង្គុយលើបង់នៅតាមមាត់ទន្លេ! គេលើកដៃច្បូតមុខ សញ្ចឹងគិត ទៅដល់រាងតូច ដែលមិនដឹងថានៅទីកន្លែងណា។
អង្គុយសុខៗ ក៏ចៃដន្យប្រទះភ្នែកនឹងមនុស្សមួយក្រុម កំពុងតែព្រួតដៃគ្នាវាយធ្វើបាប ទៅលើក្មេងប្រុសម្នាក់ មិនសច្ចៃដៃ។
ដឹបៗ
«អាចង្រៃ ឯងយកប្រាក់របស់យើងទៅលាក់កន្លែងណា៎ហ្ហះ» ម្នាក់ជាទំនងជាបងធំគេ លើកជើងធាក់យកៗ ដូចជាផ្ទុះកំហឹងខ្លាំងណាស់។
«យើងប្រាប់ហើយថាយើងមិនដឹង!!»
«ឯងមិនព្រមប្រាប់មែនទេ?!!»
ដឹប~ប្រូស
មួយជើង ទាត់ពីខាងក្រោយ ធ្វើឲ្យនាយដែន ជាបងធំ ក្នុងតំបន់នេះ ដួលផ្កាប់មុខច្រងិល!តែបានកូនចៅវា ស្ទុះជួយលើកមេវាទាន់ មិនចឹងច្បាស់ជាល្អសើចមិនខាន។
«អាណាថ្លើមធំហ៊ានទាត់អញ!!»
«អាចង្រៃឯងចង់ងាប់ណាស់ហ្ហេះ?» ម្នាក់ក្នុងចំណោមគ្នាវានោះ រហ័សដើរមកច្រានទ្រូងរាងក្រាស់ តែហាក់មិនរង្គោះរង្គើរសោះ ដូចជាគេកំពុងច្រានដុំថ្មអញ្ចឹង។ខណ: ក្មេងប្រុសម្នាក់នោះ មិនបង្អង់យូរទើប ប្រញាប់ រត់មកពួនក្រោយខ្នង រាងក្រាស់យ៉ាងលឿន។
«អាងគ្នាច្រើន ធ្វើបាបក្មេងប្រុសម្នាក់ វាមិនល្អមើលនោះទេ!»
«អាក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះនេះ ម្ដាយឯងមិនចេះប្រដៅថាមិនអោយចេះដឹងរឿងអ្នកដទៃ ទេអ្ហី?» មាត់និយាយប៉ុន្តែ ជើងវាម្នាក់ៗឈានរាថយក្រោយ បន្ទាប់ពីឃើញយ៉ុនហ្គី មានមាឌធំ ក្រាស់ក្រអាញ ឈរច្រត់ដៃចូលហោប៉ៅ ដើរមករកពួកវា គ្មានខ្លាចអ្វីបន្តិច។
«យើងថាម្ដាយឯងកំពុងតែយំសោកស្ដាយ ដែលបង្កើតក្បាលឯងមក អត់ប្រយោជន៍បែបនេះច្រើនជាង!»
ចប់ប្រយោគផ្លែផ្កា ការប្រយុទ្ធក៏ចាប់ផ្តើមឡើងយ៉ាងសស្រាក់សស្រាំ ដោយ៥ទល់១ តែថាពួកទាំងអស់នេះមិនមែនជាដៃគូររបស់ យ៉ុនហ្គីឡើយ ។គេធ្លាប់ទាំងហ្វឹកហាត់ អោយក្លាយជាសាតាន តាំងពីតូច នៅឯប្រទេសរុស្ស៊ី មានរឿងអីដែរត្រូវ អោយពួកនេះផ្ដួលនាយបាននោះ? ត្រឹមមួយពព្រិចភ្នែក គ្នាវាទាំង៥នាក់ ដួលទ្រេត គ្មានសល់ម្នាក់ ។
«គ្រាន់បើ! ផ្ញើរទុកសិនចុះឯង» ថារួច ក៏នាំគ្នាដាក់មេប្រូចរត់ទៅបាត់។ ចំណែកឯយ៉ុនហ្គី នាយបែកគេមមាត់ចេញឈាមរឹមៗ ងាកទៅមើលក្មេង ដែលរត់ទៅពួនក្រោយដើមឈើ ឯណោះ ។
«ចំជាកំសាកពិតមែន» គេក្រវីក្បាល រួចបម្រុងនឹងដើរចេញ ពីកន្លែងនេះ។
«ល...លោកឈប់សិន» អាល្អិត មិនចាំយូរ ទើបរហ័សដើរតាមយ៉ុនហ្គី ទៅដល់បង់ ដែលរាងក្រាស់បានអង្គុយ។
«ឯងដើរតាមយើង មានការអី?» នាយចងចិញ្ចើម ត្បិតក្នក់នៅក្នុងចិត្ត ពីការរំខានរបស់ជនប្លែកមុខដូចជាអាល្អិត នេះ។
«ខ្ញុំគ្រាន់តែចង់អរគុណ ដែលលោកបងបានជួយខ្ញុំ! គឺអញ្ចេះទេ ខ្ញុំស្ម័គ្រចិត្តធ្វើជាកូនចៅលោកបង តាមបម្រើលោកបងអស់មួយជីវិត ដើម្បីសងគុណ បើមិនបានលោកបង ម្ល៉េះពួកនោះកាត់ក្បាលខ្ញុំទៅអោយមេធំមិនខាន។»
«មេធំ?ជាអ្នកណា?» គេហាក់ដូចជាចាប់អារម្មណ៍អំពីសព្វនាមនេះ ទើបចោទសួរទៅវិញ!
«គាត់ជាម្ចាស់កាសុីណូ ជាច្រើននឹងជាម្ចាស់ក្លឹបប្រដាល់ខុសច្បាប់មួយកន្លែង បើសិនជាអ្នកណាអាច វាយឈ្នះក្នុងការប្រកួតនោះ គឺទទួលបានទឹកប្រាក់ ១០លានដុល្លាសហរដ្ឋអាមេរិក តែបើចាញ់គឺត្រូវទុកសាកសពនៅទីនោះ! ខ្ញុំដឹងតែប៉ុណ្ណឹងទេ!» សម្ដីទាំងនេះរឹតតែធ្វើអោយយ៉ុនហ្គីចាប់អារម្មណ៍កាន់តែខ្លាំង!
«ក្លឹបប្រដាល់នោះនៅកន្លែងណា?»
«នេះជាខិតប័ណ្ណ ពួកគេកំពុងតែបើកវគ្គប្រកួតមួយ ដៃគូរគឺម្នាក់ ដែលមានឈ្មោះល្បីល្បាញ រហ័សនាម ស្ដេចខ្មោច!» គេហុចខិតប័ណ្ណអោយទៅយ៉ុនហ្គី។វាជាខិតប័ណ្ណដែលផ្សព្វផ្សាយ នៅទីផ្សារសង្គមងងឹត គេមាន ព្រោះតែគេជាអ្នករត់ការអោយពួកនោះ ឥលូវត្រូវគេទាត់ចោលមធ្យម ងំបិសនឹងត្រូវគេសម្លាប់ទៀតផង។
«ឯងឈ្មោះអី?»
«ហៅខ្ញុំថា ហេអ៊ីន បានហើយ!»
«ល្អ! យើងនឹងចាំឈ្មោះឯងទុក មានឱកាសយើងជួបគ្នាម្ដងទៀត! លាសិនហើយ» និយាយរួចក៏ដើរចេញទៅបាត់ ក្នុងគោលបំណងទៅរក ក្លឹបប្រដាល់មួយនោះ ប្រាកដណាស់។
@ក្លឹប ប្រដាល់Y-Y-Y
ក្លឹបប្រដាល់មួយនេះ មើលពីខាងក្រៅ គ្រាន់តែជាក្លឹបប្រដាល់ធម្មតាប៉ុណ្ណោះ ប៉ុន្តែ ខាងក្នុងគឺជាកន្លែងជួញដូរមនុស្ស បង្ខំអោយវាយគ្នាក្នុងទ្រុងដែក អ្នកចាញ់បន្សល់តែសាកសព យ៉ាងអណោចអធ័ម ។
បន្ទាប់ពីបានមកដល់ នាយក្រាស់ក៏បានដឹងរួចទៅហើយ ពីរបៀបដែលអាចចូលរួមក្នុងប្រកួតនេះបាន ដោយសារតែកាលពីមុននាយក៏ធ្លាប់ត្រូវលោកតាបង្វឹកអោយមកប្រកួតកន្លែងបែបនេះជាច្រើនដងទម្រាំតែអាចក្លាយជាអ្នកដឹកនាំកូនចៅបាន។
ដូចជាពេលនេះ យ៉ុនហ្គី ត្រូវបានគេបញ្ចូនទៅក្នុង ទ្រុងងងឹត កំពូលមួយ ដែលមានពួកអ្នកមានៗ អង្គុយរង់ចាំមើលការប្រកួតនឹង ធ្វើការចាក់លុយ ទៅលើអ្នកដែលខ្លួនឯងគិតថាឈ្នះ នៅយប់នេះ។
«អ្នកដែលត្រូវប្រកួតជាមួយ ស្ដេចខ្មោច នារាត្រីនេះ គឺគេមានឈ្មោះថា យ៉ុនហ្គី តូហ្វារ៍ស្ទីន!!!»
ម្ចាស់សាមីខ្លួន ពាក់របាំងមុខ ដូចជាអ្នកប្រកួតដទៃ ។ នាយសង្ហា សម្លឹងទៅគូរប្រកួត ដែលបោះជំហានមួយៗធ្ងន់ដូចដុំថ្ម ថែមទាំងមានអូសច្រវ៉ាក់ ជាប់នឹងជើង សក់វែងដល់កញ្ចឹងករ របាំងបិតបាំងផ្ទៃមុខ ទាំងមូលអោយគ្រប់គ្នាមិនអាចឃើញមុខគេច្បាស់នោះទេ មិនប្រាប់ក៏ដឹងថាគេ ជា ស្ដេចខ្មោច ដែលគ្រប់គ្នាតែងតែនិយាយនោះហើយ។
«យើងចាក់ខាង តូហ្វារ៍ស្ទីន ១០០លានដុល្លា!» បុរសចំណាស់ដែលអង្គុយ នៅតុខ្ពស់ជាងគេ បាន បោះលុយទាំងដុំៗ នៅចំពោះមុខម្ចាស់ក្លឹប!មានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលចាក់
ខាងយ៉ុនហ្គី ។
«បាទ៎!លោកម្ចាស់» រៀងឆ្ងល់ក្នុងចិត្តបន្តិច មិននឹកស្មានថា លើកនេះហេមមីស៍ បែរជាមិនចាក់ខាង ស្ដេចខ្មោច ដូចជាលើកមុនៗ។
«យើងមិនត្រឹមតែចាក់ខាងគេនោះទេ រឹតតែចង់បានគេ មកធ្វើការអោយយើងថែមទៀត»
ហេមមីស៍ ជាអ្នកជំនួញវ័យ60ប្លាយដ៏ល្បីល្បាញម្នាក់ ហើយក៏ជាមេម៉ាហ្វៀ ក្នុងសង្គមងងឹត ដែលគ្រប់គ្នាសុទ្ធតែកោតខ្លាច អំណាចរបស់គេ ។
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
