ងាក មកខាងជីមីនឯណេះ នាយតូចយប់នេះគេងតែម្នាក់ឯង ធ្វើអោយគេមិនស្រណុកចិត្តទាល់តែសោះ ហាក់រសាប់រសល់ក្នុងខ្លួន មិនដូចរាល់ដង ដែលនៅជាមួយតូហ្វារ៍ស្ទីន គេគេងលក់ស្រួលខ្លាំងណាស់ ។
«ហ៉ើយយ!!!» អាល្អិតក្រោកអង្គុយលើពូក ដកដង្ហើមធំមួយខ្សាក ទាញទូរស័ព្ទមកមើលម៉ោងឃើញថា ទើបតែម៉ោង៩នៅឡើយ បើនៅ California ពេលនេះប្រហែលជានៅមេឃភ្លឺនៅឡើយ។
មិនអស់ចិត្ត រាងតូចចាប់ផ្តើមខលទៅយ៉ូរុង ទាំងយប់ ចង់សួរសំណួរដែលគេចង់សួរ នូវរឿងដែលកប់នៅប៉ុន្មានឆ្នាំមុន មុននឹងគេមករស់នៅអាមេរិក ។
ទូត!ទូត!
(ហាឡូ!បងមីន) សម្លេងស្រួយស្រេះ បន្លឺតាមទូរស័ព្ទ! នាងមិនបានដឹងពីការបាត់ខ្លួនរបស់នាយ មួយខែជាងមកនេះឡើយ ដោយសារតែដេនហ្វឺរ៍នៅមិនទាន់ហ៊ានប្រាប់ នាយមិនចង់អោយនាងគិតថាគេមើលថែបងប្រុសនាងមិនបានល្អនោះទេ។
«យ៉ូរុង! ឯងទំនេរដែរទេ? បងមានរឿងខ្លះចង់សួរឯង» សម្ដីញាប់ៗ កំពុងតែចង់ដឹងកាន់តែខ្លាំង ។
(បងចង់សួរពីរឿងអី?)យ៉ូរុង
«គឺ...ថា កាល ពី៥ឆ្នាំមុន តើបងធ្លាប់ទាក់ទងអ្នកណាផ្សេងក្រៅពីដេនដែរទេ?»
(ខ្ញុំក៏មិនច្បាស់ដែរ ព្រោះពេលនោះ បន្ទាប់ពីបងដឹងខ្លួន អ្វីក៏បងមិននិយាយ ក្រៅពីយំនឹងសរសេរពីឈ្មោះមនុស្សម្នាក់ ដដែលៗពេញសៀវភៅ! ក្រោយមក.... ) ដល់ចំណុចនេះ នាងរកនឹកបន្តិច រឿងយូរដ៏ថ្នាក់នេះ នាងមិនអាចចងចាំបានទាំងស្រុងទេ។
«អ្វីទៀត?»
(គឺបងសុំខ្ញុំ ចាក់ថ្នាំបំភ្លេចការចងចាំ!)
«....» ជីមីន ចំហមាត់ នឹកស្មានមិនដល់ រឹតតែងឿងឆ្ងល់ថា ហេតុអ្វីគេទៅចាក់ថ្នាំបំភ្លេចការចងចាំបែបនេះ?
«ឯងមានដឹងថាហេតុអីបងចាក់ថ្នាំហ្នឹងទេ?»
(អត់ទេ!បងគ្រាន់តែថា ចង់បំភ្លេចរឿងឈឺចាប់ខ្លះ..ខ្ញុំក៏ឆ្ងល់ដូចគ្នា)
«អឹម...តែឈប់សិន ឈ្មោះមនុស្សម្នាក់ដែលបងសរសេរដាក់សៀវភៅរហូតនោះ ឈ្មោះអ្វី?»
(ឈ្មោះគេខ្ញុំមិនចាំទេ គ្រាន់តែដឹងថាត្រកូលគេគឺតូហ្វារ៍ស្ទីន! ប៉ុណ្ណឹងសិនហើយបង ខ្ញុំដល់ម៉ោងត្រូវចូលបន្ទប់វះកាត់ហើយ)
ទូត!ទូត
មិនចាំរាងតូចតបទាន់ ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ដោយដៃនាងល្អិត។ ដោយឡែកជីមីន ក្រោយលឺពីនាមត្រកូល តូហ្វារ៍ស្ទីននេះហើយ ធ្វើឲ្យគេភាំងមួយសន្ទុះ! គេនឹងយ៉ុនហ្គី ពិតជាធ្លាប់ពាក់ព័ន្ធនឹងគ្នាមែន!?
@ ថ្ងៃថ្មី
រាងសង្ហា អង្គុយក្នុងបន្ទប់ យ៉ាងស្ងៀមស្ងាត់ សម្លឹងទៅសំបុត្ររបស់រាងតូច ដោយក្ដីរំពឹងថា ជីមីននឹងត្រឡប់មករកនាយវិញ។
«បើអូនមិនមកវិញទេ ពេលបងត្រលប់មកពីបំពេញបេសកកម្មវិញបងនឹងដាក់ទោសអូន អោយសងរាល់ការឈឺចាប់របស់បង ផាក ជីមីន!» មិនបានលេងសើច នាយទុកពេល អោយជីមីន៣ថ្ងៃ ក្នុងការវិលមករកនាយវិញ បើមិនឃើញជីមីនមកវិញ នាយនឹងធ្វើដំណើរទៅអាមេរិកឡាទីនភ្លាម ។
តុកតុក
សម្លេងគោះទ្វារ! មិនប៉ុន្មាន រ៉ូប៊ីន ក៏ដើរចូលមក នាំយកដំណឹងពីរាងតូចមកជាមួយ។
«ចៅហ្វាយ! ម្ចាស់តូច មានសុវត្ថិភាពល្អណាស់ ខ្ញុំបានដាក់ពង្រាយកូនចៅនៅជុំវិញផ្ទះម្ចាស់តូច ជាច្រើន ដើម្បីការពារពេលមានរឿងអាសន្ន» រ៉ូប៊ីន មិនត្រឹមតែរាយការណ៍ នាយថែមទាំងលួចថតរូបរាងតូចបានបួនប្រាំសន្លឹកមកអោយយ៉ុនហ្គី មើលទៀតផង។
«ហ្ហឹម!» នាយក្រាស់ សម្លឹងទៅរូបថតជីមីន មិនដាក់ភ្នែក!
«ចុះរឿងទៅអាមេរិកឡាទីន ចៅហ្វាយចង់ទៅថ្ងៃណាដែរ?»
«លើកទៅបីថ្ងៃក្រោយ!»
«បាទ!» រ៉ូប៊ីន ងក់ក្បាល លែងហ៊ានសួរបន្ត ត្បិតតែគ្រប់យ៉ាងដែលចៅហ្វាយគេធ្វើ សុទ្ធតែមានហេតុផល មិនចាំបាច់គេត្រូវសួរនាំហេតុផលដេញដោលច្រើនឡើយ បើមិនចង់សុីគ្រាប់សំណរ។
.........
ចំណែកឯជីមីនឯណេះ នាយតូចអង្គុយ ស្រាវជ្រាវតាមអ៊ិនធើណិត ពីរបៀបធ្វើឲ្យការចងចាំដែលបានបាត់ទៅត្រលប់មកសភាពដើមវិញ។ ប៉ុន្តែអ្វីដែលទទួលបាន សុទ្ធតែជារឿងដែលគេពិបាកធ្វើ។
«នៅឆ្នាំ១៩៩៩ មានបុរសម្នាក់ បានបាត់បង់ការចងចាំ តែក្រោយពីរអិលដួលប៉ះទង្គិចត្រូវក្បាល ស្រាប់តែការចងចាំក៏ត្រលប់មកវិញ ដោយខ្លួនឯង?!»
«អានហើយ ពិតជាពិបាកនឹងធ្វើមែន!» ក្មេងនេះក្រវីក្បាល នឹងពត៌មានដែលគេទទួលបាន សុទ្ធតែប្រើការមិនកើត។
«តើគួរប្រថុយដែរទេ?» គិតចុះគិតឡើង ក៏នៅតែចង់ប្រថុយម្ដង ដោយសារតែទាល់ច្រក ។
«ហ៉ើយយ» គិតហើយក៏ដកដង្ហើមធំ ទម្លាក់ទូរស័ព្ទចុះ មុនដើរទៅយ៉រខាងមុខអោយស្រឡះខួរក្បាលបន្តិច។
«ណ្ហើយ យ៉ាងម៉េចក៏យ៉ាងម៉េចទៅ!» ត្រូវតែសាកល្បង។ តាំងចិត្ដរួច នាយតូចប្រញាប់ រកនឹក អំពីហេតុការណ៍ដែលគេត្រូវបង្កើតឡើងម្ដង នោះគឺរអិលដួល។
«បោកក្បាលតែម្ដង យ៉ាងម៉េចដែរ? ប៉ុន្តែឈឺណាស់!» និយាយម្នាក់ឯង ឈឺម្នាក់ឯង ពេលនេះគេវិលវល់អស់ហើយ មិនដឹងថាត្រូវធ្វើបែបណា តែគេបែរជាភ្លេចអោយឈឹង ទៅដល់អ្នកដែលបានចាក់ថ្នាំបំភ្លេចការចងចាំអោយគេ ប្រាកដជាវិធីមិនខាន។
«ត្រូវហើយ..យ៉ូរុង ច្បាស់ជាអាចជួយបាន!»
នឹកឃើញតែប៉ុណ្ណេះ មិនចាំយូរ ជីមីនប្រញាប់ទាក់ទងទៅយ៉ូរុងម្ដងទៀតយ៉ាងឆាប់រហ័ស។
«អាឡូ!យ៉ូរុង ឯងមានវិធីអីធ្វើអោយការចងចាំបងត្រលប់មកវិញទេ?» ខលចូលភ្លាម ជីមីនសួរយកៗ រកតែយ៉ូរុងនិយាយហេឡូមិនទាន់។
(ប្រាកដជាមានហើយ) គេទាយមិនខុស យ៉ូរុងពិតជាមានវិធី ពិតមែន។
«អ្វីទៅ?»
(គឺ ត្រូវចាក់ថ្នាំ មួយប្រភេទទៀត ជួយរំញោចដល់ប្រព័ន្ធខួរក្បាល អោយជួយចងចាំមកវិញ!)
«ល..ល្អណាស់ បងទៅ California ស្អែកនេះ!»
(ប៉ុន្តែក៏មានផលវិបាក វាធ្វើអោយប្រព័ន្ធភាពស៊ាំការពាររាងកាយបងចុះខ្សោយ ដោយសារវាមានសារធាតុនីកូទីន!)
«បងមិនខ្វល់ទេ!» នាយតូចចចេស ក្បាលរឹងយ៉ាងនេះ អ្នកណាហាមឃាត់បានទៅ? គេមិនខ្វល់ព្រោះដឹង ថាមានមនុស្សម្នាក់មើលថែគេ បានយ៉ាងល្អ ប្រាកដណាស់។៣ថ្ងៃ កន្លងផុតទៅ
ការទន្ទឹងរង់ចាំរបស់ តូហ្វារ៍ស្ទីន ត្រូវបានអស់សង្ឃឹម នឹងការហួសចិត្ត ព្រោះតែមិនឃើញស្រមោល ជីមីន ត្រលប់មកវិញ ពិតមែន។ខណ: រាងក្រាស់ ត្រៀម វ៉ាលីយួរដៃ ជាមួយនឹងអាវស្បែកខ្មៅ មួកខ្មៅ ត្រៀមចេញទៅ ក្នុងពេលបន្តិចទៀតនេះ។
«ហ្ហឹស..អូនកុហក!» ដៃក្រាស់ ក្ដាប់សំបុត្រជីមីន យ៉ាងណែន ខ្ទេចខ្ទី ជាពិសេសពេលបានដឹងថា រាងតូចធ្វើដំណើរទៅ រដ្ឋ California វិញ តាំងពី២ថ្ងៃមុន ប៉ុន្តែនាយបែរជានៅតែរង់ចាំ។
ការអត់ធ្មត់តែងតែមានដែនកំណត់ មិនបង្អង់យូរ រាងសង្ហា ចាប់កាន់វ៉ាលី យួរចេញទៅ រៀបចំធ្វើដំណើរទៅក្រៅប្រទេស ជាមួយនឹងសាំងសុីន មិនដឹងថា មានជីវិតត្រលប់មកវិញឬអត់ផង។ ត្រកូល ជូនៀល៍គឺមិនធម្មតាតាំងពីដើម ដោយសារតែការទាមទារការតបស្នងពីហេមមីស៍ ទើបនាយសុខចិត្តទៅ។
ក្នុងចិត្តនាយគិតដល់ ជីមីនមករហូត ទោះបីជាខកបំណងនឹងរាងតូច ប៉ុន្មានដងក៏ដោយ។ ចិត្តខឹង តែងតែធ្វើអោយនាយមានគំនិតសងសឹក ចង់អោយជីមីន ទទួលដឹងពីអារម្មណ៍ឈឺចាប់របស់នាយម្ដង។
(បើចេញត្រូវចេញអោយផុត បើអូនហ៊ានត្រលប់មកវិញ កុំបន្ទោសថាបងអាក្រក់អោយសោះ!) តូហ្វារ៍ស្ទីន!TO BE CONTINUED

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
عاطفيةគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN