ភាគទី៣៥ : អារម្មណ៍ស្រពិចស្រពិល

905 66 3
                                        

ប្រាវ~
ចានបបរ ត្រូវបានធ្លាក់បែកខ្ចាត់ខ្ចាយពេញកម្រាលឥដ្ឋការ៉ូសររលោង ដោយដៃរាងតូច ក្រវាត់ចេញពេញទំហឹង ទាំងមុខក្រម៉ូវ មិនព្រមនិយាយអ្វីក្រៅពីងាកមុខចេញ ឈួលចុងច្រមុះ រកកលទឹកភ្នែក! នឹងស្ដាយ បន្ទាប់ពីឃើញបបរជាច្រើនត្រូវខ្ទិចដោយសារគេ...
«មិនអីទេ!ចាំបងទៅធ្វើម្ដងទៀត» នាយងក់ក្បាលហាក់ដូចជាមិនខឹង ថែមទាំងអះអាងថានឹងធ្វើម្ដងទៀត ទៀតផង។
(នេះគេធ្វើខ្លួនឯងហ្ហេះ?) នាយតូចនិយាយនៅក្នុងចិត្ត ដៀងភ្នែកសម្លឹងមើលខ្នងយ៉ុនហ្គី ដែលកំពុងតែដើរចេញពីបន្ទប់ ។
(មិនខ្វល់ទេ!) អ្នកណាទៅខ្វល់ពីអារម្មណ៍ប្រុសម្នាក់នោះទៅ? គេមិនបានខ្វល់ រឹតតែមិនចង់ខ្វល់។

តូហ្វារ៍ស្ទីន ចុះមកដល់ជាន់ខាងក្រោម ឃើញ រ៉ូប៊ីន នាំអ្នកបម្រើមកពីរបីនាក់ ជាអ្នករស់នៅលើកោះនេះដែរ ។
«សូមគោរពលោកម្ចាស់» ក្នុងនោះមាន មនុស្សស្រីវ័យចាស់បន្តិច២នាក់ បុរសវ័យក្មេងម្នាក់ មានកម្លាំងមាំមួន អាចការពារ ពួកនាងៗ ឬបើកឡានជូនពួកនាងបម្រើទៅផ្សារបានរាល់ថ្ងៃ។
«ពួកឯងឈ្មោះអី?»
«ខ្ញុំ ឈ្មោះខេន!»
«ខ្ញុំ លីណា!»
«ខ្ញុំ សៃ!»
«ហឹម! ទៅធ្វើការពួកឯងច៎ុះ»
«បាទ/ចាស៎»
បន្ទាប់ពីសួរនាំពួកអ្នកបម្រើរួច រាងសង្ហា ប្រញាប់ដើរចូលផ្ទះបាយដោយខ្លួនឯង សាងជាចម្ងល់ដល់នាងៗ ជាខ្លាំងតែពុំហ៊ានសួរសោះ។
«នេះគាត់ធ្វើម្ហូបខ្លួនឯងឬ???» ម្នាក់ៗដូចចង់ស្លឺភ្នែក ហើយបើធ្វើខ្លួនឯងដដែលចាំបាច់ចំណាយលុយជួលពួកនាងមកធ្វើច៎ុះ?!!
«ទៅធ្វើការពួកនាងទៅ កុំឆ្ងល់ច្រើនពេក បន្តិចទៅទៀតពួកនាងគង់តែដឹងទេ!» រ៉ូប៊ីន ក្រវីក្បាលដេញពួកនាងអោយទៅធ្វើការរៀងៗខ្លួន។
«តែបង ម្ចាស់តូចដែលថាអោយពួកយើងចាំឃ្លាំមើលនោះ គាត់នៅឯណា?» សៃ ប្រុងនឹងទៅ ទៅហើយ ក៏ងាកមកសួររ៉ូប៊ីនម្ដងទៀត។
«នៅខាងលើ»

------
រាងតូច ដោយក្ដីមិនអស់ចិត្ត គេដើរមកបើកទ្វារតិចៗ ឃើញថាគ្រប់យ៉ាងនៅទីនេះពិតជាធំទូលាយ នឹងមានការរចនាយ៉ាងស្អាត បើក្រលេកទៅខាងក្រោមគឺខ្ពស់គួរសម។ អាល្អិតបោះជំហានចុះតាមជណ្តើរជើង មួយៗ ព្យាយាមសង្កេតមើល ថាមានមនុស្សនៅទីនេះដែរទេ?
(ឱកាសល្អ! ឯងគួរតែរត់ ផាកជីមីន) នឹកឃើញប៉ុណ្ណេះគេងក់ក្បាលយល់ស្របនឹងគំនិតខ្លួនឯង។ រួចប្រញាប់ដើរសម្ដៅទៅរកមាត់ទ្វារយ៉ាងលឿនស្លេវ។

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now