Ep:14-ខ្ញុំជាប៉ារបស់វីកេន៍

1.4K 125 2
                                    

        ទាល់តែព្រលប់បន្តិច ទើបថេជីងបានមកដល់មជ្ឈមណ្ឌលកុមារកំព្រា មុននឹងមកនាងបានស្នើឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្តរួចរាល់ហើយ ដោយហេតុមកពីឆ្ងាយ អស់កម្លាំង ព្រមទាំងឃ្លានផងនោះ នាងក្រមុំចាប់ផ្ដើមមានអារម្មណ៍ពិបាកក្នុងខ្លួន។

"ស្ងាត់បែបនេះតើខ្ញុំគួរទៅរកអីហូបនៅកន្លែងណា" នាងមិនបានគិតឡើយថាពេលដែលខ្លួនមកដល់ នឹងជួបសភាពបែបហ្នឹង ទីនេះមិនមែនជាទីប្រជុំជនមិនសូវមានអំពូលភ្លើងតាមដងផ្លូវទេ ទោះនាងចង់ចេញទៅក្រៅមណ្ឌលក៏មិនហ៊ានដែរព្រោះតែស្ងាត់ថែមទាំងងងឹតម្យ៉ាងមិនសូវស្គាល់ផ្លូវច្បាស់ទៀត។

"គួរណាតែមានរបស់ត្រៀម ម្ដេចភ្លេចរឿងសំខាន់ទៅកើតអាជីងអ្ហើយ"នាងក្រមុំរអ៊ូរទាំម្នាក់ឯង ខឹងចិត្តដែលមិនចេះគិតគូរឿងហូបចុក បើបានយកមីមួយកញ្ចប់មកជាមួយប្រហែលគ្រាន់បើខ្លះ។

វេលាដែលកំពុងខឹងចិត្តនឹងខ្លួនឯង ខណៈពេលតែមួយអារម្មណ៍ក៏បានកាត់ផ្ដាច់ភ្លាមស្របពេលឮសម្លេងសម្រឹបជើងមនុស្សដើរនៅក្បែរៗនេះ នាងរហ័សក្រឡេកមើលហើយសឹងតែភ្ញាក់បះជើង

"អួយ៎!លោ-លោក?" អ្នកនៅចំពោះមុខ នាងចាំបានច្បាស់ណាស់ គេម្នាក់នេះហើយធ្លាប់បានទៅហាងលក់ផ្កាទាំងយប់កាលពីលើកមុន។

"ភ្ញាក់មើលតែឃើញខ្មោច" កំលោះសង្ហា រាងខ្ពស់ស្រឡះបោះជំហានជើងវែងសំដៅមករកថេជីង ដោយក្នុងដៃមានកាន់មីពីរកំប៉ុង។

"ហេតុអីបានជាលោកនៅទីនេះ កុំប្រាប់ណាថាតាមដានខ្ញុំ"

"ខ្ញុំឈ្មោះខលរិច មិនមែនឈ្មោះលោក" ប្រាប់ហើយនាយហុចមីមួយកំប៉ុងឲ្យទៅថេជីង។

"ឲ្យធ្វើអី ខ្ញុំមិនបានសុំ"

"ឮរអ៊ូថាឃ្លាន យកទៅ"

"ខ្ញុំមិនហូបរបស់មនុស្សមិនដែលស្គាល់ទេ"

"ធ្លាប់ជួបមុខគ្នាពីរដងហើយនៅតែមិនទាន់រាប់ថាស្គាល់ទៀត ចៅហ្វាយខ្ញុំក៏ជិតក្លាយជាប្អូនថ្លៃអ្នកនាងដែរ" ការដែលខលរិចមក ព្រោះវាជាបញ្ជារបស់ជុងហ្គុក យល់ថានាងជាមនុស្សស្រីមកតំបនដាច់ស្រយាលម្នាក់ឯងទើបត្រូវបញ្ជូនមនុស្សឲ្យមកតាមការពារ។
,,,,,,

💐ចំណងមួយរាត្រី💐Where stories live. Discover now