Ep:12-យើងក៏អង្វរដូចគ្នា

1.5K 131 0
                                    

គ្រាន់ឮសម្ដីរបស់ជុងហ្គុកហើយ ថេហ៍ស្រាប់តែមិនយល់ថាហេតុអីបានជានាយនិយាយបែបហ្នឹង តើមុននឹងខ្ជាក់ពាក្យទាំងនេះមក មានឆ្លងកាត់ការគិតគូរបានល្អិតល្អន់ឬនៅ ឬមួយគ្រាន់តែនិយាយដើម្បីតែបានពាក្យតបស្ដីនឹងគេ?

ថេហ្យុងគិតដូច្នេះ ទើបបានជាប្រញាប់ក្រោកចេញពីភ្លៅមាំក្រាស់ រហ័សគេចខ្លួនទៅឆ្ងាយសិន សឹមស្រដីឡើងធម្មតា ធ្វើដូចជាមុននេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល។

"ខ្ញុំដឹងហើយថាលោកជាអ្នកមាន មានលុយច្រើនចាយមិនចេះអស់ ទើបចង់រកអ្នកជួយចាយ ហើយក៏មកនិយាយពាក្យប្រពន្ធមួយនេះ ខ្ញុំថាលោកទៅវិញគួរតែគិតម្ដងទៀតទៅ ប្រយ័ត្នស្ដាយក្រោយនឹងសម្ដីខ្លួនឯង" មនុស្សមិនធ្លាប់ស្រលាញ់គ្នា នាយនេះមានអារម្មណ៍បែបណាមកលើខ្លួនក៏មិនទាន់ដឹង សុខៗមកឲ្យធ្វើប្រពន្ធ វាមិនចម្លែកពេកទេឬ?

"បើនិយាយទៅ ឯងមិនជឿសមហើយ តែណ្ហើយ យើងទុកពេលឲ្យឯងគិតពីសម្ដីមុននេះ" ប្រាប់ហើយ ជុងហ្គុកក្រោកពីកៅអី ដើរទៅយកអាវខ្វាហ្សេរបស់ខ្លួន ឆ្លៀតដើរមកថើបកូនតូចមួយខ្សឺត រៀបនឹងចេញទៅតែនៅបង្អាក់បញ្ជាក់បន្តិចទៀត៖

"មនុស្សយើងមិនចេះនិយាយលេងសើចទេ មុននឹងនិយាយបានគិតគូររួចហើយ គ្រាន់តែចង់ចិញ្ចើមប្រពន្ធកូន មិនពិបាកនឹងគិតទេ" ចប់សម្ដី នាយចេញទៅដោយបន្សល់ទុកនៅចម្ងល់ជាច្រើនឲ្យថេហ៍ គេឈរភាំងទាំងអារម្មណ៍វិលវល់ ឆ្ងល់ខ្លាំងណាស់តែមិនដឹងថាគួរសួរបែបណាមានតែបណ្ដោយឲ្យគេដើរហួសឡើងឡានជិះចេញទៅបាត់ផុតរបងផ្ទះ។

"បើជាការលេងសើចខ្ញុំមិនខ្វល់ទេ ប៉ុន្តែបើជាការពិត វាជាគំនិតលោក ខ្ញុំប្រហែលមិនអាចទុកចិត្តអ្នកណាបានទៀតឡើយ" រាល់ថ្ងៃសុំត្រឹមនៅតែពីរនាក់កូន មានក្ដីសុខណាស់ហើយ គេខ្លាចនឹងទទួលយកបុរសណាម្នាក់ចូលមកក្នុងជីវិតម្ដងទៀត ធ្លាប់ឈឺហើយក៏ចាំគ្មានថ្ងៃភ្លេច។
,,,,,,

នៅថ្ងៃបន្ទាប់ សកម្មភាពដែលធ្លាប់ធ្វើ វានៅតែដដែលមិនផ្លាស់ប្ដូរ ថេហ្យុងបញ្ជូនកូនទៅសាលារៀនមុននឹងបន្តទៅធ្វើការ ប៉ុន្តែមុននឹងទៅគេឈានចូលមើលហាងបន្តិច។

💐ចំណងមួយរាត្រី💐Where stories live. Discover now