10.0

1.1K 97 20
                                    

មួយថ្ងៃទៅមួយ​ថ្ងៃ​ហាក់បីដូចជា​លឿន​ហួស​ អាល្អិត​បិទ​ភ្នែក​បន្តិច​មួយ​អាទិត្យ​កន្លង​ផុតទៅ​បាត់​ លឿន​ជាង​ដក​ដង្ហើម​ទៅទៀត។ ត្បិត​ថា​មួយ​អាទិត្យ​នេះ​កន្លង​មែនពិត​តែ​ ជិវិត​នាយ​មិន​ប្រសេីរ​សោះ​ នៅ​ក្នុង​រណ្ដៅ​ជ្រៅ​ទៅ​ជ្រៅ​ទៅ​ លោកគ្រូ​ ផាក​ សុងហ៊ុន​ នេះ​មិន​អោយ​នាយ​ចេញ​ពី​ផ្ទះ​សោះ​ អោយ​នាយ​ធ្វេី​តែលំហាត់​ មេីល​មេរៀនរាល់​ថ្ងៃ​ សឹងតែ​មិន​បានស្គាល់​ពន្លឺ​នៃ​ព្រះ​អាទិត្យ​ផង! !

"ជេយ៉ុន! ! "សម្លេង​ដែល​អាល្អិត​លឺ​ឡេីង​ធុញ​បន្លឺនៅមាត់ទ្វារ នាយ​ងាកទៅម្ចាស់​សម្លេង រាង​កាយ​ស្គមស្គាំង​មេីល​មុខ​លោកគ្រូ​ម៉ក់ៗ​ ចង់សុំ​ចេញ​ក្រៅ​ណាស់​តែ​មិន​ហ៊ានហាមាត់និយាយ។

"ញ៊ាំទៅ! ម៉ាក់​របស់​ឯង​ត្រូវ​ទៅ​ប៊ូសាន​ថ្ងៃ​ស្អែក​ មេីលអ៊ំរបស់​ឯងដែល​​ឈឺ! "​ សុងហ៊ុន​ ទម្លាក់​ប្រអប់​បាយ​របស់នាយ​លេី​តុ​ មុននឹង​ដេីរមកដាក់​គូទ​អង្គុយ​លេី​គ្រូ​ជិត​ជេយ៉ុន។

"ស្គមដល់​ហេីយ! "សុងហ៊ុន​ មេីល​ជេយ៉ុន​ ពី​លេី​ដល់​ក្រោម​ មិននឹកស្មានថា​តែ​ប៉ុន្មាន​ថ្ងៃ​អាច​អោយជេយ៉ុន​ ស្គម​ដល់​ថ្នាក់​នេះសោះ។

"លោកគ្រូ...ខ្ញុំ​សន្យា​ជាមួយ​លោកគ្រូ​ហេីយ​ ខ្ញុំឈប់​និយាយ​ជាមួយ​អ្នកណា​ទៀតហេីយ​ លោកគ្រូ​ព្រម​អោយខ្ញុំ​ចេញទៅក្រៅវិញទៅ​ បានទេ"​ជេយ៉ុន​ ក្ដោប​ដៃ​លោកគ្រូ​ មក​ផ្អឹប​ថ្ពាល់​ សម្លឹង​លោកគ្រូ​ដោយ​កែវភ្នែក​ស្រទន់​។

"ហឹម?? ហេតុ​អីឯង​និយាយ​ដូចជា​លោកគ្រូ​ ឃុំឃាំង​ឯង​អញ្ចឹង​...ញ៊ាំ​បាយទៅ​ ស្អែក​ឯង​ប្រឡង​មិន​ចឹង​ហ្អេ៎​ ចាំ​លោកគ្រូ​យក​ក្រដាស​មក​អោយ​ប្រឡង​មិន​បាច់​ចាំ​ចេញ​ក្រៅទេ"​ សុងហ៊ុន​ ងេីប​ចេញ​ទៅ​យក​ប្រអប់បាយ​តែ​ក៏ត្រូវ​ ជេយ៉ុន​ ចាប់ដៃ​ជាប់។

"លោកគ្រូ....លោកគ្រូ​អោយខ្ញុំ​ធ្វេី​អី​ក៏ព្រម​ អោយ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​វិញ​ទៅ​ ខ្ញុំ​សន្យា​ខ្ញុំ​ធានា​ខ្ញុំ​ស្បថ​ មិន​អោយ​លោកគ្រូ​ទេីស​ចិត្ត​នោះ​ទេ​ ណា​លោកគ្រូ.."ជេយ៉ុន​ លូកដៃ​តូចៗ​របស់​ខ្លួន​ទៅ​អោប​ចង្កេះ​ សុងហ៊ុន​ នាយ​អោន​ទៅ​ស្ដាប់​បេះ​ដូង​របស់​គេ ដែល​កំពុង​តែ​លោតញាប់​ ដឹបៗក៏ញញឹម​ចុងមាត់​ដឹង​ថា​វា​នឹង​បានការ​ជាមិន​ខាន។

WHEN I WAS 6TEEN| JAKEHOON[HIATUS]Where stories live. Discover now