ភាគទី44:សួរស្តីបែកគ្នាយូហើយអូនសុខសប្បាយទេ

2.6K 122 6
                                    

+ពេលល្ងាច

<Taeឲប៉ាជូនទៅទេ>លោកគីម សួរពេលដែររាងតូចនិងកូនស្រីចុះពីរបន្ទប់មក

<មិនអីទេប៉ាចាំខ្ញុំជិះតាក់សុីទៅក៏បានដែរ>Tae តបទាំងញញឹម

<បើចឹងទៅចុះមានរឿងអីក៏ភ្លេចខលប្រាប់ប៉ាណា>លោកគីម

<បាទ..ប៉ាតោះមកកូន>Tae និយាយហើយក៏បានដឹកដៃកូនស្រីដើរចេញទៅបាត់ទៅ

+ភោជនីយដ្ឋាន

<សូមទោសអ្នកស្រីផងដែរមកយឺតព្រោះផ្លូវស្ទះពេក>Tae ដើរមកដោយដឹកដៃកូនស្រីមកជាមួយហើយក៏បានអោនសូមទោសគាត់ព្រោះតែមកយឺតតាមការណាត់

<ចា៎..មិនអីទេកូន នេះជាថេយ៍ជុងតែកូនប្រាប់ម៉ាក់មែនទេ>អ្នកស្រីចន

<បាទ..អ្នកស្រីចន ជម្រាបសួរលោកយាយនិងលោកតាទៅកូន>Tae តបទៅអ្នកស្រីចនហើយក៏ងាកមកប្រាប់កូនឲជម្រាបសួររាងចំណាស់ទាំងពីរ

<ជម្រាបសួរលោកយាយនិងលោកតាចា៎>ថេយ៍ជុង លើកដៃសំពះជម្រាបសួរទៅរាងចំណាស់ទងពីរ

<ល្អណាស់ចៅ>លោកចន លើកដៃទៅអង្អែលក្បាលនាងតូចថ្នមៗ

<អង្គុយចុះសិនមកកូនបន្តិចទៀតគេលើកម្ហូបមកហើយ>អ្នកស្រីចន

<ចា៎..អ្នកស្រី>Tae

<មិចក៏មិនហៅថាម៉ាក់ដូចពីមុនទៅកូន ហៅអ្នកស្រីបែបនេះដូចជាមិនសម>អ្នកស្រីចន ឮរាងតូចហៅគាត់ថាអ្នកស្រីបែបគាត់ក៏រាងអន់ចិត្តបន្តិចដែរ

<បាទ..ម៉ា...ម៉ាក់>Tae ឃើញគាត់និយាយបែបនេះរាងតូចក៏ហៅថាម៉ាក់ទាំងរាងគ្រែងចិត្តតែកុំឲគាត់អន់ចិត្តនិងខ្លួនតែ

<ល្អណាស់កូន>អ្នកស្រីចន ឮរាងតូចហៅខ្លួនថាម៉ាក់វិញគាត់ក៏រាងសប្បាយចិត្តវិញដែរ

<នេះសូមអ្នកទាំងអស់គ្នាពិសាទឹកផ្លែឈឺសិនទៅ>អ្នករត់តុ បានលើកទឹកផ្លែឈឺមកដាក់នៅលើតុ

<បាទ..អរគុណហើយ>Tae តបទៅទាំងញញឹមហើយអ្នករត់តុក៏ញញឹមតបវិញ

<បងបានខលសួរកូនjungឬនៅគេមកណាហើយ>អ្នកស្រីចន

<ខិ.ខិ.មុននេះម៉ាក់និយាយថាយ៉ាងមិច jungkookមកដែរមែនទេ>Tae  ដែរលើកទឹកផ្លែឈឺនោះមកផឹកក៏រាងឈ្លក់ពេលតែឮអ្នកស្រីចននិយាយឈ្មោះjungkook

<ត្រូវហើយកូនមានបញ្ហាអីមែនទេ>លោកចន

<បាទ..អត់មានទេប៉ា>Tae ខំតបទាំងញញឹមតែក្នុងចិត្តមិនបានញញឹមឡើយបើដឹងថាjungkookនិងមកដែរក៏ខ្លួនមិនមកដែរ

<ម៉ាក់ដឹងថាកូនអាចនិងខឹង ស្អប់ jungមិនទាន់បាត់តែម៉ាក់សូមឲកូនស្តាប់បងបកស្រាយសិនទៅណា ពេលស្តាប់បងរួចកូនអាចយកទៅគិតបាន ម៉ាក់និងប៉ាមិនសូមអ្វីច្រើនទេសូមឲទេកូនព្រមស្តាបបងបកស្រាយរឿងលើកលែងឲឬអត់ស្រេចតែកូនទេ>អ្នកស្រីចន និយាយទាំងអង្អែលដៃរាងតូចតិចៗ

<រឿងនេះ...>Tae

<អរនោះបងមកល្មមនៅនិយាយគ្នាសិនចុះប៉ានិងម៉ាក់មានការរវល់ពេលនិយាយគ្នារួចហើយឲបងជូនទៅផ្ទះចុះ>លោកចន

<តានិងយាយទៅសិនហើយណា>លោកចន ប្រាប់ទៅនាងតូចរួចហើយក៏បានដឹកដៃអ្នកស្រីចនដើរទៅជិតjungkookទៅ

<ប៉ាម៉ាក់ឈប់សិន>Tae ពេលឃើញគាត់ដើរទៅជិតjungkookរាងតូចក៏ស្រែកហៅ

<ចា៎..លោកតា លោកយាយ>ថេយ៍ជុង

<ម៉ាក់និងប៉ាជួយបានតែប៉ុណ្ណឹងទេបន្តទៅទៀតកូនធ្វើខ្លួនឯងទៅ>អ្នកស្រីចន និយាយហើយក៏បានដើរចេញពីក្នុងហាងបាត់ទៅ ចំណែកឯងjungkookឃើញបែបនេះក៏រាងភាំងបន្តិចដែរតែដោយសារតែនឹកនិងចង់ជួបរាងតូចផងនាយក៏បានដើរទៅរករាងរូច

<សួរស្តីបែកគ្នាយូហើយអូនសុខសប្បាយទេ>jungkook ដើរមករករាងតូចនិងនាងតូចហើយក៏និយាយឡើងដោយផ្ជាប់ជាមួយនិងពាក្យថាអូនទៀត

<សុខមិនសុខក៏វាជារឿងរបស់ខ្ញុំលោកកុំមកចេះដឹង>Tae ឆ្លើយដោយមិនបានមើលមុខនាយក្រាស់ចំទេ

<ចុះក្មេងនេះជាកូនរបស់អ្នកណា>jungkook

<ជាកូនរបស់ខ្ញុំយ៉ាងមិច>Tae

<ជាកូនរបស់បងមែនទេ>jungkook សួរទៅរាងតូចទាំងសប្បាយចិត្ត

<ជាកូនរបស់ខ្ញុំជាមួយនិងប្តីរបស់ខ្ញុំ មិនមែនជាកូនរបស់លោកទេ>Tae

សូមរង់ចាំភាគបន្ត...🌷


BY:JEON_TAEKOOK97




🔥🐯ដោះបំណុលម៉ាហ្វៀចន🐰🔥Where stories live. Discover now