រឿង:ទាមទាសន្យារបស់ខ្ញុំ🔞

301 16 0
                                    

ភូមិគ្រឹះផាក

ក្នុងបន្ទប់នៃភូមិគ្រិះផាកក៏ជាបន្ទប់របស់កូនច្បងដែលត្រូវបន្តដំណែងកាន់កាប់ក្រុមហ៊ុនជាច្រេីនមុខផងដែល វាមានសភាពស្ងប់ស្ងាត់ព្រោះជាវេលារៀនសូត្ររបស់ទាយាទប្រាក់វាស់លានគឺ ផាក សុងហ៊ុន មានវ័យ15ឆ្នាំ

"អ្នកប្រុសតូចត្រូវរៀនអំពីរឿងទាំងនេះ ព្រោះអ្នកប្រុសនិងត្រូវបន្តដំណែងបន្តពីលោកម្ចាស់ អ្នកប្រុសតូចមិនត្រូវបានអនុញ្ញាតអោយលេងសើចតាមអារម្មណ៍ដូចក្មេងដ៏ទៃទេ!នេះជាបម្រាមដែលអ្នកស្នងដំណែងត្រូវឆ្លងកាត់" សម្លេងស្រួយៗនិយាយទៅកាន់អ្នកប្រុសតូចដែលសម្លឹងមើលដោយភាពតាតឹង ធម្មតាវ័យនេះជាវ័យ ដែលពេញដោយការសប្បាយតែនាយបែជាមកត្រូវរៀនច្បាប់ទម្លាប់ទៅវិញ ។ អ្នកប្រុសតូចត្រូវបានបង្រៀនដោយលោកគ្រូកម្លោះ វ័យ18ឆ្នាំ ត្រូវជាកូនលោកមេកាដែលបន្តធ្វេីការនៅទីនេះតជំនាន់ នាយរៀនឆ្នាំទី3បេីទោះបីជាអាយុគេតិចក៏ពិតមែនប៉ុន្តែសមត្ថភាពរបស់គេគឺពិតជាអស្ចារ្យដែលលេីលោកនេះសឹងតែគ្មានផង គេគឺជាកូនត្រកូលគីម ឈ្មោះថា គឹម ស៊ូននូ គេជាមនុស្សផ្តាច់ការណាស់សម្រាប់អ្នកប្រុសតូចព្រោះ មេរៀនដែលដែលលោកគ្រូកម្លោះបង្រៀនហើយត្រូវតែចងចាំព្រោះ បើមិនដូច្នោះទេលោកគ្រូមុខក្មេងនេះហេីយដែលនឹងធ្វើការដាក់ទោសមកកាន់គេមិនខាន ព្រោះនេះជាបញ្ចារបស់លោកប៉ាគេផ្ទាល់តែម្ដង។

"លោកគ្រូ បើសិនជាយើងឡើងស្នងដំណែងបន្តពីលោកប៉ា តើយើងអាចយកប្រពន្ធបានទេ?! "អ្នកប្រុសតូច ក៏សួឡើងទាំងក្រវីបិចចុះឡើង កែវភ្នែកដែលចាក់ជ្រៅចូលជម្រៅចិត្តយេីងមើលមិនឃើញ ជាធម្មតាអ្នកប្រុសតូចរូបនេះគឺរើសគ្រូណាស់ទម្រាំរកបានត្រូវចិត្តវាមិនងាយសម្រាប់លោកប៉ានាយឡើយ ។ នាយជាក្មេងឆ្លាតណាស់ ឆាប់យល់ ម្តងម្កាលអាចធ្វើអោយលោកគ្រូគីម ភាំងគំនិតដូចគ្នា ហេតុនេះជាមួយអ្នកប្រុសតូចរូបនេះត្រូវតែច្បាស់លាស់បន្តិចទើបមិនភ្លាត់ស្នៀតពិបាកបកក្រោយឥឡូវហេីយប្រហេសដូចក្មេងដទៃមិនបានឡេីយកូននេះឆ្លាតណាស់។

"មុននិងលោកប្រុសស្នងដំណែង អ្នកប្រុសតូចប្រាកដជាត្រូវរៀបការសិនហើយឬមួយក៏មិនទាន់រៀបការក៏បានតែតាមដែខ្ញុំឃេីញភាគច្រេីនអ្នកមានអំណាច²ស្ទេីរទាំងអស់ត្រូវរៀបការវាដូចជាធ្វេីអោយអំណាចយេីងនោះកាន់តែខ្លាំង តែរឿងបែបនេះអ្នកប្រុសតូចក៏ឆ្ងល់មែនទេ!" គេសម្លឹងមើលចំមុខក្មេងតូចប្អូនគេដល់ទៅ3ឆ្នាំតែរូបរាងដូចមិនសមនឹងអាយុសោះ។ ក្នុងចិតកើតមានមន្ទិល គ្រាន់តែរឿងងាយៗបែបនេះម៉េចនិងអាចអោយអ្នកប្រុសម្នាក់នេះមិនដឹងនោះ យ៉ាងណាប៉ាម៉ាក់គេក៏គួរនិយាយដែរព្រោះជាត្រកូលអ្នកមានមុខមាត់មិនស្រួលមិនទាន់ឃេីញកូនផងមកផ្ចាប់និស្ស័យហេីយផងមិនដឹង។

Novel Enhypen 🧡🧡Where stories live. Discover now