EP6 : ថ្នាក់ថ្នម

448 43 0
                                    

     មកដល់តុអាហារធំខ្លាំងមានភាពល្អប្រណិតគួរអោយចង់គយគន់ ដល់ថ្នាក់ធ្វើឲ្យថេយ៉ុងចំហរមាត់ តើនេះជាតុអាហាររបស់ស្ដេចមែនទេ?បានជាវាធំថ្នាក់នេះ?!! ប្រសិនបើយកទៅតាំងក្នុងសារ:មន្ទីរហើយបោកគេថាជាតុបុរាណ សល់ពីសម័យសង្រ្គាមក៏គេជឿដែរ។     «ថេយ៍ អង្គុយលើបងមក!» នាយក្រ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

     មកដល់តុអាហារធំខ្លាំងមានភាពល្អប្រណិតគួរអោយចង់គយគន់ ដល់ថ្នាក់ធ្វើឲ្យថេយ៉ុងចំហរមាត់ តើនេះជាតុអាហាររបស់ស្ដេចមែនទេ?បានជាវាធំថ្នាក់នេះ?!! ប្រសិនបើយកទៅតាំងក្នុងសារ:មន្ទីរហើយបោកគេថាជាតុបុរាណ សល់ពីសម័យសង្រ្គាមក៏គេជឿដែរ។
     «ថេយ៍ អង្គុយលើបងមក!» នាយក្រាស់ សម្ដីផ្អែមចំលែកដល់ត្រចៀកពួកអ្នកបម្រើអោយងាកមើលមុខគ្នា ដោយក្ដីភ្ញាក់ផ្អើល។

     «ខ្ញុំថា ខ្ញុំអាចអង្គុយទីនេះបាន មិនពិបាកដល់លោកចនទេ» រាងតូចអេះក្បាលតិចៗ អៀនភ្នែកពួកបងៗនៅទីនេះណាស់លោកអើយ ហេតុអ្វីបានជាប្រុសម្នាក់នេះហ៊ានអោយខ្លួនអង្គុយលើភ្លៅ ដូចកូនក្មេងទៅកើត?

     «បងមិននិយាយពីរដងទេ...» ភ្នែកមុតស្រួចសម្លឹងទៅកាយតូច ម្ដងទៀត កាន់តែធ្វើអោយគេតូចចិត្ដ មួយរំពេច! ទើបបង្ខំចិត្ត សសៀរទៅជិតរាងក្រាស់ម្ដងបន្តិចៗ..
    ផឹប~
   ដៃទាញប្រាណល្អិត ដាក់អង្គុយប៉ុកលើភ្លៅដ៏រឹងមាំរបស់នាយ! មុននឹងដួសទឹកស៊ុបក្ដៅអ៊ុនៗ មកផ្លុំ បម្រុងនឹងបញ្ចុកប្រពន្ធតូច..ដែលបង្ហាញទឹកមុខមិនស្រួលឡើងមក :

    «ហ្ហឹម..» អាល្អិតលើកដៃខ្ទប់ច្រមុះ ដូចចង់ល្ងាក់ល្ងឺមកវិញ មិនបង្អង់យូរទើបគេ រហ័សរត់សម្ដៅទៅកាន់បន្ទប់ទឹកយ៉ាងលឿន.
     «ថេយ៍ អូនយ៉ាងម៉េចហើយ?» ជុងហ្គុក បង្ហាញទឹកមុខព្រួយបារម្ភ កាន់តែខ្លាំង បន្ទាប់ពីឃើញរាងតូចក្អួតឡើង ខ្សោះខ្លួនប្រាណទន់ល្វក់.

     «ហ្ហឹក ហ្ហឹក» ទឹកភ្នែកស្រក់ម៉ាត់ៗ លើកនេះ គេពិបាកក្នុងខ្លួនចម្លែក សាបៗមាត់ រីឯកម្លាំងវិញ  ទ្រោមទៅលើកាយមាំរបស់ជុងហ្គុកពេញទំហឹង គ្មានកម្លាំងសូម្បីតែដើរចេញពីបន្ទប់ទឹកផង។
 
     «កុំយំៗ ចាំបងបីអូន ទៅគេង វិញល្អទេ?»
      «អ្ហឹក..អ្ហឹម» នាយតូចងក់ក្បាលផ្ងក់ៗ រុលមុខនឹងប្រអប់ទ្រូងជុងហ្គុក ស្រូបយកក្លិនក្រអូប ឈ្ងុយឈ្ងប់ ធ្វើឲ្យគេអារម្មណ៍ល្អមកវិញ។

KING WOLF/TK Where stories live. Discover now