បន្ទាប់ចេញហាងអាហារ ជុងហ្គុក បាននាំប្រពន្ធ មកស្រូបយកខ្យល់អាកាសនៅខាងក្រៅយូរល្មមគួរសម លុះត្រា ថ្ងៃជ្រេបន្តិច ទើបនាយអោយកូនចៅនាំថេយ៉ុងទៅវិមានវិញ រីឯគេក៏ទៅពិនិត្យការងារបន្ត នៅក្រុមហ៊ុន។
«ចៅហ្វាយ!» ភ្លាមៗ ថេនស៍ លេចមុខក្នុង office ជុងហ្គុក ក្នុងដៃកាន់ម្ជូរស្វាយខ្ចីមួយថង់ លើកបង្ហាញរាងក្រាស់ បបួលអោយអ្នកម្ខាងទៀតដែលអង្គុយជូរមុខជូរមាត់ លេបទឹកមាត់ក្អឹកៗ!មិនបង្អង់យូរ ថេនស៍ ប្រញាប់យកថង់ម្ជូរ ទៅដាក់ពីមុខរាងក្រាស់ យ៉ាងលឿន ព្រមទាំងឆ្លៀត សួរទាំងឆ្ងល់ក្នុងចិត្ត ÷
«បើគិតទៅ ម្ចាស់តូចពរពោះ គ្រប់១ខែហើយ ក៏ល្មមជាពេលដែលចាញ់ខ្លាំងដូចគ្នា តែមើលទៅចៅហ្វាយដូចពិបាកភ្នែកជាងម្ចាស់តូចទៀត?»
«ឯងដែលលឺពាក្យចាស់ លោកពោលថា អ្នកស្រលាញ់ប្រពន្ធខ្លាំង ពេលមានកូន ចាញ់ជំនួសប្រពន្ធដែរទេ?អាល្ងឺរ»«ពិតមែនហ្ហេស?»
«ទៅៗ ទៅរកប្រពន្ធអោយបានមួយទៅ ឯងច្បាស់ជាដឹងមិនខាន!» នាយបក់ដៃដេញថេនស៍អោយចេញឆ្ងាយពីខ្លួន ព្រោះពេលនេះនាយត្រូវការចង់នៅម្នាក់ឯង មិនចង់ទទួលបានការរំខានពីអ្នកណាឡើយ លើកលែងតែប្រពន្ធតូច។«ទៅក៏បានដែរ! តែចៅហ្វាយកុំភ្លេច ថាជិតដល់ថ្ងៃដែលមានព្រះចន្ទក្រហមហើយ បើចៅហ្វាយទប់ទល់មិនឈ្នះឥទ្ធិពលនោះទេ សារជាតិស្ដេចចចកច្បាស់ជាចេញមក ពេលនោះម្ចាស់តូចនឹងមិនមានសុវត្ថិភាពឡើយ» និយាយរួច រូបរាងគេក៏រលាយបាត់ ខណៈជុងហ្គុក នៅតែថ្មឹង សញ្ជឹងគិតពីពាក្យរបស់ថេនស៍ ពិតណាស់ថានាយទប់ទល់ឥទ្ធិពលខ្លួនឯងមិនបាន។
«ជេឃេ!» គេហើបមាត់ ហៅឈ្មោះមួយទៀត ដែលជាម្នាក់នៅក្នុងខ្លួនរបស់គេ ជាមួយផ្នែកទៀតរបស់ ជុងហ្គុក កំពុងតែរីករាលដាលចង់គ្រប់គ្រងរាងកាយដួងវិញាណនាយទាំងមូល មិនយូរមិនឆាប់។