EP4 : ចំលែក!

490 44 1
                                    

"លោកចន?"
អ៊ុប!
បបូរមាត់ ទល់នឹងបបូរមាត់ ។ ដៃសរសៃរវៀមចាប់កញ្ចឹងកថេយ៉ុង ទាញផ្អឹបបបូរមាត់តូចច្រមិចមកបឺតជញ្ជក់យកតែម្ដង..ទាល់តែនាយតូចដកដង្ហើមដង្ហក់ខ្យល់ ទើបនាយព្រមឈប់។
"អ្ហឹក!" អាល្អិត ដង្ហក់យំពិតមែន ច្រមុះនិងបបូរមាត់ប្រែជាក្រហមងាំងដោយសារការយំនិងការថើបរបស់ជុងហ្គុកសែនគ្មានប្រណី។
"អ្នកណាអោយឯងឈរ? ឆាប់អង្គុយវិញទៅ ប្រយ័ត្នចុកជើង.." អស់ពីថើបរាងតូចរួច នាយរហ័សលើកប្រាណតូច ដាក់បង្គុយលើគ្រែ យ៉ាងថ្នមដៃបំផុត។
ខណៈអាល្អិតអង្គុយដង្ហក់ពេបមាត់យំដូចជាកូនក្មេង គេក៏មិនយល់ដូចគ្នា រាល់ពេលនៅក្បែរជុងហ្គុក មិនដឹងថាអាចរឹកបែបហ្នឹងវាចេញមកតាមណាឡើយ។

"ឈប់យំ! ហើយចាំស្ដាប់យើងអោយច្បាស់..!!" រាងក្រាស់ លើកដៃក្រសោបផ្ទៃមុខថេយ៉ុងតូច អោយងើយមើលមកខ្លួន ទល់នឹងក្រសែភ្នែកស្រទន់មុតស្រួច.
"អ្អឹក៎" គេលេបទឹកមាត់បន្តិច បើកភ្នែកភ្លឹះៗរង់ចាំស្ដាប់ជុងហ្គុកបន្ត ។
នាយដាក់ដៃលើពោះរាបស្មើររបស់ថេយ៉ុង ទើបស្រដីឡើង!
" ទីនេះ គឺមានកូនរបស់យើង គេជាទាយាទរបស់ ចន អាន់ដឺសេនស្ទេរ៍ គេនឹងក្លាយជាក្មេងដែលមានឥទ្ធិពលបំផុតហើយ...." នាយបង្អាក់សម្ដីមកវិញ ជាហេតុធ្វើឲ្យថេយ៉ុង ក្ដាប់ដៃជាប់ កែវភ្នែករលីងរលោង គេយល់ន័យរបស់ជុងហ្គុកច្បាស់ ថាចង់សម្ដៅលើអ្វី?

" លោកចន ចង់មានន័យថាម៉េច? មិនមែន...." ថេយ៉ុង ហាក់គិតអវិជ្ជមានមួយរំពេច គេក៏ធ្លាប់សង្ស័យខ្លួនឯងដែលអំពីរឿងនេះ តើនេះជុងហ្គុកកំពុងទាមទារកូនរបស់នាយមែនទេ? ទទួលស្គាល់ថាគេពិតជាគ្មានលទ្ធភាពក្នុងការចិញ្ចឹមកូននោះទេ។
" រៀបការជាមួយយើងទៅ យើងនឹងមើលថែឯងហើយនឹងកូន ទោះបីពេលនេះពួកយើងមិនទាន់ស្រលាញ់គ្នា តែមិនប្រាកដថាថ្ងៃមុខមិនអាចនោះទេ.. " សម្ដីគ្រប់ពាក្យគ្រប់ម៉ាត់របស់ជុងហ្គុក ហាក់រំញោចដល់បេះដូងតូខរបស់ថេយ៉ុងអោយរង្គោះរង្គើរ មួយរំពេច។
"ល..លោកចន..តែ...?"
" គ្មានតែ ហើយក៏គ្មានស្ករ ដែល ឯងត្រូវទៅរស់នៅ ក្នុងផ្ទះរបស់យើង ដូច្នេះទើបអាចទុកចិត្ដបានថាឯងមើលថែសុខភាពខ្លួនឯងនិងកូនបានល្អ! " នាយក្រាស់ ហារស្ដីកាត់ផ្ដាច់មិនអោយថេយ៉ុងប្រកែកបាន! បានត្រឹមងក់ក្បាលផ្ងក់ៗ ស្របតាមជុងហ្គុក ណាមួយគេក៏ចង់ដឹងថាជុងហ្គុកជាមនុស្សបែបណាផង!?
_____
លុះល្ងាច រសៀលបន្តិច ទើប ជុងហ្គុក នាំថេយ៉ុងមករស់នៅក្នុង វិមានរបស់នាយ តែម្ដង។
វិមានដែលធំទូលាយនឹងស្កឹមស្កៃ ថែមទាំងស្ងប់ស្ងាត់ និង ពោរពេញដោយដើមឈើធំៗ ពុំសូវមានពន្លឺថ្ងៃចាំងចូលឡើយ បណ្ដាលអោយថេយ៉ុងដើរចូលរៀងរអាខ្លះដែរ។ តែក៏ខាំមាត់ ងាកមើលឆ្វេងស្ដាំ បោះជំហានទៅតាមជុងហ្គុកត្រុកៗ.

ភ្លាមនោះអ្នកបម្រើជាច្រើន មិនដឹងថាលេចចេញពីណាមកខ្លះឡើយ រហ័សដើរអោនគំនាបចូលមកធ្វើការគោរពជុងហ្គុកនឹងថេយ៉ុង.
" ពួកឯងចាំស្ដាប់ នេះ គីម ថេយ៉ុង ហេរ៉ាផាយ៍ ជាអនាគតភរិយារបស់យើង
ហើយក្នុងពោះរបស់គេក៏មាន ទាយាទរបស់ចន អាន់ដឺសេនស្ទេរ៍ ផងដែរ! ត្រូវមើលថែគេអោយបានល្អ!!" រាងក្រាស់ស្រដីបន្លឺគ្រលរពេញវិមាន សម្លេងរបស់នាយប្រៀបដូចតោកំណាច កំពុងក្រហឹម បើធៀបនឹងអ្នកបម្រើនោះបានស្ដាប់លឺ តែរាងតូចបែរជាលឺយ៉ាងធម្មតាទៅវិញ។
" ពួកយើងទៅខាងលើទៅ! " ជុងហ្គុកងាកមកស្រទន់ដាក់ថេយ៉ុង រួចក៏ចាប់ដៃមាឌតូច ឡើងទៅជាន់ខាងលើជាមួយគ្នា ទុកអោយពួកអ្នកបម្រើតាមមើល ទាំងភ្ញាក់ផ្អើល។
គេជាមនុស្ស??

" ហមម " ថេយ៉ុងស្ងាបបន្តិច ចូលមកដល់បន្ទប់ធំ ងងឹតឈឹង បរិយាកាសបន្ទប់ដូចជាអាប់អួរដល់ហើយ។
" ងងុយគេងអ្ហេះ? "
" អឹម! " គេងក់ក្បាល ចូលមកដល់ទីនេះ គេបែរជាមានអារម្មណ៍មិនល្អសោះ កម្លាំងក្នុងខ្លួនក៏ប្រែជាកាន់តែខ្សោះ ឥតមូលហេតុ។
ឃើញរាងតូចល្ហិតល្ហៃដូច្នេះ ជុងហ្គុក ដូចជាបានយល់ភ្លាម! នាយមិនមាត់ គ្រាន់តែលើកបីកាយតូច ទៅដាក់លើគ្រែរបស់នាយ ថេយ៉ុងក៏លង់លក់ភ្លែត។
ចម្ងល់មាន នៅក្នុងក្បាល កាន់តែច្រាលឡើង ទើបនាយ រហ័សដើរទៅកាន់ វេរ៉ងដា សម្លឹងទៅកាន់ទីធ្លាវិមានទាំងមូល ដោយក្រសែភ្នែកនឹងថ្កល់.
ឬមួយក៏ត្រូវដល់ពេលដែលនាយផ្លាស់ប្ដូរទីនេះហើយ?

TO BE CONTINUED



KING WOLF/TK Where stories live. Discover now