“ត្រូវសុំទោសលោកចនផង ក្មេងដែលលោកចន និយាយនោះ គេមិនមែនជាក្មេងរស់នៅមណ្ឌលនេះទៀតទេ” អ្នកគ្រូ ចម្លែកចិត្ត មនុស្សធំអាយុជិត២០ទៅហើយ នៅតែហៅថាក្មេងទៀតឬ?ចំជាចម្លែកមែន បើប្រាប់ថាចង់រកមនុស្សក៏ថាមក!
“អញ្ចឹង គេទៅណា?” នាយសង្ហា សួរត្បកទៅវិញ ។
“ខ្ញុំក៏មិនច្បាស់ដែរ បន្ទាប់ពីមួយខែមុន ថេយ៍បានឧបត្ថម្ភទឹកប្រាក់២លានមកកាន់មណ្ឌល រួចក៏បាត់ដំណឹងឈឹងរហូតមកដល់ឥលូវ” ដងដង្ហើមធំ ព្រោះតែគាត់ក៏ចង់ដឹងពីសុខទុក្ខរបស់ថេយ៉ុងដូចគ្នា មិនដឹងគេទៅពួនសម្ងំនៅទីណាឡើយ!
“បាទ” ឆ្លើយមួយម៉ាត់ រួចក៏ដើរត្រលប់ទៅវិញបាត់ គ្មានសូម្បីពាក្យអរគុណ ជាហេតុធ្វើឲ្យអ្នកគ្រូឈីនលី មានការភាំងជាខ្លាំង! (ง'̀-'́)ง
___
ឡានទំនើប បើកឥតគោលដៅ ឆ្វែលជុំវិញក្រុង ដោយដៃនាយកម្លោះ ចន ជុងហ្គុក អាន់ដឺសេនស្ទេរ៍!
ងុឺត!!!
រាងសង្ហាជាន់ហ្វ្រាំងមួយទំហឹង បណ្ដាលអោយឡានត្រូវឈប់ង៉ក់ភ្លាមៗនៅនឹងកន្លែង! ខណៈភ្នែកតាមសម្លឹងទៅកាន់ រាងតូចស្ដើង ដែលកំពុងយួរថង់ឥវ៉ាន់ជាច្រើននៅក្នុង សម្ដៅចូលទៅក្នុងអគារចាស់មួយកន្លែង។
“ហ្ហឹស! តាមពិតគឺនៅទីនេះសោះ» នាយផ្ញោចចុងមាត់ រហ័សបរឡាន ទៅរកកន្លែងចតតែម្ដង.បន្ទាប់ពីចតឡានទុកស្រួលបួលហើយ នោះ នាយមិនបង្អង់យូរ ក៏ប្រញាប់ដើរលបតាមពីក្រោយរាងតូច ដែលដើរចូលទៅមុននេះ!
រាងសង្ហាក្រឡេកមើលឆ្វេងស្ដាំ បរិយាកាសអាប់អួរ ទីកន្លែងតូចចង្អៀតថ្នាក់នេះ មានសុទ្ធតែក្រុមជនអនាថា និងអន្ធពាលរស់នៅ រីឯអាល្អិតខ្លួនតូចតែមួយ រូបសម្រស់ក៏មិនអន់ដូច្នេះ តើគេរស់នៅក្នុងភាពភ័យខ្លាចប៉ុណ្ណារទៅ?!