ព្រឹកឡើង
(ទៅទទួលពូឯងផងប៉ារវល់មកអត់ទាន់ទេ ហើយ រៀបបន្ទប់អោយពូឯឯផងលឺទេ)នាងបើកភ្នែកមិនទាន់ សារផ្ញើពីប៉ានាងលោតឡើងតាំងពីយូរ។
“ចា៎ ប៉ា”នាងតបខ្លីៗហើយរៀបចំខ្លួនទៅទទួល លោកពូ។
“លោកពូ “នាងរត់ទៅអោបគេឡើងដូចក្មេង បែកគ្នាយូ យប់មិញឌឺគេច្បាស់ណាស់មកធ្វើទន់ភ្លន់ អីណា។
“មើលលែងសិនទៅប្រញាប់ចូលឡានរងារសឹក ស្លាប់ហើយ”គេធ្លាប់នៅអាមេរិកវាចំខែក្តៅដល់មកនេះ វាដូចភ្លាមៗពេកទោះមិនសូវរងារសម្រាប់នាងតែគេរងា រស្របមិនទាន់បានម៉ានទេ។
“ចាស់ លោកប៉ាអោយនៅផ្ទះធំពូដឹង អត់??”នាងងើយសួរដៃកៀកគេជាប់។ដោយមានជំនិត គេអូសវាលីតាមពីក្រោយ។
“ដឹង “ម៉ាម៉ាតអោយគត់គេពុតជាខឹងឬយ៉ាមិចមិន យល់សោះកាលនៅឆ្ងាយបន់អោយបាននៅជិតដល់ បានមកនៅកៀកកាយស្អិតបែជាធ្វើដូចចង់នៅបែក។
“ចុះមិចមិនប្រាប់”នាងអន់ចិត្តមកផ្ទះនាងអត់ប្រាប់ ទេ។
”ប៉ុន្មានថ្ងៃតែប៉ុណ្ណោះនិយាយរឿងការងារហើយ ចេញហើយ”ចូលដល់ក្នុងឡានហើយគេនៅតាសោះអង្គើយ។មិញនាងខំលួងខ្លួនឯងថាគេចង់លាក់កុំអោយគេ ដឹងថាពូក្មួយស្រឡាញ់គ្នាតែមកដល់ឡានហើយនៅ ព្រងើយទៀត ។
“ខឹងខ្ញុំរឿងអី??បើរឿងស្លៀកខ្លីទៅសមុទ្រ អ៊ុនប៊ី សុំទោស”នាងក្ដោបដៃគេកំពុងស្មានចិត្តគេតែស្មាន មិនត្រូវ។
“.....”អត់ចម្លើយបែមុខចេញទៀត។
“អូនសុំទោសណា៎ ខឹងអូនរឿងអីអូនបកស្រាយ បានបើរឿងដេវិតអូនធានាអូនអត់បានពាក់ពន្ធជាមួយ គាត់ទេ”អ៊ុនប៊ីដាក់ក្បាលឈ្នួលៗទ្រូងគេប្រើសុទ្ធតែអូន បង កៀកកើយឡើងជាប់អត់ខ្វល់អ្នកបើកឡាននេះរឹងខ្លួនមិន ស្ទើទេមនុស្សគេអត់ដែរស្គាល់ជាតិស្រី។
.......គេនៅស្ងៀមទោះនាងនិយាយលួងមិចក៏ រឹងដូចដុំថ្ម អត់តបអីទេនាងថើបមិនស្នើតែរំលោភគេ ក្នុងឡានកុំក្រែងចិត្តអ្នកបើកឡានទេតែនៅតាមិនតប។ ទើបឈប់មកអង្គុយគិតថាខ្លួនខុសអី។គិតរហូតដល់ផ្ទះ ហើយអត់ដឹងថាខុសអីទៀត។