Part 8: ហេតុអីអ្នកប្រុសជួយខ្ងុំ? "

483 58 6
                                    

#គំនាបស្នេហ៍ទារុណកម្មបេះដូង
&ភាគបន្ត

" មានរឿងអី?បងប្រុសធើ្វអីFourth? " winnyដែលនៅផ្ទះបាយក្រឡេកឃើញបងប្រុសខ្លួនបីរាងតូចក្នុងដៃក៏រត់ចូលមកព្រមជាមួយនឹងសំណួរទៅកាន់បងប្រុសខ្លួន

" បងមិនបានធើ្វអីគេទេ "

" បើបងប្រុសមិនបានធើ្វ ហេតុអីFourthក្លាយជាបែបនេះ? "

" បងប្រាប់ថាមិនបានធើ្វគឺមិនបានធើ្វហើយ កុំមករករឿងបងគ្មានហេតុផលដោយសារគេ "Keepដែលឃើញស្ថានការណ៍មិនស្រួលរវាងបងប្អូនទាំងពីរក៏រហ័សចូលទៅដាស់តឿន

" អ្នកប្រុសតូច ខ្ងុំថាឲអ្នកប្រុសនាំFourthទៅសម្រាកសិនទៅ ចាំនិយាយគ្នាទៀត " Winnyឮសម្តីនាយកម្លោះហើយក៏មិនតវ៉ាទៀតរហ័សនិយាយដេញបងប្រុស

" មែនហើយ! បងឆាប់នាំFourthទៅសម្រាកទៅ "

"...." Geminiមិនបានតប គេក៏បោះជំហ៊ានបន្តដើរឡើងទៅខាងលើ ស្របពេលពីរនាក់ចៅហ្វាយកូនចៅខ្សឹបខ្សៀវគ្នានឹងតាមសម្លឹងមើលសកម្មភាពរាងក្រាយបីត្រកងរាងតូចមិនដាក់។

~បន្ទប់gemini~
រាងកាយគ្មានស្មារតីរបស់រាងតូចបានដាក់ឲគេងទៅលើគ្រែឃីងសាយរបស់គេ Geminiមើលមុខស្លេកស្លាំងរបស់Fourthទាំងអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត បន្ទាប់មកគេក៏រហ័សបែរខ្លួនដើរចូលទៅក្នុងបន្ទប់ទឹកបាន

មួយសន្ទុះក្រោយមកgeminiដែលដើរចូលបន្ទប់ទឹកដោយខ្លួនទទេមុននេះក៏ចេញមកដោយនាំយកកូនកន្សែងដែលមានផ្សើមទឹកជាស្រេចនោះមកជូតខ្លួនអោយអ្នកដែលគេស្តុកស្តឹងនៅលើគេង

"ហេតុអីយើងត្រូវយកឯងមកទីនេះ? " ជូតខ្លួនឲរាងតូចសុខៗសំណួរផុសឡើងក្នុងខួរក្បាលរបស់គេ នាំឲគេបញ្ឈប់សកម្មភាព

"យើងគួរតែទុកអោយឯងស្លាប់នៅកន្លែងនោះ មិចក៏អារម្មណ៍ខ្ងុំឆ្កួតៗចឹង " និយាយត្រឹមនេះគេក៏ងើបបម្រុងចាកចេញ តែស្រាប់តែឮសំឡេងខ្សាវរបស់អ្នកសន្លប់

" ប៉ាម៉ាក់...." សំឡេងស្រទន់បន្លឺខ្សាវៗហៅឪពុកម៉ែរបស់ខ្លួនទាំងដែលម្ចាស់សំឡេងនៅបិទភ្នែកជិតបង្ហាញថាគេកំពុងមមើ ទឹកភ្នែកមួយតំណក់ហៀរចេញពីតាមគែមភ្នែករបស់អ្នកគេងគឺជាភ្នែកដែលកំពុងសុំភាពកក់ក្តៅពីឪឯពុកម៉ែរបស់ខ្លួន នាំឲអ្នកដែលងើបចេញមុននេះក៏ស្ទុះមកវិញដើម្បីមើលអ្នកដែលមមើ

គំនាបស្នេហ៍ទារុណកម្មបេះដូងWhere stories live. Discover now