#គំនាបស្នេហ៍ទារុណកម្មបេះដូង
&ភាគបន្តហ្វតចង់បកស្រាយថាខ្លួនមិនបានធើ្វវាឲបែក រឹតតែមិនបានដឹងថានាយក្រាស់ហាមប្រាមមិនឲចូលក្នុងបន្ទប់នោះ ខ្លួនគ្រាន់ធើ្វតាមអ្វីដែលហ្វាប្រាប់ព្រោះគិតថានាយផ្តាំមក ប៉ុន្តែក៏ត្រូវលេបគ្រាន់ពាក្យចូលក្នុងពោះវិញព្រោះសម្តីគំហគរបស់ជេម៍ស្រែកសួរអ្នកបម្រើ
" ច្បាប់ក្នុងភូមិគ្រឹះអ្នកធើ្វខុស ត្រូវទទួលទោសបែបណា? " មិនមែនគេមិនដឹង តែគេចង់ឲគ្រប់គ្នាដឹងកាន់តែច្បាស់ថាច្បាប់ចែងហើយត្រូវតែគោរព អនុវត្តតាមបើល្មើសត្រូវទទួលទោសចំពោះទង្វើរបស់ខ្លួន គ្មានការលើកលែង។ អ្នកបម្រើគ្រប់គ្នាទម្លាក់ការងារចោលរហ័សចូលខ្លួនមកឈរជាជួរឲមានរបៀបនៅចំពោះមុខអ្នកជាចៅហ្វាយដែលមានកំហឹងដូចភ្លំភ្លើងកំពុងជិតផ្ទុះដោយការគោរពកោតខ្លាចពន់ពេក!
" ច្បាប់ក្នុងភូមិគ្រឹះអ្នកធើ្វល្មើសបញ្ជាវាយ30រំពាត់! ចូលបន្ទប់ហាមឃាត់50រំពាត់ " ម៉ែដោះដែលជាមនុស្សដឹងពីច្បាប់ទម្លាក់គ្រប់យ៉ាងក្នុងភូមិគ្រឹះក៏ឆ្លើយប្រាប់នាយក្រាស់ទាំងងាកសម្លឹងមើលមុខរាងតូចដោយក្តីអាណិតមុខនៅស្លេកស្លាំងមិនទាន់មានកម្លាំងតើអាចស៊ូទ្រាំបានដែរឬអត់?បើទើបងើបពីសន្លប់!! តែក៏ជួយអី្វមិនបាន បានត្រឹមបង្ហាញការអាណិតអាសូរតាមរយ:ខ្សែភ្នែកប៉ុណ្ណោះ។
" អាkeepទៅយកផ្តៅ " ឮចម្លើយហើយជេម៍បញ្ជាជំនិតឲទៅយកផ្តៅមកឲខ្លួន គេចង់ដាក់ទោសមនុស្សមិនស្តាប់បញ្ជា មនុស្សក្បាលរឹងប្រហើនមិនធើ្វតាមអ្វីដែលគេប្រាប់ ខណ:ដែលគេមិនស្តាប់ការបកស្រាយរបស់រាងតូចអីបន្តិច កាន់តែហួសហេតុនោះគេមិនបានសួរនាំរកហេតុនឹងផល ស្តាប់តែម្ខាងមិនខ្វល់អ្នកម្ខាងទៀតបានធើ្វឬអត់ ដឹងច្បាប់ក្នុងភូមិគ្រឹះឬអត់ក៏គ្មាន អ្វីដែលមានពេលនេះគឺការដាក់ទោសចំពោះរាងតូចតែមួយមុខ។ជំនិតសង្ហារងក់ក្បាលបន្តិចជាការទទួលបញ្ជារួចក៏ចាកចេញ
"....." ហ្វតមិននិយាយអ្វីទាំងអស់ បានត្រឹមខាំមាត់លួចស្រក់ទឹកភ្នែកក្នុងចិត្ត ព្រោះដឹងខ្លួនច្បាស់ថានិយាយទៅក៏គេមិនបានជឿខ្លួន មានតែបណ្តោយតាមនឹង ស្លាប់ក៏ស្លាប់ចុះឲសមចិត្តរបស់គេ។
បានមួយសន្ទះជំនិតសង្ហារក៏ត្រឡប់មកវិញជាមួយផ្តៅនៅនឹងដៃ! ដល់មកក៏ប្រគល់ទៅចៅហ្វាយខ្លួន
" ផ្តៅទាន " ជេម៍ទទួលយកផ្តៅពីដៃកូនចៅមកកាន់ជាប់កែវភ្នែកក្រហមងាំងសម្លឹងទៅកាយតូចដែលមានអ្នកបម្រើពីអ្នកចាប់ឲលត់ជង្គង់ចំពោះមុខរបស់គេ គេបោះជំហានចូលទៅកាន់តែជិតកាយតូចវិនាទីបន្ទាប់...
*ឆ្វាច់*
" មួយនេះសម្រាប់ឯង ដែលចូលបន្ទប់យើងបានហាមប្រាម " ជេម៍វាយរាងតូចមួយទំហឹង តែគេបែរជាមិនបានស្រែកអីបន្តិចតែទឹកភ្នែករបស់គេបានបង្អុរចុះមកដោយការឈឺចាប់
*ឆ្វាច់*
" មួយនេះសម្រាប់ឯងធើ្វអោយថូដែលយើងខំដេញថ្លៃបែក "
"...." ហ្វតខាំមាត់សង្កត់ចិត្តលេបយកកាឈឺចាប់ក៏មិនខ្ចិលស្រែកសុំក្តីមេត្តាពីអ្នកដែលមិនដែលជឿជាក់មកលើរូបគេសូមបីម្តង គេជឿជាក់តែលើអ្វីដែលបានឮពីមាត់ដទៃទាំងមិនបានសើុបឬសួរឲច្បាស់លាស់ពីរឿងហេតុ
*ឆ្វាច់*
" មួយនេះសម្រាប់សន្តានដ៏ថោកទាបរបស់ឯងដែលដូចឪរបស់ឯង " Geminiវាយរាងតូចកាន់តែបន្ថែមកម្លាំងដៃ មួយឆ្វាច់ៗស្ទើរតែអោយអ្នកដែលត្រូវវាយសឹងស្រែកយំខ្លាំងៗ វាឈឺណាស់! ឈឺខ្លាំងណាស់ប៉ុន្តែឈឺមិនស្មើរចិត្តរបស់គេពេលនេះឡើង ហេតុអ្វី?ហេតុអីមិនស្តាប់ការបកស្រាយគេសិន?
*ឆ្វាច់*
" មួយនេះសម្រាប់ឪរបស់ឯង ដែលបំផ្លាញ់គ្រួសាររបស់យើង " ជេម៍វាយរាងតូចរហូតដល់ដាច់រហែកអាវបង្ហាញអោយឃើញសាច់ខ្នងដែលពេញដោយស្នាមរបួសមានឈាមតិចៗជ្រាបចេញមក នាំឲអ្នកដែលឈរមើលសែនអាណិតតែក៏មិនហ៊ានចូលទៅជួយក្លាយមានបញ្ហាដល់ខ្លួនបានត្រឹមប្រើក្រសែភ្នែកអាណិតចំពោះរាងតូច។
ហ្វតងើបមុខសម្តឹងមើលអ្នកដែលវាយខ្លួនទាំងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗទោះឃាត់យ៉ាងណាក៏មិនអាចឃាត់បាន គេនឹងមិនអង្វរ គេនឹងធើ្វឲសមចិត្តរាងក្រាស់ ចង់វាយក៏វាយអោយស្លាប់តែម្តង ស្លាប់ពេលនេះកាន់តែល្អព្រោះជីវិតគេវាសែនវេទនាហួសថ្លែងតាំងពីឈានជើងចូលមកដល់ភូមិគ្រឹះមួយនេះ មួយថ្ងៃនៅទីនេះដូចជាធ្លាក់នរករាប់ខែឆ្នាំរកផ្លូវចេញមិនរួច
*ឆ្វាច់*
" ចាំក្នុងខួរFourht Atthaphan! អ្វីដែលយើងហាមកុំប្រហើនល្មើស " វាយអស់ចិត្តគេទំលាក់ខ្សែតីចុះព្រមទាំងបោះសម្តីតឿនម្តងទៀតរួចក៏បោះជំហ៊ានចាកចេញទៅទាំងកំហឹងមិនរលត់ វាយប៉ុណ្ណឹងមិនទាន់សមចិត្តរបស់គេឡើយ សមតែវាយឲងាប់បាត់បានសមចិត្តរបស់គេ មកមិនទាន់បានមួយថ្ងៃផងក៏បំផ្លាញរបស់សំណព្វចិត្តគេទៅហើយ ពិតជាចង្រៃមែន! ។
" ហ្វត! ហ្វតយ៉ាងម៉េចហើយ?ទៅរួចឬអត់នៀក " ភីមជាអ្នកបម្រើស្រីដែលត្រូវជាកូនម៉ែដោះរហ័សចូលខ្លួនមកសួរនាំដោយការបារម្ភពេលឃើញរាងតូចស្ទើរសន្លប់ម្តងខណ:ម៉ែដោះក៏ចូលមកជួយគ្រារាងតូចក្រោកឡើងឃើញទឹកមុខស្លេកស្លាំងគ្មានឈាមកាន់តែធើ្វឲគាត់អាណិតលើសដើម
" ខ្ងុំមិនអីទេ! អរគុណហើយបង ម៉ែដោះ " មាត់ថាមិនអី តែសភាពពិបាកនិយាយ របួសមានឈាមអាបដាច់រហែកបង្ហាញច្បាស់ថាការវាយមុននេះមិនបានស្រាលដៃ តែក៏សសេរីដែលទ្រាំដល់នាយក្រាស់ឈប់វាយ។
" នាំហ្វតទៅលាងរបួស! ទុកយូរមិនបាន " មិនសួរនាំដេញដោលម៉ែដោះក៏និយាយទៅកាន់ភីមឲនាំរាងតូចទៅលាងរបួសទុកយូរអាចឆ្លងមេរោគវាកាន់តែពិបាក។
" ចាសម៉ែ! " ភីមគ្រាហ្វតដើរយឺតកាន់មុខអ្នកបម្រើគ្រប់គ្នាដែលសម្លឹងមើលដោយការអាណិតលើកលែងតែនាងហ្វាម្នាក់ដែលមើលមកសភាពរាងតូចដោយការសមចិត្តបំផុត មិនដឹងជារាងតូចបានធើ្វអ្វីចំពោះនាងទេបានជាអាក្រក់ចិត្តខ្មៅយ៉ាងនេះដាក់រាងតូច។
" អង្អុយត្រង់នេះហើយ ខ្ងុំទៅយកប្រអប់ថ្នាំសិន " មកដល់បន្ទប់របស់រាងតូចដែលម៉ែខ្លួនបានរៀបចំជាស្រាប់ដាក់ហ្វតឲអង្អុយលើគ្រែរួចភីមក៏ចាកចេញដើម្បីទៅយកប្រអប់ថ្នាំដើម្បីលាងរបួសឲរាងតូច។
" ម៉ាក់ប៉ា! ...ហុឹក..កូនខ្លាច...ហឹុក..មកជួយទៅផង " ហ្វតសម្រក់ទឹកភ្នែកមកម៉ាត់ៗយំសុំឲប៉ាម៉ាក់មកជួយយកខ្លួនចេញពីនរកមួយនេះ
" ហឹុក!...ជួយកូនផងប៉ាម៉ាក់...ហឹុកកូនអត់ចង់នៅទីនេះទេ...ហឹុក..ជួយកូនផង " គេបន្តយំសុំជំនួយពីប៉ាម៉ាក់របស់ខ្លួនទាំងដឹងហើយថាលោកមិនអាចមកជួយគេបាន ប្រហែលលោកមិនដឹងផងថាគេត្រូវបានមនុស្សចិត្តខ្មៅ ឈាមត្រជាក់ចាប់ខ្លួនមកធើ្វបាបគ្មានក្តីមេត្តា ចោតកាន់ទាំងដែលគេមិនបានខុសមិនបានដឹងអ្វីទាំងអស់។
" ហ្វត! កើតអី?ឈឺរបួសមែនទេ?មើលខ្ងុំមើលបន្តិច " ភីមដែលត្រឡប់មកវិញក៏ស្ទុះចូលមកក្បែររាងតូចដោយការសួរនាំពេលដែលឃើញគេយំ។
" ខ្ងុំមិនអីទេ! មិនបានឈឺ " ហ្វតលើដៃជូតទឹកភ្នែកចេញឆ្លើយតបនឹងនាងក្រមុំដែលបង្ហាញការបារម្ភចំពោះគេ នាំជីវិតពេលនេះវាវេទនាប៉ុន្តែទេវតាក៏មិនដាច់មេត្តាចំពោះពេកដែលយ៉ាងណាក៏មានអ្នកចាំបារម្ភខ្វាយខ្វល់ពីសុខទុក្ខរបស់គេដែរ។
" អឺ! កំុំកំហុកណា! បើឈឺក៏ប្រាប់មកមិនបាច់លាក់ " នាងប្រាប់គេខណៈដៃនាងក៏ជួយដោះអាវរាងតូចដើម្បីងាយស្រួលក្នុងការលាងរបួស! ហ្វតស្ងាត់មួយព្រមទទួលឲជួយពីនាងក្រមុំ
" ម៉េចចៅហ្វាយធ្ងន់ដៃម្លេស " នាងឧទានឡើងក្នុងចិត្តពេលឃើញរបួសពោរពេញសាច់ខ្នងរាងតូច
" បើឈឺប្រាប់! ខ្ងុំនិយាយថ្នមដៃ " នាងក្រមុំចាប់ផ្តើមចាត់អាកុងលើខ្នងសាច់ដាច់រហែកមានឈាមវាឲផ្សាក្រហាយនាំឲហ្វតបន្លឺសម្លេងនៃការឈឺចាប់ចេញមកដោយមិនទ្រាំមិនបាន
"អួយ! "To be Continues!!!
YOU ARE READING
គំនាបស្នេហ៍ទារុណកម្មបេះដូង
DiversosGemini: ខ្ងុំមិនអាចស្រឡាញ់ឯងបានទេគឺពេលវេលា ព្រហ្មលិខិត ចារមកថាមិនអោយខ្ងុំត្រូវស្រឡាញ់ឯង ជាដាច់ខាតFourth Atthaphan