#គំនាបស្នេហ៍ទារុណកម្មបេះដូង
&ភាគបន្តFourthគ្មានអ្វីនិយាយតបតទៀតបានត្រឹមលើកដៃជូតទឹកភ្នែកដែលបានស្រក់ចុះដែលចេញពីភាពឈឺចាប់របស់គេ ជើងតូចៗក៏បោះជំហានថ្នមៗដើរទៅរកអាហារដែលដាក់នៅលើកូនតុ ខណ:ដៃក៏ទាញកៅអីតូចក្បែរនោះមកអង្អុយ គ្រប់សកម្មភាពភាពរបស់គេកំពុងស្ថិតក្នុងកែវភ្នែករបស់អ្នកដែលស្ងាត់មាត់មិននិយាយស្តី កែវភ្នែកកាចនៅតែបន្តសម្លឹងរាងកាយដែលស្លេកស្លាំងគ្មានកំម្លាំងគំហែង
ដៃ សខ្ចីលើកស្លាបព្រាឡើងមុននឹងដួសស៊ុបយកមកញាុំដើម្បីបំពេញក្រពះរបស់ខ្លួនបន្ទាប់ពីត្រូវមនុស្សគ្មានបេះដូងបង្អត់អាហារពេញមួយថ្ងៃ រសជាតិដ៏ឆ្ងាយរបស់ស៊ុបបានធើ្វឲគេស្ទើរតែលើកហុតទាំងចានទៅហើយប៉ុន្តែបែរជាយល់ថាពិបាកលេបទៅវិញព្រោះមានក្រសែភ្នែកកាចកំពុងតាមសម្លឹងមើលគេមិនឈប់
~ផឹប~
សំឡេងស្លាបព្រាបន្លឺឡើងនៅពេលត្រូវបានដាក់ឲនៅលើតុវិញដោយដៃFourth នាំឲអ្នកដែលមើលគេមិនព្រិចភ្នែកនោះចងចិញ្ចើមឡើងទាំងឆ្ងល់នៅទង្វើរបស់គេក៏រហ័សួរឡើង" ឆ្អែតហើយ? "
" បាទ "
" មិនទាន់ញាុំបានប៉ុន្មានស្រួលបួលផង ឆ្អែតហើយ? "
" បាទ "
" ឯងចង់ឌឺយើងមែនទេ Fourth Nattawat ? " Geminiយកអណ្តាតទល់ថ្ពាល់ទាំងក្នុងចិត្តក្តៅឆេះឆួលស្ទើរព្រួសភ្លើងចេញមកក្រៅទៅហើយ ចរិតផ្គើនរបស់រាងតូចធើ្វឲគេគ្រឺតខ្នាញ់សឹងតែហក់ទៅត្របាក់ភ្លាមៗ ស្របពេលអ្នកដែលអង្អុយរហ័សប្រកែកឡើង
" អត់ទេ! ខ្ងុំឆ្កែតពិតមែន " សម្តីរបស់រាងតូចនាំឲមនុស្សគ្មានបេះដូងមានគំនិតមួយផុសឡើងក្នុងខួរក្បាលដ៏ឆ្លាតរបស់គេភ្លាម បន្ទាប់មកមាត់ក្រាស់បែបបរុសក៏ញោចញញឹមឡើងពេញចិត្តនូវគំនិតរបស់ខ្លួន
" ល្អ! បើឆ្អែតហើយទុកឲយើងជាអ្នកសុីឯងម្តង " និយាយបណ្តើរគេបន្ធូរក្រវ៉ាត់ករបណ្តើរ រាងកាយមាំងើបចេញពីសាឡុងមុននឹងបោះជំហានដើរសំដៅទៅរកអ្នកដែលអង្អុយក្នុងបំណងមិនល្អ ទង្វើរបស់គេនាំឲហ្វតចាប់ផ្តើមភ័យ
YOU ARE READING
គំនាបស្នេហ៍ទារុណកម្មបេះដូង
De TodoGemini: ខ្ងុំមិនអាចស្រឡាញ់ឯងបានទេគឺពេលវេលា ព្រហ្មលិខិត ចារមកថាមិនអោយខ្ងុំត្រូវស្រឡាញ់ឯង ជាដាច់ខាតFourth Atthaphan