ភាគទី13: ទ្វាមានមិនចូលតាមសម្រួល?

658 42 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី13

ខ្សែរភ្នែកមិនរេទៅណាក្រៅពីអេក្រង់iPadបញ្ហាញពីសកម្មភាពរបស់អ្នកដែលផ្លោះរបងវិមានចូលមកតាំងពីដើមរហូតដល់ពេលនេះឯហ្វេនវិញខ្ទប់មាត់ទប់សំណើចមិននិកស្មានថាមានរឿងបែបនេះសោះ។
«ម្ចាស់តូចឆ្លាតខ្លាំងណាស់លោកម្ចាស់គ្មានអ្នកណាឆ្លាតដល់គាត់ទេ»នៅទីបំផុតគេនៅតែមិនអាចទប់សម្លេងសើចបាន គិតមើលទៅថាមានអ្នកណាអាចរកគំនិតបានដូចជាម្ចាស់តូចរបស់គេនោះ?ទ្វាបើកអោយចូលបែរជាមិនចូលបែជាទៅផ្លាស់របងចូលទៅវិញ។
«គេឆ្លាតតាំងពីដើម»កុំថាឡើយហ្វេនសូម្បីតែគេផ្ទាល់ក៏មិនអាចទប់សំណើចបានដែរ គិតមែនទេថាការចូលមកក្នុងវិមានចនងាយដល់ថ្នាក់នេះ?បើពេលធម្មតាស្លាប់បាត់ទៅហើយប៉ុន្តែចេះសំណាងថ្ងៃនេះគេតាមទាន់គំនិតថេយ៉ុងអោយផ្លោះចូលមកយ៉ាងងាយស្រួល។
«ម្ចាស់តូចឈិតចូលមកដល់ហើយលោកម្ចាស់អញ្ចឹងខ្ញុំសុំទៅសឹនហើយ»គេចេះដឹងស្ថានការថាពេលណាគូរនៅពេលណាមិនគូរនៅបើពេលនេះគេមិនទៅណាប្រៀបដូចជាឆ្អឹងទទឹងក.យ៉ាងអញ្ចឹងដូច្នេះដកខ្លួនជារឿងល្អបំផុត។
ហ្វេនចេញផុតមិនបានប៉ុន្មានកម្លោះតូចដែលស្លៀកឈុតខ្មៅក៏ចូលមកដល់ល្មមៗទម្រាំតែមកដល់ទីនេះគេដង្ហក់ខ្យល់បាត់ទៅហើយ បន្ទោសគេថាជាមនុស្សកម្លាំងខ្សោយរឺបន្ទោសជុងហ្គុកដែលធ្វើវិមានធំខ្លាំងយ៉ាងនេះពីរបងមកដល់ទ្វាវិមានរត់ហត់បាត់ទៅហើយ។
«មកដល់ហើយមែនទេ?ប្រហែលជាហត់ណាស់ហើយ»ជុងហ្គុកដើទៅរកនាយតូចដែលយកដៃច្រតជង្គង់ដកដង្ហើមញាប់ៗមើលទៅប្រហែលជាហត់ខ្លាំងហើយ។
«គឺហត់និងហើយចេះសួរទៅកើត»ថេយ៉ុងងើបស្ដីអោយជុងហ្គុកបន្តឹចមុននិងលើកដៃដោះក្រណាត់បាំងមុខហើយក៏ដើទៅអង្គុយលើសាឡុងសម្រួលកម្លាំងឡើងវិញ។
«ទ្វាមានមិនចូលតាមសម្រួល?»ជុងហ្គុកសើចឡើងតឹចៗមុននិងបក់ដៃហៅអ្នកបម្រើអោយយកទឹកមកអោយថេយ៉ុង ចំពោះអ្នកបម្រើនៅក្នុងវិមានពេលខ្លះមិនចាំបាច់និយាយច្រើននោះទេកាយវិការតឹចតូចក៏ពួកគេអាចយល់បានដែរ។
«លោកនិយាយស្រួលណាស់ មិនមែនមកពីលោកទេមែនទេមិនអោយខ្ញុំចូលទើបខ្ញុំត្រូវផ្លោះចូលបែបនេះ»ទ្វាមានមិនចូល?បើគេចូលតាមសម្រួលបានមិនមែនគេធ្វើបែបនេះទេប៉ុន្តែដោយសារតែគេមិនអនុញ្ញាតនិកដល់រឿងនេះហើយអត់ខឹងមិនបានពិតមែន។
«នោះគឺថ្ងៃមុនប៉ុន្តែថ្ងៃនេះអាចចូលបានហើយ»បើអោយជម្រើសគេក៏មិនចង់អោយថេយ៉ុងលំបាកបែបនេះដែរប៉ុន្តែចិត្តមួយទៀតក៏ចង់ធ្វើបាបថេយ៉ុងខ្លះ ពេលគេនៅក្បែរធ្វើដូចជាមិនពេញចិត្តមិនចង់នៅក្បែរដល់ពេលគេមិនទៅជួបបែរជាចង់ជួបដល់ថ្នាក់ផ្លោះរបងមកជួបគេបែបនេះទៅវិញ។
«ពិតមែន?»បើនេះជាការពិតមុននេះគេមិនចាំបាច់ហត់នោះទេបើកឡានចូលមកយ៉ាងស្អាតបាត់ទៅហើយ។
«ដូចដែលបានប្រាប់...ប៉ុន្តែប្រហែលជានិកយើងណាស់ហើយទើបផ្លោះរបងមកជួបយើងបែបនេះ»ជុងហ្គុកចូលទៅអង្គុយក្បែរនាយតូចបង្ខឹតមុខទៅគៀកនាយតូចថេយ៉ុងខ្វះតែមួយថ្នាំងដៃទៀតមាត់អាចប៉ះគ្នាបាន។
«មិន..មិនមែនបែបនោះទេ»ថេយ៉ុងប្រញ៉ាប់ងាគមុខចេញពីជុងហ្គុកមុខរបស់គេពេលនេះប្រែជាក្រហមទៅហើយ ហើយនេះក៏ជាអ្វីដែលគេគិតមុនដែរថាជុងហ្គុកនិងសួរបែបនេះទើបគេចង់អោយម៉ាក់របស់គេរៀបចំកម្មវិធីសម្រាប់ជុងហ្គុកហើយគេក៏អាចយកលេសនេះមកប្រើ។
«អញ្ចឹងតើបែបណាវិញទៅ?»ជុងហ្គុកធ្វើជាជីកឬសជីកគល់អោយថេយ៉ុងដល់ផ្លូវទាល់ គេអាចមើលដឹងថាថេយ៉ុងចង់ជួបគេទោះបីថេយ៉ុងយកលេសអ្វីមកប្រើក៏គេនៅតែអាចដឹងថាថេយ៉ុងនិកគេ។
«គឺបីថ្ងៃទៀតក្រុមហ៊ុនរបស់ខ្ញុំមានកម្មវិធី ពួកយើងតាំងចិត្តធ្វើវាឡើងសម្រាប់អគុណលោក»ថេយ៉ុងដកដង្ហើមវែងៗបីដងមុននិងបែមកប្រឈមមុខនិងជុងហ្គុកវិញ។
«ខ្ញុំមិនចូលចិត្តរញ៉េរញ៉ៃឯងមិនដឹងទេមែនទេ?»និកដល់រឿងកម្មវិធីនិងភាពអ៊ួអរគេមិនសប្បាយចិត្តជាមួយទេទោះវាធ្វើឡើងដើម្បីគេក៏ដោយ កន្លែងដែលគេចូលចិត្តគឺកន្លែងដែលស្ងប់ស្ងាត់ហើយបើវារញ៉េរញ៉ៃសុំអោយភាពរញ៉េរញ៉ៃនោះជាថេយ៉ុងសម្រាប់អ្នកផ្សេងមកអុកឡុកគេធុញទ្រាំពិតមែនប៉ុន្តែបើនោះជាថេយ៉ុងវាជាភាពរីករាយរបស់គេ។
«លោកមិនគិតថាចង់ប្ដូរទេ»គេដឹងហើយចំពោះរឿងនេះប៉ុន្តែគេក៏ចង់អោយជុងហ្គុកប្ដូរមកដូចជាមនុស្សធម្មតាចេះរីករាយដូចគេដែរ។
«បើខ្ញុំអាចប្ដូរបានខ្ញុំប្ដូរមកយូរហើយ..ញុាំសឹនទៅ»ជុងហ្គុកលើកកែវទឹកដែលអ្នកបម្រើយកមកមុននេះអោយថេយ៉ុងបាត់ហត់បន្តឹចហើយគូរតែញុាំទឹក ចំពោះរឿងប្ដូរចិត្តរឺមិនប្ដូរវាមិនអាចទេគេបែបនេះមកយូរហើយ។
«អគុណ»ថេយ៉ុងទទូលយកទឹកមកផឹកក៏អាចធ្វើអោយគេធូរស្រាលបានដែរ។
«រឿងកម្មវិធីនោះខ្ញុំនិងគិតមើលសឹន»គេនៅស្ទាក់ស្ទើរនៅឡើយរឿងស្ទាក់ស្ទើរនេះក៏ព្រោះតែថេយ៉ុងបើជាអ្នកផ្សេងកុំសង្ឈឹមថាបានចូលជួបមកអញ្ជើញគេបែបនេះ តាំងពីដើមមកគេមិនដែលទៅចូលរួមកម្មវិធីរបស់អ្នកណាទេគេមានអារម្មណ៍ថាធុញថប់ប៉ុន្តែនេះថេយ៉ុងជាអ្នកមកសុំអោយគេទៅដោយផ្ទាល់។
«ទៅៗណាជុង»ថេយ៉ុងដាក់កែវចុះនៅលើតុមុននិងចូលទៅអោបដៃជុងហ្គុក គេអស់វិធីហើយបើនិយាយតាមសម្រួលជុងហ្គុកប្រាកដជាមិនព្រមទេ។
«ថេយ៍...»ជុងហ្គុករាងភ្លិកបន្តឹចនិងកាយវិការបស់ថេយ៉ុងបើថាជាតិមុនថេយ៉ុងតែងតែធ្វើបែបនេះប៉ុន្តែជាតិនេះ នេះជាលើកទីមួយហើយ។
«កុំបដិសេដអី..ខ្ញុំជាអ្នកសុំអោយមានកម្មវិធីនេះដោយផ្ទាល់ពួកយើងចង់អគុណដល់លោក»បើនិយាយបែបនេះក៏ត្រូវព្រោះរឿងកម្មវិធីសម្រាប់ជុងហ្គុកនេះគេមានគម្រោងចង់ធ្វើឡើងតាំងពីដើម បើជុងហ្គុកមិនទៅមានន័យអ្វីទៀត?
«ខ្ញុំនិងទៅ»គេនៅតែមិនអាចបដិសេដជាមួយនិងថេយ៉ុងដដែលទោះបីជាគេមិនពេញចិត្តនិងកន្លែងអ៊ួអរក៏មិនអាចបំបាក់មុខថេយ៉ុងបានដែរ។
«ត្រូវតែបែបនេះហើយ»ថេយ៉ុងងើបមុខឡើងញញិមដាក់ជុងហ្គុក មើលទៅជុងហ្គុកនៅតែមិនចិត្តរិងដាក់គេដដែលហើយគេនិងនាំដំណឹងនេះទៅប្រាប់ម៉ាក់របស់គេដូចគ្នា។
«ប៉ុន្តែយប់នេះថេយ៍ត្រូវនៅជាមួយខ្ញុំ»បែកថេយ៉ុងត្រឹមមួយថ្ងៃក៏គេមានអារម្មណ៍ថានិកដែរគេចង់គេងអោបថេយ៉ុងទោះមិនអាចធ្វើអ្វីផ្ដេសផ្ដាស់នៅពេលនេះសុំត្រឹមគេងអោបក៏បានដែរ។
«ប៉ុន្តែម៉ាក់...»
«បើឯងមិននៅខ្ញុំក៏មិនទៅដូចគ្នា»គេមិនប្រើស្តាយអង្វរទៀតទេមានតែខ្លាំងទៅខ្លាំងមកទើបអាចទប់និងថេយ៉ុងបាន។
«ឡើងទៅខាងលើទៅខ្ញុំចង់ងួតទឹក»ចង់ប្រកែកក៏មិនបានដែរម៉្យាងចិត្តគេក៏ចង់នៅក្បែរជុងហ្គុកដូចគ្នា មួយសប្ដាហ៍ហើយដែលពួកគេមិនបានជួបគ្នាចំណែករឿងខុសរឿងត្រូវសមរឺមិនសមទុកមួយឡែកសឹនទៅ។
«ងួតទឹកជាមួយគ្នាទៅ»ថារួចជុងហ្គុកក៏លើកបីថេយ៉ុងឡើងទៅខាងលើតែម្ដងទោះបីថេយ៉ុងរើក៏មិនរួចដែរ បើមិនបានធ្វើអ្វីបានប៉ះតែបន្តឹចក៏អស់ចិត្ត។
ឡើងមកដល់បន្ទប់ភ្លាមថេយ៉ុងមើលនេះមើលនោះមិនឈប់ថាខាងក្រៅទៅស្អាតប៉ុន្តែខាងក្នុងនេះកាន់តែស្អាតខ្លាំងវិមាននេះស្អាតដូចជារាំងវាំងយ៉ាងអញ្ចឹង។
«ចូលងួតទឹកបានហើយថេយ៍»ជុងហ្គុកដែលទៅត្រាំទឹកចាំនាយតូចនោះក៏ស្រែកហៅគេចាំយូរហើយណា។
«ខ្ញុំទៅឥឡូវហើយ»ថេយ៉ុងចាប់ផ្ដើមដោះសម្លៀកបំពាក់ដោយមានចងពុំកន្សែងដូចជាកូនក្រមុំហើយក៏ដើចូលទៅក្នុងបន្ទប់ទឹក ធ្វើអោយនាយក្រាសដែលបានឃើញហើយសើចឡើងតែម្ដង។
«សើចអី?»កុំគិតថាគេមិនដឹងណាថាជុងហ្គុកសើចរឿងគេចងពុំងួតទឹក បើនៅបន្ទប់ម្នាក់ឯងគេមិនធ្វើបែបនេះទេប៉ុន្តែដោយសារតែនៅជាមួយជុងហ្គុកទើបត្រូវធ្វើបែបនេះ គេមិនអាចបដិសេដនិងជុងហ្គុកកាន់តែមិនអាចបដិសេដនិងខ្លួនឯងថាចង់នៅស្និទ្ធនិងជុងហ្គុក។
«ឆាប់ចូលមក»ជុងហ្គុកញញិមខិលដាក់នាយតូច ថេយ៉ុងធ្វើបែបនេះក៏ទាក់ទាញហើយនិងគូរអោយស្រលាញ់ណាស់ដែរ។
ថេយ៉ុងមិននិយាយច្រើនក៏ដើចូលទៅក្នុងអាងទឹកដែលមានស្រទាប់ផ្កាកុលាបនៅលាយក្នុងទឹកជាមួយក្លឹនក្រអូបទាក់ទាញខ្លាំងណាស់។
«កុំប្រើវាទៀតអី»គ្រាន់តែថេយ៉ុងចូលមកដល់ក្នុងអាងទឹកភ្លាមជុងហ្គុកក៏ទាញថេយ៉ុងអោយមកអង្គុយលើភ្លៅមុាំរបស់គេភ្លាមតែម្ដងនៅមានលើកដៃទាញកន្សែងចេញពីខ្លួនថេយ៉ុងថែមទៀត។
«លោកចង់ធ្វើអីនិង?»ចង់ស្រវ៉ាទាញកន្សែងមកវិញក៏មិនទាន់ដែរជុងហ្គុកលឿនខ្លាំងណាស់ ប៉ុន្តែ..ពេលនេះគេអាចទទូលដឹងពីចំហាយក្ដៅចេញពីខ្លួនរបស់ពួកគេទាំងពីរក្នុងពេលនេះគឺក្នុងសភាពគ្មានសម្លៀកបំពាក់ទាំងពីរទៅហើយ គេចង់ធ្វើផ្ដេសផ្ដាសអ្វីនិង?


សូមរងចាំភាគបន្ត...🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now