ភាគទី15:តើនិងមានរឿងអ្វីបន្ត?

635 41 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី15

ជុងហ្គុកដើចុះមកខាងក្រោមដើចូលទៅក្នុងផ្ទះបាយធ្វើអោយផ្អើលអ្នកបម្រើទាំងវិមានតែម្ដង ប្រវត្តិសាស្ត្រហើយលោកម្ចាស់របស់គេមិនដែលចូលមកផ្ទះបាយទេហើយក៏កាន់តែមិនដែលចូលមកធ្វើអ្វីញុាំដោយផ្ទាល់បែបនេះដែរ បើនេះជាបញ្ជារបស់គេទៅហើយអ្នកណាក៏មិនអាចចូលមកក្បែរបានដែរទោះក្នុងបំណងចង់ជួយក៏ដោយ។
«លោកម្ចាស់អោយខ្ញុំជួយលើកដែរទេ?»ក្រោយពេលដែលធ្វើស៊ុបរួចរាល់អស់ហើយនាយក្រាសក៏រៀបចំវាដាក់ថាសដើម្បីលើកទៅខាងលើប៉ុន្តែក៏មានអ្នកបម្រើម្នាក់ចង់ចូលមកជួយលើកមើលទៅលោកម្ចាស់ពួកគេលំបាកហើយ។
«ចេញ..»មួយម៉ាត់យ៉ាងខ្លីលឺហើយស្រៀវឆ្អឹងខ្នងទើបអ្នកបម្រើម្នាក់នោះឈានជើងទៅម្ខាងបើកផ្លូវអោយលោកម្ចាស់របស់នាង។
ជុងហ្គុកលើកស៊ុបមកដល់ខាងលើបន្ទប់ក៏ឃើញថាថេយ៉ុងអង្គុយផ្អែកខ្នងនិងក្បាលគ្រែទៅហើយប៉ុន្តែគេដូចជាមិនខឹងច្រឡោតអ្វីទាល់តែសោះ។
«អូនឃ្លានហើយរឺនៅ?»ជុងហ្គុកដាក់ថាសស៊ុបនោះទៅលើតុម្ខាងមុននិងចូលទៅអង្គុយក្បែរថេយ៉ុងខ្លាចក្រែងថាគេមិនស្រួលត្រង់ណា។
«លោកកុំហៅខ្ញុំបែបនេះបានទេ?»ទោះបីជាពួកគេទាំងពីរបានជ្រុលជ្រួសជាមួយនុងគ្នាហើយក៏ពិតមែនប៉ុន្តែគេមិនទម្លាប់អោយជុងហ្គុកហៅគេបែបនេះទេស្ដាប់ហើយមិនស្រណុកចិត្តប្រៀបដូចជាខ្លួនឯងខ្លួនមួយជិះទូកពីរយ៉ាងអញ្ចឹង។
«ហេតុអី?»ទឹកមុខស្រស់ស្រាយមុននេះក៏រលាយទៅតាមពាក្យសម្ដីរបស់ថេយ៉ុង មិនចង់អោយគេហៅហើយទុកអោយអាម្នាក់នោះហៅមែនទេ?
«ពួកយើងមិនត្រូវជាអ្វីនិងគ្នាទេជុង ចាត់ទុកថាខ្ញុំគ្រាន់តែកំដរលោកទៅចុះ»គេដឹងថាជុងហ្គុកច្បាស់ជាមិនពេញចិត្តនិងសម្ដីរបស់គេទេប៉ុន្តែគេក៏មិនអាចបណ្ដោយដែរ។
«តែបងមិនគិតបែបនោះ»ជុងហ្គុកសង្កត់សម្លេងបន្តឹចស្ដាប់ទៅដូចជាមុាំនិងកំណាច គេកំពុងតែខំទប់កំហឹងហើយគេមិនចូលចិត្តនៅពាក្យដែលថេយ៉ុងតែងតែនិយាយថាពួកគេមិនត្រូវជាអ្វីនិងគ្នា។
«លោកប្រហែលជាមិនដឹងទេថាខ្ញុំមានគូរដណ្ដឹងហើយ»ថេយ៉ុងមើលទៅមុខជុងហ្គុកគ្មានបញ្ឆឹត រឿងគូរដណ្ដឹងមិនទាន់បើកជាសាធារណៈដូច្នេះជុងហ្គុកប្រហែលជាមិនទាន់ដឹងប៉ុន្តែជុងហ្គុកគូរតែដឹងកុំមកខ្វល់ខ្វាយពីមនុស្សមានម្ចាស់ដូចជាគេអី។
«អូនគិតខុសហើយ..ឈប់និយាយហើយញុាំទៅ»ជុងហ្គុកលើកថាសដែលមានចានស៊ុបមកដាក់លើភ្លៅមុននិងដួសស៊ុបបញ្ចុកទៅថេយ៉ុងវាមិនក្ដៅពេកទេអាចញុាំបាន។
«ជុង...»
«ស្ដាប់តាមបង»បើនៅតែទន់ភ្លន់នៅតែនិយាយល្អមើលទៅថេយ៉ុងមិនស្ដាប់នោះទេមានតែវិធីនេះហើយទើបថេយ៉ុងព្រមស្ងាត់បាន គេមិនចង់លឺមិនចង់ខ្វល់ពីរឿងអ្វីទាំងអស់អ្វីដែលគេដឹងបើអ្នកណាហ៊ានដណ្ដើមថេយ៉ុងគេនិងបំផ្លាញម្នាក់នោះ។ ថេយ៉ុងព្រមអោយជុងហ្គុកបញ្ចុកស៊ុបតាមសម្រួលពេលឃើញជុងហ្គុកស្ងៀមស្ងាត់មុខប្រែជាមុាំបែបនេះគេក៏រាងភ័យដែរកាន់តែមិនហ៊ានជំទាស់។
«ខ្ញុំចង់ត្រឡប់ទៅវិញម៉ាក់ខ្ញុំប្រាកដជាបារម្ភហើយ»ថេយ៉ុងអោនមុខចុះមិនហ៊ានប្រឈមនិងជុងហ្គុកពេលដែលជុងហ្គុកប្រែមកជាកាចបែបនេះ។
«ប្រាកដហើយថាអូនមិនឈឺ?»យប់មិញនេះគេក៏លេងខ្លាំងដែរខ្លាចថាថេយ៉ុងមិនអាចដើបាន។
«លោកមើលស្រាលខ្ញុំពេកហើយ»ថេយ៉ុងមិននិយាយតែមាត់ទេនៅងើបឈរអោយជុងហ្គុកមើលថែមទៀត គេជាមនុស្សពិតមែនប៉ុន្តែត្រូវដឹងថាគេមិនដូចជាមនុស្សទូទៅឡើយ ហើយក៏មិនមែនថាគេមិនឈឺដែរគ្រាន់តែឈឺឆាប់បាត់ប៉ុណ្ណោះ។
«បងមិនអាចហាមអូននោះទេប៉ុន្តែថ្ងៃត្រង់ត្រូវទៅជួបបងនៅក្រុមហ៊ុន»ជុងហ្គុកអាចមើលឃើញពីភាពមិនប្រក្រតីរបស់ថេយ៉ុងរឺពីចំហាយពីខ្លួនរបស់ថេយ៉ុង ហេតុអ្វីគេទើបតែមើលដឹង?ក្នុងជាតិនេះថេយ៉ុងជាមនុស្សរឺមិនមែន?
«ខ្ញុំទៅប្ដូរសម្លៀកបំពាក់សឹន»មុននេះពេលដែលជុងហកគុកចុះទៅខាងក្រោមគេក៏បានផ្ដាំអោយអ្នកបម្រើយកសម្លៀកបំពាក់អោយថេយ៉ុងដែរ រឿងសម្លៀកបំពាក់របស់ប្រើប្រាស់គេមិនអោយខ្វះទេគេបានអោយត្រៀមតាំងពីជួបថេយ៉ុងម្ដងទៀតមកម្លេះ។ ក្រោយពីប្ដូររួចរាល់ជុងហ្គុកជាអ្នកស្នើរសុំជួនថេយ៉ុងដោយផ្ទាល់បើមិនអញ្ចឹងគេមិនព្រមអោយថេយ៉ុងទៅទេឯថេយ៉ុងក៏យល់ស្របតាមនិងមិនចង់យឺតម៉ោងការងារទេនៅត្រូវដោះស្រាយជាមួយម៉ាក់របស់គេថែមទៀត។
«លោកឈប់ត្រង់និងហើយ»ពេលដែលឡានបើមកដល់ជិតមាត់ទ្វាក្រុមហ៊ុននាយតូចក៏សុំអោយជុងហ្គុកឈប់បើបើកចូលទៅដល់មាត់ទ្វាក្រុមហ៊ុនប្រាកដជាផ្អើលក្រុមហ៊ុនហើយ ប៉ុន្តែជុងហ្គុកធ្វើដូចស្ដាប់មិនលឿនៅតែបញ្ជាចង្កូតឡានបើកទៅមុខរហូតដល់មាត់ទ្វា។
«លោកឯងនេះ..»ថេយ៉ុងមើលទៅជុងហ្គុកទាំងការគ្រឺតខ្នាញ់ប្រាប់ថាអោយឈប់បែជាបើកចូលទាល់តែបាន ឃើញទេថាបុគ្គលិកមើលមកព្រោងព្រាតជាពិសេសគឺឆោឡោនិងស្លាកលេខត្រកូលចននេះឯង។
«បងមិនចង់អោយអូនហត់»ជុងហ្គុកញាក់ចញ្ចើមម្ខាងដាក់ថេយ៉ុងដូចខ្លាចថេយ៉ុងហត់យ៉ាងអញ្ចឹងទាំងដែលនៅជិតសោះ បើថាគេមានចេទនាអោយគ្រប់គ្នាឃើញច្រើនជាង។
«មិនប្រកែកជាមួយលោកទេ..ខ្ញុំទៅសឹនហើយ»គេអស់ពាក្យនិងប្រកែកហើយទោះខំប្រកែកខំនិយាយក៏មិនឈ្នះជុងហ្គុកដែរ។
«អូនចង់ទៅទទេមិនបានទេ»ជុងហ្គុកទាញថេយ៉ុងមកវិញមិនព្រមអោយថេយ៉ុងចុះចេញបានភ្លាមៗ។
«លោកចង់បានអី?»
«ថើបបងសិនមក»ព្រឹកមិញក៏ថើបដល់ឥឡូវក៏ទាមទារអោយថើបទៀតប៉ុន្តែគេចង់បែបនេះគេចង់អោយថេយ៉ុងថើបគេអោយបានច្រើនៗ។
«ជុបប..ខ្ញុំទៅសឹនហើយ»ថេយ៉ុងអោនទៅបឺតបបូរមាត់របស់នាយក្រាសប្រមាណជាប្រាំវិនាទីទើបដកមាត់ចេញវិញទាំងអៀនខ្លួនឯង គេដឹងច្បាស់ថាទោះថើបធម្មតាក៏ជុងហ្គុកមិនព្រមដែរ។
«ថ្ងៃត្រង់បងមកទទូលណា»ជុងហ្គុកញញិមខ្ជិបពេលទទូលបានស្នាមថើបមុននេះតែគូរអោយស្រលាញ់បែបនេះគេកាន់តែហួងហឬងហើយ។
«ដឹងហើយបាទលោកចន ជុងហ្គុក»ថេយ៉ុងញញិមបន្តឹចមុននិងបើកទ្វាឡានចេញទៅ រឿងថាមកទទូលនេះមិនដឹងជានិយាយប៉ុន្មានដងហើយទេនិយាយដូចខ្លាចគេភ្លេចយ៉ាងអញ្ចឹង។ ជុងហ្គុកឈរមើលរហូតដល់ជុងហ្គុកបើកឡានចេញទៅផុតទើបគេព្រមបែខ្នងចង់ដើចូលក្រុមហ៊ុន តែក៏ត្រូវឈប់បន្តឹចសឹនព្រោះតែគាំងនិងបុគ្គលិកជាច្រើនដែលកំពុងមើលមកគេម្នាក់ៗដូចជ្រួលច្រាលដល់ហើយប៉ុន្តែនៅពេលឃើញនាយតូចមើលបែបនេះទើបនាំគ្នាបំបែកជួរទៅកន្លែងការងារវិញតែចាំមើលចុះច្បាស់ជាមិនព្រមស្ងាត់ទេពួកគេប្រាកដជានិយាយដល់ពេញក្រុមហ៊ុនជាមិនខាន។
«យ៉ាប់ណាស់»ថេយ៉ុងរអ៊ូឡើងតឹចៗត្រៀមខ្លួនចាំទទូលការសួរជីកឬសជីកគល់ពីអ្នកក្បែរខ្លួនជាពិសេសគឺម៉ាក់របស់គេជាពិសេសនោះគឺស្រីបិសាចម្នាក់នោះថែមទៀតបើលឺបើដឹងពីរឿងមុននេះប្រហែលជាឆេះណាស់ហើយ។
«យ៉ាប់ណាស់»ថេយ៉ុងរអ៊ូឡើងតឹចៗត្រៀមខ្លួនចាំទទូលការសួរជីកឬសជីកគល់ពីអ្នកក្បែរខ្លួនជាពិសេសគឺម៉ាក់របស់គេជាពិសេសនោះគឺស្រីបិសាចម្នាក់នោះថែមទៀតបើលឺបើដឹងពីរឿងមុននេះប្រហែលជាឆេះណាស់ហើយ។
«មុននេះឃើញច្បាស់ណាស់..អ្នកដែលជួនអ្នកប្រុសថេយ៍មកប្រើឡានស្លាកលេខត្រកូលចន»
«មែនហើយ..យើងក៏ឃើញដូចគ្នា»
«អញ្ចឹងអ្នកដែលជួនមកមុននេះជាលោកចនមែនទេ?»
«ជាមនុស្សប្រុសក្នុងក្ដីសុបិន្តយើងច្បាស់ណាស់»ចូលមកដល់មិនទាន់បានប៉ុន្មានផងក៏ត្រូវទទូលស្ដាប់ពាក្យមុននេះទៅហើយ ពួកគេនាំគ្នាជ្រួលច្របល់និងរឿងនេះហើយក៏គិតថាជុងហ្គុកជាអ្នកជួនថេយ៉ុងមកពួកគេសុទ្ធតែចង់ជួបជុងហ្គុក អ្នកណាដែលថាមិនចង់ជួបផ្ទាល់ជាមួយនិងជុងហ្គុកនោះ?គិតហើយធ្វើអោយពួកគេកាន់តែច្រណែនថេយ៉ុងហើយក៏កាន់តែអោយពួកគេដឹងច្បាស់ថាជុងហ្គុកនិងថេយ៉ុងពិតជាមានទំនាក់ទំនងគ្នាអ្វីជាមួយគ្នាពិតមែនលើកមុនfollow IGគ្នាឥឡូវនេះបែជាជួនគ្នាមកដល់ក្រុមហ៊ុនថែមទៀត។
«តើនិងមានរឿងអ្វីបន្ត?»នាយតូចថេយ៉ុងអង្គុយស្ងៀមៗមិននិយាយមិនតបអ្វីជាមួយនិងពួកគេទេបែជាមកអង្គុយគិតទៅវិញ ការចាប់ផ្ដើមដល់ថ្នាក់នេះហើយចុះទម្រាំតែបន្តឹចទៀត?គេមិនដឹងទេថានិងមានអ្វីត្រូវប្រឈមទៀត ទំនាក់ទំនងរវាងគេនិងជុងហ្គុកគ្មានអ្វីច្បាស់លាស់ទេគេមិនដឹងថាពួកគេមានដំណែងអ្វីសម្រាប់គ្នាទេទាំងដែលគេមានគូរដណ្ដឹងរួចទៅហើយ កាន់តែគិតកាន់តែខ្វល់។
«អ្នកប្រុស..អគ្គនាយិកាហៅអោយទៅជួបចាស៎»មិនបានដប់នាទីផងលេខាម៉ាក់របស់គេក៏តាមមកហៅគេទៅហើយអញ្ចឹងក៏មានន័យថារឿងមុននេះលឺដល់ម៉ាក់របស់គេហើយអ្វីដែលគេគូរគិតនៅពេលនេះ តើគូរដោះស្រាយបញ្ហាបែបណា?
«ឡើងទៅមុនខ្ញុំចុះ»ថេយ៉ុងញញិមបន្តឹចមុននិងអោយលេខាឡើងទៅមុន គេមិនទាន់ត្រៀមខ្លួនរួចនោះទេក៏មិនដឹងរកលេសអ្វីកុហកម៉ាក់គេដែរ។អង្គុយសម្រួលអារម្មណ៍រកផ្លូវដោះស្រាយបានបន្តឹចទើបគេព្រមឡើងទៅខាងលើបើចង់គេចក៏គេចមិនផុតដែរ ម៉្យាងគេជាមនុស្សឆ្លាតរឿងនិយាយដោះស្រាយនេះទុកអោយគេចុះ។

សូមរងចាំភាគបន្ត...🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Where stories live. Discover now