ជំនួបដំបូង
ក្នុងទីក្រុង New York ឃើញថាមួយរយ:ចុងក្រោយមកកំពុងតែផ្ទុះពីចាក់ផ្សាយពត៍មានរបស់មហាសេដ្ឋីត្រកូល Asteria ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាសេដ្ឋីរូបនេះ ព្រោះថាទាំងរូបរាង មុខមាត់បែបណាគ្រប់គ្នានៅមិនទាន់ដឹងនូវឡើយទេ។ ក្រឡេកទៅមើលនៅក្នុងផ្ទះមួយកន្លែងដែលកំពុងតែមានសម្លេងស្រែករអ៊ូរទាំរបស់ម្ចាស់ផ្ទះ
<< បងឯងមិនគិតទៅរកការងារធ្វើទេហី?មួយថ្ងៃៗគិតដែលពីដេកហើយសុីលុយប្អូននឹងគិតថាឡូយមែន?>> ក្មេងប្រុសម្នាក់វ័យប្រហែល20ឆ្នាំកំពុងតែរអ៊ូរទាំដាក់បងខ្លួនប៉ុន្តែអ្នកជាបងធ្វើដូចធម្មតាព្រោះគេស៉ាំហើយ
<< មិនមែនបងមិនរកទេ ប៉ុន្តែរកអត់បាន! >> អ្នកជាបងឆ្លើយទាំងមាននំពេញមាត់
<< ចរិកបងឯងចឹងគ្មានកន្លែងការងារណាទទួលទេ >>
<< ចរិកបងយ៉ាងមិច? រៀនក៏ពូកែរ ស្អាតក៏ស្អាត ស្អីក៏ចេះ ឆ្ងល់មិចគេដេញបងចេញពីកន្លែងការងាររហូតចឹង >>
<< មកពីបងឯងល្មោភដេកខ្ចិល បានគេដេញនោះ! ហ៉ើយឈប់និយាយជាមួយបងជេគឯងហើយខ្ញុំទៅធ្វើការហៃ BYE! >>
<< អឺ! >> ក្រោយពីប្អូនចេញទៅផុតជេគក៏យកទូរស័ព្ទមកមើលលេងៗបំបាត់អប្សុកព្រោះអត់ទូរទស្សន៍មើល មិនមែនផ្ទះអត់ទូរទស្សន៍ទេប៉ុន្តែដោយសារខឹងរឿងពត៍មានក្នុងទូរទស្សន៍ចាក់តែស្អីដែលពាក់ព័ន្ធនិង CEO Asteria ពេកកម្ទេចចោលលេងទៅ
<< ថាទូរទស្សន៍ទៅឃើញតែត្រកូលនិងចំណែកទូរស័ព្ទក៏ចឹងទៀត ទ្រាំមិនបានបោកចោលលូវ >> មិនដឹងជេគគុំត្រកូលនិងតាំងពីពេលណាទេអោយតែឃើញហើយម៉ួម៉ៅតែម្ដង ។ ក្រោយអូសមើលសុខៗជេគស្រាប់តែឃើញពត៌មានរើសអ្នកការសែតរួចខ្លួនក៏ចូលអាន
<< ស្អីនិង!? ប្រសិនបើថតរូបនិងស៉ើបពត៌មានផ្ទាល់របស់មហាសេដ្ឋី Asteria ទទួលបាន 100000$ ហើយនិងទទួលធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងក្រុមហ៊ុនការសែតរបស់ Jonah Jameson !? >>គ្រាន់តែអានហើយភ្លាមជេគក៏ខលទៅមិត្តជិតស្និទ្ធរបស់ខ្លួនភ្លេត