.....!!!????
<<ដល់វេនយើងម្ដងហើយ>> និយាយមិនទាន់ចប់ផងស៊ុងហ៊ុនត្រូវជេគធាក់អោយធ្លាក់ពីលើគ្រែបាត់
<< ដោះលែងខ្ញុំទៅ លោកចង់បានលុយមែនទេ?ចាំខ្ញុំអោយ ហឹកៗ>> ជេគបន្ទាប់ពីធាក់ស៊ុងហ៊ុនធ្លាក់ពីលើគ្រែហើយក៏បែរទៅអង្វរគេដោយទឹកភ្នែករហាមចំណែកស៊ុងហ៊ុនដែលធ្លាក់អម្បាញ់មិញវិញ ព្យាយាមខាំបបូរមាត់ទប់អារម្មណ៍កុំអោយពុះកញ្ជ្រោលកាន់តែខ្លាំង
<< ហឹស! ដេកទៅ!>> គ្រាំង!!!! និយាយរួចក៏ងើបដើរចេញទៅក្រៅនិងបិតទ្វារយ៉ាងខ្លាំង។ រីឯជេគដែលនៅលើគ្រែឯនេសវិញក្រោយពីគេចេញទៅបាត់នាយតូចយកដៃវាសទឹកភ្នែកចេញនិងបញ្ចេញស្នាមញញឹមចុងមាត់រួចដើរទៅរុករើរបន្ទប់គេធ្វើមិនដឹងទាំងដែលមុននេះនៅដូចកូនសត្វឡើយសោះ
<< បិសាចស្អីល្ងង់យ៉ាងនេះ សម្ដែងតែបន្តិចក៏ជឿបាត់ទៅហើយ >> ដើរមកដល់ទូរខោអាវរបស់ស៊ុងហ៊ុនថានឹងរកខោស្លៀកព្រោះមុននេះគេហែកបាត់ហើយ ប៉ុន្តែក៏ប្រទះឃើញរូបថតកាលនៅពីក្មេងរបស់ស៊ុងហ៊ុនទើបប្រញ៉ាប់ទៅយកទូរស័ព្ទមកថតហើយអង្គុយសើចម្នាក់ឯងធ្វើមិនដឹង
<< ហាសហាៗ បិសាចស្អីមុខ cute ចឹង តាំងពីកើតពោះម៉ែមកមិនដែលឃើញទេ ហាសហា>> អង្គុយសើចសុខជេគស្រាប់តែចាប់អារម្មណ៍ថាស្មារបស់ខ្លួនលែងឈឺទើបដើរទៅមុខកញ្ចក់ពិនិត្យ
<< ហ៎ក! មិញនេះគេខាំខ្បាស់ណាស់មិចបានអត់មានស្នាមអីចឹង? >> ជេគទាញអាវចុះបន្តិចរួចពិនិត្យមើលស្មាឃើញថាមិនមានស្នាមអីដែលបន្សល់ឡើយ
<< អត់ចង់ខ្វល់ទេ រើបន្ទប់អាបិសាចនេះវិញក្រែងល៎បានពត៌មានយកទៅលក់>>
<< ឯងរុករើអស់ចិត្តឬនៅ?>> សម្លេងត្រជាក់ស្រេបបន្លឺពីក្រោយខ្នងជេគធ្វើអោយនាយតូចឈរញ័រជើងតែម្ដង ជេគបែរទៅប្រឈមមុខជាមួយស៊ុងហ៊ុននិងបានឆ្លើយតបទៅគេវិញ
<< មានបានរុករើឯណា ក៏រកខោស្លៀកមិនឃើញទេហ៎>> ជេគព្យាយាមដោះសារតែគិតថានាយស៊ុងហ៊ុនជឿ?
<< ល្បិចអន់បែបនេះយកទៅបោកក្មេងទៅ!>>
<< តែមិញមិនដឹងអាក្មេងណាចាញ់បោកខ្ញុំដែរ>> ជេគនិយាយខ្សឹបៗម្នាក់ឯងតែស៊ុងហ៊ុនវិញសម្លក់គេចង់សុីទាំងរស់ហើយ